ភាគទី០៩ : សង្សាមិនមែនប្ដី ទៅខ្វល់អី

Start from the beginning
                                        

   « ម៉ែអ្ហើយ! ច្រើន

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

   « ម៉ែអ្ហើយ! ច្រើន...ខ្លាំងណាស់ »
   « ទាំងនេះសុទ្ធតែជារបស់អ្នកប្រុសតូចទាំងអស់ លោកម្ចាស់បានជ្រើសរើសយ៉ាងលម្អិតសម្រាប់អ្នកប្រុសតូច »

   « របស់ខ្ញុំ? វា...ទាំងអស់ហ្នឹងឬ? »
   « ពិតមែនហើយច៎ា »
   « អូយ! ចង់សន្លប់ »

   « កុំទាន់អាលអីអ្នកប្រុស នៅមានទៀតនេះក៏ជារបស់អ្នកប្រុសតូចផងដែរ មាន Black Card, Gold card និង Titanium Card អ្នកប្រុសអាចប្រើវាតាមស្ថានការផ្សេងៗដែលអ្នកប្រុសចង់ ប៉ុន្តែ Black Card មានលក្ខណៈពិសេសជាងគេដោយសារតែវាអាចប្រើប្រាស់ប្រាក់ដោយគ្មានដែនកំណត់និង VIP ផងដែរ »

   នេះវាច្រើនខ្លាំងណាស់សម្រាប់គេដែលមិនធ្លាប់ជួបប្រទះពីមុនមកនោះទេ នេះជុងហ្គុកប្រុងចាប់គេយកមកចិញ្ចឹមដាក់ក្នុងទ្រុងមាសមែនទេ? អាងថាខ្លួននាយជាមហាសេដ្ឋប្រើប្រាស់របស់ខ្ជះខ្ជាយទាំងអស់ ។ ថេយ៉ុងលើកដៃឱបចូលគ្នាគិតបែកអូរហូរស្ទឹង នេះគ្រាន់តែចង់ផ្គាប់ចិត្តគេប៉ុណ្ណឹង នាយហ៊ានចំណាយទុនច្រើនដល់ថ្នាក់នេះឬ?

   « ធ្វើម៉េចមនុស្សកើតមកស្អាត  គួរឱ្យស្រឡាញ់បែបនេះ ពិបាកផ្គាប់ចិត្តបន្តិចហើយ » ថេយ៉ុងញញឹមមាត់បេះបួចនឹកពោលសរសើរខ្លួនឯងដូចឆ្កួត តែថាមែនហើយគឺជួយមិនបានទេ គេទទួលស្គាល់ថាគេស្អាត គួរឱ្យស្រឡាញ់គ្រប់យ៉ាង ដូច្នេះវាធម្មតាទេដែលតែងតែមានអ្នកមកចែចង់ ចង់បានគ្រប់តែគ្នាអ៊ីចឹងហើយ

   « រួចរាល់ហើយលោកម្ចាស់ »
   « ហឺម! គេពេញចិត្តដែរទេ? »

   « ចា៎លោកម្ចាស់ ហើយពេលនេះអ្នកបម្រើក៏កំពុងតែរៀបចំខ្លួនឱ្យអ្នកប្រុសផងដែរ  » ជុងហ្គុកងក់ក្បាលនិងញញឹមបន្តិច និងសប្បាយចិត្តពេលដែលថាថេយ៉ុងគេពេញចិត្តបែបនេះ ប៉ុន្តែនេះគ្រាន់តែជាមួយផ្នែកតូចប៉ុណ្ណោះដែលនាយផ្ដល់ឱ្យគេ វានៅមានច្រើនលើសនេះទៅទៀតដែលថេយ៉ុងមានសិទ្ធទទួលបាន នាយបានរៀបចំគ្រប់យ៉ាងសម្រាប់គេតាំងពីអាល្អិតនេះនៅក្នុងផ្ទៃមកម្លេះ លើកនេះមិនដូចមុនឡើយ នាយគ្មានថ្ងៃព្រមបាត់បង់គេដូចដែលបាត់បង់ថេយ៉ុនទៅឱ្យនីកូឡានោះឡើយ

✨ ម្ចាស់ចិត្ត ម្ចាស់បេះដូង ❣️Where stories live. Discover now