ភាគទី១១ : មិនជឿ! មុខហ្នឹងមិនធ្លាប់ថើបស្រី

Start from the beginning
                                        

   « ចង់ធ្វើអី? »
   « លុបបំបាត់ក្លិនថោកទាបរបស់វានៅលើខ្លួនអូន » ជុងហ្គុកនិយាយប្លែកៗ ថេយ៉ុងបានត្រឹមជ្រួញចិញ្ចើមឆ្ងល់ម្ដងទៀតមិនដឹងថានាយចង់ធ្វើអ្វី? ប៉ុន្តែពេលដែលគិតដល់ហេតុការណ៍នោះវាដូចគ្នានិងពេលនៅបារាំង ជុងហ្គុកបានប្រើក្លិនចម្លែករបស់នាយធ្វើឱ្យអាល់ហ្្វាចង្រៃនោះបាក់ស្បាតនិងវង្វេងស្មារតីយ៉ាងចម្លែក តើនាយជាស្អីទៅ?

   « តើលោកជាអ្វី? » គេសម្លឹងនាយភ្លឹសៗសួរបែបចម្លែកៗ តើនាយជាអ្វី? គេចង់មានន័យដូចម្ដេច?

   « អូនប្រហែលជាគិតដូចគ្នានិងអាម្នាក់នោះថាយើងជាសត្វចម្លែកឬ?»

   « ទេ! លោកជាមនុស្ស ប៉ុន្តែខុសពីមនុស្សធម្មតា លោកជាប្រភេទអ្វី? តើលោកជាអាល់ហ្វាឬក៏...?»

   « មែនហើយ យើងជាអាល់ហ្វារបស់អូន »
   « តែលោកមិនដូចពួកគេទេ តាមដែលខ្ញុំធ្លាប់ដឹងអាល់ហ្វាម៉េចនឹងអាចប្រើក្លិនរបស់ពួកគេដាក់សម្ពាធទៅលើអាល់ហ្វាផ្សេងបានទៅ? ហើយនៅថ្ងៃនោះលោកបានជួយខ្ញុំដោយក្លិនចម្លែករបស់លោក ដោយមិនចាំបាច់ធ្វើរឿងនោះជាមួយគ្នា »

   សញ្ញាសួរលោតឡើងពេញខួរក្បាលរបស់គេ? គេនៅតែមិនយល់ បើនាយជាអាល់ហ្វាពិតមែនមានន័យថានាយជាអាល់ហ្វាដែលមានលក្ខណៈពិសេសជាងគេឬមួយនាយចេះវេទមន្ត?

   « ធ្វើរឿងនោះ? រឿងអី? »
   « គឺរឿង...» ថេយ៉ុងភ្លេចខ្លួនរៀបនិងនិយាយចំៗ ប៉ុន្តែគេស្ងាត់មាត់ទៅវិញពេលក្រឡេកឃើញមុខកំហូចរបស់នាយកំពុងញញឹមយ៉ាងខិល នាយចាស់ទុំជាងគេក៏ប្រហែលជាយល់ដឹងរឿងនេះច្រើន ប៉ុន្តែបែរជាមកចាក់ឬសជីកគល់គេធ្វើបាបក្មេងខ្ជីខ្ជូតដូចគេទៅកើត

   « រឿងអី? »
   « អ៊ីចឹងលោកអាយុប៉ុន្មានហើយ? »
   « សែសិបផ្លាយ »

   « សែសិបផ្លាយហើយចាំបាច់ខ្ញុំនិយាយដែរទេ? ដឹងហើយក៏ធ្វើជាសួរទៀត? ចាស់ចង់ក្រៀមហើយមិនជឿទេថាមិនធ្លាប់ធ្វើ ហើយមិនធ្លាប់ដឹងនោះ » អស់ពីខ្លាច ជម្ងឺកាចឆ្នាស់របស់គេបានរើឡើងម្ដងទៀត អាល្អិតលើកដៃឱបចូលគ្នាងាកមុខចេញពេបមាត់ក្នាញ់ប្រុសចាស់កំពូលល្បិចច្រើនធ្វើជាមិនដឹងរឿង នេះបើមិនយល់ថានាយចាស់គេប្រហែលជាជេរនាយហុយដីបាត់ទៅហើយ

✨ ម្ចាស់ចិត្ត ម្ចាស់បេះដូង ❣️Where stories live. Discover now