« ដេកស្រមៃទៅ »
« មែនហើយយើងតែងតែដេកស្រមៃរាល់ថ្ងៃថាបានឱបអូន គេងក្បែរអូនហើយក៏...»
« ឆាប់បិទមាត់ភ្លាមទៅមនុស្សរោគចិត្ត » ថេយ៉ុងក្ដៅឆេវលើកដៃចង្អុរមុខនាយទាំងខឹងឆួលឆេះពេញទ្រូង គេមិនដឹងថាជេរប្រុសម្នាក់នេះយ៉ាងម៉េចឱ្យសមនោះទេ មិនដែលឃើញទេលោកអឺយមនុស្សប្រុសអីមុខក្រាស់យ៉ាងនេះ
« ចាប់ពីពេលនេះតទៅអូនត្រូវនៅទីនេះក្នុងនាមជាប្រពន្ធរបស់ជុងហ្គុក អេឡិចហ្សានដឺ »
« ខ្ញុំប្រាប់ហើយថាខ្ញុំមានសង្សាររួចហើយ »
« យើងមិនខ្វល់ទេថាអូនមានសង្សាឬក៏អត់ អាក្មេងម្នាក់នោះវាមិនបានមានអូនតែម្នាក់ទេ » ជុងហ្គុកមិនដឹងថានាយនិយាយពិតឬក៏រ៉ូមេអូមានអ្វីលាក់បាំងពីមែននោះទេ ប៉ុន្តែដើម្បីយកឈ្នះចិត្តថេយ៉ុងបានគេមកនៅក្បែរខ្លួន នាយប្រហែលជាបង្កើតរឿងទម្លាក់កំហុសដាក់រ៉ូមេអូមិនខានទេ
« កុហក់! លោកគិតថាខ្ញុំជឿរឿងកុហក់បោកប្រាស់របស់លោកនេះហ្ហេស? ល្អ! លោកចង់ឱ្យខ្ញុំនៅទីនេះមែនទេ បានចាំមើលថាខ្ញុំនិងបំផ្លាញលោកឯងយ៉ាងម៉េច? » អាល្អិតឈរច្រត់ចង្កេះបួញមាត់ដាក់រូបសង្ហានឹកឃើញល្បិចកលធ្វើឱ្យនាយក្រពុលមុខទ្រាំមិនបានប្រាកដជាដោះលែងគេត្រឡប់ទៅវិញហើយ នេះស្គាល់គេតិចពេកហើយមិនមែនស្លូតៗគួរឱ្យស្រឡាញ់ដូចមុខរបស់គេនោះទេ
✥ ភូមិគ្រឹះ នីកូឡា
និកូឡានាំប្រពន្ធត្រឡប់មកផ្ទះវិញទាំងធ្វើអីក៏មិនបាន ចង់ជួយកូនក៏មិនកើត គ្មានអំណាចអ្វីទៅស៊ូជាមួយនិងជុងហ្គុកនោះទេ ។ មនុស្សកំណាចនោះព្យាយាមឆក់យកកូនរបស់ពួកគេទៅ ប្រហែលជាបំណងចង់សងសឹករឿងកាលពី១៨ឆ្នាំមុន ។
« នីកូឡា ធ្វើអ្វីម្យ៉ាងទៅនាំកូនរបស់ពួកយើងត្រឡប់មកវិញ ហ្ហឹកៗអូនបារម្ភពីកូន »
« ពួកយើងមិនអាចធ្វើអ្វីបានទេនៅពេលនេះ ប៉ុន្តែបងជឿថាកូនរបស់យើងគេអាចយករួចខ្លួនបានគ្រប់បញ្ហា គេជាក្មេងរឹងមាំបងជឿថាគេនឹងមិនកើតអីនោះទេ » នីកូឡាដកដង្ហើមធំនិយាយលួងលោមប្រពន្ធធ្វើដូចជាមិនអី ប៉ុន្តែក្នុងទ្រូងខ្លួនស្ទើរប្រេះបែកជាពីរទៅហើយ ប៉ុន្តែពិតណាស់ថេយ៉ុងជាក្មេងឆ្លាតនិងរឹងមាំ គេប្រាកដជារំដោះខ្លួនចេញពីបញ្ហាគ្រប់យ៉ាងមិនខានឡើយ
VOCÊ ESTÁ LENDO
✨ ម្ចាស់ចិត្ត ម្ចាស់បេះដូង ❣️
Romanceជាប្រភេទសាច់រឿងស្ថិតក្នុងប្រភេទ ABO ស្នេហាដែលផ្តើមចេញពីពាក្យថាជាម្ចាស់កម្មសិទ្ធិ ការរងចាំនៃពន្លកស្នេហ៍ថ្មីដែលកំពុងតែលូតលាស់អស់រយៈពេល១៨ឆ្នាំ ។ ជុងហ្កក អេឡិចហ្សានដី / ថេយ៉ុង នីកូឡា សរសេរដោយ : ចន ថេយ៍វី ០៣/០៧/២០២៥
