'ខ្ញុំបានឃើញច្បាស់នឹងភ្នែកទាំងគូ! លោកប៉ារបស់ខ្ញុំ ជាបុរសដែលមាននាមជាមេគ្រួសារទាញខ្សែក្រវ៉ាត់វាត់លើខ្នងម្ដាយរបស់ខ្ញុំដែលមាននាមជាភរិយារបស់គាត់។ ថ្ងៃនោះខ្ញុំយំយ៉ាងខ្លាំងព្រោះតក់ស្លុតនឹងទិដ្ឋភាពនៅចំពោះមុខ វាមិនមែនលើកទីមួយទេដែលប៉ាវាយម៉ាក់តែថ្ងៃនេះខ្ញុំមកឃើញដោយផ្ទាល់មិនមែនឮតាមអ៊ំប្រុសអ៊ំស្រីរបស់ខ្ញុំទៀតនោះទេ។ ខ្ញុំរត់ទៅឱបម៉ាក់ដោយទឹកភ្នែកហូររហាម ហើយពេលនោះប៉ាក៏វាត់ខ្សែក្រវ៉ាត់មកត្រូវខ្ញុំភ្លាមនោះគាត់ក៏បោះវាចោលហើយដើរទៅបន្ទប់របស់គាត់បាត់។ បន្ទាប់មកម៉ាក់នាំខ្ញុំមកបន្ទប់ហើយរកថ្នាំមកលាបឱ្យខ្ញុំដោយមិនខ្វល់ពីរបួសដែលមាននៅលើរាងកាយរបស់គាត់នោះទេ។ ជារឿងៗរឿងដដែលៗកើតឡើងឥតឈប់ឈរប៉ាវាយម៉ា ជេរប្រទិចម៉ាក់ ពួកគាត់ឈ្លោះទាស់ទែងគ្នារាល់ថ្ងៃហើយអ្នកដែលឈឺចាប់ទាំងកាយទាំងចិត្តគឺម៉ាក់។ តែបើឱ្យខ្ញុំសួរថាម៉ាក់ខឹងប៉ាទេ? ច្បាស់ណាស់ គាត់នឹងឆ្លើយថាអត់ទេ ព្រោះម៉ាក់ស្រឡាញ់លោកប៉ាខ្លាំងណាស់ ខ្លាំងជាងខ្លួនឯងទៅទៀត។' ជុងហ្គុក
__
ថេហ្យុងស្រក់ទឹកភ្នែកតាមស្វាមី គេស្លុតចិត្តមិននឹកស្មានថាប៉ាក្មេករបស់គេជាមនុស្សបែបនេះសោះ កោតតែម៉ាក់នាយទ្រាំរស់នៅជាមួយគាត់រាប់ឆ្នាំ តែនោះក៏អាចមកពីចិត្តដែលស្រឡាញ់។ ប៉ុន្តែអ្វីដែលលោករីក្រេសសងទៅម៉ាក់ជុងហ្គុកវិញគឺជាការឈឺចាប់ ទាំងកាយទាំងចិត្ត ឈឺខ្លាំងបំផុតនៅពេលដឹងថាគេក្បត់តែយើងជាភរិយាស្របច្បាប់មិនអាចធ្វើអីបានទាំងអស់ សូម្បីតែនិយាយ។
«ជុង...បើបងចង់យំបងយំមក!»
«ហឹម! បងមិនអីទេ ចង់ស្ដាប់ទៀតឬអត់?»
«ទេៗ! អូនមិនចង់ស្ដាប់ទៀតទេ ពួកយើងគេងទៅអូនសុំគេងឱបបងបានទេ?»
«ប្រាកដជាបានហើយ!»
