ពួកគេនៅមិនទាន់គេងនៅឡើយ ថេយ៉ុងអាងថានាយមិនមាត់និងបណ្ដោយគេធ្វើម៉េចឱ្យតែសប្បាយចិត្ត ដៃរពឹសគដេកប៉ះនេះអង្អែលនោះលើរាងកាយរបស់នាយឡើងស្រកៀរពេញខ្លួនអស់ទៅហើយ ។
« ចូលចិត្តមែនទេ? »
« អឺម! ម៉េចក៏វារឹងមាំល្អយ៉ាងនេះ? សាច់លោកល្អណាស់ » ដៃរពឹសប៉ះអង្អែលរាងកាយរឹងមាំ ច្របាច់ដើមដៃរឹងមាំបង្អូសមកដល់ស្មា ចាប់អារម្មណ៍និងសាក់របស់នាយមានតាំងពីកដៃដល់ស្មា គេមានអារម្មណ៍ថាចូលចិត្ត នាយហាក់បីដូចជាមិនចាស់តាមវ័យឬអាយុទាល់តែសោះ ពីមុនគេមើលងាយនាយថាចាស់ តែពេលនេះគេប្រហែលជាត្រូវលេបសម្ដីវិញហើយ
« វាជារបស់អូនគ្រប់យ៉ាង សូម្បីតែ...» ជុងហ្គុកញញឹមខិលចាប់ដៃតូចជាប់បង្អូសដល់ផ្នែកខាងក្រោម រាងតូចដឹងដល់ប្រុសចាស់កំពូលខិល គេដកដៃមកវិញយ៉ាងលឿនរួចទះទ្រូងនាយមួយដៃ ច្រលើមហួសហេតុ
« អាក្រក់ណាស់ »
« យើងស្មានថាអូនចូលចិត្តវាតើ! »
« ឆ្កួត! គួរឱ្យខ្លាចច្រើនជាង របស់ស្អីចេះពង្រីកមាឌមើលតែសត្វចម្លែក »
« សម្រេចថាអូនឈប់ស្រលាញ់វាហើយ អូនព្រមឱ្យបងចូលទៅថ្នាក់ថ្នមបេះដូងរបស់អូនហើយមែនទេ? »
« បើអត់ គិតស្មានថាខ្ញុំព្រមឱ្យលោកប៉ះខ្ញុំឬ មនុស្សឆ្កួត » អាល្អិតពូកែខាងសម្លក់ គេបើកភ្នែកសម្លក់នាយស្ទើរជ្រុះគ្រាប់ភ្នែក សួរដូចឆោតនាយធ្វើពើជាមិនដឹងឬយ៉ាងណា? បើគេមិនព្រមបើកចិត្តឱ្យនាយនោះ គិតស្មានថាគេព្រមឱ្យនាយប៉ះពាល់គេដល់ថ្នាក់នេះឬ?
« នេះជាថ្ងៃដែលយើងរងចាំច្រើនឆ្នាំមកហើយ ថេយ៍គ្រប់យ៉ាងរបស់យើងគឺជារបស់អូន សូម្បីតែរាងកាយមួយនេះ យើងមិនសុំអ្វីច្រើនពីអូននោះទេ សុំត្រឹមតែអូនព្រមបើកឱកាសឱ្យយើងបានស្រលាញ់អូន បាននៅក្បែរអូនបែបនេះរហូតទៅគឺវាគ្រប់គ្រាន់ហើយ »
នាយក្ដោបដៃរបស់គេលើកមកថើបថ្នមៗ ថាជាពាក្យពិតចេញពីចិត្តរបស់នាយ ជុងហ្គុកមិនដែលទន់ភ្លន់ លន់តួខ្លួនបែបនេះដាក់អ្នកណាពីមុនមកនោះទេ សូម្បីតែជាមួយថេយ៉ុនក៏មិនដែលនោះដែរ ថេយ៉ុងមានអារម្មណ៍ថារំភើបបន្តិចអីបន្តិច បេះដូងរបស់គេលោតឌុកដាក់ៗយ៉ាងចម្លែក គេហាក់រំភើបបំផុតពេលបានឮគ្រប់យ៉ាងចេញពីមាត់របស់នាយបែបនេះ គេមានអារម្មណ៍ថាខ្លួនឯងដូចជារបស់ដែលមានតម្លៃបំផុតមួយដែលជុងហ្គុកស្រលាញ់និងចង់ថ្នាក់ថ្នមបំផុត ។
YOU ARE READING
✨ ម្ចាស់ចិត្ត ម្ចាស់បេះដូង ❣️
Romanceជាប្រភេទសាច់រឿងស្ថិតក្នុងប្រភេទ ABO ស្នេហាដែលផ្តើមចេញពីពាក្យថាជាម្ចាស់កម្មសិទ្ធិ ការរងចាំនៃពន្លកស្នេហ៍ថ្មីដែលកំពុងតែលូតលាស់អស់រយៈពេល១៨ឆ្នាំ ។ ជុងហ្កក អេឡិចហ្សានដី / ថេយ៉ុង នីកូឡា សរសេរដោយ : ចន ថេយ៍វី ០៣/០៧/២០២៥
