ទីក្រុងតូរ៉ុនតូ/ Toronto
ប្រទេសកាណាដា/ Canada 🍁
ក្រៅពីមានឈ្មោះជាប្រទេសដែលប្រជាជនមានគុណភាពជីវិតល្អបំផុតទី២ក្នុងលោកហើយ ប្រជាជនក៏ទទួលបានសេវាថែទាំសុខភាពគ្រប់គ្រាន់ មានអនាម័យ មានទីជម្រកសមរម្យ ការអប់រំ ភាពរស់រានមានជីវិត និងសេរីភាពផ្ទាល់ខ្លួនយ៉ាងពេញលេញ។
•ភូមិគ្រឹះរីក្រេសស្ទៀរ៍
ភូមិគ្រឹះដ៏ធំស្កឹមស្កៃជាកម្មសិទ្ធិរបស់វង្សត្រកូលរីក្រេសស្ទៀរ៍ វង្សត្រកូលនេះមានឈ្មោះល្បីល្បាញព្រោះជាវង្សត្រកូលដែលមានស្ដុកស្ដម្ភ មានមុខជំនួញច្រើន មានទាំងក្នុងប្រទេសនិងក្រៅប្រទេសហើយក៏ជាមហាសេដ្ឋីលំដាប់លេខ៣ប្រចាំប្រទេសផងដែរ។ វង្សត្រកូលដែលមានឈាមស្រឡាយកាណាដានិងកូរ៉េមួយនេះមនុស្សក្នុងគ្រួសារទាំងស្រីទាំងប្រុសសុទ្ធតែជាអ្នកធ្វើការខាងជំនួញសឹងតែទាំងអស់ ព្រោះសុទ្ធតែជាជំនួញតវង្សត្រកូល ។
យប់អធ្រាត្រទៅហើយ ប្ដីប្រពន្ធត្រកូលរីក្រេសស្ទៀរ៍នៅមិនទាន់ចូលសម្រាកទៀត មើលទៅដូចជាកំពុងរង់ចាំនរណាម្នាក់មកផ្ទះយ៉ាងចឹង។
បន្តិចក្រោយមកទ្វាររបងដ៏ធំនិងរឹងមាំបើកឡើងក្រោយរថយន្តដែលមានស្លាកលេខត្រកូលរីក្រេសស្ទៀរ៍បរមកឈប់នៅខាងមុខផ្ទះ។ ក្រោយទ្វារបើកឡើងឡានក៏បរចូលមកខាងក្នុងរហូតដល់ចំណតទើបឈប់។ ទ្វារឡានបើកឡើងបង្ហាញឱ្យឃើញរាងសង្ហាដែលជាម្ចាស់ឡានចុះមក រួចទើបបោះជំហានចូលទៅខាងក្នុងផ្ទះ។ ចូលដល់ក្នុងគេក៏បានឃើញអ្នកអង្គុយរង់ចាំគេដែរ តែគេធ្វើជាមិនឃើញហើយដើរហួសតែនៅតែត្រូវគាត់ហៅដដែល។
«ឈប់សិន ជុងហ្គុក!»
«លោកប៉ានៅមិនទាន់សម្រាក?»ជុងហ្គុកធ្វើជាសួរឡើង។
«អង្គុយចុះសិនមក ប៉ាមានរឿងចង់និយាយជាមួយឯង!»
«សំខាន់ទេ? បើមិនសំខាន់ ចាំស្អែកទៅថ្ងៃនេះខ្ញុំអស់កម្លាំងណាស់!»ត្រង់នេះគេមិនបានកុហកទេ គេពិតជាអស់កម្លាំងខ្លាំងពិតមែនថ្ងៃនេះការងារច្រើនដល់ថ្នាក់គេរកពេលញ៉ំាបាយមិនបានផង។
«សំខាន់ឬមិនសំខាន់ ក៏ប៉ាចង់និយាយពេលនេះឱ្យហើយ!»
