Episode 3

426 32 0
                                        

     ចេញពីរៀនក៏ឃើញថាជុងហ្គុកមកទទួលគេដដែល គេឆ្ងល់ណាស់នាយអត់រវល់ទេឬ? តែមិនចង់សួរ។ ជុងហ្គុកវិញគេមិនមែនមិនរវល់ទេ រវល់ខ្លាំងទៀតផងតែចិត្តចង់មកទទួលថេហ្យុងព្រោះចង់ឃើញគេមកដល់ផ្ទះដោយសុវត្ថិភាព។ គេមិនមែនធ្វើបែបនេះដើម្បីឱ្យថេហ្យុងចិត្តទន់ឬយ៉ាងណាទេ គេគ្រាន់តែធ្វើវាតាមបេះដូងបញ្ជាមកតែប៉ុណ្ណោះ។ ថេហ្យុងអាចនឹងទើបតែស្គាល់គេក្នុងពេលថ្មីៗនេះតែសម្រាប់គេគឺស្គាល់ថេហ្យុងតាំងតែពីក្មេងមកម្ល៉េះ ក៏ធ្លាប់លេងជាមួយគ្នាដែរ តែដោយសារកាលនោះថេហ៍ទើបបានប៉ុន្មានឆ្នាំតែប៉ុណ្ណោះ។
     «អរគុណដែលបងឆ្លៀតមកទទួល!»
     «មិនអីទេ បងពេញចិត្ត!»ម្ដងនេះជុងហ្គុកស្រាប់តែនិយាយទាំងញញឹមតិចទៅកាន់ថេហ្យុងធ្វើឱ្យនាយតូចមានអារម្មណ៍ថាអៀនទើបប្រញាប់ចេញពីឡានទាំងមិនលាជុងហ្គុកទៀត ឯនាយមិនបានខឹងឬប្រកាន់ទេបែរជាអស់សំណើចទៅវិញ។
     «ក្មេងនេះ!»ជាថ្ងៃទីមួយដែលនាយសើចសប្បាយយ៉ាងនេះបន្ទាប់ពីបានជួបថេហ្យុង។ រាល់ដងមានអារម្មណ៍ថាតានតឹង ដូចជាចាប់បង្ខំថេហ៍ឱ្យមកនៅក្បែរខ្លួនយ៉ាងចឹង។
__
     ជារៀងរាល់ថ្ងៃជុងហ្គុកកាន់តែយកចិត្តទុកដាក់នឹងថេហ្យុងខ្លាំងឡើងហើយដូចដែលគេប្រាប់យ៉ាងចឹងថាគេធ្វើវាចេញពីចិត្តមិនមែនបង្ខំទេ។ ចំពោះថេហ្យុងវិញគេក៏កំពុងមានអារម្មណ៍ល្អលើជុងហ្គុកដូចគ្នាព្រោះជុងហ្គុកតែងតែតាមចិត្តគេជានិច្ច។ ជុងហ្គុកតែងស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ថេហ្យុង និងលើកទឹកចិត្តនាយតូចជានិច្ចព្រោះថេហ៍ក៏នៅក្មេងរឿងខ្លះគេមិនយល់ មិនដឹងនោះទេ។ មានពេលខ្លះជុងហ្គុកថែមទាំងជួយពន្យល់មេរៀនថេហ៍ទៀតផង ទាំងដែលជំនាញរបស់ថេហ្យុងរៀនគឺផ្ទុយស្រឡះពីជំនាញរបស់នាយ តែក៏ព្រោះជុងហ្គុកជាមនុស្សឆ្លាតនឹងឯង។
     ថ្ងៃនេះជាថ្ងៃចុងសប្ដាហ៍ជុងហ្គុកបានមកបណ្ណាល័យជាគ្នាជាមួយថេហ្យុងព្រោះមិត្តរបស់គេមិនបានមក។ ជុងហ្គុកអង្គុយអានសៀវភៅយ៉ាងស្ងៀមស្ងាត់មិនមាត់រំខានថេហ្យុងដែលកំពុងធ្វើកិច្ចការរបស់គេនោះទេ។
     «អូនចង់ទៅណា?»ជុងហ្គុកសួរឡើងព្រោះឃើញថេហ្យុងក្រោកឈរប្រុងនឹងទៅណា។
     «គឺខ្ញុំឃ្លាន ចង់ទៅរកអីញ៉ំាបន្តិច បងត្រូវការអីឬអត់?»