មិននិយាយបន្តទៀតទាំងពីរនាក់ប្ដីប្រពន្ធក៏ប្រញាប់ចូលគេងដោយថេហ្យុងគេងកើយដើមដៃមាំទាំរបស់ស្វាមីព្រមទាំងឱបនាយយ៉ាងណែន។ ជុងហ្គុកមិនបានប្រកែកនោះទេព្រមងាយឯណាបានថេហ្យុងទាមទារសុំគេងឱបគេនោះ? បែបនេះត្រូវតែយល់ព្រម។
•ថ្ងៃថ្មី
ថ្ងៃនេះជុងហ្គុកនិងថេហ្យុងក្រោកដំណាលគ្នាព្រោះពួកគេនឹងចេញដំណើរពីតូរ៉ុនតូទៅកាន់ Vancouver (វ៉ាន់ខូវើ *អត់ដឹងខ្មែរត្រូវឬអត់ទេអធ្យាស្រ័យណា) ដែលជាទីក្រុងមួយផ្សេងទៀតនៃកាណាដា។ ហើយនៅទីនោះជុងហ្គុកក៏មានខុនដូរមួយដែលព្រោះទីនោះនាយឧស្សាហ៍ទៅច្រើនជាងក្រុងផ្សេងៗ តែទៅធ្វើតែការងារមិនបានដើរលេងអីទាល់តែសោះ។ ចេញពីផ្ទះជុងហ្គុកក៏ចូលទៅភោជនីយដ្ឋានសិនដើម្បីញ៉ំាអាហារពេលព្រឹក រួចទើបបន្តដំណើរទៅទៀត។
__
ទីក្រុងវ៉ាន់ខូវើ/ Vancouver
កាណាដា / Canada 🍁
ទីក្រុង Vancouver គឺជាទីក្រុងដ៏ស្រស់ស្អាតបំផុតមួយរបស់ប្រទេសកាណាដា ដែលទីនេះល្បីល្បាញដោយសារការបញ្ចូលគ្នានៃធម្មជាតិនិងទីក្រុង លើសពីនោះក្រុងនេះហ៊ុមព័ទ្ធដោយភ្នំនិងឆ្នេរសមុទ្រដ៏វែង។ ទីក្រុងនេះក៏ជាមជ្ឈមណ្ឌលវប្បធម៍និងសិល្បៈដែលមានសារមន្ទីរ រោងមហោស្រពនិងវិចិត្រសាលសិល្បៈជាច្រើន។
មកដល់ទីនេះភ្លាមថេហ្យុងមិនទាន់ចង់ទៅដើរលេងទេ ព្រោះតែអស់កម្លាំងគួរសមទើបចង់សម្រាក ឯជុងហ្គុកក៏មិនទៅណាដូចគ្នាព្រោះបើថេហ្យុងមិនទៅផងឱ្យគេទៅណា? បើគោលបំណងជូនប្រពន្ធមកមិនមែនចង់មកខ្លួនឯងទេ។
«គេងបានណាស់!»ជុងហ្គុកដាក់ខ្លួនអង្គុយជិតអ្នកដែលគេងលង់លក់យ៉ាងស្កប់ស្កល់នោះ មិនដឹងជាអស់កម្លាំងយ៉ាងណាទេ ព្រោះតាមដែលនាយដឹងថេហ្យុងមិនសូវទៅណាឬធ្វើដំណើរដោយជិះយន្តហោះអីទៅណានោះទេ។ ទោះបីពីតូរ៉ុនតូមកដល់ទីនេះចំណាយអស់រយៈពេល៥ម៉ោងក៏ដោយ ក៏នាយតូចនៅតែអស់កម្លាំងដដែល។
«សឺត! បងសង្ឃឹមថាអូននឹងមានចិត្តស្រឡាញ់បងដូចបងស្រឡាញ់អូន!»ជុងហ្គុកវែកសក់ដែលធ្លាក់ជិតថ្ងាសទូលាយរបស់ថេហ៍ចេះព្រមទាំងនិយាយតិចៗ ។ គេគ្រាន់តែខ្លាចថាថេហ្យុងមិនអាចស្រឡាញ់គេ គេខ្លាចការបាត់បង់ គេមិនចង់បាត់បង់មនុស្សជាទីស្រឡាញ់ជាលើកទីពីរនោះទេ មិនចង់ទាល់តែសោះ។ ជុងហ្គុកក្រោកចេញទៅ ងូតទឹកសម្អាតខ្លួនឱ្យហើយកុំឱ្យថេហ៍ភ្ញាក់មកត្រូវរង់ចាំងូតម្ដងម្នាក់ ណាមួយខ្លាចថាថេហ៍ភ្ញាក់មកឃ្លានផង។
