ភាគទី១១ : មិនជឿ! មុខហ្នឹងមិនធ្លាប់ថើបស្រី

Start from the beginning
                                        

   ថេយ៉ុងលើកដៃញ័រៗឱបក៎នាយនិងផ្ដេកក្បាលទៅនិងទ្រូងជុងហ្គុកបិទភ្នែកសន្សឹមៗ ត្រងស្ដាប់ចង្វាក់បេះដូងរបស់នាយលោតញាប់មិនមែនរំភើបឬខ្លាចអ្វី ប៉ុន្តែវាកើតចេញពីការព្រួយបារម្ភ ការយកចិត្តទុកដាក់និងកំហឹងដែលឆេះរោលមុននេះ បើចាំបាច់នោះនាយសម្លាប់អាចង្រៃម្នាក់នោះដោយផ្ទាល់ដៃទៅហើយ ប៉ុន្តែនាយមិនចង់ធ្វើវានៅចំពោះមុខរបស់ថេយ៉ុងនោះទេ ព្រោះក្រែងគេកាន់តែខ្លាច ។

    ត្រឡប់មកដល់វិមានវិញ ជុងហ្គុកដាក់គេឱ្យគេងថ្នមៗនៅលើពូកទន់ ស្របពេលនោះផងដែរថេយ៉ុងបើកភ្នែក Puppy ម៉ក់ៗគួរឱ្យអាណិតសម្លឹងមើលនាយហាក់ចង់អរគុណ ដោយបាត់អស់ភាពឆ្នាស់ឆ្នើមពីមុនដោយតែរឿងកើតឡើងមុននេះធ្វើឱ្យគេភ័យស្លុតខ្លាំង ។ គេស្រមៃមិនចេញទេបើពេលនោះជុងហ្គុកមិនបានមកជួយគេទាន់ គេប្រហែលជាធ្លាក់ក្នុងកណ្ដាប់ដៃអាល់ហ្វាចិត្តអាក្រក់នោះបាត់ទៅហើយ នោះគឺមកពីភាពក្លាហានហួសហេតុនិងការចង់ឈ្នះរបស់គេ ស្ទើរតែនាំទុក្ខដល់ខ្លួនឯង ។

   « អស់អីហើយ គេងទៅ » ជុងហ្គុកញញឹមទន់ភ្លន់និងអង្អែលក្បាលគេថ្នមៗលួងលោមឱ្យរាងតូចបិទភ្នែកគេង ប៉ុន្តែគេក្រវីក្បាលធ្វើមុខចង់យំបន្តិចអីបន្តិច វាជាលើកទីមួយដែលគេខ្លាចដល់ថ្នាក់នេះ គឺវាលើសហេតុការណ៍ជាច្រើនដែលធ្លាប់កើតឡើងនៅឯបារាំងទៅទៀត

   « អូនខ្លាចឬ? យើងនៅទីនេះជាមួយអូនហើយ ហើយកុំខ្លាចថាអាចង្រៃនោះមកតាមអូនទៀត ទោះយ៉ាងណាវាគ្មានដៃស្មោកគ្រោកមកប៉ះពាល់អូនទៀតដែរ »

   « លោកធ្វើអីគេ? »
   « ធ្វើឱ្យវាសងដូចអ្វីដែលវាបានធ្វើចំពោះអូននោះអី ដៃដែលស្មោកគ្រោកនោះវាហ៊ានប៉ះពាល់អូន  ហើយវាហ៊ានវាយអូន ដូច្នេះមិនចាំបាច់ទុកវាទៀតទេ ឯណាយើងសុំមើលបន្តិច វាប៉ះអូនត្រង់ណាខ្លះ? »

   ជុងហ្គុកកាន់ដៃតូចថ្នមៗនិងសម្លឹងមើលជុំវិញបរិវេណកដៃរបស់គេឡើងក្រហមដោយសារការក្ដាប់និងចាប់យ៉ាងណែន នាយខឹងណាស់ ក្ដៅក្រហាយណាស់ប៉ុន្តែស្ម័គ្រធ្វើខ្លួនធម្មតាទ្រាំញញឹមយ៉ាងទន់ភ្លន់ដើម្បីលួងលោមគេ ។ ជុងហ្គុកអង្អែលកដៃរបស់គេស្រាលៗនិងលើកវាមកបម្រុងនិងថើបប៉ុន្តែថេយ៉ុងញោចដៃនិងហាក់ចង់សួរថានាយចង់ធ្វើអី?

✨ ម្ចាស់ចិត្ត ម្ចាស់បេះដូង ❣️Where stories live. Discover now