«ដូច្នេះលោកប៉ានិងអ្នកមីងនិយាយមក»ជុងហ្គុកដាក់ខ្លួនអង្គុយចុះលើសាឡុងម្ខាងចាំស្ដាប់។ ដែលគេហៅថាមីងព្រោះគាត់ជាភរិយាក្រោយរបស់លោកប៉ាគេ តែគាត់មិនអាក្រក់អីនោះទេគ្រាន់តែគេមិនបានចូលចិត្តហើយក៏មិនបានស្អប់។
«គឺរឿងដែលឯងត្រូវរៀបការជាមួយកូនរបស់គីមនោះ!»
«ហេតុអី?»
«ស្អែកនេះឯងត្រូវទៅជាមួយប៉ា!»
«ដើម្បីអី?»គេពិតជាឆ្ងល់ណាស់ រៀបការដើម្បីអី? បើទាក់ទងនឹងជំនួញគ្រួសារវារឹតតែមិនអាចព្រោះបើតាមគេធ្លាប់ដឹងឮមកគ្រួសារដាយអាណានោះជាអ្នកលក់និងច្នៃម៉ូដគ្រឿងពេជ្រទេតើ? ហើយលោកគីម ដាយអាណាក៏មិនមានកូនស្រីដែរ។
«ដើម្បីគ្រួសារ! វាជាអ្វីដែលឯងត្រូវធ្វើសងគុណគ្រួសារ!»
«រៀបការនេះឬ?»គេនិយាយទាំងអស់សំណើច សងគុណគ្រួសារដោយការរៀបការ? តាំងតែពីកើតមកដល់ធំដឹងក្ដីគេទើបតែឮគ្រួសាររបស់គេមួយទេ។
«មែនហើយ! បើឯងរៀបការរួចនោះជីវិតឯងអាចនឹងល្អជាងនេះ»
«ធ្វើអីក៏ធ្វើទៅ ខ្ញុំហត់ណាស់!»គេនិយាយហើយក៏ក្រោកចេញទៅខាងលើបាត់ ព្រោះធុញមកពីធ្វើការហត់ហើយនៅរញ៉េរញៃរឿងរៀបការស្អីអស់នឹងទៀត។
«អូនខ្លាចគេមិនព្រមបើដឹង...»
«គេមិនខ្វល់រឿងនឹងទេ ចំណែករឿងរៀបការបងប្រគល់ឱ្យអូនហើយ មួយទៀតជុងហ្គុកគេមិនធ្វើឱ្យគ្រួសារបាក់មុខនោះទេ!» គាត់ចង់មានន័យថា ជុងហ្គុកគេមិនរត់ចោលរោងការ ឬធ្វើអីដែលបណ្ដាលឱ្យប៉ះពាល់ដល់មុខមាត់គ្រួសារនោះទេ។
«អូនដឹងហើយ តោះបងទៅសម្រាកទៅ!»
«តោះ!» អ្នកទាំងពីរក៏បណ្ដើរគ្នាឡើងទៅបន្ទប់សម្រាកព្រោះយប់ហើយ ពួកគាត់រង់ចាំជុងហ្គុកមកនឹងបាននិយាយគ្នានឹងឯង។
__
ជុងហ្គុក? មែនហើយគេគឺ ជុងហ្គុក រីក្រេសស្ទៀរ៍ កូនប្រុសច្បងនៃវង្សត្រកូលរីក្រេសស្ទៀរ៍ មានវ័យ២៨ឆ្នាំ។ គេគឺជាអគ្គនាយកនៃក្រុមហ៊ុនផលិតអាហារកំប៉ុងដ៏ធំបំផុតនៅកាណាដានេះ។ ក្រៅពីគ្រប់គ្រងក្រុមហ៊ុននេះ ជុងហ្គុក ក៏ជាអ្នកគ្រប់គ្រងផ្សារទំនើបដែលអាចហៅម្យ៉ាងទៀតថាផ្សារអាស៊ី ដ៏ធំជាងគេក្នុងទីក្រុងតូរ៉ុនតូនេះ។ មិនទាន់អស់ទេ នៅមានភោជនីយដ្ឋាន សណ្ឋាគារ ហាងកាហ្វេ ក្លឹប ទាំងនេះសុទ្ធតែគេបើកដោយផ្ទាល់មិនមែនជាជំនួញបន្តពីគ្រួសារទេ។