«ហឹម?» ថេហ្យុងក្រហឹមដើមកតិចៗដូចមនុស្សទើបនឹងភ្ញាក់ពីគេង តែតាមពិតគេភ្ញាក់មុនជុងហ្គុកមកអង្គុយជិតគេទៅទៀតគ្រាន់តែចង់សម្ងំគេងបន្តតែមិនទាន់លក់ផង ជុងហ្គុកក៏មកនិយាយនិងថើបថ្ងាសរបស់គេ។
«មនុស្សល្ងង់!»ថេហ្យុងបន្លឺឡើងទាំងខឹងនឹងស្វាមីតិចៗ នេះនៅមិនដឹងថាគេស្រឡាញ់នាយទៀតឬ? អាចថាគេជាមនុស្សដែលងាយនឹងលង់ស្រឡាញ់ក៏បានដែរ។ តែគេពិតជាមិនអាចមើលរំលងបុរសម្នាក់នេះបាននោះទេ មិនអាចទាល់តែសោះ ទង្វើនិងកាយវិការរបស់នាយធ្វើចេញពីចិត្តមិនបានប្រឌិតគេដឹងច្បាស់ កែវភ្នែកដែលនាយសម្លឹងមកគេពោរពេញដោយភាពផ្អែមល្ហែម។
មួយសន្ទុះក្រោយជុងហ្គុកក៏ចេញពីបន្ទប់ទឹកមកវិញតាមទម្លាប់កាលពីមុនគឺមានតែខោគ្មានអាវនោះទេ ព្រោះគេគិតថាថេហ្យុងកំពុងគេងលក់ស្រួលណាស់។ តែអ្វីដែលនាយភ្ញាក់គឺចេញមកឃើញថេហ៍អង្គុយចុងពូកដៃចុចទូរស័ព្ទ តែភ្នែកមើលទៅស្វាមីមិនដាក់។ ថេហ៍ឯណេះគឺនៅតែភ្ញាក់និងអៀនជាមួយសាច់ដុំរបស់ស្វាមីដដែលមិនថាឃើញជាលើកទីប៉ុន្មាននោះទេ។ ពេលឃើញម្ដងៗគេសឹងតែស្ទុះចូលទៅក្ដិចនិងខាំទ្រូងរបស់ជុងហ្គុកឱ្យណាណីតែម្ដង។
«អូនភ្ញាក់យូរនៅ?»ជុងហ្គុកក៏សួរទៅនាយតូចធម្មតាព្រោះតែគេមិនដឹងថាថេហ្យុងអៀនជាមួយរាងកាយគេកម្រិតណានោះទេ។
«មុ-មុននេះឯង!»
«ចឹងឃ្លាននៅ? ចង់ទៅញ៉ំាខាងក្រៅក៏ហៅមកញ៉ំាទីនេះ?»
«ញ៉ំាទីនេះមកអូនមិនទាន់ចង់ចេញក្រៅទេ!»ថេហ្យុងគ្រវីក្បាលតិចៗព្រោះពេលនេះចង់នៅក្នុងបន្ទប់ច្រើនជាងចេញទៅក្រៅ រឿងដើរលេងចាំស្អែកទៅចុះ។
«បាន! អូនទៅងូតទឹកទៅ ទម្រាំអូនហើយអាហារមកដល់ហើយ»
«អូខេ!»ថេហ្យុងថាហើយក៏ប្រញាប់ទៅងូតទឹកប្ដូរសម្លៀកបំពាក់ ណាមួយក៏ជិតដល់ម៉ោងអាហារថ្ងៃត្រង់ល្មម។ ថេហ្យុងចូលងូតទឹកជុងហ្គុកក៏យកទូរស័ព្ទខលទៅកូនចៅរបស់នាយឱ្យគេទិញឱ្យ មុនដំបូងចង់កម្មងតែឱ្យជំនិតនាយទិញឱ្យវិញព្រោះគេស្គាល់កន្លែងលក់អាហារឆ្ងាញ់។
២០នាទីក្រោយកូនចៅរបស់ជុងហ្គុកក៏ទិញអាហារបាននឹងយកមកឱ្យនាយ តែថេហ្យុងមិនទាន់ចេញមកនោះទេ មិនដឹងថាងូតទឹកឬគេងឱ្យប្រាកដយូរសែនយូរ។
«នេះបាទ អាហាររបស់ចៅហ្វាយ!»
