# ល្ងាច
កាត់មកដល់ក្នុងផ្ទះYeonjunកំពុង
អង្គុយអស់សំណើចនឹងសភាពរបស់
នាយតូចឡើងរឹងពោះអស់ហើយ។
<< ហាសហាស! កញ្ចាស់ក្បាលហើយ
ខ្លាចមាន់ ហាសហាស! >> រាងក្រាស់ និយាយផងសើចនឹងសភាពនាយតូច ដែលអង្គុយធ្វើមុខជូរ សក់បាស់មានជាប់រោមមាន់មកជាមួយ។ មុខនឹងមាត់ ប្រឡាក់ប្រឡូសទាំងខោអាវ។
<< បងមានចេតនាធ្វើបាបខ្ញុំមែនទេ
អាបងYeonjun! >> Beomgyu
សង្គ្រឺតធ្មេញដាក់នាយក្នុងចិត្តខឹងម៉ួម៉ៅ តាំងពីនៅកន្លែងចាប់មាន់មកម្ល៉េះ។
ប៉ុន្តែដោយសារអាហារមួយពេលទើប
មិនអាចតមាត់ និងចាក់ចេញពីទីនោះ
បាន។
<< អេ..កុំមកបន្ទោសយើង អ្នកណាប្រើឲ្យឯងចង់គេចវេសការងារធ្វើអី >>
<< បងអែង!! បងចាំមើលទៅ!! >>
ខឹងចិត្តខ្លាំងពេក Beomgyuក្រោកដើរត្រឡប់ទៅផ្ទះវិញ ទាំងសភាពយ៉ាប់
មើល។
_____________________________
<< សាំមែន! ចាប់មាន់មិនបានហើយ
ត្រូវអត់បាយទៀត >> នាយតូចដើររអ៊ូ
ម្នាក់ឯងនៅតាមផ្លូវទៅផ្ទះ។ ពេលនោះ
ស្រាប់តែលេចមុខSeoចេញមកពីណា
ក៏មិនដឹង ធ្វើឲ្យនាយតូចភ្ញាក់ប្រលឹងហោះចេញពីខ្លួនអស់។
<< ចៅហ្វាយតូច!! >>
<< អ្ហើយបងSeo!! ហេតុមកស្ងាត់ៗ
អញ្ចឹង >>
<< បងមកមើលថាចៅហ្វាយតូចយ៉ាង
មិចហើយ >>
<< មានយ៉ាងមិច! ដេកអត់បាយទៀត
ហ្នឹងហើយ! លុយដែលខំលួចពីបង
Yeonjunមក ត្រូវយកអោយបងទៀត ឥឡូវអត់ទាំងបាយ អត់ទាំងលុយ >> និយាយជាមួយកាយវិការ
និងទឹកមុខដូចជាមនុស្សបាក់ទឹកចិត្ត។
<< ហីហី..ប៉ុន្តែលុយចៅហ្វាយតូច
អោយបងក៏មានការដោះដូរដែរ >> Seoសើចស្ញេញ។
<< ដោះដូរ? តែសភាពខ្ញុំធ្ងន់ជាងមុនទៀត បងSeoឆាប់ទៅវិញភ្លាម ខ្ញុំទាត់
បាក់ចង្កេះឥឡូវហើយ >>
<< ចៅហ្វាយតូច... >> Seoបង្អូស
សម្លេង។
<< មិនទៅទៀត ឆាប់ទៅ! >>
Beomgyu ដេញទាត់នាយធ្វើឲ្យ
សម្លេងស្រែករំពោង។
_____________________________
មេឃកាន់តែងងឹត Beomgyuគេងទាំងមិនបានងូតទឹក។ ព្រោះអស់កម្លាំងពេកខ្ចិលងូត។
YOU ARE READING
ចិត្តស្អប់ ជំពប់ស្នេហ៍
Actionត្រឹមជាក្មេងប្រុសទន់ភ្លន់បានលួច ស្រឡាញ់មនុស្សប្រុសម្នាក់អស់រយៈ ពេលប្រាំឆ្នាំទាំងដែលគេមិនដែរយក ភ្នែកមើលខ្លួនសោះ។
