Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
«អូនចង់ទៅម្ដង ព្រោះមិនដែលទៅទេ ចង់ដឹងមានអីខ្លះនៅទីនោះ»គេធ្លាប់តែឮអ្នកដទៃនិយាយពីទីកន្លែងនោះតែមិនដែលបានទៅនោះទេព្រោះជាប់រៀនផងប៉ាម៉ាក់បងប្រុសក៏រវល់ដែរ។ ទោះទីនោះមិនមែនជាចំណូលចិត្តគេតែគេចង់ទៅព្រោះជាមនុស្សចូលចិត្តចង់ដឹងចង់ស្គាល់កន្លែងថ្មីៗ។
«ចឹងតោះទៅ វានៅមិនឆ្ងាយពីទីនេះពេកទេ!»
«ចាំបន្តិច អូនរៀបចំរបស់បន្តិច»គេក៏ប្រញាប់យកកាបូបស្ពាយម៉ាក Celine ជាកាបូបដែលគេចូលចិត្តប្រើជាងគេ។
«ពួកយើងដើរទៅបានទេ?»ដើរមកដល់ជិតឡាន ថេហ្យុងបន្លឺឡើង។
«បាន តែមិនមែនពេលនេះទេ»គេចង់មានន័យថាថេហ្យុងអាចដើរបានលុះត្រាតែពួកគេមកទីនេះពេលក្រោយមិនមែនឥឡូវនេះទេ។
«Aww? ហេតុអីបានចឹង?»
«ហេតុផលអូនដឹងច្បាស់ក្នុងចិត្តហើយ ឡើងឡានមក»ជុងហ្គុកនិយាយចប់ក៏ឡើងឡានមុនថេហ្យុង ឯថេហ្យុងគិតចុះគិតឡើងទើបនឹកឃើញថាហេតុផល។
«មនុស្សឆ្កួតនេះ!»ថេហ្យុងខាំមាត់គ្រឺតខ្នាញ់នឹងប្ដីគេជាខ្លាំង មុននឹងចូលក្នុងឡានតាមក្រោយ។ ឡានក៏ចេញដំណើរទៅឆ្ពោះទៅកាន់គោលដៅដែលចៅហ្វាយនាយបានកំណត់នោះគឺវិចិត្រសាលសិល្បៈឬសារមន្ទីរសិល្បៈនោះឯង។ មកដល់ទីនេះពួកគេក៏បានទិញសំបុត្រសម្រាប់ពីរនាក់ កូនចៅរបស់នាយមិនចូលទេ វាមិនមែនជាបញ្ជារបស់នាយទេ គឺពួកគេមិនចូលទៅក្នុងដោយខ្លួនឯង។
«ទីនេះធំណាស់បង!»គ្រាន់តែចូលមកដល់ខាងក្នុងភ្លាម ថេហ្យុងលាន់មាត់ភ្ញាក់ផ្អើលព្រោះទីនេះធំហួសពីការគិតរបស់គេ ធំពិតមែនហើយសម្បូរមនុស្សទាំងក្មេងទាំងចាស់តែម្ដង។
«ទីនេះមនុស្សចេញចូលឥតដាច់ វាគឺជាវិចិត្រសាលសិល្បៈនៃទីក្រុង Vancouver ឬអាចហៅបានម្យ៉ាងទៀតថាជាសារមន្ទីរសិល្បៈនៃទីក្រុង Vancouver រដ្ឋ British Columbia ប្រទេសកាណាដា។ សារមន្ទីរនេះកាន់កាប់អគារទំហំ 15,300 ម៉ែត្រការ៉េ នៅជាប់នឹងទីលាន Robson ក្នុងទីក្រុង Vancouver ដែលធ្វើឱ្យវាក្លាយជាសារមន្ទីរសិល្បៈដ៏ធំបំផុតនៅភាគខាងលិចប្រទេសកាណាដាតាមទំហំអគារ!»
«ជាពិសេសនោះទីនេះត្រូវបានបើកដំបូងជាតុលាការខេត្តមុនពេលដែលវាត្រូវបានបម្រុងទុកសម្រាប់ប្រើប្រាស់សារជាថ្មីនៅដើមទសវត្សរ៍ឆ្នាំ១៩៨០។ ហើយបច្ចុប្បន្នអគារនេះត្រូវបានគេកំណត់ថាជាអតីតតុលាការច្បាប់នៃទីក្រុង Vancouver កន្លែងប្រវត្តិសាស្ត្រជាតិនៃប្រទេសកាណាដាឆ្នាំ១៩៨០!»
«វាធំនិងអស្ចារ្យអូនស្ទើរតែមិនជឿ ចុះបងធ្លាប់មកច្រើនដងហើយមែនទេ?»ថេហ្យុងសួរឡើងព្រោះតាមមើលជុងហ្គុកស្គាល់ទីនេះច្បាស់ណាស់ បើមិនចឹងទេនាយមិនអាចរៀបរាប់បានក្បោះក្បាយឱ្យគេស្ដាប់យ៉ាងនេះនោះទេ។
«បងធ្លាប់មកច្រើនដងណាស់ តែកាលនោះបងមកជាមួយអ្នកម៉ាក់!»
«អ្នកម៉ាក់ចូលចិត្តមកទីនេះណាស់ឬ?»
«អ្នកម៉ាក់ជាអ្នកគូរគំនូរ ដូច្នេះមួយសប្ដាហ៍អ្នកម៉ាក់មកទីនេះសឹងតែ៥ថ្ងៃឯណោះ តែបច្ចុប្បន្នស្នាដៃអ្នកម៉ាក់នៅសល់តិចតួចប៉ុណ្ណោះព្រោះត្រូវបានគេទិញយកក្នុងតម្លៃថ្ងៃបំផុត នៅក្នុងបន្ទប់ពួកយើងក៏មានដែរ» អ្នកម៉ាក់របស់ជុងហ្គុកដើមឡើយគាត់ជាជនជាតិកូរ៉េតែប៉ុណ្ណោះ ក្រោយពីទទួលបានអាហារូបករណ៍មកសិក្សាបន្តនៅទីនេះ គាត់ក៏អាចបញ្ចេញសមត្ថភាពមួយទៀតរបស់គាត់នោះគឺការគូរគំនូរនេះឯង។
«អ្នកម៉ាក់គាត់ស្រស់ស្អាតណាស់ អូនឃើញរូបថតរបស់គាត់ដំបូងស្មានថាបងពាក់សក់ទេតើ ហិហិ» ថេហ្យុងសើចកក្អឹកក្រោយនឹកឃើញថ្ងៃនោះគេពិតជាភ្ញាក់ផ្អើលណាស់ដែលជុងហ្គុកមានមុខមាត់ដូចទៅអ្នកម៉ាក់របស់នាយខ្លាំងយ៉ាងនេះ។
«ក្មេងចម្កួតអូននេះ!»
YOU ARE READING
ម្ចាស់ស្នេហ៍ រីក្រេសស្ទៀរ៍ |TAEKOOK
Romance«ថេហ៍ជារបស់បង! ទោះតទៅមុខ មានរឿងអីក៏ថេហ៍នៅតែជាម្ចាស់ស្នេហ៍ ជុងហ្គុក រីក្រេសស្ទៀរ៍ជារៀងរហូត!» ជុងហ្គុក រីក្រេសស្ទៀរ៍ ជុងហ្គុក រីក្រេសស្ទៀរ៍ X ថេហ្យុង ដាយអាណា សរសេរដោយ: ជុងហ្គី
Episode 8
Start from the beginning
