EPISODE 24 អរគុណអូនដែលស្រឡាញ់បង

927 58 5
                                        

ក្នុងរាត្រីដ៏ស្ងាត់ជ្រំ មានឡានមួយគ្រឿងកំពុងតែបរនៅលើផ្លូវទាំងតែលតោលមិនដឹងគោលដៅនៅឯណា ម្ចាស់ឡានមានទឹកមុខស្រងូតស្រងាត់ហាក់កំពុងតែពិបាកចិត្តរឿងអ្វីម្យ៉ាង។ បរមួយស្របក់ក៏មកចតនៅពីមុខកន្លែងមួយ ជីនចុះពីលើឡានដើរសម្តៅទៅហាងកាហ្វេដែលបិទទ្វារស្ងាត់ជ្រងំ

«ហេតុអ្វីយើងមកទីនេះ»ចោតសួរខ្លួនឯងទាំងចម្ងល់ជីនសម្លឹងទៅកាន់ហាងកាហ្វេរ មួយស្របក់ក៏បែរខ្លួនឈានជើងទៅឡានវិញជាមួយដំណើរខ្សោះ

«ជីន»សម្លេងដង្ហើយបន្លឺឡើងជីនក៏ងាកតាមប្រភពសម្លេង ឃើញថាជាណាមជូន

«យប់ហើយជីនមកទីនេះធ្វើអ្វី»ណាមជូន ចូលទៅជិតរាងតូចចោតសួរជាមួយចម្ងល់ព្រោះក៏ពាក់កណ្តាលអាធ្រាតហើយគេមិនសម្រាកទេឬ

«ហ្ហឹក..ហ្ហឹក»មិននិយាយតែបង្ហូរទឹកភ្នែកចុះមក ឯណាមជូនឃើញហើយក៏ស្ទុះទៅចាប់រាងតូចសួរជាមួយក្តីព្រួយបារម្ភ

«ជីនកើតអី ម្តេចទើបយំ»នាយកំលោះបេះដូងស្ទើលោតចេញមកខាងក្រៅពេលឃើញមនុស្សដែលខ្លួនស្រឡាញ់សម្រក់ទឹកភ្នែក ព្យាយាមសួររកហេតុផលចង់ដឹងពីមូលហេតុក្រែងលោរខ្លួនអាចលួងលោមគេបាន

«ហ្ហឹក ហ្ហឹក»តបអ្វីមិនរួចព្រោះវាអួលណែនពេញទ្រូង ជីនស្ទុះក្រសោបកាយក្រាស់ខ្ទប់មុខនិងទ្រូងដ៏កក់ក្តៅបង្ហូរទឹកភ្នែកស្រែកយំរងូវក្នុងប្រអប់ទ្រូង ណាមជូនមិនអាចធ្វើអ្វីបាន ក៏លើដៃអោបតបតទាំងអង្អែលខ្នងគេស្រាលៗ

ឈរមួយសន្ទុះជីនក៏សម្រួលអារម្មណ៍បានបន្តិច ណាមជូនក៏នាំគេទៅជាន់ខាងលើនៃហាងរបស់ខ្លួននឹងបានយកទឹកដើម្បីអោយគេផឹក ទើបដាក់ខ្លួនអង្គុយជិតរាងតូច

«មានរឿងពិបាកចិត្តឬ»ណាមជូន ឃើញកែវភ្នែកស្រងូតស្រងាត់របស់ជីន គេអាចដឹងភ្លាមពីទុក្ខសោកដែលកំពុងកប់នៅក្នុងខ្លួន

«ម៉ាក់របស់ខ្ញុំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ»ជីនដាក់កែវទឹកចុះសម្លឹងមុខណាមជូនបន្តិចទើបឆ្លើយ

«គាត់កើតអ្វីឬ»ណាមជូន

«គាត់មានជំងឺមហារីកខួរក្បាលដំណាក់កាលចុងក្រោយ»បញ្ចប់ប្រយោគទឹកភ្នែកក៏ហូរមកម្តងទៀត ជីនខាំមាត់ប្រឹងទប់អារម្មណ៍ដែលឈឺចាប់កុំអោយចេញមក តែវាមិនអាចទៅរួច ទ្រូងអួលណែនដូចគេសង្កត់ បេះដូងឈឺខ្ទោកៗ ខួរក្បាលក៏ធ្ងន់ដូចមានធំថ្មមួយដាក់ពីលើ អារម្មណ៍ឈឺចាប់ដែលមិនអាចពិពណ៍នាចេញ បានត្រឹមតែបង្ហាញតាមទឹកថ្លាដែលហូរចេញពីភ្នែក តើអ្នកណាខ្លះយល់អារម្មណ៍មួយនេះ!

🍃ម្ចាស់ស្នេហ៍ រីស៊ត🍃(ចប់)Donde viven las historias. Descúbrelo ahora