Episode 8

337 26 0
                                        

ម៉ោង៦ល្ងាចទៅហើយតែប្ដីប្រពន្ធគូនេះនៅតែមិនទាន់រកអាហារពេលល្ងាចញ៉ំាទៀត អាហារពីថ្ងៃក៏ញ៉ំាមិនសូវបានច្រើនតែម្នាក់ៗបែរជាមិនឃ្លានសោះ?
«អឹស!ជុង បានហើយបងចង់សម្លាប់អូនមែនដែរទេ?»ថេហ្យុងនិយាយដោយសំឡេងខ្សាវៗភ្នែកបើកមិនចង់រួច អស់កម្លាំងរលីងពីខ្លួនព្រោះតែស្វាមីស្រូបយកខ្ទេចគ្មានសល់។
«បន្តិចទៀត អ្ហាស អឹស សឺត!»ជុងហ្គុកក៏បញ្ចប់ទឹកចុងក្រោយបញ្ចូលគ្រប់យ៉ាងទៅឱ្យថេហ្យុងមុននឹងដកភាពរឹងមាំរបស់នាយចេញមុននឹងថើបថ្ងាសរាងតូចមួយខ្សឺត។
«មោះ បងជូនទៅងូតទឹក!»ថាហើយកាយមាំក៏ក្រោកឡើងបីនាយតូចទៅបន្ទប់ទឹក ចាប់ផ្ដើមចាត់ចែងងូតទឹកដុសខ្លួនឱ្យប្រពន្ធតូចឱ្យស្អាតនិងងូតខ្លួនឯងផងដែរ ។ ហើយទើបរុំកន្សែងឱ្យថេហ៍ជិតទើបបីចេញមកក្រៅដាក់ឱ្យនាយតូចអង្គុយនៅតុសម្អាង ហើយនាយចាប់ផ្ដើមដូរកម្រាលពូកថ្មី មិនអាចគេងទាំងបែបនេះទេ។ បន្ទាប់ពីប្ដូរហើយទើបយកអាវសឺមីសមួយមកពាក់ឱ្យប្រពន្ធឯនាយស្លៀកខោក្រណាត់ជើងវែងមួយអត់ពាក់អាវដដែល ហើយទើបបីថេហ៍មកដាក់លើពូកឱ្យគេង ស្រងល់ឡើងបាត់មាត់ឈឹងហើយ។
បន្ទាប់មកទើបនាយដាក់ខ្លួនគេងដៃមាំទាញកាយតូចទន់ខ្លួនល្អូកមកគេងកើយទ្រូងមាំព្រមទាំងអង្អែលក្បាលនិងខ្នងស្រឡូនតិចៗហាក់ដូចជាកំពុងតែលួងលោមឱ្យកាយតូចគេង។
«មនុស្សអាក្រក់!»ថេហ្យុងបន្លឺឡើងតិចៗតែជុងហ្គុកនៅតែឮដដែល។ នាយមិនបានខឹងតែបែរជាអស់សំណើចទៅវិញ មកពីអ្នកណា? អ្នកណាអ្នកនាំអាត? សុទ្ធតែសង្ស័យថាគេមិនចេះទៀតឥឡូវយ៉ាងម៉េចដែរ? ដង្ហើមចង្រិត។
«សឺតៗ!»ជុងហ្គុកថើបថ្ងាសគេម្ដងទៀតមុននឹងអង្អែលសក់ទន់រលោងថ្នមៗឱ្យថេហ៍គេងលក់ណាមួយព្រោះតែគេអស់កម្លាំងពីខ្លួនរលីងតែម្ដង។
