ភាគទី១៤ : មិនត្រូវការចែករំលែករបស់ឱ្យអ្នកណា

1.1K 91 2
                                        

   ឈានមកដល់ថ្ងៃបន្ទាប់មិនទាន់ រ៉ូមេអូបានឡើងយន្តហោះតាំងពីពេលយប់តាំងចិត្តថានឹងមកដល់កូរ៉េឱ្យបានឆាប់បំផុត ។ ការហោះហើរចំណាយពេលពីដប់ពីរទៅដប់ប្រាំម៉ោង ទម្រាំតែនាយអាចមកដល់កូរ៉េ ហើយគ្រាន់តែមកដល់ភ្លាម កន្លែងដែលនាយទៅមុនគេនោះគឺភូមិគ្រះនីកូឡា វាមិនចម្លែកទេក្នុងការរកស្វែងរកទីនោះឃើញមិនប៉ុន្មាននាទី ថេយ៉ុងក៏ធ្លាប់ប្រាប់នាយពីមុនមកផងដែរពីផ្ទះរបស់គេ ។

   « ក្មួយគឺរ៉ូមេអូជា...សង្សារបស់កូនថេយ៍មែនទេ? ខ្ញុំក៏ធ្លាប់ឮគេនិយាយពីក្មួយខ្លះដែរ »

   « បាទ! ខ្ញុំសុំហៅអ្នកទាំងពីរថាអាប់ប៉ានិងលោកប៉ាទៅចុះ ព្រោះថាកាលដែលហោះមកដល់កូរ៉េលើកនេះ ខ្ញុំបាទតាំងចិត្តជម្រាបអ្នកទាំងពីរថាខ្ញុំចង់មកស្ដីដណ្ដឹងអូនថេយ៍ពីអ្នកទាំងពីរតែម្ដង »

   « ស្ដីដណ្ដឹង? / ស្ដីដណ្ដឹង? » ថេយ៉ុននិងនីកូឡាលាន់មាត់ព្រមគ្នានិងងាកមើលមុខគ្នាទៅវិញទៅមកធ្វើមុខភ្ញាក់ផ្អើល ព្រោះមិនស្មានថាវាទាន់ហន់អីបែបនេះ ហើយរឿងដែលសំខាន់នោះគឺថេយ៉ុងក៏មិនបាននៅទីនេះទៀត តើឱ្យអ្នកទាំងពីរសម្រេចចិត្តយ៉ាងម៉េចទៅ?

   « បាទ! នេះគឺលោកប៉ារបស់ខ្ញុំ ខ្ញុំនិងលោកប៉ាតាំងចិត្តថាមកស្ដីដណ្ដឹងថេយ៉ុងតែម្ដង ប៉ុន្តែចុះពេលនេះថេយ៍គេនៅឯណាដែរទៅ? »

   « គឺ...»
   « សង្ឃឹមថាអ្នកទាំងពីរនឹងមិនស្អប់ខ្ពើមកូនប្រុសរបស់ខ្ញុំទៅចុះ ហើយនេះគឺជំនូនបណ្ណាការដំបូងសម្រាប់ស្ដីដណ្ដឹងក្មួយថេយ៍ នឹងនៅមានបន្តបន្ទាប់ទៀត » លោកម្ចាស់អានតូនីអូបានចាត់ឱ្យមនុស្សយកថ្លៃបណ្ណាការដែលបានត្រៀមទុករួចជាស្រេចនោះចូលមកយ៉ាងច្រើនសណ្ធឹកសណ្ធាប់មានគ្រប់សណ្ឋាន លុយ ឡាន ផ្ទះ ដីធ្លីគ្រប់ទីកន្លែង ព្រមទាំងភាគហ៊ុនពាក់កណ្ដាលនៃក្រុមហ៊ុនច្រើនកន្លែងផ្សេងទៀតរបស់លោកផងដែរ

   « ពួកយើងគិតថា វាច្រើនពេកហើយណាមួយពួកយើងនៅមិនទាន់បានសួរចិត្តកូនថេយ៍នៅឡើយ បើដូច្នេះតើល្អទេបើសិនជា...»

   « ខ្ញុំបាទនិងថេយ៉ុងស្គាល់និងស្រលាញ់គ្នារាប់ឆ្នាំមកហើយអាប់ប៉ា ដូច្នេះខ្ញុំបាទគិតថាគេនឹងប្រហែលជាមិនបដិសេធនោះទេ ប៉ុន្តែពេលនេះខ្ញុំពិតជាចង់ជួបគេខ្លាំងណាស់ តើលោកប៉ានិងអាប់ប៉ាអនុញ្ញាតឱ្យខ្ញុំជួបគេផងតើបានដែរទេ »

✨ ម្ចាស់ចិត្ត ម្ចាស់បេះដូង ❣️Where stories live. Discover now