     «ទុកឱ្យបងទៅវិញ អូនធ្វើកិច្ចការបន្តទៅ!»ជុងហ្គុកនិយាហើយក៏ដើរចេញទៅយ៉ាងលឿនរកតែថេហ្យុងគេឃាត់មិនទាន់។
     «លឿនណាស់ ចាំមើលតែទិញមកខុសស្ដីឱ្យហើយ»គេមិនទាន់បានប្រាប់ថាចង់ទិញអីផងនាយទៅបាត់? នាយដឹងថាគេចង់ញ៉ំាអីដែរឬ?
     មិនដល់១០នាទីផងជុងហ្គុកត្រឡប់មកវិញជាមួយអ្វីដែលគេបានកម្មងព្រោះក្នុងបណ្ណាល័យនេះមានហាងកាហ្វេនិងមាននំជាច្រើនមុខ។
     «នេះបង...»ថេហ្យុងគាំងរកនិយាយអីមិនចេញព្រោះតែជុងហ្គុកទិញមកត្រូវចិត្តគេតាំងពីនំ ហេតុអីនាយតែងដឹងគ្រប់យ៉ាងទាក់ទងនឹងគេបែបនេះ?
«មិនបាច់ឆ្ងល់ទេ អីដែលទាក់ទងនឹងអូនបងដឹងទាំងអស់!»ជុងហ្គុកតបទាំងសើចតិចៗ ព្រោះអស់សំណើចនឹងទឹកមុខភ្ញាក់ផ្អើលរបស់ថេហ្យុងពេក។
«អាចយ៉ាងម៉េច?»
«ព្រោះបេះដូងបងនៅជាមួយអូន!»
«....» គាំងរកពាក្យតបមិនបាន គេមិនចង់និយាតជាមួយនាយក៏ព្រោះតែបែបនេះឯង និយាយអីតិចតួចចាប់ផ្ដើមចេញមកញ៉ែញ៉ងគេអៀនសឹងស្លាប់។
«យប់ឡើងអូនគេងអត់ស្លៀកខោក៏បងដឹងដែរ!»
« អ្ហាយយ អានឹងកាលនៅក្មេងទេ ហ្ហឹក!» ថេហ្យុងសម្លក់ក្រោកឈរទន្ទ្រាំជើងដាក់ជុងហ្គុកយំមកតែម្ដង មនុស្សឆ្កួតនេះនិយាយអីបែបនឹង? សំណាងហើយពួកគេនៅតុឆ្ងាយពីគេឯងគ្មានអ្នកឮ តែពេលថេហ្យុងស្រែកបានគេងាកមកមើល។
«ហាសហា សុំទោសៗអង្គុយចុះវិញមកពៅមាសបង!» ជុងហ្គុកប្រញាប់លួងលោមថេហ្យុងកុំឱ្យគេខឹង ឯងអ្នកខាងនោះវិញគ្រាន់គេហៅពៅមាសប៉ុណ្ណឹងបាត់ខឹងភ្លាមតែម្ដង អាចិត្តនេះវាងាយអើយងាយ។
«ហឹស!»
«អា៎ៗ! បងសុំទោសម្ដងទៀតណា ថ្ងៃក្រោយឈប់និយាយបែបនេះនៅទីសាធារណៈហើយ ចាំនៅតែពីរនាក់បានបងនិយាយ!»
