Episode 10

346 31 1
                                        

ថេហ្យុងគេងកើយដើមទ្រូងមាំរបស់ស្វាមីទាំងញញឹមព្រោះតែរំភើបនឹងពាក្យសម្ដីរបស់ស្វាមីខ្លាំងពេក។ គេមិនដឹងនោះទេថាតទៅមុខនឹងក្លាយជាបែបណា មានរឿងអ្វីខ្លះកើតឡើងតែនៅពេលនេះគេរំភើបចិត្ត គេមានសំណាងខ្លាំងបំផុតដែលមានជុងហ្គុកជាស្វាមី។ នាយមើលថែគេគ្រប់ចន្លោះ មិនខ្វល់ថាគេចេះធ្វើម្ហូបឱ្យនាយញ៉ំាឬក៏អត់ដឹងត្រឹមថានាយជាអ្នកធ្វើឱ្យគេញ៉ំាគ្រប់មុខដែលគេចង់។
តាមពិតទៅគេមិនពេញចិត្តនឹងមង្គលការនេះទេប៉ុន្តែម៉ាក់របស់គេប្រាប់ឱ្យគេបើកចិត្ត នោះគេនឹងទទួលបាននូវអ្វីដែលគេមិនធ្លាប់ទទួលបាន។ ជាការពិតគេមិនស្គាល់ស្នេហា រឹតតែមិនដែលអ្វីជាស្នេហាប៉ុន្តែជុងហ្គុកធ្វើឱ្យគេចេះស្រឡាញ់ ហួងហែង ចង់បានការយកចិត្តទុកដាក់ ការថ្នាក់ថ្នម គ្រប់បែបយ៉ាង។
ថ្ងៃបន្ទាប់ជុងហ្គុកសម្រេចចិត្តនាំថេហ្យុងទៅលេងអាងចិញ្ចឹមត្រីសាធារណៈមួយក្នុងក្រុងនេះ។ Vancouver Aquarium គឺជាអាងចិញ្ចឹមត្រីសាធារណៈដែលមានទីតាំងនៅ Stanley Park ក្នុងទីក្រុង Vancouver រដ្ឋ British Columbia ប្រទេសកាណាដា។ បន្ថែមពីលើការក្លាយជាកន្លែងទាក់ទាញទេសចរណ៍ដ៏សំខាន់សម្រាប់ទីក្រុង Vancouver អាងចិញ្ចឹមត្រីនេះគឺជាមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវសមុទ្រ ការអប់រំអក្ខរកម្មមហាសមុទ្រ សកម្មភាពអាកាសធាតុ ការអភិរក្ស និងការស្តារឡើងវិញនូវសត្វសមុទ្រ។
__
ទីបំផុតរយៈពេលមួយសប្ដាហ៍បានកន្លងផុត អ្នកទាំងពីរក៏ត្រឡប់មកទីក្រុងតូរ៉ុនតូវិញដោយសុវត្ថិភាព។ មកដល់ផ្ទះវិញថេហ្យុងសម្រាកមួយថ្ងៃទើបត្រឡប់ទៅរៀនវិញ តែជុងហ្គុកមិនសម្រាកទេព្រោះស្ទះការងារណាស់។
•RK group
ក្រុមហ៊ុនដែលឈរជើងមកជិត២៥ឆ្នាំជាក្រុមហ៊ុនឈានមុខគេបំផុតក្នុងក្រុងនេះ បើទោះបីមានគូប្រជែងច្រើនយ៉ាងណាក៏មិនមាននរណាអាចវ៉ាជែងឈ្នះ RK Group ដែរ។ មកដល់បច្ចុប្បន្នក្រុមហ៊ុននេះនៅតែឈរជើងបានយ៉ាងរឹងមាំ ជាពិសេសអាចពង្រីកសាខាបានជាច្រើនកន្លែងទៀតផង។ ជាក់ស្ដែងសព្វថ្ងៃនេះជុងហ្គុកដែលជាអគ្គនាយកបានពង្រីកសាខាបានចំនួនពីរកន្លែងបន្ថែមទៀតដែលសរុបទាំងអស់មានជិត២០សាខាទាំងក្នុងនិងក្រៅប្រទេស។
