ភាគទី 15 សំបុត្រ

Start from the beginning
                                        

មិនខ្វល់ថាថ្ងៃស្អែកពូគេនិងសម្លាប់កាប់ចញ្ច្រាំខ្លួនគេយ៉ាងមិចក៏ដេាយ សំខាន់យប់នេះគេសុំមួយយប់សិនហេីយ......( សុំគេងឱបអេាយអស់ចិត្តមួយយប់នឹងណា គិតដល់ណាទៀតហេីយមាសស្នេហ៍ )
  << ឯងនេះពិតជាចំមែនហើយ ហ៊ើុយ...>> ដោយខំប្រឹងរើបម្រាស់ផងជេផងស្តីផងនៅតែមិនជេាគជ័យទៀតទៀតអញ្ចឹងមានតែបណ្ដោយតាមហ្នឹងតែម្តងទៅ ចំណែកឯសសភាពនាយតូចពេលនេះគឺប្រៀបដូចជាកូនទន្សាយដែលសម្ងំអេាយសត្វកញ្ជ្រេាងអេាបរិទ្ធតាមចិត្តតែយ៉ាងអញ្ចឹង  ណាមួយអស់កម្លាំងមកពីកន្លែងការងារនៅក្រុមហ៊ុនផង ក៏សង្ងំអេាយកញ្ជេា្រងអេាបញក់ញីរហូតគេងលក់ទាំងពីរតែម្តងទៅ....
  យប់កណ្ដាលអាធ្រាត្រអាកាសធាតុត្រជាក់គួបផ្សំសំឡេងទឹកភ្លៀងធ្លាក់ធ្វើឲ្យអ្នកដែលដេកឱបគេនេះរឹតតែឱបរិទ្ធអ្នកនៅក្នុងរង្វង់ដៃនេះកាន់តែខ្លាំងឡេីងទ្វេរដងដូចខ្លាចបាត់គ្នាទៅណាអញ្ចឹង ធ្វើឱ្យម្ចាស់សមីខ្លួនភ្ញាក់ពីដំណេកដោយមិនដឹងខ្លួនទាំងមមីមមើ រហូតដឹងថាខ្លួនភ្ញាក់ដោយសារកម្លាំងដៃរិទ្ធដូចពស់ថ្លាន់របស់បៃប៊ល...
  << ហ៊ើយ...អាក្មេងឆ្កួតនេះឱបអីក៏ឱបយ៉ាងនេះរកតែឯងដេកលក់ឱ្យស្រួលក៏មិនបាន! >> បៀវពោលឡើងទាំងមួរម៉ៅកំពុងតែគេងលក់ស្រួលផងអោបរឹតមើលតែខ្នើយឱប....
<< ពូបៀវកុំទៅចោលប៊លអី ហុឹក ...ប៊លគ្មានអ្នកណាទេក្រៅពីពូទៀតទេហុឹក ហុឹក....កុំទៅចោលប៊លអី ប៊លសូមអង្វរ...>> ពេលឮសំឡេងមមីមមើលរបស់បៃប៊លភ្លាមធ្វើឱ្យនាយតូចមានអារម្មណ៍មិនស្រួលក្នុងចិត្តភ្លែតតែម្តង តើគេយល់សប្តិសុបិនអាក្រក់អ្វីទៅ ហេតុអីបានជាដេកផងយំផងកាយវិកាផងបែបនេះ តេីក្នុងយល់សប្តិនោះក៏មានវត្តមានគេដែរតើមែនទេ ព្រោះលឺហៅឈ្មោះគេមិនដាច់ពីមាត់សោះ   ភ្លាមៗនោះដែរដៃរបស់បៃប៊លរឹតតែអោបបន្តឹងនាយតូចខ្លាំងឡើងៗធ្វើនាយតូចពិបាកដល់ដង្ហើមព្រោះកម្លាំងរបស់អ្នកដែលអោបនេះខ្លាំងជាងខ្លួនគេទៅទៀត...
<< មិនអីទេ...ពូមិនទៅចោលឯងទេកុំយំអី... កុំយំអី >> នាយតូចមិនដឹងធ្វើយ៉ាងម៉េចមានតែអង្អែលខ្នងនិយាយលួងលោមរាងកាយដែលមាំទាំដែលបង្ហាញភាពទន់ខ្សោយរបស់ខ្លួននៅចំពេាះមុខ រីឯម្រាមដៃម្ខាងទៀតលេាទៅជូតទឹកភ្នែកអ្នកដែលគេងមមីមមើនេាះ បន្តិចក្រេាយមកកម្លាំងដៃដែលរឹងមាំអោបរឹទ្ធរាងកាយរបស់បៀវមុននេះក៏បន្ធូរមកវិញម្ដងបន្តិចៗរហូតបៃប៊លបានធូរស្រាលមកវិញ....
<< ឲ្យពូសុំទោសផងពូគ្មានបំណងទុកឯងចោលនោះទេ តែពូគ្មានជម្រើសពិតមែន >> និយាយដល់ត្រឹមនេះគេអួលដេីមកបង្ហូរទឹកភ្នែកមកមិនដឹងខ្លួន ព្រោះតែគេមិនទាន់សម្រេចចិត្តច្បាស់លាស់ មិនមែនគេគ្មានជម្រើសទេតែគេមិនចង់រើស អញ្ចឹងមានតែវិធីនេះហើយដែលគេអាចធ្វេីបាន.......បន្ទាប់ពីឃើញអ្នកដែលឱបគេមុននេះស្ងាត់មាត់មិនយំមមីមមេីលរវេីរវាយទៀត បៀវក៏ជូតទឹកភ្នែកសម្ងំគេងបន្តទៀតតែម្តងទៅ.......
