Part 10: មិចមិនតបជាមួយយើង?

258 28 9
                                        

<< នាំគ្នានិយាយស្អី? មិនគិតធ្វើការទេហេស៎? >> Yeonjun ដើរមកដល់
ច្រត់ចង្កេះឈរមើលពួកគេទាំងទឹកមុខម៉ូវ។

<< អ្ហើយ..មកទៀតហើយ >>
Beomgyuក្រឡេកមើលទៅនាយ
ហើយងាកមករអ៊ូតិចៗទាំងមុខក្រម៉ូវ។

<< រអ៊ូស្អី? យ៉ាងមិច នៅជាមួយអ្នកផ្សេងមុខឲ្យស្រស់ ហេតុអីពេលនៅជា
មួយប្ដីមុខមិនស្រស់អញ្ចឹងផង ធ្វើមុខ
ឲ្យដូចដុំថ្ម! >>

<< ប្ដីពេញៗមាត់តែម្ដងហើយចៅហ្វាយ >> Seo និងអ៊ុំNam នាំគ្នា
ញញឹមមើលមុខគ្នា។

<< និយាយស្អី! ឆាប់នាំគ្នាទៅធ្វើការទៅ រឺក៏ចង់ឲ្យកាត់ប្រាក់ខែ? >>

<< បាទៗ ចៅហ្វាយ >> Seoនិងអ៊ុំNam នាំគ្នាទៅចម្ការខាងមុខមុន
នាយតូចអស់រលីង។

<< ចង់ទៅណា? >> Yeonjun
ក្រឡេកសួរBeomgyu ពេលដែល
ហៀបដើរទៅតាមពួកគេ។

<< ទៅធ្វើការហ្នឹងណា! ក្រែងបងប្រាប់
ខ្លួនឯងថាបើខ្ញុំមិនធ្វើការនឹងកាត់ប្រាក់
ខែនោះអី >>

<< ប៉ុន្តែឥឡូវមិនបាច់ធ្វើ >>

<< ហេតុអី? ចង់ឲ្យខ្ញុំឈប់ធ្វើការដើម្បី
បងកាត់លុយខ្ញុំមែទេ >>

<< និយាយជាមួយយើងឲ្យស្រួលដូច
និយាយជាមួយពួកប្រុសៗនៅក្នុងចម្ការ
មិនបានទេរឺយ៉ាងមិច? >> នាយច្រត់
ចង្កេះផ្អៀងក.ដើរទៅចិត្តនាយតូច។

<< មនុស្សដូចបងនិយាយស្រួលបួល
ជាមួយស្ដាប់គ្នាបានដែលហេស៎? >>

<< យើងមិនមែនកម្រោលចូលម្ភៃបួន
ម៉ោងទេ >>

<< អរ..នេះដឹងខ្លួនឯងកម្រោលចូល
ទៀត >>

<< ឈប់ឌឺយើងបានហើយនៅ? បើ
ឈប់ហើយឆាប់ទៅជាមួយយើង >>
Yeonjunចូលទៅចាប់ទាញដៃ
Beomgyu។

<< ឈប់!! បងចង់នាំខ្ញុំទៅណា? រួចចុះការងារ >>

<< ទុកសិនទៅ >> ដៃមាំនូវតែបន្តដឹក
ដៃនាំនាយតូចដើរទៅកន្លែងឡានរបស់
នាយដែលបានចតទុកនៅខាងមុខផ្ទះ

Skip

ឡានបើកនៅតាមដងព្រៃដ៏ស្ងាត់មួយនៅតាមព្រៃព្រឹក្សាដុះខៀវស្រងាត់ សម្លេងសត្វយំរំពោងលាយឡំជាមួយ
សម្លេងសួរម៉ាត់ៗ សួរមិនដាច់ពីមាត់។

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Nov 22 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

ចិត្តស្អប់ ជំពប់ស្នេហ៍Tahanan ng mga kuwento. Tumuklas ngayon