# ព្រឹកថ្ងៃថ្មី
នៅក្នុងចម្ការ Beomgyuក្រោកពី
ព្រលឹមទៅធ្វើការ។ ចំណែកYeonjun
គេងនៅលើគ្រែក្នុងផ្ទះនៅឡើយ។
<< ..... >> នាយបើកភ្នែកមកឃើញតែខ្លួនម្នាក់ឯង ក្នុងផ្ទះស្ងាត់ជ្រងំ។
Yeonjun ក្រោកដើរមើលនេះមើល
នោះនៅក្នុងផ្ទះBeomgyuសព្វគ្រប់។
<< ហុឹស! កូនសេដ្ឋីមិនចេះធ្វើស្អី ក៏ចេះរៀបចំផ្ទះសម្បែងនៅដែលតើ >>
នាយញញឹមបន្តិច ក៏ក្រឡេកភ្នែកឃើញកំប៉ុងថ្មាំដាក់នៅមុខតុកញ្ចក់។
ប៉ុន្តែមិនបានគិតច្រើនអីឡើយ ក៏ដើរ
ចេញទៅបិទទ្វារឲ្យនាយតូចហើយ ត្រឡប់ទៅចម្ការវិញ។
Skip
<< ចៅហ្វាយតូច អាហ្នឹងគេបេះបែប
នេះចា៎ >> អ៊ុំស្រីនៅក្នុងចម្ការនាំគ្នា
បង្រៀននាយតូចឲ្យចេះបេះបន្លែរ និង
ដាំដំណាំផ្សេងៗនៅក្នុងចម្ការ។
<< បាទ អ្នកមីង >> នាយតូចញញឹម រួចធ្វើយ៉ាងយកចិត្តទុកដាក់។
<< Choi Beomgyu!! នៅឯណា?
ឆាប់មកជួបយើងនៅក្នុងOffice >>
<< ចៅហ្វាយតូច ម្ចាស់កម្មពារហៅទៀតហើយបាទ >> Seo និយាយទាំងមុខភ័យៗជំនួសនាយតូច។
<< មិនអីទេបងSeo >>
_____________________________
ក្រាក~
<< បងហៅខ្ញុំមកធ្វើអី? >>
Beomgyu ចោទសួរនាយដែលអង្គុយមើលឯកសារ។
<< គ្មានអីទេ គ្រាន់តែចង់សួរចង់បានប្រាក់ខែរឺអត់? >>
<< ចង់! ធ្វើការហត់ចង់ងាប់មិនបានប្រាក់ខែមិចហ្នឹងសម >> និយាយបន្ត..
<< ប៉ុន្តែ..មួយខែប៉ុន្មានទៅ? >>
<< 100$ >>
<< ស្អីគេ? បានតែ100$ទេ? បងចង់
លេងសើចជាមួយខ្ញុំរឺ? >>
<< មើលមកយើងសមលេងសើចជា
មួយឯងរឺអត់ Choi Beomgyu? >>
<< ប៉ុន្តែវាមិនសមនឹងកម្លាំងខ្ញុំទេ >>
<< អរ! ឯងចង់និយាយថាប្រាក់ខែ
100$ មិនសមជាមួយឯង អញ្ចឹង50$
បានសមរឺ? >>
<< បង! >> Beomgyuច្រឡោតខាំ
មាត់សម្លឹងមុខនាយ។
<< យ៉ាងមិច! ចង់បាន50$រឺ? >>
នាយនៅតែញញឹមឌឺនាយតូច។
YOU ARE READING
ចិត្តស្អប់ ជំពប់ស្នេហ៍
Actionត្រឹមជាក្មេងប្រុសទន់ភ្លន់បានលួច ស្រឡាញ់មនុស្សប្រុសម្នាក់អស់រយៈ ពេលប្រាំឆ្នាំទាំងដែលគេមិនដែរយក ភ្នែកមើលខ្លួនសោះ។