ក្រៅពីការងារជុងហ្គុកក៏មានរូបសម្រស់ស្រស់សង្ហាជាទីគាប់ចិត្តមនុស្សម្នាជាច្រើនផងដែរ។ ជាមួយនឹងរាងខ្ពស់ស្រឡះ សម្បុរស ផ្ទៃមុខសរលោង ច្រមុះស្រួច កែវភ្នែកមូលក្រឡង់ រាងកាយពោរពេញដោយសាច់ដុំ ស្មាបើកធំតែចង្កេះតូចគួរឱ្យចង់ឱបក្រសោប ។ ជាពិសេសនោះដៃខាងស្ដាំរបស់នាយស្រោបដោយស្នាមសាក់ពីដើមដៃរហូតមកដល់ម្រាមដៃ ធ្វើឱ្យគេមើលមកនាយពោរពេញទៅដោយភាពលេចធ្លោរ មានអំណាច ហ្មត់ចត់ តឹងរ៉ឹង។
ជុងហ្គុកជាកូនច្បងនិងជាកូនប្រពន្ធដើមរបស់លោករីក្រេសតែគាត់លាចាកលោកដោយសារជំងឺប្រចាំកាយតាំងតែពីជុងហ្គុកមានវ័យ១៨ឆ្នាំមកម្ល៉េះ។ ក្រោយមកពីរឆ្នាំបន្ទាប់ទើបលោករីក្រេសរៀបការម្ដងទៀតជាមួយអ្នកស្រីយូរីន ហើយអ្នកទាំងពីរមានកូនស្រីម្នាក់មានអាយុ៧ឆ្នាំជាចំណងដៃ។ អ្នកស្រីយូរីនក៏មានកូនប្រុសម្នាក់ផងដែរ ជាកូនស្វាមីមុនដែលបានលែងលះគ្នាតាំងតែពីកូនមានអាយុ១០ឆ្នាំ បច្ចុប្បន្នគេមានអាយុ២៣ឆ្នាំហើយ។
ជុងហ្គុកនិងកូនៗរបស់អ្នកស្រីយូរីនមិនសូវជាត្រូវគ្នានោះទេព្រោះជុងហ្គុកគេជាមនុស្សមិនសូវមាត់ក មិនសូវចូលចិត្តរាប់ញាតិ មិនរួសរាយ មួយថ្ងៃសឹងតែមិនញញឹមម្ដងផង គេមិនបានកើតអីទេគ្រាន់តែគ្មានរឿងអីដែលត្រូវឱ្យគេសើចតែប៉ុណ្ណឹងឯង។
__
•ភូមិគ្រឹះដាយអាណា
ភូមិគ្រឹះដ៏ធំដែលគ្រប់គ្នាស្គាល់ច្បាស់ថាជារបស់លោកគីម ដាយអាណាជាមហាសេដ្ឋីលំដាប់លេខ៥ប្រចាំប្រទេសនិងជាម្ចាស់ក្រុមហ៊ុនច្នៃម៉ូដគ្រឿងពេជ្រដ៏ល្បីល្បាញ។ លោកមានកូនប្រុសពីរនាក់ដែលកូនច្បងមានឈ្មោះថា ណាមជុន ដាយអាណា និងកូនប្រុសពៅមានឈ្មោះថា ថេហ្យុង ដាយអាណា ។
នៅលើសាឡុងមានមនុស្សប្រុសបីនាក់កំពុងអង្គុយ ក្នុងនោះក្មេងប្រុសដែលមានរាងតូចជាងគេកំពុងតែអង្គុយទាំងឱនមុខចុះហាក់ដូចជាពិបាកចិត្តរឿងអ្វីម្យ៉ាង។ បន្តិចក្រោយមកមានស្ត្រីស្រស់ស្អាតម្នាក់ធ្វើដំណើរចូលមកព្រមជាមួយនឹងផ្លែឈើមួយចានផងដែរ យើងអាចសម្គាល់បានថាគាត់ជាភរិយារបស់លោកគីម ដាយអាណានេះឯង។