«ទុកទីនេះហើយ! ឯងមើលនាំគ្នាទៅរកអីញ៉ំាហើយសម្រាកចុះ!»
«ចុះចៅហ្វាយមិនចេញទៅណាទេឬ?»គេសួរព្រោះនាយនាំចៅហ្វាយតូចគេមកដើរលេងនោះអី។
«អត់ទេ ថេហ៍មើលទៅគ្មានកម្លាំងប្រហែលពុលយន្តហោះ ចាំថ្ងៃស្អែកចុះ!»ព្រោះមើលទៅប្រពន្ធល្វើយៗ មុខដូចចង់ស្លេកៗយ៉ាងម៉េចមិនដឹង។
«បាទចៅហ្វាយ ខ្ញុំលាសិនហើយ!»
«អឹម!»ជុងហ្គុកងក់ក្បាលហើយនាយកំលោះក៏ចាកចេញទៅ។ នាយមានឈ្មោះថា ចាស្ទីន អូហ្វា មានវ័យ២៨ឆ្នាំតំណាលគ្នានឹងជុងហ្គុកដែរ ហើយក៏ធំឡើងមកជាមួយគ្នាផងដែរ។ លោកអូហ្វាគឺជាឪពុកចាស្ទីននិងជាដៃស្ដាំរបស់លោករីក្រេសផងដែរ ហើយជុងហ្គុកនិងចាស្ទីននេះណាស្និទ្ធគ្នាខ្លាំងណាស់មិនថាកាលពីតូចឬពេលនេះនោះទេ។ គ្រាន់តែពេលនេះចាស្ទីនមិនហ៊ានវាយស្មើរនឹងជុងហ្គុកនោះទេទោះនាយដឹងថាជុងហ្គុកមិនដែលទុកនាយជាកូនចៅក៏ដោយ ហើយនាយជាមនុស្សស្មោះត្រង់បំផុត។
បន្តិចក្រោយមកទើបថេហ្យុងចេញមកជាមួយនឹងអាវឃ្លុំ សាងជារឿងចម្លែកសម្រាប់ជុងហ្គុកព្រោះតាំងតែពីរៀបការមកជិត២សប្ដាហ៍មកនេះនាយមិនដែលឃើញថេហ្យុងពាក្យអាវនេហចេញមកឱ្យនាយបានឃើញនោះទេ។
«អាហារមកដល់ហើយឬ? អូនសុំញ៉ំាតែម្ដងបានទេអូនឃ្លាន!»ថេហ្យុងចូលមកអង្គុយនៅតុអាហារទល់មុខប្ដី។
«បានតើ ចាំបងរៀបចំឱ្យ!»ជុងហ្គុកនិយាយហើយក្រោកទៅយកចានមករៀបចំម្ហូបអាហារឱ្យនាយតូចញ៉ំា។ ថេហ្យុងញញឹមខ្ជឹបព្រោះតែការយកចិត្តទុកដាក់របស់ជុងហ្គុកមកលើខ្លួន មនុស្សអីចូលចិត្តធ្វើឱ្យតែគេលង់។ ឆ្លៀតពេលជុងហ្គុកយកអាហារទៅដាក់ចាន ថេហ្យុងមិនដឹងគិតអីស្រាប់តែក្រោកដោះអាវឃ្លុំចេញពីខ្លួននិងយកវាទុកនៅកន្លែងព្យួរមុខបន្ទប់ទឹក ដែលលើខ្លួនគេមានខោខ្លីត្រឹមភ្លៅ។
«អូន? ក្ដៅស្អុះឬ?»ចេញមកវ៉ាក់អើនឹងរាងកាយប្រពន្ធម្ដងទៀត មុននេះពាក់អាវឃ្លុំសោះ ដោះចេញលឿនម្ល៉េះនឹង?
«...»