«បង!»ថេហ្យុងសម្លក់ថ្លែ ក្នាញ់នឹងជុងហ្គុកជាខ្លាំងហើយរឹតតែភ្ញាក់ផ្អើលដែលនាយបញ្ចេញចរិតបែបនេះដាក់គេ។ គេស្មានតែនាយមឹសៗ មាំៗដូចគេថាទេតើ តែនាយចេះលួងលោម ចេះញ៉ែឱ្យគេអៀន ពាក្យសម្ដីរបស់នាយនិយាយមកបេះដូងគេនេះសឹងតែលោតចេញមកក្រៅទៅហើយ។
ជុងហ្គុកឯណេះក៏ឈប់លេងជាមួយគេតែនៅអង្គុយសើចតិចៗ ព្រោះអស់សំណើចនិងក្នាញ់ថេហ្យុងស្របពេលតែមួយ។ ពីមួយថ្ងៃទៅមួយថ្ងៃថេហ្យុងកាន់តែគួរឱ្យស្រឡាញ់ ឆ្នាស់ឆ្នើមឡើង ពេលខឹងម្ដងៗគេចង់តែចាប់ក្រញិចទេតែមិនទាន់ដល់ពេលទេ ចាំមើលតែការហើយទៅស្រឡាញ់ឬអត់គេមិនខ្វល់ទេ តែចង់ថើបៗហើយ។
__
     រយៈពេលមួយខែពិតជាលឿនណាស់ វាក៏ជិតដល់ថ្ងៃរៀបការរបស់ជុងហ្គុកនិងថេហ្យុងដូចគ្នាដែរ នៅសល់តែមួយសប្ដាហ៍ទៀតតែប៉ុណ្ណោះ។ កាន់តែកៀកថ្ងៃទៅហើយទើបជុងហ្គុកសម្រេចចិត្តនាំថេហ្យុងមកមើលផ្ទះរបស់ពួកគេនិយាយទៅគឺផ្ទះអាពាហ៍ពិពាហ៍របស់ពួកគេនឹងឯង។ តាមពិតទីនេះគឺជាផ្ទះផ្ទាល់ខ្លួនរបស់ជុងហ្គុក ហើយម្យ៉ាងគេត្រូវនាំថេហ៍មកមើលយូរហើយតែនាយទើបតែឱ្យគេកែកន្លែងមួយចំនួនទើបបាននាំមកថ្ងៃនេះតែម្ដងទៅ។
«វាជាផ្ទះបង?»
«មែនហើយ តែបងមិនសូវបានមកទេព្រោះទីនេះឆ្ងាយពីក្រុមហ៊ុនបន្តិចទើបប៉ាឱ្យទៅគេងនៅផ្ទះធំវិញ»
«ហេតុអីត្រូវមានផ្ទះផ្ទាល់ខ្លួនដែរ? បើបងមានខុនដូទៅហើយនោះ?» រឿងខុនដូគេក៏ទើបតែនឹងដឹងដែរ ព្រោះថ្ងៃមុននាយនាំគេទៅយករបស់នៅទីនោះ។
«ម៉ាក់មិនសូវចូលចិត្តទីនោះទេ បងក៏ដូចគ្នា!ទើបបងនិងម៉ាក់ទិញផ្ទះនេះនៅតែពីរនាក់ តែក្រោយម៉ាក់ចាកចេញបងត្រូវនៅម្នាក់ឯង» តាមពិតប៉ាគេយកប្រពន្ធទីពីរមករស់នៅជាមួយតាំងពីម៉ាក់គេមិនទាន់ចែកឋានឯណោះ តែគេមិនមាត់ម៉ាក់គេក៏មិនមាត់តែក៏សុំចាកចេញពីទីនោះមករស់នៅតែពីរនាក់គេលោករីក្រេសមិនបានបដិសេធថែមទាំងរកផ្ទះឱ្យទៀតផង។ កាលនោះជុងហ្គុកខឹងស្អប់ប៉ារបស់គេខ្លាំងណាស់ តែអ្នកជាម្ដាយតែប្រាប់នាយថាកុំឱ្យខឹងគាត់ ព្រោះប៉ានិងម៉ាក់នួមិនបានរៀបការព្រោះស្រឡាញ់គ្នានោះទេ រៀបការដើម្បីគ្រួសារតែប៉ុណ្ណោះ។ តែយ៉ាងណានាយនៅតែខឹង បច្ចុប្បន្នក៏នៅខឹងគ្រាន់តែមិនខ្លាំងដូចកាលពីមុនតែកុំរំឭករឿងម៉ាក់នាយឱ្យសោះបើមិនចឹងទេ នាយមិនទៅជាន់ទីនោះវិញឡើយ ដូច្នេះទើបមិនមាននរណាហ៊ាននិយាយថាម៉ាក់នាយបែបនេះបែបនោះអីទេ។
«តែឥឡូវ...»
