Episode 7

316 22 0
                                        

{Warning⚠️‼️ នៅក្នុងវគ្គនេះមានពាក្យមិនសមរម្យជាច្រើន មិនសក្តិសមនឹងអ្នកមានអាយុតិចឬអ្នកដែលមិនចូលចិត្តវគ្គទាំងអស់នេះនោះទេ។}
____

មិនមែនសុខៗថេហ្យុងបែបនេះនោះទេ ដំបូងឡើយគេគិតថាចាំឱ្យគេមានចិត្តស្រឡាញ់ជុងហ្គុកខ្លាំងជាងនេះសិនចាំធ្វើរឿងអស់នោះ ។ ព្រោះមើលទៅជុងហ្គុកក៏គ្មានចំណង់ជាមួយគេដែរ នេះជាចំណុចមួយទៀតដែលគេគិតតាំងពីរៀបការរួច ក្រៅពីគិតថាប្ដីមិនចេះធ្វើរឿងលើគ្រែនោះ។
តែមានរឿងម្យ៉ាងបានធ្វើឱ្យគេភ្លាមប្ដូរការគិតទាំងអស់នោះហើយចាប់ផ្ដើមប្រគល់គ្រប់យ៉ាងឱ្យទៅស្វាមីស្របច្បាប់របស់គេ។ មុនពេលឡើងយន្តហោះមកទីនេះពួកគេបានចូលញ៉ំាអាហារនៅភោជនីយដ្ឋានរបស់ជុងហ្គុក ដោយពួកគេមិនបានទៅញ៉ំានៅបន្ទប់VIPដូចរាល់ដងនោះទេអង្គុយនៅក្រៅធម្មតាដូចអ្នកឯទៀតព្រោះប្រញាប់បន្តដំណើរ។ កំឡុងពេលចាំអាហារមកដល់ជុងហ្គុកក៏បានទៅបន្ទប់ទឹកនៅតែថេហ្យុងម្នាក់ឯងប៉ុណ្ណោះ ភ្លាមៗនាយតូចបានស្ដាមឮការសន្ទនារបស់ស្ត្រីពីរនាក់ដែលអង្គុយតុក្រោយគេ។
«នែឯង!»
«យ៉ាងម៉េចឯង?»
«យើងមានអារម្មណ៍ថាប្ដីយើងឈប់ស្រឡាញ់យើងយ៉ាងម៉េចមិនដឹងទេ!»
«ក្រែងឯងថាអត់ស្រឡាញ់គេឯណាហី?»
«អឺមែនហើយ តែពួកយើងក៏រៀបការជាមួយគ្នាទៅហើយ យើងមិនចង់លែងលះទេ យើងកំពុងបើកចិត្តទទួលយកគាត់!»ជាការពិតដែលគេមិនស្រឡាញ់គាត់ទេពីដំបូងតែក្រោយរៀបការរួចគាត់គឺជាបុរសល្អម្នាក់សម្រាប់នាង។
«ម៉េចមិនចងចិត្តប្ដីទៅ?»
«ចងយ៉ាងម៉េច?»
«នេះកុំប្រាប់ថាឯងមិនទាន់មានអីនឹងប្ដីឯងទេណា?»
«មែនហើយ!»
«ព្រះអើយ! នេះពួកឯងរៀបការជិតកន្លះឆ្នាំហើយណា? បើឯងមិនព្រមជាមួយគាត់ គាត់ប្រាកដជារកក្រៅមិនខាន ឯងក៏ដឹងថាមនុស្សប្រុសមិនថាសុភាពឬខិលពួកគេមានចំណង់ដូចតែគ្នានឹង!»អ្នកជាមិត្តរៀបរាប់ទាំងហួសចិត្ត បែបនេះមករអ៊ូថាប្ដីចង់បែកចិត្ត?
«តែយើង...»
«យើងគ្រាន់តែប្រាប់ទេ បើមានកូននោះគឺកូនជាចំណងដៃពួកឯង តែឯងមិនទាន់មានទេក្រៅពីរូបសម្រស់ ចរិតឫកពារឯងក៏ត្រូវទាក់ចិត្តប្ដីរឿងអស់នេះដែរ ដឹងទេ?»
«អឺៗ យើងដឹងហើយយើងនឹងសាកល្បង តោះយើងទៅវិញ!» បន្ទាប់ពីចប់សន្ទនាអ្នកទាំងពីរក៏ហៅបុគ្គលិកមកគិតលុយរួចចាកចេញទៅ។
ឯថេហ្យុងដែលស្ដាប់ឮគ្រប់ម៉ាត់ឯណេះវិញ គេកំពុងតែគិត បើសិនដូចជាពួកនាងនិយាយពិតមែននោះ ជុងហ្គុកប្រាកដជារកក្រៅនៅថ្ងៃណាមួយជាក់ជាពុំខាន។ បើថ្ងៃមកដល់ពិតមែនតើចិត្តគេជាប្រពន្ធនេះទ្រាំបានដោយរបៀបណាទៅ? ដូច្នេះគេត្រូវតែចងចិត្តប្ដីឱ្យស្រឡាញ់ងប់ងល់នឹងគេតែម្នាក់គត់។ នាងនិយាយក៏ត្រូវខ្លះដែរ ក្រៅពីមានរូបសម្រស់ ចរិយាមាយាទដែលអាចទាក់ចិត្តប្ដីបាន ក្នុងនោះក៏ត្រូវមានរឿងនោះដែរ ទើបធ្វើឱ្យសម្ព័ន្ធភាពប្ដីប្រពន្ធពួកគេកាន់តែស្អិតរមួតជាងមុន។
«ថេហ៍ អូន!»
«ហាស? បង?»ថេហ្យុងភ្ញាក់ចេញពីការគិតដោយសារជុងហ្គុកប្ដីរបស់គេហៅ នេះមិនដឹងថានាយមកដល់តាំងពីពេលណានោះទេ ថែមទាំងមានបុគ្គលិកលើកអាហារមកហើយទៀត។
«អូនកើតអីឬអត់?»នាយចង់ភ័យទៀតនឹងណាចេញពីបន្ទប់ទឹកមានបុគ្គលិកមកប្រាប់ឱ្យមកមើលប្រពន្ធនាយ មកដល់ឃើញអង្គុយភ្លឹកមិនដឹងអារម្មណ៍ហោះហើរទៅដល់ណាទៅហើយនោះទេ។ ដែលនាយយូរព្រោះចេញមកជួបនឹងអ្នកស្គាល់គ្នា ទើបជាប់មាត់និយាយគ្នាបន្តិច។
«គ្មានទេៗ តោះឆាប់ញ៉ំាទៅអូនឃ្លានហើយ!»
«បាទ!»
__

ម្ចាស់ស្នេហ៍ រីក្រេសស្ទៀរ៍ |TAEKOOK Où les histoires vivent. Découvrez maintenant