EPISODE 19 សង្សារវីនហ្សេនហ្សូ គ្រីសម៉ាទីន

1K 64 2
                                        

ស្អែកឡើងពេលសូរិយារះនាយកំលោះរហ័សរួសរាន់ក្រោកងូតទឹកតែងកាយយ៉ាងស្រស់សង្ហារជាមួយអាវក្លាហ្សេពណ៍ខ្មៅ បាញ់ទឹកអប់ក្លិនក្រអូបបន្តិច សក់ជោគទៅក្រោយអស់ បង្ហាញទឹកមុខដ៏មានអំណាច រួចទាញសោឡានបើកទៅក្រុមហ៊ុនរបស់ខ្លួន ព្រោះថ្ងៃនេះជាថ្ងៃដំបូងដែលនាយនឹងមកឈរឈ្មោះជាប្រធានក្រុមហ៊ុន

[Vzen Group]
ឡានសេរីទំនើបបរមកចតនៅចំណតក្រុមហ៊ុន ដៃមាំក្រាស់បើកទ្វាឡាន ឈានជើងជាមួយទ្រនាប់ជើងតម្លៃខ្ទង់មុឺនចុះពីលើឡាន នាយសារ៉េក្រវាត់ករបន្តិចរួចបោះជំហានឆ្ពោះទៅកាន់ច្រកទ្វាក្រុមហ៊ុនយ៉ាងមានអង់អាច

«តែងខ្លួនបែបនេះទើបសមជាកូនប៉ា»លោកគីម ឃើញកូនប្រុសដើរចូលមកគាត់ក៏ញញឹមយ៉ាងមានមោទនៈភាព

«អាចទៅបានហើយឬនៅ»សូហ្គា

«តោះ»គាត់ងក់ក្បាលរួចឡើងជណ្តើរយន្តចុចទៅកាន់ជាន់ទី3ដែលជាជាន់សម្រាប់បន្ទប់ប្រជុំ

[ក្រាក]
គ្រាន់តែសម្លេងទ្វារបើកភ្លាម គ្រប់គ្នាក្នុងអង្គប្រជុំក៏ក្រោកឈរភ្លែត ក្នុងនោះមានមនុស្សប្រមាន10នាក់ដែលសុទ្ធសឹងតែជាអ្នករួមភាគហ៊ុនទាំងអស់។ សូហ្គាដើរតាមក្រោយឪពុក ជាមួយទឹកមុខស្មើរថេង គ្រប់គ្នាក៏ចេះតែងតាមមើលគេមិនដាក់

«អង្គុយចុះទៅ»លោកគីម ដើរទៅកាន់កន្លែងរបស់គាត់រួចប្រាប់អោយគ្រប់គ្នាសម្រួលឥរិយាបថ ឯសូហ្គាក៏ទៅអង្គុយដូចគ្នា

«ខ្ញុំហៅគ្រប់គ្នាមកពេលនេះ គឺចង់ប្រាប់ដំណឹងពិសេសអ្វីម្យ៉ាងដល់គ្រប់គ្នាអោយបានដឹង»ឮតែប៉ុណ្ណេះគ្រប់គ្នាក៏ខ្សឹបខ្សេវវែកញែក

«តាំងពីកន្លងមកក្រុមហ៊ុន Vzen ពួកយើងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំផ្ទាល់ តែដោយសារពេលនេះក្រុមហ៊ុននៅបារាំងមានការវឹកវរបន្តិចធ្វើអោយខ្ញុំពិបាកនៅក្នុងការគ្រប់គ្រងស្ថានការណ៍ច្រើនតែម្នាក់ឯង ខ្ញុំក៏សម្រេចចិត្តថាវាដល់ពេលហើយដែល Vzen Group ផ្លាស់ប្តូរអ្នកដឹកនាំថ្មី»សំដីតែប៉ុណ្ណេះគ្រប់គ្នាក៏ជ្រួលច្របល់ភ្លែត ចាប់នាំគ្នាវែកញែកចចារព្រោះសុខៗមកប្រកាសប្តូរអ្នកដឹកនាំភ្លាមៗធ្វើអោយពួកគេភ្ញាក់ផ្អើលណាស់

🍃ម្ចាស់ស្នេហ៍ រីស៊ត🍃(ចប់)Where stories live. Discover now