Episode 4

365 30 1
                                        

ថេហ្យុងទទួលបានការថើបយ៉ាងថ្នាក់ថ្នមពីជុងហ្គុក ហើយក៏ជាស្នាមថើបដំបូងរវាងពួកគេទាំងពីរផងដែរ។ ថេហ្យុង ជាមនុស្សដែលកំណាញ់ខ្លួនបំផុត ត្បិតថាមួយរយៈក្រោយនេះពួកគេឧស្សាហ៍ទៅណាមកណាជាមួយគ្នាក៏ពិតមែនតែសូម្បីដៃក៏ថេហ្យុងមិនឱ្យជុងហ្គុកប៉ះផង។ ជុងហ្គុកវិញនាយមិនមែនជាសុភាពបុរសអីទេ ប៉ុន្តែនាយមិនដែលគិតថានឹងចង់ប៉ះពាល់ថេហ្យុងទេប្រសិនបើនាយតូចមិនអនុញ្ញាតនោះ ព្រោះនាយឱ្យតម្លៃគេ គេមានតម្លៃណាស់សម្រាប់នាយ។
•ភូមិគ្រឹះជុងហ្គុក
ចាស់ៗទាំងបួនអង្គុយលើសាឡុងដោយមានជុងហ្គុកនិងថេហ្យុងអង្គុយខាងក្រោម។ ពួកគាត់សប្បាយចិត្តណាស់ ត្បិតអីកូនទាំងពីរបានរៀបការជាមួយគ្នា ហើយក៏សង្ឃឹមថាពួកគេទាំងពីរនឹងរួមរស់នៅ ស្រឡាញ់គ្នាដល់ចាស់កោងខ្នងផងទៅចុះ។
«ម៉ាក់ផ្ញើរប្អូនផងណាជុងហ្គុក ត្បិតថាគេចចេសមែនតែគេគួរឱ្យស្រឡាញ់ណាស់!»
«ម៉ាក់ហ៎!»ថេហ្យុងពេបមាត់តិចៗដាក់ម្ដាយ គេមិនបានចចេសទេគេគ្រាន់តែមិនស្ដាប់សម្ដីតែប៉ុណ្ណឹងឯង។
«បាទ អ្នកម៉ាក់ក្មេកកុំបារម្ភអីខ្ញុំនឹងមើលថែគេឱ្យបានល្អ!»
«ថេហ្យុងហា៎! បើជុងហ្គុកធ្វើបាបកូនប្រាប់ប៉ាឮទេ? ប៉ានឹងចាត់ការគេ»
«បាទ លោកប៉ាក្មេកហិហិ!» ថេហ្យុងគេព្យាយាមសើចបន្លប់ព្រោះបន្តិចទៀតពេលចាស់ៗត្រឡប់ទៅវិញអស់គេប្រាដកជានៅជាមួយប្ដីតែពីរនាក់ជាមិនខាន ទោះមានអ្នកបម្រើនៅក៏ជួយអីគេមិនបានដែរ។
«នេះក៏យប់ជ្រៅហើយដែរ ប៉ាម៉ាក់ត្រឡប់ទៅវិញហើយ កូនៗឆាប់ចូលគេងចុះ!»
«បាទ ជំរាបលាលោកប៉ាអ្នកម៉ាក់!»
«ប៉ាម៉ាក់ ហ្ហឹក!»ថេហ្យុងយំសសឹកព្រោះចិត្តមិនដាច់មិនចង់ឱ្យប៉ាម៉ាក់ត្រឡប់ទៅវិញនោះទេ។ តាំងពីកើតមកគេមិនធ្លាប់រស់នៅឬស្នាក់នៅបែកពីប៉ាម៉ាក់ គ្រួសារទេ។
«កុំយំណាកូនឆ្លាត រាជបុត្ររបស់ប៉ា នៅទីនេះមានបងមើលថែកុំខ្លាចអី!»លោកគីមនិយាយលួងលោមកូនប្រុសដោយអង្អែលក្បាលគេតិចៗ កូនពៅគាត់មិនធ្លាប់នៅបែកពីគាត់ទេ។
«អីយ៉ា! ប៉ាម៉ាក់មិនបានទៅរស់នៅកន្លែងផ្សេងទេ បើនឹកក៏ប្រាប់បងឱ្យជូនទៅលេងទៅផ្ទះយើងស្វាគមន៍ប្រុសពៅជានិច្ចនឹង!»
