ព្រឹកថ្ងៃថ្មី អ្វីៗក៏ល្អសួរិយានាពេលព្រលឹមរះឡើងត្រចេះត្រចង់ ផ្ទៃមេឃហាក់ស្រឡះគ្មានពពកបាំងបិទ តែមិនធ្វើអោយអាកាសធាតុក្តៅពេកឡើយ។ ថ្ងៃនេះសូហ្គាបាននាំភរិយាដែលកំពុងពពោះដើម្បីទៅទិញសម្លៀកបំពាក់អោយកូនដែលជិតគ្រប់ខែ ហាន់ណាក៏មានវត្តមានទៅដែរ
«ខោអាវក្មេងៗគួរអោយស្រឡាញ់ច្រើនណាស់»ហាន់ណារត់ចូលទៅលើកខោអាវតូចៗរបស់កូនក្មេង វាខ្យូតៗខ្លាំងណាស់
«ឃើញសម្លៀកបំពាក់ហើយ អូនចង់អោយកូនកើតអោយលឿនៗណាស់»ដើរទៅមើលខោអាវក្មេងប្រុសដែលព្យួរយកមកកាន់ នាយញញឹមស្រាលក្នុងចិត្តក៏ស្រមៃឃើញរូបកូនពាក់ខោអាវទាំងនេះ នាយពិតជាអន្ទះសារណាស់
«ខោអាវនេះធំពេកហើយ កូនយើងទើបតែកើតម្តេចពាក់ចុះទៅ»សូហ្គា
«បងថ្លៃទិញតាមសប្បាយចុះទុកអោយខ្ញុំជាអ្នកចេញ ជាកាដូអោយក្មួយ»ហាន់ណាយកកន្ត្រកមករុញ ប្រាប់អោយជីមីនដើរទិញតាមសប្បាយទុកអោយនាងជាអ្នករ៉ាប់រងការចំណាយ
«ពិបាកប្អូនថ្លៃហើយ»ជីមីន
«អូមេហ្គា អូនមើលនេះទៅ»សូហ្គាលើករ៉ូបពណ៍ផ្កាឈូករបស់ក្មេងស្រីអោយរាងតូចមើល ជីមីនក៏ញញឹមរួចដើរមួយៗទៅមើល ឯដៃក៏ទប់ចង្កេះជាប់
«គួរអោយស្រឡាញ់ណាស់»ជីមីនឃើញហើយស្រឡាញ់តែម្តងព្រោះសម្លៀកបំពាក់ក្មេងស្រីសម្បូរស្អាតៗ ខ្យូតៗខ្លាំងណាស់ គេចង់តែប្រមូលទិញទេ តែជួនអីកូនគេជាកូនប្រុសហ្នឹង
«កើតអេឡិចរួច គួរយកកូនស្រីមួយទៀតល្អទេ អោយអេឡិចបានមើលថែប្អូន»សូហ្គាចំអន់លោរលេងជាមួយប្រពន្ធព្រោះដឹងថាជីមិននិងខាំមាត់សម្លក់គេមិនខាន
«បងនេះ!»ឃើញទេ ដូចសូហ្គាថាមិនខុសជីមីនវាយដៃនាយថែមទាំងសម្លក់ទៀតផង
«ឃើញខោអាវទាំងនេះ បងចង់ឃើញមុខកូនណាស់»សូហ្គាលើកខោអាវមកញញឹមម្តងហើយម្តងទៀត នាយមិនដឹងថាយកអ្វីមកបរិយាយពីទំហំចិត្តនៅពេលនេះទេ កាន់តែកៀកខែគេកាន់តែភ័យឡើង ណាបារម្ភពីប្រពន្ធមិនដឹងជាពេលកើតកូនគេលំបាកយ៉ាងណាទេ
YOU ARE READING
🍃ម្ចាស់ស្នេហ៍ រីស៊ត🍃(ចប់)
Romance«បើស្នេហាជាទឹក ខ្ញុំច្បាស់ជាប្រគល់សមុទ្រជូនទៅលោក»ជីមីន «សមុទ្រប្រៃណាស់ ខ្ញុំមិនត្រូវការ» សូហ្គា តួអង្គឯក : វីហ្សេនហ្សូ គ្រីសម៉ាទីន x ផាក ជីមីន តួរង : គីម ណាមជូន x គីម ស៊ុកជីន សរសេរដោយ : ស្កាយ៍