នាមជាអគ្គនាយកជុងហ្គុកតែងតែធ្វើឱ្យក្រុមហ៊ុនមានចំណូលនិងកំណើនលក់កើតឡើងខ្ពស់ ដែលនាយមិនដែលធ្វើឱ្យអ្នករួមហ៊ុនខកបំណងឡើយ។ ប៉ុន្តែថ្ងៃនេះបន្ទាប់ពីនាយឈប់សម្រាកអស់រយៈពេលមួយសប្តាហ៍ ហើយត្រឡប់មកវិញមិនទាន់បានធ្វើការអីផង នាយក៏អស់កម្លាំងអស់អារម្មណ៍បំពេញការងារបន្តទៀត។
«ប៉ានិងគ្រប់គ្នាកំពុងគិតអី?»កាយមាំកំពុងស្ថិតនៅក្នុងបន្ទប់ប្រជុំជាមួយប៉ារបស់គេនិងម្ចាស់ភាគហ៊ុនផ្សេងទៀត។ ជុងហ្គុកបន្លឺឡើងទាំងចងចិញ្ចើមមិនយល់ពីគ្រប់គ្នានិងមិនពេញចិត្តផងដែរ។
«ពួកយើងចង់ឱ្យគេបង្ហាញសមត្ថភាព!»លោករីក្រេស
«បង្ហាញសមត្ថភាព? ប៉ានិយាយមករួច? មនុស្សមិនទាន់បានហាត់ការសូម្បីមួយថ្ងៃប៉ាលើកគេឡើងជាប្រធានហើយប៉ាចង់ឱ្យគេបង្ហាញសមត្ថភាពអី?»ជុងហ្គុកហួសចិត្តនឹងលោកប៉ារបស់នាយសឹងតែសើចឱ្យឈ្លក់ទឹកមាត់ស្លាប់។ ហើយម្នាក់នោះគ្មាននរណាក្រៅពីកូនប្រពន្ធក្រោយរបស់គាត់នោះទេ រៀនមិនទាន់ចប់ផង យកមកធ្វើការបើជាបុគ្គលិកហាត់ការធម្មតាគេមិនខ្វល់ទេ តែនេះស្អី? មិនទាន់ដឹងស្អីផងលើកជាប្រធានដោយមិនសួរស្អីពីគេដែលជាអគ្គនាយកសូម្បីមួយម៉ាត់?
«ជុងហ្គុក! មានហេតុផលបន្តិចទៅប៉ាគ្រាន់តែចង់ឱ្យប្អូន...»
«ខ្ញុំជាកូនទោល! ម្យ៉ាងទៀតហេតុផលអីរំលងក្បាលខ្ញុំ? ខ្ញុំមិនទាន់សម្រេចហេតុអីគេមានសិទ្ធ? ក្រែងប៉ានិងអស់លោកគ្រប់គ្នាជាអ្នកធ្វើការមុនខ្ញុំមែនទេ? ហេតុអីមិនស្គាល់ច្បាប់ មិនស្គាល់ខុសត្រូវ?» ជុងហ្គុក រឹតតែមិនពេញចិត្តនឹងពាក្យសម្ដីឪពុករបស់គេ គេគ្មានបងប្អូនគេមិនចង់រាប់អ្នកណាទេ។ អ្វីដែលសំខាន់គេជាអគ្គនាយកពេញសិទ្ធមករាប់ឆ្នាំមិនទាន់បានយល់ព្រមឬសូម្បីតែដឹងរឿង សុខៗក្មេងម្នាក់នោះមានឈ្មោះជាប្រធានក្រុមហ៊ុនមានសិទ្ធគ្រប់យ៉ាងសឹងតែស្មើរគេ?
«គឺថា...ពួកយើង...!»