«ហឹម??»ថេហ្យុងក្រហឹមដោយការមិនពេញចិត្តព្រោះតែមានអ្នករំខានការគេងរបស់ខ្លួនមិនមែនដោយការថើបអីទេ។ នោះក៏ព្រោះតែដៃមាំដ៏រវាមរបស់នាយអង្អែលគេសព្វសាច់ មុននេះអង្អែលក្បាលនឹងខ្នងឥឡូវអូសមកដល់ត្រគាកធំត្រលុកត្រលន់ដែលបិទបាំងដោយអាវស្ដើងមួយប៉ុណ្ណោះ។ ជុងហ្គុកសើចបន្តិចលើកដៃមកឱបចង្កេះតូចវិញហើយគេងលង់លក់តាមថេហ្យុងដែរ ព្រោះគេក៏អស់កម្លាំងមិនចាញ់ប្រពន្ធដែរ។
__
•ព្រឹកថ្ងៃថ្មី
ព្រឹកនេះម៉ោងមិនទាន់៧ ស្រួលបួលផងថេហ្យុងក្រោកបាត់ទៅហើយ នោះក៏ព្រោះតែគេឃ្លានពេក។ ម្សិលមិញញ៉ំាអាហារបានតិចហើយត្រូវចំណាយកម្លាំច្រើនជាមួយជុងហ្គុកទៀតទើបព្រឹកនេះគេសឹងតែវាចុះពីគ្រែទៅហើយ។ តែក្នុងទូរទឹកកកគ្មានអាហារទេ មានតែនំចំណីតែច្រើនណាស់ នៅក្នុងទូរដាក់សម្ភារៈខាងលើនោះមាននំបុ័ងបីបួនប្រភេទ ដែលជុងហ្គុកបានឱ្យកូនចៅនាយដែលនៅទីនេះរៀបចំឱ្យមុននាយមកដល់។ ព្រោះដឹងថាថេហ្យុងចូលចិត្តនំចំណីអីអស់នឹង ចំណែកម្ហូបអាហារអាចកម្មងញ៉ំាឬក៏ឱ្យកូនចៅគេទិញគ្រឿងបន្លែសាច់មកនាយជាអ្នកធ្វើព្រោះដឹងច្បាស់ថាថេហ៍មិនចេះ តែក៏មិនជាបញ្ហាដែលព្រោះនាយចេះហើយ។ នោះមានន័យថាអ្វីដែលថេហ្យុងមិនចេះ ថេហ្យុងធ្វើមិនកើតឱ្យតែគេចេះ គេធ្វើកើតថេហ្យុងមិនបាច់ចេះនោះទេ។
«ហឹម? ថេហ៍?»ជុងហ្គុកភ្ញាក់ទាំងមីងមាំងព្រោះតែឱបមិនប៉ះកាយតូច។
«អូននៅទីនេះ!»
«អូនធ្វើអី? ឃ្លានឬ?»ជុងហ្គុកងាកទៅតាមសំឡេងដែលឆ្លើយតបឃើញថាគេកំពុងអង្គុយនៅតុញ៉ំាអាហារមិនដឹងកំពុងញ៉ំាអីនោះទេ។
«អឹម!ចុះបងមិនឃ្លានទេឬ?»
«ឃ្លាន តែចាំបន្តិចបងធ្វើអីឱ្យញ៉ំា!»និយាយហើយជុងហ្គុកក៏ចាប់យកទូរស័ព្ទចុចអ្វីមិនដឹងហើយក៏ក្រោកចេញពីគ្រែដើរមករកថេហ៍ដែលកំពុងញ៉ំានំ។
«សឺត!មានកម្លាំងក្រោកពីគ្រែដែរ?»
«ជុង!»ថេហ្យុងសម្លក់ថ្លែ ចេះមកសួរគេបែបនេះទៅកើតដែរ? នាយមិនដឹងទេថាគេឈឺប៉ុណ្ណា?
«អៀនហើយឬ? តទៅត្រូវធ្វើឱ្យញឹកទើបអូនលែងអៀន!»
«ឡប់!»ដឹងថាគេអៀនហើយនៅនិយាយច្រើនទៀតប្រុសម្នាក់នេះចំមែនហើយ។
«ជេរប្ដី? ដាក់ទៀតឥឡូវ!»
