ភាគទី១៨ : ក្មេងកំហូច 🔞

1.8K 109 5
                                        

   ‼️**សូមអភ័យទោសទុកជាមុនសម្រាប់ពាក្យពេចន៍មិនសមរម្យ...**🔞

   កាយតូចល្អិតយំសសឹកដៃក្ដោបពោះឈឺស្ទើរស្លាប់ស្ទើររស់ ហេតុអ្វីគេភ្លេចម្ដងហើយម្ដងទៀត ប៉ុន្តែគេគ្មានជម្រើសទេ គេត្រូវការជុងហ្គុក ប៉ុន្តែមិនមែនក្នុងន័យផ្សេងទេ គេចាំបានថាជុងហ្គុកបានជួយគេដោយក្លិនចម្លែករបស់នាយ ពេលគេធមក្លិននោះគេនឹងមានអារម្មណ៍ថាធូរស្បើយ ។

   « ហ្ហឹកៗ! លោក...ខ្ញុំត្រូវការក្លិនរបស់លោក ឱ្យវាមកខ្ញុំ » អាល្អិតដែលធ្លាប់តែក្រអឺតក្រទម ពេលនេះស្ម័គ្រចិត្តដាក់ខ្លួនដាក់ខ្លួនអង្វរក៎គេ ព្រោះគេមិនជឿថានាយចិត្តអាក្រក់ទុកឱ្យគេឈឺវេទនាដល់ស្លាប់នោះទេ ដៃតូចចាប់ក៎អាវរបស់នាយអង្រួនកន្ត្រាក់តិចៗប្រឹងឈ្មុលក្បាលចូលក្បែរទ្រូងរបស់នាយស្វែងរកក្លិនដែលគេធ្លាប់ទទួលបាននោះ

   « យើងប្រាកដជាជួយអូន ប៉ុន្តែមិនត្រឹមតែក្លិននោះទេ អូននឹងទទួលបានច្រើនជាងនេះ »

   « ខ្ញុំត្រូវការក្លិនរបស់លោក ឆាប់ឱ្យវាមកខ្ញុំហ្ហឹកៗ »

   « ដប់ ប្រាំបួន ប្រាំបី ប្រាំពីរ ប្រាំមួយ ប្រាំ បួន បី ពីរ មួយ...អនុញ្ញាតឱ្យយើងបានថ្នាក់ថ្នមរាងកាយរបស់អូនផងទៅ » ជុងហ្គុកលើកដៃមើលនាឡិកានិងចាប់ផ្ដើមរាប់ថយក្រោយរហូតវាឈានចូលម៉ោង១២នៃថ្ងៃថ្មី

    « អត់ទេ លោកគិតចង់ធ្វើស្អីហ្ហឹកៗ » ដៃតូចៗប្រឹងលើករុញទ្រូងរឹងមាំយូរទៅក៏បែរជាព្យាយាមទាញនាយឱ្យចូលជិតទាំងមិនដឹងខ្លួន ព្រោះតែអារម្មណ៍របស់គេពិតជាត្រូវការនាយខ្លាំង ប៉ុន្តែជុងហ្គុកហាក់មិនព្រមឱ្យក្លិនចម្លែករបស់នាយមកឱ្យគេបានធូរស្រាលនោះទេ

   « យើងដឹងថាអូនត្រូវការបំផុត ដូច្នេះកុំហាមចិត្តខ្លួនឯងអី បើកឱកាសឱ្យយើងផងទៅ » ដៃរឹងមាំក្រសោបមុខតូចដែលដានដោយទឹកភ្នែក បរបូរមាត់កំលោះឱនថើបផ្ដិតស្នាមទឹកភ្នែកទាំងនោះដល់ស្ងួតអស់ រាងតូចហាក់នៅស្ងៀមបណ្ដោយឱ្យមានការប៉ះពាល់កាន់តែសុីជម្រៅ

  ជុងហ្គុកក៏បានឱ្យម៉ូរ៉ាបញ្ឈប់និងចតឡាននៅម្ខាងផ្លូវ ហើយនាងក៏ចុះទៅរងចាំពួកគេនៅខាងក្រៅជាមួយនិងកូនចៅផ្សេងទៀតដែលបើកឡានតាមពីក្រោយ ។

✨ ម្ចាស់ចិត្ត ម្ចាស់បេះដូង ❣️Where stories live. Discover now