«ហ្ហឹក កូន...កូនស្រឡាញ់ប៉ាម៉ាក់!»
«ប៉ាម៉ាក់ក៏ស្រឡាញ់កូនដែរ សឺត កុំយំឆាប់ទៅសម្រាកទៅកូន បងនៅចាំ!»
«បាទ!»ថេហ្យុងងក់ក្បាលតិចៗ លែងដៃប៉ាម៉ាក់របស់គេហើយទើបពួកគាត់ត្រឡប់ទៅផ្ទះវិញ ប៉ាម៉ាក់ជុងហ្គុកក៏ដូចគ្នា។ នៅសល់តែគូស្វាមីភរិយាថ្មីថ្មោងដែលនៅឈរមើលមុខគ្នាមិនទាន់ឡើងទៅសម្រាកទៀត ទាំងដែលពួកគេហត់ពេញមួយថ្ងៃទៅហើយ។
«អូនឃ្លានមែនទេ?»
«អត់ទេ ខ្ញុំ...គឺអូនមិនឃ្លានទេ ពួកយើងទៅសម្រាកបានទេ? អូនងងុយណាស់!» ថេហ្យុងហៅខ្លួនឯងថាអូនទាំងអៀនមាត់ តែក៏នៅតែហៅព្រោះពេលនេះជុងហ្គុកគឺជាស្វាមីរបស់គេហើយ ដូច្នេះការនិយាយស្ដីរវាងពួកគេក៏ត្រូវប្ដូរដែរ។
«ប្រាកដជាបាន តោះទៅបងក៏រាងអស់កម្លាំងដែរ»
ទាំងពីរនាក់ប្ដីប្រពន្ធក៏នាំគ្នាទៅបន្ទប់របស់ខ្លួន ដោយមកដល់បន្ទប់ជុងហ្គុកក៏អនុញ្ញាតឱ្យនាយតូចជាភរិយាចូលងូតទឹកសម្អាតខ្លួនមុនបន្ទាប់មកទើបនាយងូតតាមក្រោយ។ ថេហ្យុងបន្ទាប់ពីងូតហើយក៏ឡើងមកគេងតែម្ដងព្រោះគេហត់និងចុកជើងខ្លាំងណាស់ ដើរទៅដើរមកនិងឈរពេញមួយថ្ងៃទៅហើយមិនចុកទើបចម្លែក។
«ចុកជើងមែនទេអូន?»ជុងហ្គុក បន្លឺសំណួរសួរឡើងឱ្យថេហ្យុងដែលក្រោកមកអង្គុយឈ្ងោកមុខច្របាច់ជើងខ្លួនឯងនោះភ្ញាក់ព្រើត ភ្លេចថាពេលនេះគេមានស្វាមីហើយ។
«គឺ...អឺ...ចុកតិ-តិចតួចទេ»ថេហ្យុងប្រាប់ប្ដីទាំងរដាក់រដុបព្រោះពេលងាកមកចំរាងកាយអាក្រាតលែងខាងលើរបស់ជុងហ្គុក។ គេមិនដែលឃើញហើយក៏មិនធ្លាប់គិតថារាងកាយរបស់នាយនឹងល្អដល់ថ្នាក់នេះដែរ គឺថាក្បាលពោះសាច់ដុំប្រាំបីកង់ ដើមទ្រូងពើកឡើងចង់ធំជាងគេទៀត តែមិនមែនចង់ទេគឺធំជាងមែននឹងឯង។ ដើមដៃវិញគឺថាបើគៀបក៏គេតែមួយភ្លែតទេគេដាច់ខ្យល់ភ្លាមតែម្ដង។ បូករួមជាមួយស្នាមសាក់ដៃលើដៃមួយចំហៀងខាងស្ដាំរបស់នាយទៀត អូ!ព្រះអើយ គេចង់ទន់ជើង ប្រគល់ខ្លួនឱ្យនាយបាត់ឥឡូវហើយនៀក លោកអើយលោក មិនដឹងថាកម្លាំងខ្លាំងយ៉ាងណាទេ?
