ទីក្រុងប៉ារីសប្រទេសបារាំង
ថ្ងៃទី31 ខែ មីនា ឆ្នាំ ២០២៥
អ្នកណាមិនស្គាល់ទីក្រុងប៉ារីសរបស់ប្រទេសបារាំង ជាទីក្រុងក្នុងក្តីស្រមៃមនុស្សគ្រប់រូបប្រាថ្នាចង់ឃើញចង់ស្គាល់ ចង់ទៅលេងអោយបានម្តងនៅក្នុងជីវិតព្រោះតែទីនោះប្រមូលផ្តុំដោយកន្លែងស្អាតៗល្បីៗជាច្រើនពិសេសកន្លែងដែលមិនអាចអាក់ខានក្នុងការទៅបាននោះគឺ Eiffel Tower អ្នកដំណើរគ្រប់រូបមិនដែលរំលម្តងណាក្នុងការទៅទស្សនាទីនោះឡើយ។
[ក្រឹប*ក្រឹប*]
សម្លេងនៃកាមេរ៉ាបន្លឺឡើងព្រោងព្រាតជាមួយពន្លឺកាមេរ៉ាបាញ់ឆ្វេឆ្វាចនៅពីមុខឆាកមួយដែលកំពុងមានមនុស្សពីរនាក់អង្គុយលើវេទិកាញញឹមញញែមយ៉ាងស្រស់សម្លឹងទៅកាន់អ្នកកាសែតក៏ដូចជាហ្វេនៗគ្រប់គ្នាដែលកំពុងស្រែកហូវកញ្ចៀវមើលមកពួកគេ ហើយនេះគឺជាកម្មពិធីបើកសម្ភោធសៀវភៅប្រលោមលោកផ្លូវការដែលបោះពុម្ពផ្សាយជាភាសាបារាំងដំបូងបំផុត មិនធ្លាប់មានពីមុនមក ហើយអ្នកដែលបានចេញសៀវភៅនោះគឺ
«លោក ម៉ៃធី តើកត្តាអ្វីដែលជំរុញចិត្តអោយលោកចេញផ្សាយប្រលោមលោកជាភាសាបារាំងដូច្នោះ»ពិធីករ ចោតសួរទៅកាន់អ្នកម្ខាងទៀតដែលញញឹមរងចាំសំណួររបស់គេ
«អ្នកគាំទ្ររបស់ខ្ញុំ!! ពួកគេជាកត្តាដំបូងបំផុតដែលធ្វើអោយខ្ញុំសម្រេចចិត្តបែបនេះ ដំបូងខ្ញុំមិនរំពឹងទេថាមានអ្នក Support ច្រើនតែវាខុសពីការគិតទាំងស្រុងរបស់ខ្ញុំ ខ្ញុំមិនដឹងថាគួរបរិយាយបែបណាអោយត្រូវជាមួយអារម្មណ៍នៅពេលនេះ គឺមានតែពាក្យថា អរគុណគ្រប់គ្នា!!» ជីមីន បញ្ចប់ប្រយោគគ្រប់គ្នាក៏ស្រែកហោកញ្ច្រៀវអបអរដល់ជីមីននៅលើវេទិកា មើលចុះ!សម្លេងស្រែករបស់ពួកគេបន្ទរឡើងមិនដាច់សូរកងរំពងពេញផ្សារទំនើប បង្អើលអស់មនុស្សទាំងពួងដែលនៅម្តុំនោះ នេះក៏អាចសរបញ្ជាក់អោយឃើញពីប្រជាប្រិយភាពរបស់កម្លោះតូចម្នាក់នេះថាមានឥទិ្ធពលខ្លាំងប៉ុណ្ណា ពិតជាមិនស្ងប់ស្ងែងមិនបានមែន!!
«លោកមើលទៅស្រឡាញ់អ្នកគាំទ្រណាស់»ពីធីករ
«ច្បាស់ណាស់! ព្រោះបើគ្មានពួកគេ ខ្ញុំក៏មិនអាចមានថ្ងៃនេះបានដែរ ហើយអ្នកដែលខ្ញុំត្រូវអរគុណខ្លាំងបំផុត នោះគឺ ម៉ាក់របស់ខ្ញុំនិងនូណា ខ្ញុំពិតជាដឹងគុណដល់ពួកគាត់ទាំងពីរខ្លាំងណាស់» ជីមីន បញ្ចប់ឃ្លាជាមួយមោទនភាព ព្រោះវាជាការពិត ដូចដែលដឹង!មិនថាយើងធ្វើអ្វី ប្រកបការងារអ្វីឡើយ គឺសុទ្ធតែត្រូវការការគាំទ្រពីមនុស្សជុំវិញខ្លួនទាំងអស់ ជាពិសេសគឺអាជីពជាអ្នកនិពន្ធនេះតែម្តង ព្រោះគ្មានភាពជោគជ័យណាកើតឡើងដោយគ្មានវត្តមានអ្នកគាំទ្រឡើយ បើគ្មានអ្នកគាំទ្រ Support នោះអ្នកនិពន្ធក៏មិនអាចដើរទៅមុខបានដោយរលូនដែរ ពួកគេជាគ្រឹះដំបូងដែលធ្វើអោយយើងឈានទៅរកភាពជោគជ័យយ៉ាងឆាប់រហ័ស តែវាក៏អាស្រ័យលើទឹកដៃនៃការតាក់តែងរបស់យើងដូចគ្នា
YOU ARE READING
🍃ម្ចាស់ស្នេហ៍ រីស៊ត🍃(ចប់)
Romance«បើស្នេហាជាទឹក ខ្ញុំច្បាស់ជាប្រគល់សមុទ្រជូនទៅលោក»ជីមីន «សមុទ្រប្រៃណាស់ ខ្ញុំមិនត្រូវការ» សូហ្គា តួអង្គឯក : វីហ្សេនហ្សូ គ្រីសម៉ាទីន x ផាក ជីមីន តួរង : គីម ណាមជូន x គីម ស៊ុកជីន សរសេរដោយ : ស្កាយ៍