«កុំពិបាកចិត្តខ្លាំងពេក មុខជ្រួញអស់ហើយ»អ្នកស្រីហេហ្យុង ជាភរិយារបស់លោកគីម។
«ម៉ាក់ហ៎!»ថេហ្យុងងើបមុខឡើងនិយាយទាំងពេបមាត់ រកយំ។
«កុំធ្វើមុខចឹង គេមិនមែនមនុស្សអាក្រក់ឯណាកូន?» លោកគីមបន្លឺឡើងទាំងអស់សំណើចនឹងកូនពៅរបស់គាត់។
«តែកូនមិនចូលចិត្តគេ ឱ្យកូនទៅរៀបការជាមួយគេបានយ៉ាងម៉េចលោកប៉ា?»ពួកគាត់ដឹងច្បាស់ណាស់ថាគេមិនចូលចិត្តប្រុសម្នាក់នោះ តែពួកគាត់ឱ្យគេរៀបការជាមួយប្រុសម្នាក់នោះ។
«វាមិនអីទេជឿពួកយើងទៅណាថេហ៍ អូននឹងមិនខកបំណងទេ!»ណាមជុននិយាយឡើង គេស្គាល់ហើយក៏ស្និទ្ធគ្នាជាមួយប្រុសម្នាក់នោះដែរ។
«មិនដឹងទេៗ មិនចង់ការ ហ្ហឹកៗ!»ថេហ្យុងនិយាយហើយក្រោករត់ទៅបន្ទប់បាត់ទាំងយំសស្រាក់ តែយ៉ាងណាទោះមិនចង់ក៏គេមិនអាចប្រកែកបានដែរ។
«ក្មេងពិតមែនកូននេះ!»
«លោកប៉ាអ្នកម៉ាក់ទៅសម្រាកទៅយប់ជ្រៅហើយ ថេហ៍គេមិនមែនក្មេងមិនស្ដាប់សម្ដីទេ!» គេនិយាយបែបនេះព្រោះដឹងច្បាស់ពីប្អូន ទោះបីរករឿងមិនចង់ការតែគេនៅតែព្រមដដែលព្រោះគេយល់ថាហេតុអីគ្រួសារធ្វើបែបនេះ ដែលងររករឿងនឹងព្រោះជាកូនពៅនឹងណា។
«ចាសកូនតោះបង កូនប្រញាប់ចូលគេងដែលទៅណា!»
«បាទ!» អ្នកទាំងបីក៏បំបែកគ្នាទៅសម្រាកព្រោះថ្ងៃស្អែកមានភ្ញៀវពិសេសមកលេងនិងញ៉ំាអាហារនៅទីនេះ ។
__
ថេហ្យុង ដាយអាណា កូនប្រុសពៅរបស់ត្រកូលដាយអាណាគេទើបតែមានអាយុ២០ឆ្នាំៗនេះតែប៉ុណ្ណោះ។ ថេហ្យុងរៀនឆ្នាំទី២ជំនាញច្នៃម៉ូដគ្រឿងពេជ្រ គ្រឿងអលង្ការ ។
ជាមួយគ្នានោះដែរ ថេហ្យុងមានសម្រស់ស្រស់ស្អាតលើសមនុស្សស្រីមួយចំនួនទៅទៀត។ ថេហ្យុងមានរាងស្ដើង កម្ពស់ខ្ពស់ល្មម ផ្ទៃមុខរលោងស្អាត ច្រមុះស្រួច ភ្នែករបស់គេមាន monolid (ត្របកភ្នែក១ជាន់) នៅភ្នែកខាងឆ្វេងនិងត្របកភ្នែកពីរជាន់នៅខាងស្ដាំ។ ម្រាមដៃវែងស្រឡូនដូចបន្លាក្រូច បបូរមាត់ពណ៌ក្រហមស្រាល ត្រគាកងរខ្ទើត ដៃជើងស្រឡូនៗគ្មានសាច់ដុំ។