«ឥឡូវបងត្រឡប់មកនៅទីនេះវិញព្រោះបងមានអូន!»
«អឺ...គឺខ្ញុំសុំទៅមើលខាងលើបន្តិច!» ថាហើយថេហ្យុងក៏ប្រញាប់ដើរទៅយ៉ាងលឿន។ ឃើញទេ? គេនិយាយមិនខុសទេ ពាក្យសម្ដីនាយនេះជាងទឹកឃ្មុំទៅទៀត គេអៀនចង់ឆ្កួតទៅហើយទើបតែងតែគេចបែបនេះ។
ជុងហ្គុកញញឹមតិចៗព្រោះដឹងថាថេហ្យុងអៀន កាលមុនតែងគិតថាថេហ្យុងស្អប់មិនចង់និយាយជាមួយទើបតែងតែគេចបែបនេះ តែពេលនាយចាប់ផ្ដើមសង្កេតទើបដឹងថា តាមពិតគេអៀនមិនមែនស្អប់នាយទេ។
__
មកដល់បន្ទប់ធំជាងគេនេះជាបន្ទប់របស់ពួកគេ ដែលជុងហ្គុកទើបឱ្យគេកែកុនហើយកន្លែងខ្លះ នាយជ្រើសយកបន្ទប់ធំនេះជាបន្ទប់របស់ពួកគេព្រោះនាយដឹងថាថេហ្យុងប្រាកដជាមានអីវ៉ាន់ច្រើនជាមិនខាន។ តុសំអាង បន្ទប់ដាក់សម្លៀកបំពាក់ គ្រែពូ និយាយរួមរបស់គ្រប់យ៉ាងសុទ្ធតែធំៗព្រោះមនុស្សស្អាតចឹង អីវ៉ាន់របស់ប្រើប្រាស់ក៏ច្រើនតាមនឹងដែរ។
«បន្ទប់នេះទើបកែមែនទេ?»
«មែនហើយ! បងទើបឱ្យគេប្ដូរពណ៌បន្ទប់និងសម្ភារៈ គ្រឿងសង្ហារឹម!» ព្រោះកាលមុនបន្ទប់នាយមានពណ៌រាងស្រអាប់ គេដឹងថាថេហ្យុងច្បាស់ជាមិនចូលចិត្តទើបប្ដូរវិញ ។ មើលតែតាមសម្លៀកបំពាក់ថេហ្យុងកម្រស្លៀកពាក់ពណ៌ស្រអាប់ដូចជាពណ៌ខ្មៅ ប្រផេះ និយាយរួមឱ្យតែពណ៌ស្រអាប់ គេច្រើនពាក់ពណ៌ស ផ្កាឈូក ពណ៌ស្រស់ៗតែវាសមនឹងគេណាស់ បើខោខ្មៅស្លៀកម្ដងម្កាលដែរ។
«គ្រែធំណាស!»
«ព្រោះបងចូលចិត្តរបស់ធំៗ!»
«ខ្ញុំក៏ចូលចិត្តដែរ វាស្រួលប្រើប្រាស់ណាស់!» ថេហ្យុងងក់ក្បាល់យល់ស្រប ព្រោះរបស់អស់នេះទាល់តែធំៗបានស្រួលប្រើ។
«បងក៏ធំដែរ ប្រើប្រាស់បងផង!»
«ចាំខ្ញុំ...អេ? ខ្ញុំសំដៅដល់គ្រឿងសង្ហារឹមអស់នេះទេតើ»
«បងដឹង! ហាសហា» ជុងហ្គុកសើចកក្អឹកពេលឃើញមុខថេហ្យុងឡើងក្រហម ក្មេងនេះពូកែអៀនណាស់ចាំមើលធ្វើបាបឱ្យអៀនរាល់ថ្ងៃ។
«មនុស្សឆ្កួត!»