«ពួកយើងយល់ថាសមទើប...ផាំង!!!»និយាយមិនទាន់ចប់ផងក៏ត្រូវភ្ញាក់ព្រើតសឹងគាំងបេះដូងព្រោះជុងហ្គុកទះតុមួយដៃផាំង!!! ។
«សមស្អី? លោកនិយាយមកមើល! ខ្ញុំមិនចង់ប្រៀបធៀបទេ ប៉ុន្តែកាលនោះខ្ញុំខំស្ទើរស្លាប់ទម្រាំមានឈ្មោះជាបុគ្គលិកពេញសិទ្ធិ ធ្វើការរាប់ខែរាប់ឆ្នាំ តែគេមិនទាន់បានធ្វើអីផង សមត្ថភាពក៏មិនទាន់បានបញ្ចេញឡើងជាប្រធាន? ធ្វើបែបនេះយុត្តិធម៌ទេ? បើយកគេ យកបុគ្គលិកគំរូប្រចាំក្រុមហ៊ុនមិនល្អជាងទេឬ?»នៅទីនេះបុគ្គលិកគំរូជាបុគ្គលិកដែលមានសមត្ថភាពខ្ពស់បំផុត ពួកគេទទួលបាននាមនេះព្រោះមានសមត្ថភាព ចរិតឫកពារ សីលធម៌ ការគោរពពេលវេលា។ល។ បុគ្គលិកជាប់ជាបុគ្គលិកគំរូនេះយ៉ាងហោចណាស់ធ្វើការប្រាំឆ្នាំឬលើសក៏មាន អ្នកខ្លះក៏ក្រោមប្រាំឆ្នាំតាមសមត្ថភាពជាក់ស្ដែង។
«អគ្គនាយកពួកយើងគ្រាន់តែ...!»
«មិនអីទេ មិនបាច់និយាយអីទេខ្ញុំដឹងពួកលោកចង់និយាយអ្វីហើយ បែបនេះចុះខ្ញុំលាឈប់! បិទអង្គប្រជុំ!» ជុងហ្គុកនិយាយចប់ដើរចេញទៅមុនព្រោះគេខ្លាចទប់អារម្មណ៍លែងបាន។ តាមពិតទៅមនុស្សគេនេះខឹងគឺអាក្រក់បំផុត អាក្រក់ជាងបិសាចក៏ថាបានប្រសិនបើគេខឹងខ្លាំង។ ភ្លើងក្នុងចិត្តគេមិនងាយរលត់ទេ ប៉ុន្តែមានមនុស្សតិចណាស់ដែលធ្លាប់ឃើញ ធ្លាប់ដឹងថាពេលខឹងគេមានសភាពបែបណា។ ហើយគេក៏ជាមនុស្សឈាមត្រជាក់ គុំគួនផងដែរ រឿងខ្លះគេមិនមាត់តែគុំក្នុងចិត្តមានឱកាសប្រាវៗតែម្ដង។
«ជុងហ្គុក! ជុងហ្គុក រីក្រេសស្ទៀរ៍ឈប់ភ្លាម!»
«ប៉ាមានអី?»
«ឯងមិនអាចឈប់បានទេ!»
«អត់! ចង់ឈប់ លុយមានចាយលែងអស់ហើយធ្វើការធ្វើអីទៀត? យកពេលធ្វើប្រពន្ធវិញមិនល្អជាង?»ជុងហ្គុកនិយាយចប់ញាក់ចិញ្ចើមដាក់លោករីក្រេសជាការឌឺដងបន្ថែមទៀត មុននឹងដើរចេញទៅដោយមានចាស្ទីនដើរតាមពីក្រោយទាំងទប់សំណើច។ គេមិនដឹងថាចៅហ្វាយគេចេះនិយាយពាក្យទាំងនេះសោះ គេទ្រាំសើចចង់ស្លាប់ទៅហើយ។