     «អូយ? បងធ្វើអី?» ថេហ្យុងភ្ញាក់ចេញពីការគិតមុននេះព្រោះជុងហ្គុកស្រាប់តែឡើងមកអង្គុយជិតគេហើយចាប់ជើងគេដាក់លើភ្លៅមាំរបស់នាយ។        
     «បងច្របាច់ឱ្យ!»
     «មិនអីទេ បងសម្រាកទៅ!»
     «មិនអីយ៉ាងម៉េច? បងដឹងថាអូនឈឺនិងចុកជើងខ្លាំងណាស់កុំមកប្រកែកជាមួយបង!»ជុងហ្គុកនិយាយហើយក៏ច្របាច់ជើងតូចស្រឡូនតិចៗ ថ្នមៗតាមដែលអាចធ្វើទៅបាន ត្បិតថាគេមិនមែនអ្នកម៉ាស្សាតែគេធ្លាប់ម៉ាស្សាបែបនេះជាច្រើនដងដែរ ឱ្យម៉ាក់របស់គេកាលគាត់នៅមានជីវិត។ ថេហ្យុងញញឹមស្រាលៗសម្លឹងមើលទៅអ្នកដែលច្របាច់ជើងឱ្យគេយ៉ាងយកចិត្តទុកដាក់ ថាមិនចង់ទេ មិនចង់ស្រឡាញ់ មិនចង់ចិត្តទន់តែបើល្អយ៉ាងនេះ? មិនស្រឡាញ់បានយ៉ាងម៉េច?
     «បង! បានហើយ អូនបានធូរហើយ»
     «ចឹងឆាប់គេងទៅ យប់ជៅហើយ!»ជុងហ្គុកក៏ដាក់ជើងតូចស្រឡូនទៅក្រោមវិញ ទើបទាញភួយមកដណ្ដប់ឱ្យគេយ៉ាងត្រឹមត្រូវហើយនាយក៏ដាក់ខ្លួនគេងតាមក្រោយ។
     «រាត្រីសួស្ដីបង!»ព្រោះតែអៀនមាត់មិនហ៊ានសូម្បីហៅប្ដីថាលោកប្ដីផង។
     «បាទរាត្រីសួស្ដីថេហ្យុងរបស់បង!»ជុងហ្គុកញញឹមតបទៅអ្នកម្ខាងទៀតវិញធ្វើឱ្យនាយតូចអៀនជាខ្លាំងទើបប្រញាប់បិទភ្នែកគេង។ ជុងហ្គុកអស់សំណើចបន្តិចទើបគេងតាមក្រោយ មិនដឹងថាពេលណាឈប់អៀននោះទេប្រពន្ធសម្លាញ់អើយ?
__
     •ព្រឹកថ្ងៃថ្មី
     ជាធម្មតាថេហ្យុងមិនដែលក្រោកលឿននោះទេ ក៏ដោយសារកាលមុនគេរៀនដល់យប់ៗជ្រៅ ហើយយប់មិញទម្រាំចូលគេងក៏យប់ជ្រៅដែរ។ ជុងហ្គុកភ្ញាក់មុននាយតូច គេញញឹមតិចៗដោយមិនដឹងខ្លួនព្រោះតែក្រោកមកឃើញកូនកំលោះតូចរបស់គេកំពុងគេងកើយដៃរបស់នាយទោះបែរខ្នងតែរាងកាយពួកគេជិតគ្នាល្អណាស់។
     សឺតត!!!
