Part 9: កុំគិតយើងក្នុងផ្លូវអាក្រក់ពេក

Start from the beginning
                                        

<< ក៏បាន..100$ក៏បាន បើអស់អីហើយខ្ញុំទៅវិញហើយ >> នាយតូច
បម្រុងដើរចេញទៅ ប៉ុន្តែនាយឃាត់។

<< ឈប់សិន! >>

<< យ៉ាងមិចទៀតហើយ?? >>

<< បើសិនជាឈប់ធ្វើការមួយថ្ងៃត្រូវកាត់ប្រាក់ខែ10$ >>

<< ហាស៎!? >>

<< ហាមតវ៉ាស្អីទាំងអស់ ចាប់ផ្ដើមទៅ
ធ្វើការបានហើយ >> Yeonjunញាក់
ចិញ្ចើមដាក់Beomgyu។

<< បាទដឹងហើយ..លោកចៅហ្វាយ..
បាទ.. >> Beomgyuញញឹមទាំងបង្ខំ ព្យាយាមចិត្តត្រជាក់ដាក់នាយជានិច្ច។

Skip

# វិមាន Lee

<< ជម្រាបសួរ លោកប៉ា អ្នកម៉ាក់ >>
Sunghoon លើកដៃសំពះអោន
លំទោនទៅកាន់ប៉ាម៉ាក់របស់រាងក្រាស់
ចំណែកនាយបានឈរញញឹម ក៏ប៉ុន្តែ..

ផាច់!

Sunghoonទះកញ្ចឹកក.នាយមួយដៃ
នៅមុខប៉ាម៉ាក់របស់នាយតែម្ដង។
ចំណែកលោកស្រីLee និងលោកម្ចាស់
Lee បានត្រឹមឈរបិទភ្នែកបិទច្រមុះ។
មិនហ៊ានលូកមាត់រឺនិយាយអីឡើយ។

<< អូយ..អូនមកវៃបងធ្វើអី? >>

<< មិចក៏បងមិនជម្រាបសួរប៉ាម៉ាក់ដែរ
ពិតជាមិនចេះគោរពចាស់ទុំមែន >>

<< ប៉ុន្តែ... >>

<< គ្មានប៉ុន្តែអីទេឆាប់ធ្វើតាមអូនប្រាប់
ភ្លាម! >> Sunghoon ខាំមាត់ដាក់នាយយ៉ាងសម្ងាត់។

<< បាទ >> នាយស្ដាប់តាមនាយតូច
ហើយ ធ្វើតាមអីដែលនាយតូចប្រាប់។

<< ខ្លាំងរបស់គេ >> អ្នកស្រីLee លើកមេដៃប្រាប់ទៅលោកLee នៅអង្គុយក្បែរគាត់ទាំងញញឹម។

<< កូនHee មកជាមួយប៉ាមួយភ្លេត >> លោកLeeដើរចេញទៅ ក៏ឆ្លៀត
និយាយជាមួយSunghoonបន្តិច។

<< នៅនិយាយគ្នាលេងជាមួយម៉ាក់សិនចុះ >> គាត់ទះស្មាSunghoon
តិចៗទាំងញញឹម ហើយក៏ដើរចេញទៅ
ខាងក្រៅជាមួយHeeseung។

<< ហីហី..អ្នកម៉ាក់ >> Sunghoon
ស្ញេញដើរទៅជិតគាត់ រួចក៏ដាក់គូទ
អង្គុយនៅលើការ៉ូ។

<< អេ..ហេតុអីក៏អង្គុយនៅលើការ៉ូ? ឆាប់មកអង្គុយខាងលើជាមួយម៉ាក់មក
លឿនឡើង >> ម្រាបដៃមនុស្សចាស់ចាប់ដើមដៃនាយតូចសងខាង ដើម្បីឲ្យក្រោកមកអង្គុយស្មើជាមួយគាត់។

ចិត្តស្អប់ ជំពប់ស្នេហ៍Where stories live. Discover now