« មិនធ្លាប់ឮទេហ្ហេស ចាស់ពូកែថ្នម បើអូនបានបង បងនឹងថ្នាក់ថ្នមអូនរាល់ថ្ងៃ...រាល់យប់ » យ៉ុនហ្គីឃើញមុខគេខឹងឡើងក្រហមស្ទើរចេញផ្សែង ក៏មានចិត្តកាន់តែចង់ញោះថែម ជីមីនខាំមាត់ក្នាញ់ប្រុសចិត្តព្រានសឹងបែកផ្សែង គេយារដៃដូចជាចង់ទះនាយ ឃើញបែបនេះយ៉ុនហ្គីក៏បែរមុខឌឺដាក់រងចាំឱ្យគេទះ ប៉ុន្តែមានឯណាបែរជាទៅចាញ់ល្បិចរបស់គេ ពេលងាកមកវិញអាល្អិតដាក់មេប្រូចរត់ហួសឆ្ងាយបាត់ទៅហើយ
« ហ្ហឹស! ឈីមមីតូច » យ៉ុនហ្គីជ្រែងដៃចូលហោរប៉ៅក្រវីក្បាលសើចនឹកហួសចិត្ត មិនគួរណាមកចាញ់ល្បិចក្មេងល្អិតឱ្យគេមកបោកខ្លួនបានទាល់តែសោះ មើលទៅគេឆ្លាតមិនធម្មតា ប៉ុន្តែស្នាមញញឹមនោះមិនមែនគ្រាន់តែចង់លរលេងជាមួយគេធម្មតាៗនោះទេ តែបើសិនជាគេយល់ព្រមជាមួយនាយ ថាមិនត្រូវនាយនឹងថ្នាក់ថ្នមគេដូចដែលជុងហ្គុកធ្វើជាមួយថេយ៉ុងយ៉ាងអ៊ីចឹងដែរ
នាយក៏មានអារម្មណ៍ថាក្លិនខ្លួនរបស់គេប្រៀបដូចជាក្លិនរបស់អូមេហ្កា ប៉ុន្តែនៅតែមិនច្បាស់ក្នុងចិត្ត ចុះបើគេជាអូមេហ្កាមែនតើយ៉ាងម៉េច? មានន័យថានាយនឹងទាមទារឱ្យគេធ្វើជាអាប់ប៉ាកូន
របស់នាយអ៊ីចឹងឬ?
ត្រឡប់មកដល់ថ្នាក់វិញ ជីមីនមានឬកពារប្លែកៗ ថេយ៉ុងតាមសម្លឹងមើលគេតាំងពីដើរចូលមករហូតមកដល់តុ គេសង្កតឃើញជីមីនមុខក្រហមយ៉ាងចម្លែកមិនដឹងថាកើតអី ណាមួយមុននេះជីមីនបាត់ទៅណា ពេលគេត្រឡប់មកពីបន្ទប់ទឹកវិញបែរជាមិនឃើញក៏ស្មានថាជីមីនមកដល់ថ្មាក់មុនបាត់ទៅហើយ តែពេលគេមកដល់បែរជាមិនឃើញ ក៏ទើបតែឃើញពេលនេះហ្នឹងឯង ។
« ជីមីនហ្្យុង បងទើបតែមកពីណា? មុននេះថេយ៍ស្មានថាបងមកដល់ថ្នាក់មុនបាត់ទៅហើយតើ! តែពេលមកដល់ក៏បែរជាមិនឃើញទៅវិញ »
« គឺ...ខ្ញុំឈាងទៅបណ្ណាល័យបន្តិចដើម្បីរកមើលសៀវភៅមកអាន ទើបនៅយូរបែបនេះ ប៉ុន្តែរកសៀវភៅដែលត្រូវអានមិនឃើញទើបដើរមកថ្នាក់វិញនេះឯង » ជីមីនមិនបានយករឿងដែលគេបានជួបយ៉ុនហ្គីនោះមកប្រាប់ថេយ៉ុងនោះទេ ណាមួយវាមិនចាំបាច់និងមិនមែនជារឿងល្អទេ គេយល់ថាថេយ៉ុងនៅក្មេងមិនគួរដឹងពីឬកពារបែបនោះរបស់ពូគេឡើយ ប៉ុន្តែគេមិនដឹងទេថាអាល្អិតនេះបានឆ្លងកាត់អស់ទៅហើយ គឺកាត់តាមលោកប្ដីកំហូចរបស់គេហ្នឹងឯង
YOU ARE READING
✨ ម្ចាស់ចិត្ត ម្ចាស់បេះដូង ❣️
Romanceជាប្រភេទសាច់រឿងស្ថិតក្នុងប្រភេទ ABO ស្នេហាដែលផ្តើមចេញពីពាក្យថាជាម្ចាស់កម្មសិទ្ធិ ការរងចាំនៃពន្លកស្នេហ៍ថ្មីដែលកំពុងតែលូតលាស់អស់រយៈពេល១៨ឆ្នាំ ។ ជុងហ្កក អេឡិចហ្សានដី / ថេយ៉ុង នីកូឡា សរសេរដោយ : ចន ថេយ៍វី ០៣/០៧/២០២៥
ភាគទី២៨ : ឯងជាអ្នកណា?
Start from the beginning
