Part 11: ឯងមានធ្វើបាបប្អូនរឺអត់?

Start from the beginning
                                        

<< Choi Beomgyu...!! >>

គុក! គុក! កំពុងតែម៉ួម៉ៅក៏មានសម្លេងគោះទ្វារនៅខាងក្រៅ។

<< ហើយអ្នកណាមករកស្អីទាំងព្រឹក
ហ្នឹង?? >> Yeonjunសម្លក់នាយតូច
រួច បានដើរទៅបើកទ្វារ។

ក្រាក~

<< Heeseung?? >>

<< ....  >> Heeseung មិនតបបែរ
ញញឹមហើយដើរចូលទៅខាងក្នុង។
_____________________________

នៅក្នុងផ្ទះ អ្នកទាំងពីរអង្គុយនៅលើសាឡុងនិយាយគ្នា។

<< យើងទៅផ្ទះរបស់ឯង ម៉ាក់ថាឯងមកចម្ការ ប៉ុន្តែយើងទៅរកឯងនៅចម្ការមិនឃើញ ក៏មកទីនេះតែម្ដងទៅ >>

<< ឯងមកទីនេះតែម្នាក់ឯងទេ? ចុះឯ
ណាSunghoon? >>

<< រវល់នៅខាងក្រៅ បន្តិចចូលមកហើយ >> Heeseung ញញឹមរួចក៏
មើលទៅBeomgyuដែលដើរចូលមកជាមួយទឹកមួយកែវ ដាក់លើតុអោយនាយ ហើយអង្គុយក្បែរYeonjun។

<< ខានជួបគ្នាយូរហើយBeomgyu
មើលទៅអូនស្រកសាច់ដល់ហើយ >>

HeeseungនិងYeonjunហើយនិង Beomgyu ពួកគេស្គាល់គ្នាទាំងពី
តូចៗ។ Heeseungនាយស្រឡាញ់
Beomgyu ដូចជាប្អូនប្រុសម្នាក់ ប៉ុន្តែ
ផ្ទុយពីYeonjun ដែលមិនចូលចិត្តនាយតូចតាំងពីដឹងថានាយតូចលួច
ចាប់អារម្មណ៍នាយ។

បន្ទាប់ពីសួរBeomgyu ហើយប៉ុន្តែ
Beomgyuមិនឆ្លើយ បែរជាញញវិញវិញ។

<< ឯងមានធ្វើបាបប្អូនរឺអត់? >>
Heeseung ងាកទៅសួរYeonjun
ម្ដង។

<< អែងមិនសួរប្អូនសំណប់ឯងទៅ មួយថ្ងៃៗគិតតែពីបង្កររឿងឲ្យយើង >>

<< អ្នកណាបង្កររឿងឲ្យបងនោះ? >>
ពួកគេទាំងពីរប្រកែកគ្នា ធ្វើឲ្យនាយដែរ
អង្គុយក្បែរនោះដកដង្ហើមធំ។

<< រៀបការក្លាយជាប្ដីប្រពន្ធគ្នាហើយ
ឯងទាំងពីរមិនចោលចរឹកឈ្លោះប្រកែកគ្នាសោះ >>

<< ប្អូនឯងឥឡូវសម្ដីឡូយណាស់!
និយាយស្តីលេងដឹងថាយើងអាយុបងគេអស់ហើយ >> កំពុងប្រកែកសុខៗ
ពេលនោះ Sunghoonដើរចូលមក
ជាមួយផ្កាធូលីបមួយបាច់ធំ។

<< Hee..អូនមកហើយ.. >> គ្រាន់តែ
ដើរចូលមកដល់ភ្លាម Sunghoon
ភ្លឹកមួយរំពេចដោយតែវត្តមានរបស់
Beomgyu។

<< បងប្រុស?! >> Beomgyu
ញញឹមសប្បាយចិត្ត ព្រោះបានឃើញ
Sunghoon ជាបងប្រុសដែលខ្លួនតែងតែរំលឹកនៅផ្ទះចម្ការរហូត។

<< អាប្អូនមិចក៏ឯងមកនៅទីនេះ? >>
Sunghoon ប្រញាប់រត់ទៅអង្គុយជិតហើយកៀក.កBeomgyu។

<< ពួកអូនស្គាល់គ្នាមែនទេ? >>
Heeseung ធ្វើមុខឆ្ងល់។

<< គឺ... >> Beomgyu អេះអុញៗ។
_____________________________

<< កុំប្រាប់ណាថាធ្លាប់ដើរធ្វើជាក្មេងទំនើងជាមួយគ្នា? >> Heeseung
សម្លត់សួរពួកគេទាំងពីរ។

<< គ្រាន់តែជាអតីតកាល បងកុំុំុំរំលឹក
ទៀតអី >> Sunghoon រហ័សប្រកែកជាមួយនាយ។

<< ជាអតីតកាល? ក្រែងរាល់ថ្ងៃនេះនៅធ្វើជាបងធំនៅឡើយទេ អូនគិតថាលាក់បងជិតអញ្ចឹងរឺ? >>

<< អូន... >>

<< ម្នាក់នេះក៏អញ្ចឹងដែល ទៅធ្វើខ្លួនបែបហ្នឹង មិចក៏មិនមើលមាឌខ្លួនឯងខ្លះ >> Yeonjun ងាកទៅថាឲ្យ
Beomgyuម្ដង។

<< ខ្ញុំគ្រាន់តែទៅវៃពួកអាមនុស្សបុិន
ដើរបូលីពួកក្មេងៗដែលជាសិស្សប្អូនខ្ញុំ
តែប៉ុណ្ណឹង >>

<< ហុឺស! ខ្លាំងអញ្ចឹងតិច7ថ្ងៃដឹងខ្លួន
>>

<< ខ្ញុំទៅខាងក្រៅជាមួយបងប្រុសហើយ ពួកបងនៅតែពីរនាក់ទៅ >>
និយាយហើយក៏បានក្រោកទៅខាង
ក្រៅតែពីរនាក់Sunghoonបាត់។
_____________________________

មកដល់ខាងក្រៅBeomgyuមើលមុខ
Sunghoon មួយភ្លែតហើយសួរ។

<< បងប្រុសផ្ដាច់បារីបានរឺនៅ? >>

<< ស៊ូច..!! និយាយតិចៗ បងនៅលួច
គាត់ជក់នៅឡើយទេ >> Sunghoon អោបខ្សឹបត្រចៀកប្អូន។

<< អ៊ីចឹងចែកអោយខ្ញុំខ្លះមក >>

_ To be continued _

[ When gang និង gang ជួបគ្នា ]

ចិត្តស្អប់ ជំពប់ស្នេហ៍ [ ចប់ ]Where stories live. Discover now