រយះពេលមួយសប្តាហ៍បានកន្លងផុតក៏ជាពេលដែលជីមីនបើកការវិលត្រឡប់និងចូលធ្វើការយ៉ាងពេញលេញផងដែរ ហើយថ្ងៃនេះក៏ជាថ្ងៃដែលជីមីនត្រូវថតអោយប្រេនសម្លៀកបំពាក់ដ៏ល្បីមួយ
«សួស្តីបាទ»ជីមីនតែងខ្លួនយ៉ាងស្អាត ដើរចូលទៅក្នុងបន្ទប់ថតដែលមានក្រុមការងារកំពុងរងចាំគេនៅទីនោះ តាមទម្លាប់ជីមីនចូលទៅដល់ក៏អោនគោរពគ្រប់គ្នាជាមួយស្នាមញញឹមយ៉ាងស្រស់
«ប្អូនមកហើយឬ អញ្ចឹងឆាប់ទៅរៀបចំខ្លួនទៅ»ដាវីន ជាdirector គាត់រហ័សដើរមកស្វាគមន៍ជីមីន រួចនាំទៅបន្ទប់ដើម្បីតែងខ្លួន
«Awwប្អូនជីមីន ស្អាតជាងមុនទៀតយើងហ្នឹង»មកដល់បន្ទប់តែងខ្លួនគ្រប់គ្នាក៏មករាក់ទាក់ ថែមទាំងស្ងើចសរសើរជីមីនមិនឈប់ទៀតផង អ្នកនៅទីនេះស្រឡាញ់ជីមីនណាស់ព្រោះជីមីនដាក់ខ្លួន ចិត្តល្អ រុសរាយគួរអោយស្រឡាញ់
«បាទ»ជីមីនចូលទៅអង្គុយដើម្បីអោយគេផាត់មុខអោយ បន្ទាប់ពីផាត់រួចក៏ប្តូរសម្លៀកបំពាក់ រួចចេញទៅកន្លែងថត
«ញុំាកាហ្វេរបន្តិចទេ»កុំតែអង្គុយរងចាំអោយក្រុមការងារសារ៉េកាមេរ៉ាដើម្បីចូលថតក៏មាននរណាម្នាក់ហុចកែវកាហ្វេរមកអោយគេ
«ហ្ហើយ ហ្យុង»ជីមីនក្រលែកតាមដៃឃើញភ្លាមគេក៏ភ្ញាក់រួចស្ទុះអោបអ្នកម្យ៉ាងទៀតដោយក្តីនឹករលឹក
«នឹកណាស់មិនដែលឆាតមកលេងហ្យុងសោះ»វ៉ូសុីក ច្បិចថ្ពាល់ជីមីនទាំងញញឹមយ៉ាងស្រស់(ម្នាក់នេះឈ្មោះ ឆយ វ៉ូសុីក អាយុ29ឆ្នាំជាតារាសម្តែងជួរមុខរបស់ប្រទេសកូរ៉េ)
«ហិហិ កុំប្រាប់ណាថាអ្នកថតគូរជាមួយខ្ញុំថ្ងៃនេះគឺហ្យុង»ជីមីន គេគោរពស្រឡាញ់វ៉ូសុីកដូចបងប្រុសបង្កើតអញ្ចឹងឯវ៉ូសុីកក៏ស្រឡាញ់ជីមីនណាស់ដែរ
«មែនហើយ»វ៉ូសុីក ដាក់ខ្លួនអង្គុយក្បែរជីមីន
«អូហូ ខ្ញុំប្រាកដជាល្បីមិនខានព្រោះបានតារាសម្តែងជួរមុខថតជាមួយ ហ្ហាស ហ្ហា»ជីមីនលើកកាហ្វេរមកផឹកនិយាយញោះវ៉ូសុីកតាមទម្លាប់ធ្វើអោយវ៉ូសុីកសើច
«ជីមីនដល់ពេលថតហើយ»ស៊ាន់មកហៅជីមីនពេលក្រុមការងាររៀបប្លង់កាមេរ៉ារួច ជីមីនក៏ដាក់កាហ្វេរចុះរួចដើរទៅកន្លែងថត
YOU ARE READING
🍃ម្ចាស់ស្នេហ៍ រីស៊ត🍃(ចប់)
Romance«បើស្នេហាជាទឹក ខ្ញុំច្បាស់ជាប្រគល់សមុទ្រជូនទៅលោក»ជីមីន «សមុទ្រប្រៃណាស់ ខ្ញុំមិនត្រូវការ» សូហ្គា តួអង្គឯក : វីហ្សេនហ្សូ គ្រីសម៉ាទីន x ផាក ជីមីន តួរង : គីម ណាមជូន x គីម ស៊ុកជីន សរសេរដោយ : ស្កាយ៍