«ឆាប់ញ៉ំាទៅ មើលមុខបងធ្វើអី?»ព្រោះគេលើកអាហារដាក់លើតុអស់ហើយ តែថេហ្យុងមិនទាន់ញ៉ំាទើបសួរ។ ថេហ្យុងមិនឆ្លើយគ្រាន់តែញ៉ំាអាហារចម្អែតក្រពះ តែគេញ៉ំាមិនឆ្អែតទេ ញ៉ំាតែបន្តិចប៉ុណ្ណោះ ។
«ជុង!»
«បាទ?»
«ក្រែងពួកយើងមកក្រេបទឹកឃ្មុំមិនចឹង? ម៉េចលោកប្ដីមិនសាកក្រេបអូន?»ថេហ្យុងនិយាយទាំងបើកភ្នែកភ្លឹសៗដាក់ប្ដី។ ជុងហ្គុកភ្ញាក់ព្រើតនឹងសម្ដីរបស់នាយតូច នេះគេចេះនិយាយបែបនេះពីណាមកនឹង? ឬមួយគេមិនដឹងថាក្រេបទឹកឃ្មុំដែលចាស់ៗនិយាយនោះពួកគាត់សំដៅមករឿងលើគ្រែ?
«អូនមានទឹកឃ្មុំឱ្យបងក្រេបដែរមែន?»ទោះភ្ញាក់ផ្អើលនឹងគេក៏នាយមិនឱ្យចាញ់ដែរ សួរបកទៅវិញភ្លាមៗម៉ង។
«អូនឱ្យមកក្រេបអូន មិនមែនឃ្មុំទេ! យ៉ាងម៉េច? ទៅស្រឡាញ់មីឃ្មុំណាមែនបានមិនចង់ក្រេបអូន? ខំដោះអាវឱ្យក្រេបនៀក? នៀកៗឃើញអត់?»ថេហ្យុងក្ដៅនឹងសម្ដីរបស់ប្ដីឆេវតែម្ដង ឱ្យមកក្រេបគេបែរជាសួររឿងទឹកឃ្មុំ? នេះគេខំដោះអាវឱ្យប៉ុណ្ណឹងហើយម៉េចក៏មិនចាប់អារម្មណ៍នឹងគេ?
«បងមិនមែនមានន័យបែបនឹងទេ!»
«បងឯងអត់ចង់ក្រេបអូនឬអត់ចេះឱ្យប្រាកដ?ឆ្លើយនឹងអូនមើលប្ដី?» មិនត្រឹមតែនិយាយទេ ថេហ្យុងក្រោកចេញពីកន្លែងខ្លួនអង្គុយដើរមកអង្គុយច្រកគាវលើប្ដីយ៉ាងលឿន។ គេឆ្ងល់ដែរ នាយមិនប៉ះពាល់គេសូម្បីថើបតាំងតែពីមុនថ្ងៃរៀបការនោះមក? យ៉ាងច្រើនថើបថ្ងាសមួយខ្សឺត។ ដំបូងគេស្មានថានាយមិនទាន់ហ៊ានព្រោះមិនទាន់រៀបការ តែពេលនេះរៀបការរួចហើយនាយនៅតែដូចមុន ដូច្នេះគេគិតថានាយប្រាកដជាមិនចេះហើយ។
«មិនចេះឬ?»ជុងហ្គុកចងចិញ្ចើមមិនពេញចិត្តនឹងពាក្យដែលថេហ្យុងនិយាយមុននេះ មិនចេះឬ? នេះមើលងាយប្ដីពេកទេដឹងប្រពន្ធសម្លាញ់? តើមនុស្សប្រុសដែលជាប្ដីម្នាក់ណាដែលមិនចេះរឿងលើគ្រែ?
