កន្លងផុតទៅមិនប៉ុន្មានថ្ងៃថ្មីក៏ឈានចូលមកដល់ម្តងទៀត បង្ហាញអោយឃើញនូវកំលោះតូចកំពុងតែដើរលេងជុំវិញបរិវេណរីស៊តក្នុងដៃក៏មានកាន់សាំងវុិចមួយដុំខាំញុំា សម្លឹងទៅកាន់ទេសភាពព្រឹក្សាយ៉ាងខៀវស្រងាត់
«អុះ»កំពុងតែសប្បាយជាមួយការដើរកន្សែងបង់កររបស់ខ្លួនក៏ប៉ើងតាមខ្យល់ធ្លាក់ទៅលើដី ជីនក៏រហ័សដើរទៅរើស
«នេះ»ស្របពេលនោះក៏មាននរណាម្នាក់រើសកន្សែងនោះឡើងហើយហុចទៅអោយរាងតូច ហើយម្នាក់នោះអី
«ជីនកំពុងទៅណា»សម្លេងស្រទន់ពោលឡើងជាមួយស្នាមញញឹមយ៉ាងស្រស់នៅលើផ្ទៃមុខហើយម្នាក់នោះគឺណាមជូន
«ដើរលេង»ជីនឆ្លើយរួចក៏ដើរទៅមុខបន្ត ហាក់មិនចង់ខ្វល់ជាមួយរាងក្រាស់អ្វីបន្តិច
«សុំទៅផងបានទេ»ណាមជូនរត់យ៉ាងលឿនទៅក្បែររាងតូច
«មិនហាមទេ»ជីនសម្លឹងមុខណាមជូនបន្តិចក៏ដាក់កំណាត់សាំងវិចដែលនៅសល់ចូលមាត់រួចបន្តដើរទៅមុខទៀត រហូតដល់ចម្ការផ្កាឡាវ៉ែនដឺ
«ក្រអូបណាស់»ជីមីនបញ្ចេញស្នាមញញឹមចេញមកសម្លឹងទៅកាន់ចម្ការផ្កាដែលរីកត្រសងជាមួយក្លិនក្រអូបឈ្ងុយឈ្ងប់ផាត់តាមវាយោ
«ស្រស់ស្អាតណាស់»ណាមជូន
«មែនហើយពួកគេពូកែដាំណាស់»ជីន សម្លឹងទៅទិដ្ឋភាពនោះ មើល៍ចុះសុទ្ធតែជាផ្កាដាំចម្រុះគ្នារីកស្គុះស្គាយពេញសួនទាំងអស់
«ខ្ញុំសម្តៅលើជីន»ដុកដាក់ៗ សម្លេងបេះដូងក៏បន្លឺឡើង ជីនងាកសម្លឹងមុខណាមជូនភ្លឹសៗជាមួយថ្ពាល់ទាំងគូរដែរក្រហមព្រឿងៗ
«អឺ.ទៅខាងនោះវិញ»ជីន ក្រឡេក្រឡាប់កែវភ្នែក និយាយរដាក់រដុបរួចក៏ដើរចេញយ៉ាងលឿន ធ្វើអោយរាងក្រាស់អស់សំណើចជាមួយគេ
«ផ្កាឈូករ័ត្នក៏រីកស្អាតដូចគ្នា»ដើរមួយស្របក់ក៏មកដល់ចម្ការឈូករ័ត្ន ជីនក៏លើទូរស័ព្ទមកថតទាំងពោលសរសើរមិនដាច់ពីសម្រស់ផ្កា
«ស្នាមញញឹមរបស់ជីនស្រស់ស្អាតជាង»ណាមជូន បោះប្រយោគញ៉ែញ៉ងមិនឈប់ធ្វើអោយកំលោះតូចនេះរកពាក្យអ្វីតបមិនចេញបានត្រឹមតែអឹមអៀនគេចមុខពីរាងក្រាស់
YOU ARE READING
🍃ម្ចាស់ស្នេហ៍ រីស៊ត🍃(ចប់)
Romance«បើស្នេហាជាទឹក ខ្ញុំច្បាស់ជាប្រគល់សមុទ្រជូនទៅលោក»ជីមីន «សមុទ្រប្រៃណាស់ ខ្ញុំមិនត្រូវការ» សូហ្គា តួអង្គឯក : វីហ្សេនហ្សូ គ្រីសម៉ាទីន x ផាក ជីមីន តួរង : គីម ណាមជូន x គីម ស៊ុកជីន សរសេរដោយ : ស្កាយ៍
