កន្លងផុតទៅរយះពេលបីថ្ងៃ អ្វីៗក៏គ្រប់យ៉ាងក៏ប្រព្រឹត្តទៅដោយរលូន ថ្ងៃនេះជាថ្ងៃជាវេលាល្អដែលគ្រួសារខាងសូហ្គាបាននាំជំនូនជាច្រើនជូនដល់ខាងគ្រួសារជីមីនជាការចូលស្តីដណ្តឹង តែពួកគេមិនបានប្រគោកប្រកាសឡើយគឺគ្រាន់តែធ្វើជាលក្ខណះគ្រួសារតែប៉ុណ្ណោះ
«ពួកយើងចូលមកថ្ងៃនេះមានជាផ្លែឈើនិងរបស់របរមួយចំនួនចង់ចូលស្តីដណ្តឹងជីមីនកូនអ្នកបង តើអ្នកបងគិតយ៉ាងណា»អ្នកស្រីវីនហ្សេនលើកផ្លែឈើមួយកន្រ្តកដាក់លើតុ ឯសូហ្គាក៏អង្គុយនៅក្បែរគាត់នាយញញឹមតិចៗសម្លឹងមើលជីមីនដែលអង្គុយទាំងមុខក្រហមក្បែរម្តាយ
«បើកូនៗគេព្រមព្រៀងហើយ ពួកខ្ញុំជាឪពុកម្តាយមិនឃាត់ឡើយ»អ្នកជាម្តាយងាកមកមើលកូនបន្តិចក៏ឆ្លើយតបទៅអ្នកខាងណ្ណោះវិញ ធ្វើអោយពួកគេសប្បាយចិត្តជាខ្លាំង
«ចំពោះជំនូនខាងយើងរៀបចំមិនអោយអ្នកបងទាស់ចិត្តឡើយ មានមាសសុទ្ធចំនួនដប់ដុំ ភូមិគ្រឹះ2ខ្នងនិងវីឡានៅបារាំងមួយខ្នង ជាមួយនិងបណ្តាការ80លានដុល្លារអាមេរិក ចុងក្រោយគឺចិញ្ជៀនពេជ្យពីរវង្សនេះ»អ្នកស្រីវីនហ្សេនរៀបរាប់ជំនូនដែលពួកគេជូនទៅខាងជីមីនជាមួយបណ្តារការដ៏ច្រើនលើសលុបធ្វើអោយគ្រួសារខាងជីមីនភ្ញាក់ផ្អើលយ៉ាងខ្លាំង
«តាមពិតខាងយើងមិនទាមទារបណ្តារការឬជំនូនអ្វីទេសុំត្រឹមកូនៗចេះស្រឡាញ់គ្នា មើលថែគ្នាបានទៅគឺគ្រប់គ្រាន់ហើយ»លោកផាក ឃើញបណ្តាការច្រើនពេកក៏ហាក់ភាំង វាហាក់មើលទៅដូចជាគាត់ជំរិតលក់កូនសុីអញ្ចឹង គាត់មិនបានសប្បាយចិត្តប៉ុន្មានឡើយ
«កុំនិយាយដូច្នេះ ជីមីនជាមនុស្សពូកែ គួរអោយស្រឡាញ់ខ្ញុំមិនអាចមិនអោយបណ្តាការទេ បណ្តាការប៉ុណ្ណេះពួកខ្ញុំយល់ថាតិចផង»លោកគីម
«អួយ មិនតិចទេលោកបងប៉ុណ្ណេះខាងយើងរអៀសចិត្តពេកហើយ គ្រួសារយើងមិនមានអ្វីទេ បានគ្រួសារលោកបងអាណិតស្រឡាញ់មិនរារាំងទំនាក់ទំនងកូនៗប៉ុណ្ណេះខាងយើងរីករាយណាស់ទៅហើយ»លោកផាក
«អញ្ចឹងអ្នកបងសម្រេចថាលើកកូនជីមីនអោយកូនប្រុសខ្ញុំហើយណា»អ្នកស្រីវីនហ្សេន
YOU ARE READING
🍃ម្ចាស់ស្នេហ៍ រីស៊ត🍃(ចប់)
Romance«បើស្នេហាជាទឹក ខ្ញុំច្បាស់ជាប្រគល់សមុទ្រជូនទៅលោក»ជីមីន «សមុទ្រប្រៃណាស់ ខ្ញុំមិនត្រូវការ» សូហ្គា តួអង្គឯក : វីហ្សេនហ្សូ គ្រីសម៉ាទីន x ផាក ជីមីន តួរង : គីម ណាមជូន x គីម ស៊ុកជីន សរសេរដោយ : ស្កាយ៍