     ការថើបយ៉ាងស្រទន់ដែលជុងហ្គុកផ្ដល់ឱ្យទៅនាយតូចព្រោះខ្នាញ់នឹងថ្ពាល់ក្រពុំខ្លាំងពេក។ បន្ទាប់ពីថើបហើយក៏គេមិនទាន់ក្រោកទៅណាដែរ ព្រោះថេហ្យុងនៅគេងកើយដៃគេនៅឡើយ។
     «ហឹម?» មួយសន្ទុះក្រោយទើបថេហ្យុងភ្ញាក់ ភ្ញាក់ទាំងមីងម៉ំាងដូចមនុស្សមិនទាន់អស់ងងុយយ៉ាងចឹង។ បើកភ្នែកឡើងថេហ្យុងចាប់អារម្មណ៍ដឹងដល់ខ្នើយដែលគេកើយដូចជាខុសប្លែកពីខ្នើយកើយសព្វដង ទើបគេរហ័សស្ទុះក្រោកអង្គុយធ្វើឱ្យអ្នកម្ខាងទៀតភ័យមិនស្ទើរទេ។
     «ថេហ៍? អូនយ៉ាងម៉េចនឹង?»
     «គឺខ្ញុំ...គឺអូនស្មានតែថ្ងៃត្រង់ទៅហើយ!»
      «បងម៉េចនឹងអាចទុកឱ្យអូនគេងយូរដល់ថ្នាក់នឹងនោះ?»ជុងហ្គុកគេចង់មានន័យថា គេមិនអាចបណ្ដោយឱ្យថេហ្យុងគេងដល់ថ្ងៃត្រង់បានទេ ព្រោះគេងយូរខ្លាំងពេកវាក៏មិនល្អដែរ។
     «អូនសុំទោស...»
     «បងគ្មានទោសឱ្យអូនទេ សុំទោសបងធ្វើអី?»ជុងហ្គុក
     «គឺព្រោះអូនមិនបានបំពេញតួនាទីជាប្រពន្ធបងនោះអី!»ថេហ្យុងឱនមុខចុះបន្តិចព្រោះគិតថាខ្លួនបានធ្វើខុសព្រោះគេឃើញម៉ាក់របស់គេតែងតែក្រោកមុនលោកប៉ាហើយចុះទៅរៀបចំម្ហូបអាហារឱ្យកូននិងស្វាមី។ តែនោះមិនមែនព្រោះតែតួនាទីទេ ព្រោះគាត់ចង់ធ្វើតែប៉ុណ្ណោះ។
     «ជាភរិយារបស់បងមិនបាច់ធ្វើបែបនេះទេ តួនាទីជាភរិយាមិនមែនទាល់តែអូនក្រោកពីព្រលឹមទៅរៀបចំអាហារឱ្យបងឬបម្រើបងសព្វគ្រប់ទេ ឈប់គិតបែបនេះទៀតឮទេ?»ជុងហ្គុក និយាយលួងលោមគេកុំឱ្យគេពិបាកចិត្តព្រោះវាមិនមែនទាល់តែបម្រើប្ដីសព្វគ្រប់បែបយ៉ាងទើបហៅថាភរិយានោះទេ។
     «តែអូន...»
     «បានហើយ អូនទៅងូតទឹកទៅបើសិនវាធ្វើឱ្យអូនមានអារម្មណ៍មិនល្អចាំថ្ងៃក្រោយអូនធ្វើចុះ!»
     «ក៏បាន!»ថេហ្យុងងក់ក្បាលយល់ព្រមទើបងើបចុះទៅរកងូតទឹកសម្អាតខ្លួនចេញ ថ្ងៃស្អែកគេនឹងក្រោកឱ្យលឿនជាងនេះព្រោះគេត្រូវទៅរៀនផង។
