Episode 5

335 27 1
                                        

ថេហ្យុងសម្លក់ថ្លែព្រោះតែសម្ដីខិលខូចរបស់ជុងហ្គុក តែថាមិនត្រូវដែលទោះជុងហ្គុកធ្វើបែបនោះក៏មិនខុសច្បាប់ដែរ។ ព្រោះពួកគេជាប្ដីប្រពន្ធនឹងគ្នាធ្វើរឿងអស់នោះជារឿងធម្មតាទូទៅ តែគេប្រហែលមានអារម្មណ៍មិនល្អព្រោះគេមិនទាន់ស្រឡាញ់នាយនៅឡើយ។ អាចថាគេគិតច្រើន ខ្លាចច្រើនក៏បានតែគេមិនអាចទទួលយកនាយបានភ្លាមៗទេទោះមុនពេលរៀបការនាយល្អជាមួយគេក៏ដោយចុះ ។
ក្រោយញ៉ំាអាហារពេលព្រឹករួចថេហ្យុងក៏ចេញមកសួននៅចំហៀងភូមិគ្រឹះ ទីនេះមានទោងមួយដែលធំគួរសមព្រោះគេអាចគេងលើទោងនេះបាន។ ហើយនៅខាងក្រោយភូមិគ្រឹះមានស្រះទឹកតូចល្មមមួយដែលជិតនោះមានផ្ទះតូចមួយ ស្អាតណាស់ តែថេហ្យុងមិនទាន់បានទៅផ្ទះតូចនោះនៅឡើយទេ។
ជារៀងរាល់ថ្ងៃក្រោយចេញពីរៀនថេហ្យុងក៏យកកិច្ចការមកធ្វើនៅទីនេះព្រោះវាស្រស់ស្រាយ កែវភ្នែកស្រស់ស្អាតសម្លឹងទៅផ្ទះតូចនោះរហូតតែគេមិនហ៊ានទៅនោះទេ។ ទីនោះប្រហែលជាកន្លែងសំខាន់ចំពោះជុងហ្គុកណាស់ហើយ គេក៏ឃើញម៉ែដោះទៅសម្អាតដែរ តែមិនទាន់បានសួរជុងហ្គុកថាផ្ទះតូចនោះជារបស់នរណានៅឡើយគេខ្លាចនាយខឹង។
__
•មួយសប្ដាហ៍ក្រោយមក
រយៈពេលមួយសប្ដាហ៍ហើយដែលថេហ្យុងរស់នៅជាមួយជុងហ្គុក ជាភរិយាតូចរបស់ជុងហ្គុក។ ថេហ្យុងតែងក្រោកពីព្រលឹមចុះមកជួយធ្វើម្ហូបម៉ែដោះនិងអ្នកបម្រើផ្សេងទៀត ទោះជុងហ្គុកមិនឱ្យធ្វើក៏ដោយ។
រសៀលនេះជុងហ្គុកត្រឡប់មកផ្ទះវិញលឿនព្រោះត្រូវទៅញ៉ំាអាហារពេលល្ងាចនៅផ្ទះប៉ាម៉ាក់ក្មេករបស់គេ។ មកដល់ផ្ទះមិនទាន់បានមួយនាទីផងនាយសួររកភរិយាតូចរបស់នាយទៅហើយ រាល់ថ្ងៃតែងចេញមកទទួលតែថ្ងៃនេះគេមិនបានប្រាប់ថេហ្យុងថាចេញមកស្មានេះទេ។
កាយមាំបោះជំហានសំដៅទៅសួនច្បារដែលនៅចំហៀងភូមិគ្រឹះនោះ មកដល់ក៏ឃើញមានក្មេងម្នាក់កំពុងតែគេងក្រាបអានសៀវភៅតាមទម្លាប់ក្រោយធ្វើកិច្ចការសាលារួច។