«ត្រូវហើយ បើបងចេះមិនមែនបង...អ្ហាស!!!» មិនទាន់និយាយចប់ប្រយោគស្រួលបួលផង ថេហ្យុងត្រូវហើបមាត់ថ្ងូវមួយអស់សំឡេងព្រោះតែភ្លាមៗ ជុងហ្គុកស្រាប់តែបង្ហើបចង្កេះដោលពីក្រោមមួយភឹបបណ្ដាលឱ្យផ្នែកខាងក្រោមរបស់ពួកគេប៉ះទង្គិចគ្នាពេញៗតែម្ដង។ ថេហ្យុងភ្នែកសព្រាតព្រោះតែគេមានអារម្មណ៍ដឹងដល់វត្ថុម្យ៉ាងដែលស្រាប់តែទល់ឡើងប៉ះតំបន់សម្ងាត់របស់គេ ទាំងដែលមុននេះនៅធម្មតាសោះ។
«...»ជុងហ្គុកមិនមាត់តែនាយក្រោកឡើងដោយពររាងតូចដែលអង្គុយលើភ្លៅគេមុននេះឡើង មុននឹងនាយដាក់ខ្លួនអង្គុយនៅចុងពូកដៃមាំឱបរឹតចង្កេះអង្ក្រងរបស់ប្រពន្ធជាប់ឯម្ខាងទៀតឆ្លៀតច្របាច់អង្អែលត្រគៀកសាយពេញដៃ។
«បង...»
«យ៉ាងម៉េច?»ជុងហ្គុក ឆ្លើយទាំងមុខមាំបញ្ជាក់ប្រាប់រាងតូចបានយ៉ាងច្បាស់ថាគេកំពុងខឹង។
«ខឹងអូនឬ?»
«ទេ!»នាយសង្ហាដកដៃចេញពីការឱបចង្កេះតូច ហើយច្រត់ទៅក្រោយហើយងសកមុខចេញទៅម្ខាង។
«កុំខឹងអូនអីណាលោកប្ដី អូនគ្មានចេតនានិយាយបែបនេះទេ!» ថេហ្យុងនិយាយទាំងធ្វើមុខកំសត់ដាក់លោកប្ដី តែដៃស្រឡូននៅមិនស្ងៀមកំពុងតែរសៀៗ ទៅដល់ចង្កេះខោកៅស៊ូរបស់អ្នកម្ខាងទៀត មុននឹងលូកចូលទៅបំណងចង់លួងលោមអ្នកម្ខាងទៀតឱ្យឈប់ខឹងនឹងខ្លួនតទៅទៀត។
«អ្ហា! ថេហ៍ សឺត ថេហ៍ ឈប់!»ជុងហ្គុកងើយកឡើងថ្ងូររហឹមព្រោះដៃតូចស្រឡូនរបស់គេកំពុងតែអង្អែលលើនាគរាជដែលកំពុងខឹងស្រាប់នោះ។
«សឺត!ឈប់យ៉ាងម៉េច? លោកប្ដីមិនទាន់ឈប់ខឹងថេហ៍នៅឡើយ កុំខឹងណាកូនណា!»ថេហ្យុងថើបថ្ពាល់នាយក្រាស់មួយខ្សឺតមុននឹងនិយាយតប តែចុងប្រយោគគេមិនបានសំដៅទៅជុងហ្គុកួេ គឺសំដៅទៅកូនតូចដែលនៅក្នុងដៃគេនោះទៅវិញ។
«ថេហ៍ អាស អ្ហា ថេហ៍ អឹស!»ជុងហ្គុកថ្ងូរហៅប្រពន្ធមិនឈប់ព្រោះដៃតូចនោះកំពុងធ្វើចលនាលើរបស់គេ ថេហ្យុង ញញឹមតិចៗព្រោះសប្បាយចិត្តដែលប្ដីថ្ងូរហៅឈ្មោះខ្លួនឥតដាច់បែបនេះ។
«អូនគិតថាបែបនេះបងកាន់តែពេញចិត្ត!»
«អឹស ថេហ៍ អ្ហាស!»
VOUS LISEZ
ម្ចាស់ស្នេហ៍ រីក្រេសស្ទៀរ៍ |TAEKOOK
Roman d'amour«ថេហ៍ជារបស់បង! ទោះតទៅមុខ មានរឿងអីក៏ថេហ៍នៅតែជាម្ចាស់ស្នេហ៍ ជុងហ្គុក រីក្រេសស្ទៀរ៍ជារៀងរហូត!» ជុងហ្គុក រីក្រេសស្ទៀរ៍ ជុងហ្គុក រីក្រេសស្ទៀរ៍ X ថេហ្យុង ដាយអាណា សរសេរដោយ: ជុងហ្គី
