EPISODE 25 លិទ្ធផលម្ញិម្ញក់ដាក់បង

1K 54 0
                                        

ព្រះសូរិយារៈឡើងបង្ហាញអោយឃើញបន្ទប់ដ៏រប៉ាត់រប៉ាយមួយកំពុងមានមនុស្សពីរនាក់គេងអោបគ្នាយ៉ាងស្អិតរមួត បន្ទាប់ពីសង្គ្រាមកាលពីយប់មិញ។ កំលោះជា Top ចាប់ភ្ញាក់ឡើងព្រោះពន្លឺថ្ងៃចាំងប៉ះភ្នែករបស់គេ នាយយកដៃបាំងពន្លឺនោះរួចក្រោកទៅបិទវាំងននរ

«សឺត Good Morning អូនសម្លាញ់»សូហ្គាឡើងទៅលើគ្រែវិញឆ្មក់ថើបថ្ពាល់រាងតូចដែលកំពុងដេកមិនក្រោកបន្ទាប់ពីអស់កម្លាំងពីយប់

«ហ្ហឹម»ជីមីនបម្រាស់ខ្លួនទៅម្ខាងព្រោះមិនទាន់អស់ងងុយ ម្យ៉ាងពេលនេះគេឈឺពេញខ្លួនអស់ទៅហើយ

«មីននី ថ្ងៃត្រង់ហើយក្រោក»សូហ្គានៅតែបន្តដាស់ព្រោះនេះក៏ម៉ោង9ព្រឹកទៅហើយ

«ហ៊ាកុំរំខានអូន»ដៃតូចៗច្រានកាយក្រាស់ចេញរួចឃ្លុំភួយគេងបន្តទៀតព្រោះគេពិតល្វើយនៅក្នុងខ្លួនណាស់

«បងទៅធ្វើអ្វីអោយអូនញុំា ឆាប់ក្រោកឮទេ»សូហ្គាថើបក្បាលរាងតូចមួយខ្សឺតរួចចេញពីបន្ទប់សម្តៅទៅផ្ទះបាយដើម្បីចម្អិនរបស់ខ្លះៗសម្រាប់រាងតូច

ប្រហែលមួយសន្ទុះក្រោយជីមីនក៏ក្រោយទាំងបើកភ្នែកមិនចង់រួច នាយលើដៃពត់ពែនខ្លួនដែលចុករោយនោះរួចឈានជើងចុះពីលើគ្រែទាំងយកដៃទប់ចង្កេះដើរមួយៗចេញទៅខាងក្រៅ

«អូនភ្ញាក់ហើយឬ»សូហ្គាកំពុងឈរធ្វើម្ហូបក្រលែកទៅឃើញរាងតូចក៏សើចតិចៗ មើល៌សភាពជីមីនពេលនេះចុះគេពាក់អាវសាមីពណ៍សរត្រឹមជង្គង់គ្មានខោក្នុងទេ សក់ក្បាលរញ៉េរញ៉ៃថែមទាំងដើរទប់ចង្កេះមិនឈប់ទៀត

«ហ៊ាធ្វើអី»ជីមីនដើរទៅអោបចង្កេះរាងក្រាស់ពីក្រោយរួចអើតមើលអ្វីដែលនាយកំពុងចម្អិន

«ស្ពាគីទី អូនទៅអង្គុយទៅជិតឆ្អិនហើយ»សូហ្គា

«បាទ»ជីមីនញីភ្នែកទាំងស្ងាបរួចដើរទៅអង្គុយតុដែលដាក់ទល់មុខជាមួយចង្ក្រានបាយ

«បានហើយ អូនញុំាទៅ»បន្តិចក្រោយស្ពាគីទីក៏ឆ្អិនសូហ្គាដួសដាក់ចានតប់តែងយ៉ាងស្អាតរួចលើកយកទៅអោយរាងតូច

🍃ម្ចាស់ស្នេហ៍ រីស៊ត🍃(ចប់)Where stories live. Discover now