«បងសួរមួយបានទេ?»
«សួរមក!»
«ស្រឡាញ់បងអត់?»
«អត់!»
«អត់ក៏អត់ទៅ តែការហើយរំលោភយកកូនប្រើហើយ បណ្ដាការថ្លៃផង» ជុងហ្គុកនិយាយហើយញាក់ចិញ្ចើមដាក់ថេហ្យុងព្រើតៗ ថេហ្យុងសម្លក់ថ្លែ ហួសចិត្តសុខៗសាហាវណាស់ប្រុសម្នាក់នេះ។
«ឡប់!»
បន្ទាប់ពីមើលផ្ទះហើយ ជុងហ្គុកក៏នាំថេហ្យុងទៅញ៉ំាអីរួចទើបនាំទៅដើរផ្សារ ថេហ្យុងដំបូងៗមិនសូវហ៊ានទិញអីទេព្រោះរបស់ដែលគេចង់បាននោះសុទ្ធតែថ្លៃៗ។ តែមានជុងហ្គុកនៅជាមួយទៅហើយខ្វល់អីទៀត? ទោះមិនចង់បាន តែនាយមើលទៅឃើញសមនឹងថេហ្យុងនាយយកខ្ទេច មិនថាខ្សែក ខ្សែដៃ ចិញ្ចៀន តាំងពីខ្សែជើងទៀតគ្រប់មុខទាំងអស់ មួយភ្លែតអស់មិនក្រោម៨ ៩ពាន់ដុល្លាទេ តែសួរថានាយខ្វល់អត់? ច្បាស់ជាអត់ហើយ។
__
ទីបំផុតថ្ងៃដែលជុងហ្គុករង់ចាំបានមកដល់ ហើយក៏ជាថ្ងៃដែលថេហ្យុងចាប់ផ្ដើមភ័យខ្លួនផងដែរ។ កម្មវិធីធ្វើឡើងនៅសណ្ឋាគាររបស់ជុងហ្គុកផ្ទាល់ ហើយកម្មវិធីមិនធំពេកទេព្រោះវាជាសំណូមពររបស់ថេហ្យុង តែដឹងទេ? ព័ត៌មាននៅទំព័រមុខតែម្ដងហើយ អ្នកណាមិនស្គាល់ អ្នកណាមិនចង់បានជុងហ្គុក រីក្រេសស្ទៀរ៍? ។
«ឯងថីនឹងថេហ៍?»ជីមីនសួរឡើងបន្ទាប់ពីឃើញមិត្តសម្លាញ់ចាប់ដៃគេជាប់យ៉ាងណែន។
«យើង...ហ្ហឹក យើងភ័យ!» ថេហ្យុងពេបមាត់តិចៗព្រោះគេភ័យពិតមែន ក្នុងកម្មវិធីត្បិតថាមិនធំពេកមែនតែភ្ញៀវសុទ្ធតែអ្នកធំទាំងអស់ គ្រួសារគេនិងជុងហ្គុកមិនមែនអ្នកតូចតាចឯណា? រឹតតែភ័យនោះគឺចាប់ពីថ្ងៃនេះទៅគេខ្លាចជាភរិយាពេញសិទ្ធិរបស់ជុងហ្គុកហើយ គេនៅក្មេងយ៉ាងនេះមានប្ដីហើយឬ?
«កុំភ័យណា កុំភ័យ! កុំយំលែងស្អាតហើយ ឯងស្អាតខ្លាំងណាស់ណាថេហ៍ ស្អាតមែនទែនយើងមិនកុហកទេ!»ជីមីន រលីងរលោងព្រោះរំភើបចិត្តដែលមិត្តជួបមនុស្សដូចជុងហ្គុក គេនេះចង់សប្បាយចិត្តជាងថេហ្យុងទៅទៀត អ្នកណាមិនសប្បាយ? បើមិត្តគេបានជួបមនុស្សល្អៗបែបនេះនោះ?
