<< បងនាំខ្ញុំទៅណា? បងដឹងហើយ
មែនទេថាខ្ញុំមិនដែលស្គាល់ទីនេះ រឺមួយ
បងចង់យកខ្ញុំមកបោះបង់ចោលនៅ
ក្នុងព្រៃនេះ? អត់ទេបងYeonjun
ឆាប់នាំខ្ញុំទៅផ្ទះវិញទៅ >> ម្ចាស់សំឡេងដ៏តូចល្អិត ចោទសួរជាច្រើនម៉ាត់ទាំងញ័រមាត់ភ័យខ្លាចនាយយកខ្លួនទៅបោះបង់ចោល។
<< ក្នុងខួរក្បាលរបស់ឯងជ្រុងណាដែរ
គិតយើងក្នុងផ្លូវល្អទៅហាស៎? >>
Yeonjunដៀងភ្នែកមើលទៅអ្នកម្ខាង
កំពុងអង្គុយដកដង្ហើមញាប់ៗខ្ញាំខ្សែរ
ក្រវ៉ាត់ជាប់ មើលទៅខាងមុខទាំងតក់
ស្លុត។ ព្រោះតែរាងក្រាស់អត់មិនបាន
នាយបន្ថែមល្បឿនឡានឲ្យលឿនជាង
មុនដប់ដង។
<< ..... >> ស្ងាត់គ្មានការឆ្លើយតប
ជាមួយនាយឡើយ។ Beomgyu
អង្គុយស្ងាត់ស្ងៀមភ្លឹកមើលទៅខាងមុខទាំងភ័យ។
<< យ៉ាងមិច ស្ងាត់ហើយហេស៎? អេ..យើងគិតថាយើងបើកយឺតពេកទេ
ដឹង? >> ពេលដែលក្រឡេកឃើញនាយតូចញ័រខ្លួន នាយនៅមានចិត្តចង់
និយាយញ៉ោះថែមទៀត។ ព្រោះនាយដឹងចំណុចខ្សោយថានាយតូខ្លាចការបើកឡានលឿនៗ នឹងកន្លែងខ្ពស់ៗ។
គ្រប់យ៉ាងគ្រាន់តែចង់ឲ្យនាយតូចមាត់ទន់អង្វរនាយតែមួយម៉ាត់ប៉ុណ្ណោះ។នាយនឹងបើកល្បឿនធម្មតាវិញភ្លាម ប៉ុន្តែនាយតូចមិនឆ្លើយតប មិនសូម្បីមើលមុខនិយាយស្ដីជាមួយនាយ។
<< អេ! ម៉េចមិនតបជាមួយយើង? តិចគាំងបេះដូងបាត់ហើយដឹង? >>
Yeonjun ងាកមើលទៅនាយតូចនៅ
បើកភ្នែកធម្មតា ប៉ុន្តែញ័រខ្លួនភ្នែកសអស់ទៅហើយ។
ដោយឃើញសភាពការណ៍មិនសូវជាស្រួល Yeonjunប្រញាប់អែបឡាន
ទៅកៀនផ្លូវដើម្បីឈប់មើលនាយតូច។
នាយប្រញាប់ដោះខ្សែក្រវាត់ឡានចេញ
រួចចុះដើមមកទ្វារម្ខាងកន្លែងនាយតូច។
<< ន៎ែ! Beomgyu! លឺយើងហៅរឺអត់? ឆាប់ឆ្លើយភ្លាមអាក្មេងសម្ដីលូយ
ឆាប់តមាត់ជាមួយយើងមក! >>
Yeonjunព្យាយាមទះថ្ពាល់ស្រែក
ហៅនាយតូចដែលកំពុងភ្លឹក។
<< Beomgyu!! លឺយើងហៅរឺអត់?
Beomgyu!! >> នាយចាប់ទាញកន្ត្រាក់ស្មានាយតូចមួយទំហឹងដៃរបស់
នាយ។
<< ហ្ហឹក >> ទីបំផុតសម្លេងនិងចលនា
បានមានឡើងវិញ។ Beomgyu ងាក
មើលមុខនាយទាំងភាពភ័យខ្លាចនៅមាននៅឡើយ។
YOU ARE READING
ចិត្តស្អប់ ជំពប់ស្នេហ៍
Actionត្រឹមជាក្មេងប្រុសទន់ភ្លន់បានលួច ស្រឡាញ់មនុស្សប្រុសម្នាក់អស់រយៈ ពេលប្រាំឆ្នាំទាំងដែលគេមិនដែរយក ភ្នែកមើលខ្លួនសោះ។
Part 10: មិចមិនតបជាមួយយើង?
Start from the beginning