     ជុងហ្គុកមិនបានរង់ចាំថេហ៍នោះទេ គេទៅងូតទឹកនៅបន្ទប់មួយទៀតហើយត្រឡប់មកវិញ ឃើញថាថេហ្យុងនៅមិនទាន់ចេញមកទៀត។ ជុងហ្គុកចាប់ផ្ដើមស្លៀកពាក់រួចរាល់ហើយក៏មិនភ្លេចរៀបចំសម្លៀកបំពាក់ឱ្យនាយតូចផងដែរ ដោយមានក្រដាស note តូចមួយនៅលើសម្លៀកបំពាក់មុននឹងនាយចុះទៅក្រោមមុនព្រោះដឹងថាថេហ្យុងច្បាស់ជាអៀនបើគេនៅ។
     បន្តិចក្រោយមកថេហ្យុងក៏ចេញមកអ្វីដែលគេចាប់អារម្មណ៍ទីមួយគឺមិនបានឃើញវត្តមានរបស់ជុងហ្គុកទីពីរនោះគឺសម្លៀកបំពាក់ដែលរៀបចំទុកនៅចុងគ្រែព្រមជាមួយ note ដែលបានសរសេរថា
     "បងចុះទៅខាងក្រោមមុនព្រោះបងដឹងថាអូនប្រាកដជាអៀននឹងបង មិនហ៊ានចេញពីបន្ទប់ទឹកទេ" ថេហ្យុងអានចប់ក៏ឱនមើលខ្លួនឃើញថាគេកំពុងតែរុំកន្សែងពិតមែន នេះបើចេញមកឃើញជុងហ្គុកមួយរយភាគរយគឺរត់ចូលទៅវិញ។
     «ប្រុសឆ្កួត!»ថេហ្យុងសើចបន្តិចមុននឹងចាប់យកសម្លៀកបំពាក់ទៅប្ដូររួចទើបចុះទៅខាងក្រោម។
     ថ្ងៃនេះគេមិនទៅរៀនទេហើយជុងហ្គុកក៏មិនទៅធ្វើការដែរ ថ្ងៃស្អែកទើបទៅតាមពិតពួកគេត្រូវទៅក្រេបទឹកឃ្មុំមួយសប្ដាហ៍ទៀតតែដោយសារថេហ្យុងត្រូវប្រឡងទើបជុងហ្គុកប្ដូរពេលវេលាវិញ។
     ចុះមកដល់ខាងក្រោមឃើញថាលោកប្ដីរបស់គេកំពុងតែញ៉ំាកាហ្វេនិងអានកាសែត វាជាទម្លាប់ពេលព្រឹករបស់នាយ។
     «អរុណសួស្ដីបង!»
     «បាទអរុណសួស្ដីថេហ៍! ឆាប់អង្គុយមកឈរមើលមុខបងធ្វើអី?»
     «បងញ៉ំាអីនៅ?»
     «បងញ៉ំាកាហ្វេហើយ អូនចង់ញ៉ំាអីប្រាប់ម៉ែដោះចុះ!»ជុងហ្គុក និយាយស្របពេលម៉ែដោះញញឹមដាក់ថេហ្យុងតិចៗនាយតូចក៏ញញឹមដាក់គាត់វិញ។
     «តែអូនសំដៅដល់អាហារ!»
     «បងមិនញ៉ំាទេ ទម្លាប់ញ៉ំាតែកាហ្វេ!»គេមិនដែលញ៉ំាអីពេលព្រឹកពិតមែន ក្រៅពីកាហ្វេ ដល់ថ្ងៃត្រង់ទើបញ៉ំាអាហារថ្ងៃខ្លះរវល់សឹងតែមិនបានញ៉ំាបាយថ្ងៃផង។
     «តែអូននឹងប្ដូរទម្លាប់ឱ្យបង! ម៉ែដោះយកសាឡាត់មួយនិងសាំងវ៉ិចមួយផង»ថេហ្យុងនិយាយទាំងសម្លក់ជុងហ្គុកដែលអានកាសែតមិនខ្វល់ពីគេ។ បន្តិចក្រោយមកម៉ែដោះក៏មកជាមួយអាហារដែលគេប្រាប់មុននេះ។
     «សាឡាត់នេះដាក់ឱ្យគាត់ទៅម៉ែដោះ!»