«ឯង...»លោករីក្រេសខឹងឡើងញ័រដៃ ព្រោះគាត់គឺជាអ្នកដឹងច្បាស់ថាជុងហ្គុកមានសមត្ថភាពកម្រិតណាហើយបើក្រុមហ៊ុនគ្មាននាយនឹងទៅជាយ៉ាងណា? ហើយគាត់ក៏ដឹងទៀតថាបើទោះមិនធ្វើការនៅទីនេះក៏ជុងហ្គុកនៅតែមានចំណូលរាប់រយលានដដែលព្រោះនាយមិនមែនធ្វើការនៅទីនេះតែមួយមុខទេ។ តាមពិតទៅជុងហ្គុកបានផ្ដាច់ខ្លួនចេញពីគ្រួសារនេះយូរមកហើយ គេមិនចាំបាច់ត្រូវខ្វល់ខ្វាយទេ ព្រោះគ្រួសារខាងអ្នកម៉ាក់របស់គេក៏ជាអ្នកមានស្ដុកស្ដម្ភដែរ ។ តែព្រោះអាណិតលោករីក្រេសណាមួយគេមិនចង់ឱ្យក្រុមហ៊ុននេះបាត់ចំណូលទេ ប៉ុន្តែមកដល់ពេលនេះគេហួសចិត្តបំផុតគឺលើកកូនក្រោយរបស់គាត់ជាប្រធានក្រុមហ៊ុនទាំងមិនទាន់បានធ្វើអីសោះ? បើចឹងដដែលគេសុខចិត្តចេញទៅចុះឱ្យកូនប្រុសរបស់គាត់បញ្ចេញសមត្ថភាពតាមសប្បាយចុះ។
__
•ភូមិគ្រឹះជុងហ្គុក
ចេញពីក្រុមហ៊ុនជុងហ្គុកក៏ត្រឡប់មកផ្ទះវិញតែម្ដង ណាមួយក៏មិនទាន់ដល់ម៉ោងទៅទទួលថេហ្យុងដែរ។ ចូលមកដល់ខាងក្នុងជុងហ្គុកទទួលបានតឹកត្រជាក់មួយកែវពីម៉ែដោះដែលគាត់ធ្វើជំនួសថេហ្យុង ដែលមិននៅ។
«លោកប្រុសឆាប់ត្រឡប់មកវិញម្ល៉េះ? នៅទីនោះមានបញ្ហាអីឬ?»
«ម៉ែដោះតែងតែដឹងពីខ្ញុំ!»ជុងហ្គុកញញឹមតិចៗ ព្រោះមនុស្សចំណាស់និយាយចំចំណុច គាត់ដឹងពីគេច្រើនណាស់សឹងតែប៉ារបស់គេមិនដឹងផង? បន្ទាប់មកគេក៏ដើរមកអង្គុយលើសាឡុងដោយមានម៉ែដោះមកជាមួយដែរ និងអង្គុយនៅម្ខាង។
«គាត់តែងតែបែបនេះដាក់ខ្ញុំ ម៉ែដោះដឹងទេ? កូនចុងគាត់មិនទាន់បានធ្វើស្អីទេ ការងារក៏មិនចេះ គុណសម្បត្តិអីក៏គ្មានតែគាត់បែរជាលើកគេធ្វើជាប្រធានក្រុមហ៊ុនទៅវិញ? ទាំងមិនបានពិភាក្សាជាមួយខ្ញុំសូម្បីបន្តិច?» ជុងហ្គុករៀបរាប់ប្រាប់ម៉ែដោះចំណាស់ ហើយនេះក៏មិនមែនជាលើកទីមួយដែរ ដែលគេប្រាប់គាត់ ហើយគាត់តែងតែលើកទឹកចិត្តគេវិញជានិច្ច។
«លោកប្រុសក៏ដឹងថាលោកម្ចាស់បែបណាដែរមែនទេ? គាត់គ្មានបំណងអាក្រក់អីទេប៉ុន្តែគាត់លើកតម្កើងគេជ្រុលពេក បើលោកប្រុសដោះដៃបានន័យថាលោកប្រុសសុខចិត្តប្រគល់គ្រប់យ៉ាងឱ្យទៅគេ?»