   ព្រះអាទិត្យរះពីទិសខាងកើតបំភ្លឺចែងចាំងឱ្យមនុស្សគ្រប់គ្នាឆាប់តើនពីដំណេក ចម្លែកអីតែកំលោះសង្ហារបែរជាដេកសម្ពឹកងើបមិនរួចទៅវិញ ដល់ថ្ងៃចាំងគូទតាមចន្លេាះបង្អួចរហូតដល់ដឹងខ្លួន តែសំខាន់មិនរហ័សងេីបទៅលុបមុខងូតទឹកអេាយស្រឡះខ្លួនទេណាស៎ ភ្នែកមិនទាន់បេីកស្រួលបួលផង ដៃស្រវាស្ទាបរកប្រុសមុនគេបាត់ហេីយ👽🤣....( រកពូគេនឹងហាស៎ ) រកអ្នកម្ខាងទៀតដែលគេងអោបយប់មិញយ៉ាងសុខស្រួលពេញមួយយប់ ( តាគិតអីវែងឆ្ងាយទៀតដឹងតែរំពាត់ផាច់ៗហេីយអ្នកអាន )😏🔨
<< បាត់ទៅណាហើយ >> ខំរាវរកទាំងបិទភ្នែកតែរាវរកមិនឃើញម្ចាស់បន្ទប់សេាះ ទេីបបង្ខំចិត្តបេីកភ្នែកសម្លឹងរកមេីលស្រាប់តែភ្ញាក់ក្រញ៉ាងដូចគេជះទឹកដាក់កណ្តាលមុខ ព្រោះដឹងថាម្ចាស់បន្ទប់មិននៅក្នុងបន្ទប់ទៀតឡេីយ គេខំដើររកសព្វកន្លែងក្នុងបន្ទប់អស់ហេីយ មិនលើកលែងសូម្បីតែបន្ទប់ទឹក ក្នុងទូខេាអាវ ក្នុងកេះតុ នៅក្រេាមគ្រែអី គឺមេីលគ្រប់កនកន្លុកកន្លៀតអស់ហេីយ នៅតែមិនឃេីញរាងកាយពូសំណព្វចិត្តរបស់គេទៀត អ្វីដែលអន់ចិត្តនោះគឺត្រូវពូគេទុកចោលទៀតហើយ ហេីយការទុកចោលនេះក៏មិនមែនជាលើកទីមួយរបស់គេដែរ ទេគឺរាប់ភ្លេចទៅហេីយ....😭
<< គ្រាន់តែចង់ងើបមកចង់ឃើញមុខស្អាតៗហេីយលួចថើបតែបន្តិចក៏មិនបាន ងេីបចោលគ្នាគ្មានដាស់គ្នាអីបន្តិច....>> បន្ទាប់ពីរកសព្វកន្លែងហើយបៃប៊លអង្គុយមិនសុខចិត្តតែម្នាក់ឯង ម្ងៃៗទម្រាំតែរកវិធីដេីម្បីឱ្យបានគេងឱបបាននៅជិតនេះមិនមែនស្រួលទេ ហេីយមកភ្លាត់បាត់ឱកាសបានលួចថេីបទៀតអីណា សាំម៉ង សំខាន់មកពីយប់មិញគេសំណាងទៀតផងក៏មិនដឹង បើរាល់ថ្ងៃវិញពូរបស់គេប្រយ័ត្នសឹងអី...ប្រយ័ត្នជាងពួកទាហ៊ានធ្វេីសង្រ្គាមទៅទៀត😒
<< អាប៊លអើយ......អាប៊ល.....ម៉េចក៏ឯងគេងស្ពឹកយ៉ាងនេះហ្អា៎ ពិតជាល្ងង់មែន >> បៃប៊លយកដៃទះថ្ងាសនិងស្ដីបន្ទោសអេាយខ្លួនឯង...
  បៃប៊លមិនចង់គិតច្រើនក៏ចេញពីបន្ទប់របស់នាយតូចចូលទៅបន្ទប់របស់ខ្លួនរួចងូតទឹកស្លៀកពាក់តាមទម្លាប់ គ្រាន់តែថាថ្ងៃនេះគេមិនទៅរៀន ព្រេាះជាថ្ងៃសម្រាកឈប់ រួចគេក៏enjoy ថ្ងៃសម្រាកជាមួយមិត្តភក្តិរបស់គេ...ហេីយម្នាក់នោះគ្មានអ្នកណាឆ្ងាយក្រៅពីបា្រយនោះទេ ចំណែកឯពីរនាក់ទៀតចាំវីដេអូខលពីចម្ងាយ ទោះពួកគេនៅផ្ទះផ្សេងគ្នាក៏ដោយក៏មិនពិបាកក្នុងការធ្វេីទំនាក់ទំនងគ្នាដែរ....
  +ខុនដូរ

You've reached the end of published parts.

⏰ Last updated: Jan 21 ⏰

Add this story to your Library to get notified about new parts!

ឈ្លក់វង្វេងស្នេហ៍លោកពូ💙🖤Where stories live. Discover now