រំលងមកដល់ពេលព្រឹកព្រលឹម អរុណរង្សីរះឡើងបញ្ចេញពន្លឺពាសពេញផែនដី បង្ហាញពីការឈានចូលមកដល់នៃថ្ងៃថ្មី ។ នៅលើពូកសក្បុសក្នុងបន្ទប់ធំទូលាយមួយ រាងតូចល្អិតកំពុងតែគេងយ៉ាងស្កប់ស្កល់សុខៗក៏ស្រាប់តែស្ទុះងើបភ្ញាក់កន្ត្រាក់ខ្លួនឡើងដូចគេចាប់ទះ ហើយបេះដូងរបស់គេលោតញាប់ភ្លាមមួយរំពេចដូចត្រូវបានឆក់ដោយអ្វីម្យ៉ាង ។
« នេះ...ម៉េចក៏យើងមកនៅទីនេះបាន? » ថេយ៉ុងសម្លឹងមើលបរិវេណជុំវិញបន្ទប់ ឃើញថាវាជាបន្ទប់ខុនដូរបស់គេ ប៉ុន្តែគេមិនចាំថាគេបានមកដល់ទីនេះយ៉ាងម៉េចនោះទេ តែអ្វីដែលគេចាំនោះគឺរឿងកាលពីយប់មិញដែលគេបានជួបនិងមនុស្សប្រុសប្លែកមុខម្នាក់នោះ គេស្រាប់តែស្វាងចេសមួយរំពេចនិងនឹកឃើញដល់សកម្មភាពដែលនាយបានធ្វើជាមួយគេ
គេក៏ព្យាយាមងាកមកមើលលើខ្លួនប្រាណខ្លួនឯងថាមានអ្វីខុសប្រក្រតីឬអត់ ប្រុសម្នាក់នោះបានធ្វើអីគេដែរទេ? ប៉ុន្តែក្រោយពីពិនិត្យមើលខ្លួនឯងចុះឡើងក៏ឃើញថាវាមិនមានអ្វីចម្លែកកើតឡើងនោះទេ ដូច្នេះគេសន្មត់ថាប្រុសម្នាក់នោះមិនបានធ្វើអ្វីគេនោះទេ ។
« ប្រុសម្នាក់នោះជាអ្នកណា? តើគេជាអាល់ហ្វាដែរទេ? ប៉ុន្តែបើគេជាអាល់ហ្វា តើអាល់ហ្វាអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានយ៉ាងម៉េចពេលដែលគេទទួលបានក្លិនហីតរបស់អូមេហ្កាទៅហើយនោះ ប៉ុន្តែអ្វីដែលចម្លែកប្រុសម្នាក់នោះគេបានជួយយើងដោយប្រើក្លិនចម្លែករបស់គេ ប៉ុន្តែអាចយ៉ាងម៉េចទៅ? »
ថេយ៉ុងឆ្ងល់ក្នុងចិត្ត ព្រោះគេធ្លាប់់ឮអាប់ប៉ាហើយនិងប៉ារបស់គេប្រាប់គេអំពីរឿងទាំងនេះទាក់ទង់និងអាល់ហ្វានិងអូមេហ្កាដើម្បីឱ្យគេមានការប្រុងប្រយ័ត្នខ្លួនជាមុន ។ ប៉ារបស់គេប្រាប់ថានៅពេលណាដែលអាល់ហ្វាហិតដឹងក្លិនហីតរបស់អូមេហ្កាណាម្នាក់ហើយនោះគេនិងឈ្លក់វង្វេង ចង់បានហើយនិងត្រូវតែបាន គេមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានទេ គេចង់បានដោយភាពអន្ទះអន្ទែង បើអូមេហ្កានោះគ្មានជំនួយពីថ្នាំគេនឹងត្រូវការអាល់ហ្វាដើម្បីជួយរំងាប់អារម្មណ៍ត្រេកត្រអាលនោះ ប៉ុន្តែប្រុសម្នាក់នោះគឺមិនដូច្នេះឡើយ ។
YOU ARE READING
✨ ម្ចាស់ចិត្ត ម្ចាស់បេះដូង ❣️
Romanceជាប្រភេទសាច់រឿងស្ថិតក្នុងប្រភេទ ABO ស្នេហាដែលផ្តើមចេញពីពាក្យថាជាម្ចាស់កម្មសិទ្ធិ ការរងចាំនៃពន្លកស្នេហ៍ថ្មីដែលកំពុងតែលូតលាស់អស់រយៈពេល១៨ឆ្នាំ ។ ជុងហ្កក អេឡិចហ្សានដី / ថេយ៉ុង នីកូឡា សរសេរដោយ : ចន ថេយ៍វី ០៣/០៧/២០២៥