ថេហ្យុងជាក្មេងឆ្លាត គ្រាន់តែរឹងរូសបន្តិចតែមិនមែនរឹងរូសចចេសមិនស្ដាប់សម្ដីទេ ព្រោះគ្រួសារតាមចិត្ត ថ្នមចិត្តទើបក្មេងបានចិត្តធ្វើចរិតកូនពៅតែគួរឱ្យស្រឡាញ់។ ថេហ្យុងជាមនុស្សខ្លាចខ្ពស់និងខ្លាចសំឡេងផ្គររន្ទះបំផុត បេះដូងគេនឹងលោតលឿនជាងមុនគុណនឹង៣ឬអាចសន្លប់ ប្រសិនបើមានផ្គររន្ទះហើយគ្មាននរណានៅក្បែរ។
__
•ថ្ងៃថ្មី
ថ្ងៃនេះមនុស្សម្នាកក្នុងភូមិគ្រឹះដាយអាណាម្នាក់ៗ មមាញឹកយ៉ាងខ្លាំង ព្រោះរសៀលបន្តិចមានភ្ញៀវសំខាន់មក។ តែក្រឡេកមកមើលកូនពៅគ្រួសារដាយអាណាវិញកំពុងតែអង្គុយលើសាឡុងធ្វើមុខក្រញូវជាប់ ក្នុងចិត្តកំពុងតែភ័យគ្រាន់តែមិនបញ្ចេញ។
«កូនថេហ៍ ឆាប់ទៅប្ដូរសម្លៀកបំពាក់ទៅកូន បងមកដល់ឥឡូវហើយ»
«ម៉ាក់ គឺកូន...»
«កុំភ័យអីកូន ពួកគាត់សុទ្ធតែជាមនុស្សល្អទេ!»
«បាទ!»ថាហើយថេហ្យុងក៏ដើរសំដៅរកជណ្ដើរដើម្បីទៅប្ដូរសម្លៀកបំពាក់ព្រោះនៅផ្ទះជាធម្មតាគេចូលចិត្តពាក់អាវយឺតរលុងៗជាមួយខោត្រឹមជង្គង់។
១០នាទីក្រោយក៏មានរថយន្តពីរគ្រឿងបរចូលមកឈប់ចតនៅក្នុងចំណតរបស់ភូមិគ្រឹះ។ បន្ទាប់មកទ្វារបើកឡើងទើបបង្ហាញឱ្យឃើញប្ដីប្រពន្ធគ្រួសាររីក្រេសស្ទៀរ៍ចុះមក ហើយក្រោយមកទៀតទើបវត្តមាននាយកំលោះជុងហ្គុកចុះមកពីឡាននាយតាមក្រោយ។
«ជំរាបសួរលោកបង អ្នកអូន!»
«ចាសជំរាបសួរលោកបង អ្នកបង!»
«ជំរាបសួរលោកពូអ្នកមីង!»
«ចាសក្មួយ តោះចូលមកខាងក្នុងសិនមក!»
ចូលមកដល់ខាងក្នុង គ្រប់គ្នាអង្គុយលើសាឡុងដោយមានអ្នកបម្រើកំពុងលើកប្រភេទអាហារនិងទឹកមកដាក់លើតុទទួលភ្ញៀវ។
«កូនថេហ៍ យូរម៉្លេះ? យីមទៅមើលកូន...»
«កូនមកហើយម៉ាក់!»ថេហ្យុងដើរចូលមកដោយស្នាមញញឹមតិចៗជាទម្លាប់របស់គេ។ ថេហ្យុងច្រកដោយអាវយឺតដៃខ្លីពណ៌ស ខោសាច់ក្រណាត់ពណ៌ស ជាមួយអាវដៃវែងសាច់ចាក់ពណ៌ផ្ទៃមេឃ មើលទៅសុភាព រម្យទម ថ្លៃថ្នូរតែម្ដង។
«ជំរាបសួរអ៊ំប្រុសអ៊ំស្រី និងបងទៅកូន! »
«អ៊ំប្រុសអ៊ំស្រីជំរាបសួរ ជំរាបសួរបង!»