«កុំមកព្រើលដាក់អូន! ប្រយ័ត្នអូនប្រាប់ម៉ាក់»
«ប្រាប់ថាម៉េច? ឬប្រាប់ថា ម៉ាក់ៗមើលប្ដីកូនរំលោភកូនខ្លាំងៗណាស់ បែបនេះឬ?»
«អាប្ដីឆ្កួត ហ្ហឹកៗ!»ថេហ្យុងយំសស្រាក់ព្រោះខឹងដែលនិយាយតតាំងមិនឈ្នះគេ។ ជុងហ្គុកគ្រវីក្បាលអស់សំណើចនឹងប្រពន្ធក្មេងដែលយំពេបមាត់ដាក់គេ ដើម្បីឱ្យគេលួង។ ជុងហ្គុកប្រុងនឹងលួងតែភ្លាមនោះស្រាប់តែសំឡេងគោះទ្វារបានបន្លឺឡើងហើយជុងហ្គុកក៏ដើរទៅបើកទ្វារឃើញថាជាកូនចៅរបស់នាយយករបស់ដែលនាយឱ្យទិញមកឱ្យ។
«សឺត! ឈប់យំចាំបងឆាបាយឱ្យញ៉ំា»ជុងហ្គុកថើបថ្ងាសប្រពន្ធមួយខ្សឺតហើយលួងដោយនិយាយពីរបស់ញ៉ំាព្រោះគិតថាគេនឹងបាត់យំ។ ហើយវាដូចការគិតរបស់គេពិតមែន ថេហ្យុងបាត់យំហើយងក់ក្បាលដាក់ប្ដីតិចៗ ឃើញទេ? ក្មេងម្នាក់នឹងក្បាលខូចខ្លាំងណាស់។
«អូនចង់ងូតទឹកសិនទេ?»
«បងបីអូនទៅមែនទេ?»
«ប្រាកដហើយ!» ចប់សម្ដីជុងហ្គុកចូលមកប្ដីកាយតូចរបស់ប្រពន្ធទៅបន្ទប់ទឹក ជាដំបូងគេដាក់ថេហ៍អង្គុយមួយឡែកសិន ហើយទើបមកលាយទឹកក្ដៅឱ្យគេ ថែមទាំងជួយដោះសម្លៀកបំពាក់ឱ្យទៀតមុននឹងបីដាក់ក្នុងអាងទឹក។
«ប៉ុណ្ណឹងយ៉ាងម៉េចដែរ? ក្ដៅពេកទេ?»
«ល្មមហើយ បងចេញទៅវិញចុះ!»
«ងូតរួចហៅបងឮទេ? »ព្រោះដឹងថាគេឈឺពិបាកដើរទើបមិនចង់ឱ្យគេដើរផ្ដេសផ្ដាសច្រើនទេ ខ្លាចថាដួលទៅរឹតតែពិបាកលើសដើម។
«បាទ!»
ជុងហ្គុកក៏ចេញមកវិញ ដោយទុកឱ្យថេហ៍នៅងូតម្នាក់ឯង ។ ជុងហ្គុកចាប់ផ្ដើមរៀបចំចាត់ចែងធ្វើម្ហូប ចាស្ទីនបានទិញមកគ្រប់សព្វតែម្ដង មិនថាបន្លែ ផ្លែឈើ សាច់ គ្រឿងទេស មានទាំងគ្រឿងសមុទ្រទៀតផង ដូច្នេះជុងហ្គុកអាចធ្វើតាមអ្វីដែលនាយចង់ធ្វើ។
មួយសន្ទុះក្រោយថេហ្យុងងូតទឹករួចគេក៏ចេញមកក្រៅដោយខ្លួនឯង ព្រោះមិនចង់រំខានជុងហ្គុកគេដឹងថានាយកំពុងរវល់ធ្វើម្ហូប។
«អូនរួចហើយម៉េចមិនហៅបង?»ជុងហ្គុកដែលលើកអាហារមកដាក់លើតុនោះងាកមកក៏ឃើញថេហ្យុងដើរតិចៗចេញពីបន្ទប់ទឹក។
«អូនមិនចង់រំខានបង»
«មិនរំខានទេ! ថ្ងៃក្រោយកុំធ្វើរឹងមាំមុខបងបើឈឺ ឮទេ?»