«ខ្ញុំបានលាឈប់ហើយម៉ែដោះ! តែមិនមែនមានន័យថាខ្ញុំប្រគល់ឱ្យគេទេ ខ្ញុំចង់ឱ្យប៉ាដឹងថា ប៉ាគិតខុសដែលសម្រេចចិត្តបែបនេះ!» គេខឹងណាស់! បើតាមប្រពន្ធក្រោយគាត់គេមិនខឹងមិនស្អប់អីខ្លាំងទេ តែឥឡូវនេះគេស្អប់ប៉ាគេខ្លាំងជាង។ លោករីក្រេសកាលពីមុនជាមនុស្សគ្មានហេតុផលទេ គ្មានមនោសញ្ចេតនាទេ ចំពោះគេនិងម៉ាក់គេលោកធ្វើដូចអ្នកដទៃ តែជាមួយម្ដាយកូនទាំងបីនាក់នោះបែរជាតាមចិត្តពួកគេគ្រប់យ៉ាងទៅវិញ?
«ដូច្នេះលោកប្រុសធ្វើតាមការសម្រេចចិត្តរបស់លោកប្រុសចុះ ម៉ែដោះជឿថាការសម្រេចចិត្តរបស់លោកប្រុសនឹងផ្ដល់មេរៀនមួយដល់លោកម្ចាស់!» គាត់និយាយទាំងញញឹមតិចៗ គាត់ជាម៉ែដោះរបស់ម្ដាយជុងហ្គុកដែលមើលថែគាត់បន្ទាប់ពីរៀបការរួចហើយបន្ទាប់ពីជុងហ្គុកកើតគាត់ជាអ្នកមើលការខុសត្រូវនាងទៀតព្រោះស្វាមីមិនរវល់ជាមួយទាល់តែសោះ។ ចរិតជុងហ្គុកកាត់ទៅម្ដាយច្រើនជាងព្រោះគេនៅជាមួយម្ដាយ សឹងតែមិនស្គាល់មុខឪពុកផងកាលពីតូចនោះ។
«បាទ ខ្ញុំអរគុណម៉ែដោះណាស់!»
«លោកប្រុសទៅសម្រាកសិនទៅ នៅប៉ុន្មានម៉ោងទៀតឯណោះទើបដល់ម៉ោងអ្នកប្រុសចេញ»
«បាទ!»ជុងហ្គុក ងក់ក្បាលតិចៗហើយក្រោកចេញទៅ ។ ម៉ែដោះមើលទៅលោកប្រុសរបស់គាត់ទាំងអាណិតអាសូរ ប្រសិនបើនាយជ្រើសរើសទៅនៅជាមួយយាយតាខាងម្ដាយ នាយប្រហែលមិនវេទនាចិត្តបែបនេះនោះទេមើលទៅនោះ។
ព្រោះគ្រួសារចនដែលជាឪពុកម្ដាយម៉ាក់ជុងហ្គុកគឺជាមនុស្សល្អណាស់ ហើយបច្ចុប្បន្នពួកគាត់ក៏នៅមានជីវិតដែរ។ កាលនោះក្រោយអ្នកស្រីចន អាមីដាចែកឋានទៅពួកគាត់បានធ្វើលិខិតស្នើទៅតុលាការដែលតែកាលនោះព្រោះតែជុងហ្គុកនៅក្មេងដែរ ទើបគេមិនព្រម។ តែបច្ចុប្បន្ននេះនាយចង់ទៅពេលណាក៏បានដែរ ព្រោះលោករីក្រេសលែងអាចគ្រប់គ្រងជីវិតគេតាំងពីគេមានវ័យ២០ឆ្នាំមកម្ល៉េះ។ ជុងហ្គុក សព្វថ្ងៃមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនល្មមអាចឱ្យគេនិងប្រពន្ធរស់ស្រួល ហើយហាងកាហ្វេមួយនោះគឺជារបស់ម៉ាក់គេដែលបានផ្ទេរឱ្យគេតាំងពីគេរៀនថ្នាក់ទី៦ ឯណោះ ។ ជាពិសេសជុងហ្គុកមិនមែនទើបតែចាប់ផ្ដើមធ្វើការឯណា? គេចេះរកស៊ីតាំងពីក្មេងឯណោះតែម៉ាក់គេមិនឱ្យធ្វើទេកាលនោះព្រោះគេនៅក្មេង ចង់ឱ្យគេរៀនសូត្រសិន។

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Nov 20 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

ម្ចាស់ស្នេហ៍ រីក្រេសស្ទៀរ៍ |TAEKOOK Tempat cerita menjadi hidup. Temukan sekarang