សូហ្គានាំរាងតូចមកដល់បន្ទប់ក៏ដាក់អោយគេគេងថ្នមៗទាំងលើកភួយមកដណ្តប់អោយគេយ៉ាងស្អាតបាត
«ហ្ហឹម»ជីមីនដោយសារភាពងងុយ អស់កម្លាំងផងក៏បិទភ្នែកគេងលង់លក់បាត់ទៅឯសូហ្គាបន្ទាប់ពីដាក់អោយរាងតូចគេងនាយក៏ចូលទៅងូតទឹកសម្អាតខ្លួន បន្ទាប់ពីងូតរួចក៏រុំកន្សែងដើរមកឈរនៅមុខកញ្ចក់
«ជាមនុស្សឬឆ្មាទៅទើបពូកែខ្វាចយ៉ាងនេះ»នាយបែរខ្នងដាក់កញ្ចក់ងាកទៅមើលឃើញថាសុទ្ធតែស្នាមក្រចកពាសពេញខ្នងរកចន្លោះគ្មានក៏សើចហួសចិត្ត
បន្ទាប់ពីស្លៀកពាក់រួចនាយក៏ចុះទៅខាងក្រោមដើម្បីរករបស់ខ្លះទុកអោយរាងតូចញុំាពេលដែលគេភ្ញាក់
«ប្អូនយើងយ៉ាងម៉េចហើយ»ណាមជូនឃើញសូហ្គាដើរចូលផ្ទះបាយក៏ដើរទៅសួរនាំ
«គេគេងលក់ហើយ»សូហ្គាយកទឹកមកផឹករួចឆ្លើយ
«ឯងធ្វើអីប្អូនយើង»ណាមជូន
«ធ្វើអី.យើងមិនបានធ្វើអីទេ»សូហ្គាឮសំណួរណាមជូនក៏សើចចុងមាត់ឆ្លើយរួចលើកទឹកមកផឹកដើរទៅចង្ក្រានបាយធ្វើមិនដឹង
«ស្នាមក្រហមលើករប្អូនយើងឯងជាអ្នកធ្វើឬ»ណាមជូនមិនអស់ចិត្តក៏តាមសួរអ្នកជាមិត្តទៀត
«ហើយយ៉ាងម៉េច»សូហ្គាលាងអង្ករបណ្តើរតបណាមជូនបណ្តើរ
«ប្អូនយើង យើងស្រឡាញ់ណាស់ឯងធ្វើបែបនេះមិនបានវើយអាហ្គា»ណាមជូនហាក់ច្រឡោតបន្តិចក្រោយដឹងថាអ្វីដែលគេស្មានជាការពិត នាយចាប់ក្រវួចករអាវសូហ្គាស្រែកឡើងជាមួយទឹកមុខខឹងសប្បារ
«យើងក៏ស្រឡាញ់ប្អូនឯងដែរស្រឡាញ់អីតែឯង»សូហ្គាលើកដៃទាំងពីរឡើង បោះសំដីមួយល្បះធ្វើអោយណាមជូនចងចិញ្ចើមដាក់គេភ្លែត
«ឯងមានន័យថាម៉េច»ណាមជូន
«ដូចដែរឮ»សូហ្គាក្រវៀសដៃណាមជូនចេញរួចដាក់ឆ្នាំងដើម្បីដាំបបរហើយងាកមកនិយាយជាមួយណាមជូនជាថ្មី
«កុំបារម្ភយើងច្បាស់ជាទទួលខុសត្រូវស្រាប់ហើយ»សូហ្គា
ВЫ ЧИТАЕТЕ
🍃ម្ចាស់ស្នេហ៍ រីស៊ត🍃(ចប់)
Любовные романы«បើស្នេហាជាទឹក ខ្ញុំច្បាស់ជាប្រគល់សមុទ្រជូនទៅលោក»ជីមីន «សមុទ្រប្រៃណាស់ ខ្ញុំមិនត្រូវការ» សូហ្គា តួអង្គឯក : វីហ្សេនហ្សូ គ្រីសម៉ាទីន x ផាក ជីមីន តួរង : គីម ណាមជូន x គីម ស៊ុកជីន សរសេរដោយ : ស្កាយ៍