«បាទ លោកប្ដីសែនល្អ!»
«បងមិនបានល្អទេ មិនបាច់សរសើរបង»គេមិនបានល្អ មែនហើយគេអាចនឹងមានចំណុចខ្វះខាតជាច្រើនទៀតដែលមិនបានបំពេញក្នុងនាមជាស្វាមី ជាមេគ្រួសារ ដូច្នេះគេមិនអាចជាមនុស្សល្អទេ។
«អូនមិនខ្វល់ បងជាប្ដីល្អរបស់អូន» គេមិនខ្វល់ថានាយបែបណានោះទេ សំខាន់ពេលនេះនាយល្អនឹងគេ ជាស្វាមីដ៏ល្អរបស់គេ។ ដូចជាពេលនេះយ៉ាងចឹង ជាស្វាមីទេតែរៀបចំសម្លៀកបំពាក់គេទៀត ការងារចង្ក្រានជើងឆ្នាំងចេះទាំងអស់ គេនេះមិនចេះអីសោះក៏នាយមិនថាមិនខ្វល់ឬដេញឱ្យប្រពន្ធទៅរៀនធ្វើការងារផ្ទះអស់នឹងដែរ។
«បាទៗ ស្រេចតែចិត្តអូនចុះ ឥឡូវឆាប់ស្លៀកពាក់ទៅម្ហូបត្រជាក់អស់ហើយ»
«អូខេ»ថេហ្យុងចាប់ផ្ដើមស្លៀកពាក់ដោយមានជុងហ្គុកជាជំនួយទៀតផង បន្ទាប់ពីរួចរាល់នាយជាស្វាមីលើកបីកាយតូចមកដាក់ឱ្យអង្គុយលើតុដែលមានខ្នើយសម្រាប់អង្គុយនោះជាជំនួយមួយជាន់ទៀត ជៀសវាងថេហ៍មិនស្រួលត្រង់ណាមួយ។
បន្ទាប់ពីញ៉ំាអាហារពេលព្រឹកហើយ ថេហ៍ក៏បានលេបថ្នាំបំបាត់ការឈឺចាប់ផងដែរ ព្រោះបន្តិចទៀតពួកគេចេញទៅដើរលេង។ ឯជុងហ្គុកកំពុងតែងូតទឹកសម្អាតខ្លួន ហើយទើបរុំកន្សែងចេញមកដូចសព្វដង ស្លៀកពាក់ស្អាតបាតមុននឹងដើរមកដាក់ខ្លួនអង្គុយជិតនាយតូចដែលគេងមើលទូរទស្សន៍លើសាឡុង។
«អូនបានធូរឬនៅ ហឹម?»នាយក្រាស់សួរដោយសំឡេងស្រទន់ព្រមទាំងលើកដៃអង្អែលក្បាលគេថ្នមៗ។
«បានធូរច្រើនហើយ!»
«ចឹងតោះ...»
«ទៅណា?»
«អូនចូលចិត្ត art gallery ឬអត់?»ជុងហ្គុកសួរឡើងព្រោះទីនោះវានៅមិនឆ្ងាយពីទីនេះប៉ុន្មានទេ ណាមួយថេហ៍មិនទាន់ជាទើបគេមិនចង់នាំទៅឆ្ងាយពេក។
*Art Gallery (វិចិត្រសាលសិល្បៈ) មានន័យថាជាកន្លែងដាក់តាំងឬលក់ស្នាដៃសិល្បៈ។

ម្ចាស់ស្នេហ៍ រីក្រេសស្ទៀរ៍ |TAEKOOK Où les histoires vivent. Découvrez maintenant