«ល្ងាចបន្តិចទៅញ៉ំាអាហារជាមួយចាស់ៗ!»ជុងហ្គុកដែលមិនដឹងមកដល់តាំងពីស្មាណាបន្លឺឡើងធ្វើឱ្យថេហ្យុងភ្ញាក់សឹងស្លាប់។
«បង? មកតាំងពីកាល?»
«មកដល់មុននេះ! ឮអីបងនិយាយទេ?»
«ដឹងហើយ! អូនមិនចេះភ្លេចដូចមនុស្សចាស់នោះទេ»
«ថាឱ្យអ្នកណា?»ជុងហ្គុកចងចិញ្ចើមសួរទៅអ្នកដែលកំពុងក្រាបអានសៀវភៅលើទោង តែគ្មានការឆ្លើយតបមកវិញ។ ជុងហ្គុកខាំមាត់គ្រឺតខ្នាញ់នឹងគេខ្លាំងណាស់ ទើបនាយដាក់ខ្លួនអង្គុយលើទោងនោះដែរ ហើយ:
«អ្ហាយ បង?»ថេហ្យុងស្រែកចាចពេលដែលជុងហ្គុកស្រាប់តែចាប់លើកគេមកដាក់លើភ្លៅមាំរបស់នាយ។ ថេហ្យុងបើកភ្នែកធំៗភ្ញាក់ផ្អើលនឹងទិដ្ឋភាពចំពោះមុខ ជុងហ្គុកលើកគេដែលកំពុងតែគេងក្រាបនេះឬ? នាយកម្លាំងខ្លាំងលើសពីការស្មានរបស់គេទៅទៀត?
«បងយ៉ាងម៉េច? បងចាស់? »
«មិនមែនទេ! អូនគ្មានន័យបែបនេះនោះទេ»ថេហ្យុងគ្រវីក្បាលតិចៗបញ្ជាក់ប្រាប់នាយថាគេមិនបានគិតបែបនេះទេ ចាស់អីទៅនាយមិនទាន់៣០ផងនឹង។
«បែបណា? »
«គឺ...អូនទៅប្ដូរសម្លៀកបំពាក់សិននឹកម៉ាក់!»ថេហ្យុងស្ទុះវឹងរត់ក្នុងភូមិគ្រឹះវិញបាត់ ព្រោះមិនដឹងដោះសារជាមួយជុងហ្គុកយ៉ាងម៉េចបន្តទៀត?
ជុងហ្គុកឯណេះអង្គុយហួសចិត្ត យូរៗមកថាគេចាស់ពូកែភ្លេចទៅវិញក្មេងនេះកាន់តែផ្គើនហើយតើ ចាំមើលមានឱកាសលត់ឱ្យបាក់ស្បាតម្ដង ឥឡូវនេះឱ្យរួចខ្លួនសិនចុះ។
__
•ល្ងាចដដែល
ល្ងាចនេះមានការជួបជុំញ៉ំាអាហារពេលល្ងាចនៅភូមិគ្រឹះដាយអាណា ដែលរៀបចំជាពិសេសសម្រាប់កូនប្រុសពៅនិងស្វាមីគេដោយអ្នកស្រីហេហ្យុងជាអ្នករៀបចំផ្ទាល់។ តាមពិតទៅរឿងដែលថេហ្យុងមិនបានស្រឡាញ់ជុងហ្គុកនោះគឺគាត់បានដឹង ដឹងច្បាស់ទៀតផង តែគាត់នៅតែឱ្យកូនរៀបការព្រោះជឿជាក់ថាជុងហ្គុកជាអ្នកមើលថែនិងជាដៃគូដ៏ល្អរបស់ថេហ្យុង។ កន្លងមកគាត់ដឹងនិងមើលឃើញគ្រប់យ៉ាង ថេហ្យុងប្រៀបដូចជារបស់ដែលមានតម្លៃលើសលប់ ដែលជុងហ្គុកមិនហ៊ានសូម្បីកាន់ដៃកូនរបស់គាត់ផង។

ម្ចាស់ស្នេហ៍ រីក្រេសស្ទៀរ៍ |TAEKOOK Where stories live. Discover now