«ចាសក្មួយ ស្រស់ស្អាតណាស់ មើលសឹងមិនស្គាល់!»
«មោះ អង្គុយជិតម៉ាក់មក! ថ្ងៃនេះជុងហ្គុកមិនរវល់ទេឬ?»អ្នកស្រីហេហ្យុងបន្លឺឡើង។
«ខ្ញុំមិនដែលទំនេរទេអ្នកមីង គ្រាន់តែថ្ងៃនេះខ្ញុំសម្រាកមួយថ្ងៃ!»ជុងហ្គុកបន្លឺឡើងដោយទឹកមុខធម្មតាព្រោះមុខគេស្មើបែបនេះឯង។
«មកព្រោះលោកពូឬមកព្រោះចង់ជួបអ្នកណា?» ណាមជុនបន្លឺឡើងញ៉ោះជុងហ្គុក ព្រោះគេធ្លាប់និយាយរឿងនេះជាមួយណាមជុនដែរ។
«អ្នកណាមិនសំខាន់ អីដែលសំខាន់មិនមែនបង!»
«ស្មានថាបងចង់ជួបឯងឬ?»
«អ្ហា!បានហើយៗ ទាំងពីរនាក់នេះ! យើងមកនិយាយរឿងក្មេងៗវិញល្អជាង»
«មែនហើយ រឿងនេះក្មួយថេហ៍មានអីចង់និយាយទេ? ប្រាប់អ៊ំបាន!»អ្នកស្រីយូរីន
«ខ្ញុំគ្មានទេ គឺតាមតែអ្នកម៉ាក់ប៉ុណ្ណោះ!»ថេហ្យុង ញញឹមតិចៗតបទៅគាត់ ព្រោះបើទោះបីគេបដិសេធក៏មិនបានផលដដែល យ៉ាងណាពួកគាត់មិនដែលឱ្យគេរស់នៅជាមួយមនុស្សអាក្រក់ទេ។
«បែបនេះគឺល្អខ្លាំងណាស់ ចុះជុងហ្គុកវិញ? មីងសួរជាមុនកុំឱ្យដល់ថ្ងៃមានអ្វីទាស់ចិត្ត!» ត្បិតថាគាត់មិនមែនម្ដាយបង្កើតរបស់នាយតែគាត់ដឹងច្បាស់ណាស់ ថាជុងហ្គុកគឺជាមនុស្សម្នាក់ដែលពិបាកផ្គាប់ចិត្តជាទីបំផុតក្នុងចំណោមមនុស្សដែលគាត់បានជួប។
«តាមតែមីងចុះ រឿងចិញ្ចៀនចាំខ្ញុំចាត់ចែង!»
«បើចឹង កូនថេហ៍ជូនបងទៅអង្គុយលេងខាងក្រៅចុះ ទុកឱ្យចាស់ៗចាត់ចែងរឿងនៅសល់!»
«បាទ តោះបង!»
អ្នកទាំងពីរក៏បណ្ដើរគ្នាចេញមកក្រៅដោយមានថេហ្យុងនាំផ្លូវជុងហ្គុកដើរតាមពីក្រោយ ពួកគេដើររហូតមកដល់សួនច្បារក្រោយភូមិគ្រឹះដែលមានផ្កាចម្រុះពណ៌យ៉ាងស្រស់ស្អាត។
«ទីនេះ?»
«បងមិនចូលចិត្តមែនទេ?»
«ទេ!»
«ទីនេះជាកន្លែងដែលខ្ញុំចូលចិត្តមក ព្រោះវាស្អាតនិងស្រស់ស្រាយបំផុត!»ថេហ្យុងបញ្ចប់ប្រយោគទាំងស្នាមញញឹមហើយងាកមកចំពេលដែលជុងហ្គុកមើលមុខរបស់គេវិញដូចគ្នា។ ជុងហ្គុកហាក់ដូចជាកំពុងភ្លឹកនឹងស្នាមញញឹមមួយនេះ គេធ្លាប់ឃើញតែកាលពីថេហ៍នៅតូចហើយក៏ខានជួបយូរមកហើយ ។តាំងតែពីថេហ្យុងធំពេញវ័យគេមិនដែលជួបទេ ថ្ងៃនេះជាថ្ងៃទីមួយដែលបានជួបម្ដងទៀត។
«បង...»
