ចាប់ផ្ដើមសាច់រឿងបង្ហាញឲ្យឃើញនៅ
ក្នុងភូមិគ្រឹះមួយដ៏ធំដែលមានឈ្មោះថាភូមិគ្រឹះChoii ជាភូមិគ្រឹះដ៏ធំនៅក្នុង
ទីក្រុង មានឈ្មោះល្បីល្បាញទាំងមុខ
ជំនួញទាំងខាងវិនិយោគទុន។ចំណែកឯភូមិគ្រឹះChoi វិញក៏មិនអន់ដូចគ្នា ព្រោះភូមិគ្រឹះទាំងពីរបានដាក់ទុនរួមហ៊ុនជាមួយគ្នាទាំងពីយូរមកម្ល៉េះ។
[ Choii Family Yeonjun
Choi Family Beomgyu
ព្រោះអាបមីនអត់បានដូរត្រកូល កុំច្រឡំគ្នាណា.. ]
ថ្ងៃនេះជាថ្ងៃមង្គលដ៏ធំមួយនៅក្នុងភូមិ
គ្រឹះ ព្រោះជាថ្ងៃដែលភូមិគ្រឹះទាំងពីរភ្ជាប់សាច់ភ្ជាប់ឈាមជាមួយគ្នា។ដោយផ្សំផ្គុំឲ្យកូនរបស់ក្រកូលទាំងពីររៀបពិធីមង្គលការជាមួយនឹងគ្នា។ ពិធីចាប់ផ្ដើម
បង្ហាញឲ្យឃើញកូនកំលោះOmega
ចុះមកដោយមានគ្រងឈុតពណ៌ស
កាន់បាច់ផ្ការចុះជណ្ដើរដោយមានលោកស្រីChoiត្រូវជាម៉ាក់របស់គេ
កាន់ដៃចុះមក។
មកដល់ទល់មុខកូនកំលោះAlphaដ៏
ស្រស់សង្ហារ ឈរគ្រងឈុតពណ៌សគ្នា
នឹងកូនកំលោះOmega។
<< តើអ្នកទាំងពីរព្រមទទួលយកគ្នាជា
គូរស្វាមីភរិយាដែលរឺទេ? >> សំណួរ
ចោទសួរចេញពីមាត់របស់លោកអាចារ្យដែលឈរកាន់សៀវភៅមួយក្បាលនៅចំពោះមុខ។
<< ខ្ញុំព្រម >> ចម្លើយយ៉ាងលឿនចេញពីមាត់កូនកំលោះAlphaទាំង
ស្នាមញញឹម។
<< ចុះកូនកំលោះOmegaតើព្រមដែលរឺទេ? >> សំណួរចេញពីមាត់លោកអាចារ្យម្ដងទៀត។
<< បាទ ខ្ញុំព្រម >> កូនកំលោះ
Omegaក៏បានឆ្លើយទាំងរំភើប។
<< បើអញ្ចឹងសូមចាប់ផ្ដើមបំពាក់ចិញ្ចៀនឲ្យគ្នា >> ក្រោយនិយាយហើយគូរស្នែហ៍ទាំងពីរក៏បានបំពាក់
ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក។
<< ថើបទៅ ថើបទៅ ថើបទៅ >>
អ្នកនៅក្នុងកាំវិធីក៏បានស្រែកជំរុញឲ្យ
អ្នកទាំងពីរថើបគ្នា។ដោយមិនបង្អង់យូរ
YeonjunដែលជាកូនកំលោះAlpha
ក៏បានឱនទៅថើបBeomgyuដែលជា
កូនកំលោះOmega។
<< ផ្អែម >> នាយដកមាត់ចេញរួចក៏
បានឱនទៅខ្សឹបBeomgyuទាំងស្នាម
ញញឹម។ ចំណែកBeomgyuគ្រាន់តែ
លឺភ្លាមក៏បានឱនមុខចុះទាំងអៀនឡើងក្រហមមុខដូចផ្លែប៉េងប៉ោះទុំទៅ
ហើយ។
YOU ARE READING
ចិត្តស្អប់ ជំពប់ស្នេហ៍
Actionត្រឹមជាក្មេងប្រុសទន់ភ្លន់បានលួច ស្រឡាញ់មនុស្សប្រុសម្នាក់អស់រយៈ ពេលប្រាំឆ្នាំទាំងដែលគេមិនដែរយក ភ្នែកមើលខ្លួនសោះ។
