ផាំង! យ៉ុនហ្គីដាល់មួយដៃទៅនិងជញ្ជាំងបញ្ឆិតមុខគួរឱ្យស្រលាញ់នោះ ជីមីនភ័យឡើងស្លេកមាត់ ព្រោះគិតស្មានថានាយចង់ដាល់គេ ប៉ុន្តែលោកអឺយអ្នកណាទៅដាច់ចិត្តដាល់មុខគួរឱ្យស្រលាញ់ ថ្ពាល់ប៉ោងៗគួរឱ្យក្នាញ់បែបនេះកើតនោះ?
« បើឯងនៅចោទយើងថារោគចិត្តទៀត យើងនឹងរោគចិត្តឱ្យឯងមើលនៅឥឡូវនេះតែម្ដង »
« អាយយ៎! អត់ទេ » ជីមីនលើកដៃរុញមុខសង្ហាៗចេញ ព្រោះនាយព្យាយាមឱនមកថើបគេក្នាញ់អាល្អិតនេះមួយម៉ាត់ណាក៏រោគចិត្ត ពីរម៉ាត់ណាក៏រោគចិត្ត តិចថានាយរោគចិត្តឱ្យមើលពិបាកដាក់មេប្រូចមិនទាន់
« ជីមីន ផាកសាន់ដ្រា »
« ម៉េចក៏លោកស្គាល់ឈ្មោះខ្ញុំ? »
« ឯងជាមិត្តរបស់ថេយ៉ុងក្មួយរបស់យើងមែនទេ? »
« នេះ...លោកជា...»
« យើងជាពូរបស់គេ រាប់់អានគ្នាបានប៉ុន្តែហាមញ៉ែឬគិតស្អីលើក្មួយរបស់យើងឱ្យសោះ »
« គិតលើគេមិនបាន អ៊ីចឹងឱ្យគិតលើលោកបានមែនទេ? » ជីមីនរុញទ្រូងនាយចេញរួចឱបដៃចូលគ្នា សួរបែបចង់បញ្ជោះឌឺលេង ប៉ុន្តែមានឯណាយ៉ុនហ្គីមិនបានឆ្លើយលេងដូចគេនោះទេ
« មែន »
« ហ៊ើយ! ឆ្កួត ឡប់ រោគចិត្តប្រាកដណាស់ » ជីមីនស្រឡាំងកាំងនិងចម្លើយរបស់នាយ គិតមើលទៅនាយម្នាក់នេះកើតរោគចិត្តមែនប្រាកដណាស់ បើអ៊ីចឹងមិនមែនមកនិយាយបែបនេះដាក់គេនោះទេ ស្អីគេ? មិនឱ្យញ៉ែក្មួយខ្លួន តែញ៉ែខ្លួនបាន? ឆុឹស!
« ធ្វើជារបស់យើងឱ្យដូចមាត់ឯងថាទៅ យើងនឹងបានរោគចិត្តឱ្យឯងមើលរាល់ថ្ងៃនោះអី » នាយសង្ហាញញឹមគែមមាត់សម្លឹងមើលអាល្អិតលើក្រោម គេមិនខុសពីថេយ៉ុងប៉ុន្មានទេ រាងរៅតូចល្អិត ដៃជើងស្រឡូនស្រឡៅគួរឱ្យស្រឡាញ់ សូម្បីឬកពារក៏មិនសូវជាខុសគ្នាប៉ុន្មានដែរគឺកាច ឆ្នាស់ឆ្នើមដូចគ្នា
« អា...»
« យើងចាស់ជាងឯង ក្មេងឈ្លើយ »
« ចាស់តែអាយុ តែគំនិតពោរពេញទៅដោយភាពស្មោកគ្រោក និងរោគចិត្ត » ជីមីនលើកដៃចង្អុរនាយដល់ៗស្ទើររុកដល់ភ្នែកអ្នកកំលោះ ចាស់តែធ្វើខ្លួនបែបនេះមិនសាកសមទទួលបានការគោរពពីគេនោះទេ
YOU ARE READING
✨ ម្ចាស់ចិត្ត ម្ចាស់បេះដូង ❣️
Romanceជាប្រភេទសាច់រឿងស្ថិតក្នុងប្រភេទ ABO ស្នេហាដែលផ្តើមចេញពីពាក្យថាជាម្ចាស់កម្មសិទ្ធិ ការរងចាំនៃពន្លកស្នេហ៍ថ្មីដែលកំពុងតែលូតលាស់អស់រយៈពេល១៨ឆ្នាំ ។ ជុងហ្កក អេឡិចហ្សានដី / ថេយ៉ុង នីកូឡា សរសេរដោយ : ចន ថេយ៍វី ០៣/០៧/២០២៥