«ហឹម? និយាយអីមុននេះ?»
«អត់នោះទេ បងចូលចិត្តអានសៀវភៅដែរទេ?» គេសួរឡើងព្រោះខ្លាចថាជុងហ្គុកអផ្សុកនៅពេលដែលចេញម្ខាងក្រៅតែពីរនាក់គេបែបនេះ។
«ចូលចិត្ត តែអានតែពេលយប់ប៉ុណ្ណោះ!»
«ចាំបន្តិច ខ្ញុំយកឱ្យបងអាន!»រឿងអានតែពេលយប់នេះគេដឹងច្បាស់ ព្រោះបងប្រុសរបស់គេក៏បែបនេះដែរ។ មនុស្សធ្វើការរកតែពេលបាយទឹកមិនបានដូចគេ តើមានពេលអានសៀវភៅស្មានេះដែរ?
«កុំអី! ថេហ៍អានតែខ្លួនឯងចុះបងអង្គុយលេងបាន»
«...»ថេហ្យុង មិនតបតែងក់ក្បាលតិចៗនៅទីនេះមានសៀវភៅតែមួយក្បាលប៉ុណ្ណោះហើយក៏ជាសៀវភៅប្រលោមលោកទៀតដូច្នេះទើបគេមិនអាចឱ្យជុងហ្គុកអានបាន។
«ហេតុអីថេហ៍ព្រមរៀបការ?»សុខៗជុងហ្គុកក៏សួរឡើង ព្រោះគេឆ្ងល់និងគិតមិនដល់ពីហេតុផលដែលថេហ្យុងត្រូវយល់ព្រមរៀបការ។
«ព្រមតាមម៉ាក់ប៉ា ពួកគាត់ថាល្អខ្ញុំក៏យល់ថាល្អ! ខ្ញុំក៏ចង់និយាយរឿងនេះជាមួយបងដែរ» ស្មានថាគេចង់ដោយចិត្តឯងឬ? គេអង្គុយទាំងបុកពោះ មានអារម្មណ៍ថាខ្លាចនាយព្រោះគេធ្លាប់តែឮថានាយមានចរិតដូចពួកម៉ាហ្វៀចឹងដែរ។
«រឿងអី?»
«រឿងរៀបការនេះអី? បើបងមិនចង់រៀបការបងប្រាប់ខ្ញុំមកចាំខ្ញុំអ្នកចាត់ចែងធានាថាបងមិនត្រូវមាត់របស់លោកអ៊ំទេ!»
«តាមពិតបងក៏មិនទាន់ចង់រៀបការអីដែរ តែបន្ទាប់ពីបានឃើញថេហ៍បងក៏នឹកចង់រៀបការ ព្រោះធ្លាប់ឮគេថាក្មេងៗបែបនេះភាគច្រើនសាច់ផ្អែមណាស់! ទើបបងចង់សាក!»
«អី...អីគេ? សាកអី?»
__
finally I'm back I hope y'all like this story 😭💜
នេះផេករបស់ខ្ញុំណា ជួយ follow ម្នាក់១ផងណា ពីនាងខ្ញុំ ជុងហ្គីហ័ង😭🫰
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
YOU ARE READING
ម្ចាស់ស្នេហ៍ រីក្រេសស្ទៀរ៍ |TAEKOOK
Romance«ថេហ៍ជារបស់បង! ទោះតទៅមុខ មានរឿងអីក៏ថេហ៍នៅតែជាម្ចាស់ស្នេហ៍ ជុងហ្គុក រីក្រេសស្ទៀរ៍ជារៀងរហូត!» ជុងហ្គុក រីក្រេសស្ទៀរ៍ ជុងហ្គុក រីក្រេសស្ទៀរ៍ X ថេហ្យុង ដាយអាណា សរសេរដោយ: ជុងហ្គី