     «ថេហ៍?» ឮបែបនេះជុងហ្គុកដាក់កាសែតចុះ ចងចិញ្ចើមដាក់ប្រពន្ធតូចរបស់គេ នេះប្រុងឱ្យគេញ៉ំាសាឡាត់នេះឬ? សម្លាប់គេទៅ។
     «យ៉ាងម៉េច? ឆាប់ញ៉ំាទៅលោកប្ដី!» ថេហ្យុងញញឹមតិចៗដាក់ប្ដីខ្លួនមុននឹងលើកយកសាំងវ៉ិចមកញ៉ំា។ ម៉ែដោះលួចសើចមុននឹងដកខ្លួនទៅផ្ទះបាយវិញ តាំងតែពីចិញ្ចឹមមើលថែជុងហ្គុកមកគាត់មិនដែលឃើញមាននរណាហ៊ានបង្ខំឱ្យនាយញ៉ំាបន្លែទាំងចានបែបនេះទេព្រោះជុងហ្គុកមិនចូលចិត្តបន្លែទេ។
      «ទើបការហើយម្សិលមិញម៉េចធ្វើមុខដូចកញ្ចប់ប្រហុកចឹង?»ថេហ្យុងធ្វើជាសួរទាំងអស់សំណើចនឹងទឹកមុខរបស់ជុងហ្គុក មុខដូចក្មេងត្រូវម្ដាយបង្ខំឱ្យញ៉ំាបាយ។
     «ឱ្យសប្បាយម៉េចបើយប់ផ្សំដំណេកប្រពន្ធបែរខ្នងដាក់ចឹងហ៎?»ជុងហ្គុកតបឌឺវិញទាំងមុខក្រញូវដដែល។
     «ប្រុសល្ងង់នេះ! ខំបែរគូទឱ្យហើយនៅមិនដឹងទៀត ប្ដីអីល្ងង់ៗចឹង លោកអើយលោក?»
     «ថេហ៍???» ជុងហ្គុក ហួសចិត្ត ក្មេងសុភាពៗរបស់គេបាត់ទៅណាហើយ? អ្នកណាគេចូលប្រពន្ធគេមែនទេ? បានហ៊ាននិយាយបែបនេះមក?
     «យ៉ាងម៉េច?»ថេហ្យុងឆ្លើយទាំងសម្លឹងសម្លក់ប្ដី គេដឹងថានាយកំពុងភ្ញាក់នឹងពាក្យសម្ដីរបស់គេ តែនាយមិនទាន់ស្គាល់គេច្បាស់ទេណាត្រូវចាំ។
     «...»ជុងហ្គុកមិនតបតែគេកំពុងសម្លឹងមុខរបស់ថេហ្យុងឥតដាក់ តែមើលឱ្យច្បាស់ទៅគឺមិនមែនមុខទេ នាយកំពុងតែសម្លឹងទៅមាត់ដែលកំពុងញ៉ំាអាហារនោះ។
     «អូយ៎! ជុង?»ថេហ្យុងភ្ញាក់ព្រើតព្រោះអង្គុយញ៉ំាសុខៗស្រាប់តែប្ដីគេទាញកៅអីខ្លួនទៅជិតនាយគេនេះភ័យស្ទើរស្លាប់។
     «...»
     «បងចង់យ៉ាង...អឹម?» ថេហ្យុងបើកភ្នែកធំៗស្លន់ស្លោ ដៃតូចៗវៃដើមដៃមាំផាច់ៗព្រោះសុខៗជុងហ្គុកស្រាប់តែក្រសោបមុខគេជាប់ហើយឱនមកថើបបបូរមាត់ស្ដើងរបស់ថេហ្យុងយ៉ាងលឿន។ ថេហ្យុងដែលមុននេះប្រកែកវៃផងអីផងនោះស្រាប់តែទន់ខ្លួនល្អូកទៅតាមការអូសទាញរបស់ជុងហ្គុក។ អណ្ដាតរវាមលូនចូលទៅក្រលាស់ក្រលែងជាមួយអណ្ដាតអ្នកម្ខាងទៀត ដៃមាំអង្អែលកញ្ចឹងក រាងតូចថ្នមៗរហូតដល់នាយអស់ចិត្តទើបលែងចេញពីការថើបឱ្យថេហ្យុងមានសេរីភាព។
     «បង...បងចង់សម្លាប់អូនមែនទេ?»ថេហ្យុងដកដង្ហើមចេញចូលសឹងមិនដល់គ្នាព្រោះតែជុងហ្គុកមុននេះសឹងតែស្រូបព្រលឹងគេទៅតែម្ដង។
     «អ្នកណាឱ្យឌឺបង?»
     «យ៉ាងម៉េច?បងចង់វៃអូនមែនទេ?»
     «បងចាប់រំលោភ!»
     «ឡប់សតិ!»

ម្ចាស់ស្នេហ៍ រីក្រេសស្ទៀរ៍ |TAEKOOK Where stories live. Discover now