<< របស់បង? ចង់ផឹកទៅយកខ្លួនឯង
ទៅ >> នាយតូចមូរគំរបដកហើយដើរ
ចេញទៅបាត់។
<< អាក្មេងពីម្សិលម្ង៉ៃ! កុំឲ្យដល់វេនយើងឲ្យសោះ! >> នាយគិតក្នុងចិត្ត
ទាំងម៉ួម៉ៅក្ដៅក្រហាយក្នុងចិត្ត រួចដើរទៅមុនបាត់។
Skip
នៅផ្លូវមួយដ៏សែនស្ងាត់បង្ហាញឲ្យឃើញមនុស្សពីរនាក់ ដោយម្នាក់នៅ
ក្នុងឡានកំពុងបើកតិចៗតាមម្នាក់ទៀតដែលដើរនៅលើចិញ្ចើមថ្នល់ជាមួយទឹកមុខពិបាកមើល។
<< Hoonieហា៎...អូនឆាប់ឡើងឡាន
មក នេះដើរមកឆ្ញាយហើយណា >>
នាយកម្លោះសង្ហារដែលត្រូវជាសង្សា
បាននិយាយសម្ដីផ្អែមលួងលោមអ្នកម្ខាងទៀត។ ប៉ុន្តែមើលទៅម្នាក់ទៀត
ហាក់មិនឆ្លើយតបទាល់តែសោះ ទើប
នាយត្រូវនិយាយបន្តទៀត...
<< Hoonieហា៎..បងសុំទោសពិត
មែន ទោះវាជាការយល់ច្រឡំ តែបងជា
អ្នកខុសក៏បានដែល អូនឡើងមកកុំដើរអញ្ចឹងអី >> Heeseungដែលជា
សង្សារទ្រាំបើកឡានយឺតៗតាមដំណើរ
របស់Sunghoonជាប់ជានិច្ច។
<< បងជាអ្នកខុសក៏បានដែលអញ្ចឹង
ហេស៎? >> Sunghoonលឺអញ្ចឹងអត់
ទប់មិនបាន ក៏និយាយចេញមកតែម្ដង
<< បងធ្វើអីខុស? អូនក៏និយាយមកចាំ
បាច់អីមិនដឹងហេតុផលបែបនេះ >>
Heeseungភ្លេចខ្លួនក៏បានច្រឡោត
តែម្ដង។
<< ឃើញទេ? សម្ដីផ្អែមបានប៉ុន្មាននាទី ឥឡូវចាប់ផ្ដើមចេញចរឹកពិតមក
ហើយមែនទេ >>
<< បង..បងសុំទោស! Hoonieហា៎..
ឡើងឡានមកណាបងសុំ >> នាយប្រែ
មកជាសម្ដីផ្អែមវិញមួយរំពេច។
<< អត់! ចង់ទៅក៏ទៅៗ! ទៅ!! បើធុញ
ទ្រាន់ណាស់ក៏ទៅៗមិនបាច់មកសម្តែងធ្វើជាត្រឹមត្រូវ >> Sunghoonនៅតែអោបដៃដើរទៅមុខមិនព្រមឡើងឡានជាមួយនាយដដែរ។
<< បាន!! ទៅក៏បាន ចង់ដើរក៏ដើរទៅ
>> និយាយចប់Heeseungជាន់ហ្គែរ
ឡានមួយទំហឹងបើកទៅដោយមិនខ្វល់តែម្ដង។
<< ហ្ហឹក ហ្ហឹក អាឆ្កួត!! អាសង្សាហេង
ស៊យ!! នេះគិតចង់ទៅចោលយើងមែន
ហេស៎?? ហ្ហឹក >> Sunghoonឃើញ
នាយបើកឡានចេញទៅចោលខ្លួនក៏
បានដាក់ខ្លួនអង្គុយយំនៅលើថ្នាល់ទាំង
អន់ចិត្ត។
YOU ARE READING
ចិត្តស្អប់ ជំពប់ស្នេហ៍
Actionត្រឹមជាក្មេងប្រុសទន់ភ្លន់បានលួច ស្រឡាញ់មនុស្សប្រុសម្នាក់អស់រយៈ ពេលប្រាំឆ្នាំទាំងដែលគេមិនដែរយក ភ្នែកមើលខ្លួនសោះ។
