Part 8: អូន..អូនអត់បានជក់ទេ!

188 28 2
                                        

15 នាទីទៅហើយដែលBeomgyu
ចូលទៅងូតទឹក។

ក្រាក~

សម្លេងទ្វារបន្ទប់ទឹកបើកមកយឺតៗ រួច
អើតក.រកមើលYeonjun។ ព្រោះដូច
ជាស្ងាត់សម្លេងរបស់នាយពេក មិនលឺ
ស្រែកលោឡាអីទៀតសោះ។

<< ទៅវិញបាត់ហើយដឹង? >> កែវភ្នែកសម្លឹងរកមើលមិនឃើញនាយនៅ ក៏មានអារម្មណ៍ថាសប្បាយចិត្តហើយធូរទ្រូង។ ព្រោះបើនាយនៅប្រាកដជាមិនរស់ទេជាតិនេះ។

Beomgyuដើរចេញផុតពីបន្ទប់ទឹក
ដោយមានសម្លៀកបំពាក់រួចជាស្រេចដើម្បីទៅគេង។ពេលនោះស្រាប់តែភ្ញាក់កន្ត្រាក់ ព្រោះនាយគេងនៅលើគ្រែឲ្យច្រងរៗ។

<< នេះគាត់គិតចង់គេងនៅទីនេះពិត
មែនហេស៎? >> នាយតូចឈរគិតក្នុង
ចិត្តទាំងខាំមាត់។

<< អ្ហើយ!! តាមហ្នឹងទៅ រៀបការរួច
ហើយទៅខ្លាចអី >> បន្ទាប់ពីឈរគិត
យ៉ាងយូរ ក៏សម្រេចចិត្តទៅគេងនៅលើ
គ្រែជាមួយនាយ។

Beomgyuត្រេតខ្លួនគេងនៅលើគ្រែម្ខាងយឺតៗ ព្រោះខ្លាចនាយភ្ញាក់។

ភឹប!

Yeonjunមិនទាន់គេង នាយកន្ត្រប់
ចាប់អោបនាយតូចជាប់។

<< លែង! បងYeonjun!! >>
Beomgyuព្យាយាមរើចេញ ជើងធាក់
ពូកសឹងតែដាច់រហែក។

<< ឈ្លើយមែនទេ? ក្មេងឈ្លើយបែប
នេះត្រូវតែផ្ដល់មេរៀនឲ្យម្ដង >> នាយ
ញញឹមចុងមាត់ ដៃនៅតែបន្តអោបរឹត
ខ្លួនប្រាណនាយតូចពីក្រោយដដែរ។

<< បងYeonjun ឆាប់លែងភ្លាមទៅ!
ខ្ញុំងុយដេកហើយ កុំលែងដូចក្មេងបានរឺ
អត់? >>

<< យើស! មើលសម្ដី គិតថាខ្លួនឯង
រាល់ថ្ងៃធំប៉ុណ្ណាទៅហា៎ស! និយាយមក
ឡើងមានទំនុកចិត្ត >> នាយស្ដាប់ហើយចង់តែសើច ខ្លួនឯងមានអាយុ
ត្រឹមតែដប់ប្រាំបីឆ្នាំសោះ និយាយស្ដី
ចេញមកដូចអាយុម្ភៃទៅហើយ។

<< ខ្ញុំធំហើយ!! >> នាយតូចស្រែក.ត
មាត់នាយ។

<< កុំនិយាយច្រើន តស់! >>

<< ទៅ..ទៅណា? >>

<< វៃសិចមួយស្មើរ ជាមួយយើង >>

<< អា៎!! រោគចិត្ត! បងYeonjun
រោគចិត្ត! >>

<< ហាសហាស! អ្ហើយ! គ្រាន់តែប្ដី
បបួលធ្វើរឿងអញ្ចឹងៗសោះ ចាំបាច់ជេ
ថារោគចិត្តដែរ? ចំជាចម្លែកមែន >>
Yeonjunលែងនាយតូចហើយក្រោកអង្គុយអស់សំណើចម្នាក់ឯង។

ចិត្តស្អប់ ជំពប់ស្នេហ៍Where stories live. Discover now