«ហឹម!» ថេហ្យុងព្យាយាមសម្រួលអារម្មណ៍តាមពាក្យលួងលោមរបស់ជីមីន បន្តិចក្រោយមកលោកប៉ារបស់គេក៏មកដល់។
«មោះកូនពៅប៉ា! ថ្ងៃនេះស្រស់ស្អាតខ្លាំងបំផុត»
«លោកប៉ា!» ថេហ្យុងញញឹមរលីងរលោងម្ដងទៀត គេមិននឹកស្មានថាខ្លួនមានថ្ងៃនេះទេ ក៏មិននឹកស្មានថាត្រូវបែកពីគ្រួសារទៅរស់នៅជាមួយស្វាមីដែរ។
«តោះយើង!»
លោកគីមបណ្ដើរកូនប្រុសពៅបណ្ដូលចិត្តដើរតិចៗលើកម្រាលព្រំពណ៌ក្រហមដោយមានស្រទាប់ផ្កាកុលាបក្រាលមួយតង់ទៀត។ ដើរសំដៅទៅរកមនុស្សដែលមើលថែកូនពៅគាត់ ជំនួសគាត់ចាប់ពីស្អែកតទៅ។ ជុងហ្គុកញញឹមយ៉ាងស្រស់ កែវភ្នែកសម្លឹងទៅកូនកំលោះតូចរបស់គេមិនដាក់ភ្នែកព្រោះថាថ្ងៃនេះថេហ្យុងរបស់នាយស្រស់ស្អាតណាស់ រាល់ថ្ងៃស្អាតណាស់ទៅហើយថ្ងៃនេះលើសរាល់ថ្ងៃរាប់រយដង។
«ជុងហ្គុក!»
«បាទ!»
«ថ្ងៃនេះប៉ាសូមផ្ញើររាជបុត្រពៅរបស់ប៉ាផងណា គេនៅក្មេងណាស់!»លោកគីមនិយាយហើយទើបទាញដៃមាំមកកាន់ដៃរបស់កូនពៅគាត់។
«បាទ លោកប៉ាសូមកុំបារម្ភអី! ខ្ញុំនឹងមើលថែរាជបុត្ររបស់ប៉ាដោយជីវិត»
«សូមកុំធ្វើឱ្យគេស្រក់ទឹកភ្នែកអីព្រោះនៅជាមួយប៉ាគេមិនដែលយំទេ ជាពិសេសនោះបើកូនអស់ស្រឡាញ់គេហើយកុំធ្វើបាបគេអី ប្រគល់គេមកឱ្យប៉ាវិញ!»
«បាទលោកប៉ា គេច្បាស់ជាយំតែយំដោយសារក្ដីរំភើប!»ជុងហ្គុកញញឹមតិចៗ ។
«បែបណាក៏ដោយចុះ ប៉ាសូមឱ្យកូនទាំងពីរមានក្ដីសុខ!» និយាយចប់លោកក៏ចុះមកអង្គុយជិតភរិយាវិញ ។
បន្តមកទៀតកូនកំលោះកូនក្រមុំក៏ធ្វើការស្បថស្បែរួចរាល់ ថេហ្យុងមុខឡើងក្រហមងាំងព្រោះតែមិត្តគេ។
«ថើបទៅៗ លោកជុងហ្គុកថើបភរិយារបស់លោកទៅ!» ជីមីនបន្លឺឡើងទាំងអៀន ហើយអ្នកផ្សេងទៀតក៏បន្ទរពីក្រោយផងដែរ ទើបជុងហ្គុកចាប់ផ្ដើម។
«កុំធ្វើមុខបែបនេះ បន្ទាប់ពីពេលនេះវាអាចលើសពីថើបណាប្រពន្ធសម្លាញ់!»
«ជុងហ្គុក បង...អឹម!»

ម្ចាស់ស្នេហ៍ រីក្រេសស្ទៀរ៍ |TAEKOOK Tempat cerita menjadi hidup. Temukan sekarang