<< អ៊ីចឹងមិនបាច់ងូតទេប្រយ័ត្នងាប់
ខានបានផ្សំដំណេកជាមួយយើង >>
Yeonjunនិយាយរួចក៏បានដើរចេញ
ពីកន្លែងទឹកជ្រោះនោះ ដោយទុកឲ្យ
Beomgyuឈរធ្វើភ្នែកភ្លឺសៗ។
<< ផ្សំដំណេក? គិតថាខ្ញុំចង់ផ្សំ
ដំណេកជាមួយមនុស្សដូចគាត់ណាស់
រឺ? >> នាយតូចនិយាយហើយក៏បាន
ដើរទៅតាមក្រោយនាយ។
Skip
មកដល់កន្លែងកម្មករនាយក៏បានឈរ
មើលតាមឋានៈជាចៅហ្វាយនាយមើល
កូនចៅធ្វើការទាំងកណ្ដាលហាលថ្ងៃក្ដៅហិញ។
<< កុំឈរមើលអត់ប្រយោជន៍ ឆាប់ទៅ
ជួយទៅ >> នាយបែរមកនិយាយជា
មួយនាយតូចដែលឈរបែកឈើស
ប៉ុនៗគ្រាប់ពោតដោយសារអាកាស
ធាតុក្ដៅឡើងចង់ចេញផ្សែងហើយ។
<< មិនអីទេចៅហ្វាយ ឲ្យចៅហ្វាយតូច
ទៅសម្រាកចុះមើលទៅគាត់ហត់ខ្លាំង
ហើយ ណាមួយអាកាសធាតុក្តៅខ្លាំង
ទៀត >> អ៊ុំប្រុសម្នាក់ដែលជាអ្នកចាត់
ការនៅក្នុងចម្ការនោះលឺដូច្នោះក៏បាននិយាយទាំងញញឹម។គ្រប់គ្នានៅទីនេះ
ដឹងគ្រប់គ្នាអស់ទៅហើយថានាយនិង
នាយតូចគឺជាប្ដីប្រពន្ធនឹងគ្នា ព្រោះ
លោកស្រីLeeគាត់បានខលមកប្រាប់
មុនពេលនាយនិងនាយតូចមកដល់។
<< អ៊ុំកុំបណ្ដោយក្មេងពេកអី នាំតែ
ធ្លាប់ >> Yeonjunនិយាយទាំងមិន
ពេញចិត្ត។
<< អ៊ុំមិនបានបណ្ដោយទេ ប៉ុន្តែចៅ
ហ្វាយមើលសភាពចៅហ្វាយតូចចុះ ឈរហាលថ្ងៃហាលខ្យល់មុខឡើង
ក្រហមអស់ហើយ >> អ៊ុំប្រុសNam
គាត់ព្យាយាមពន្យល់ទៅនាយយ៉ាងត្រជាក់ចិត្ត។
<< ហឹុម...តាមតែអ៊ុំទៅ >> នាយដក
ដង្ហើមធំរួចក៏បានដើរចេញពីទីនោះ។
Skip
Yeonjunមកដល់មុខផ្ទះបម្រុងនឹងដើរចូលផ្ទះទៅហើយ ប៉ុន្តែក៏មានមនុស្សម្នាក់រត់មកអោបនាយពី
ក្រោយ។
<< ន៎ែ! អាក្មេងឆ្កួត កុំយកដៃស្មោគគ្រោករបស់ឯងមកប៉ះយើង >>
YeonjunដោយគិតថាBeomgyu
ក៏ព្យាយាមរបិះដៃនោះចេញយ៉ាងខឹង
សម្បារ។
<< Junគឺអូនទេ >> សម្លេងដ៏ស្រទន់
ចេញពីក្រអូមមាត់នារីដ៏ស្រស់ស្អាតម្នាក់ដែលកំពុងតែអោបចង្កេះនាយស្អិត។
YOU ARE READING
ចិត្តស្អប់ ជំពប់ស្នេហ៍
Actionត្រឹមជាក្មេងប្រុសទន់ភ្លន់បានលួច ស្រឡាញ់មនុស្សប្រុសម្នាក់អស់រយៈ ពេលប្រាំឆ្នាំទាំងដែលគេមិនដែរយក ភ្នែកមើលខ្លួនសោះ។
