មិនយូរប៉ុន្មានពួកគេក៏មកដល់ខុនដូ រួចក៏សួរពីដំណើរដើមទងហេតុអ្វីបានជាមានរឿងនេះកើតឡើង
............................................................................
<< មុននឹងពួកយើងចូលបន្ទប់ទឹកគឺគ្មានផ្លាកបន្ទប់ទឹកខូចនោះទេ....>> ប្រាយបានរៀបរាប់យ៉ាងលម្អិតនូវរឿងដែលកេីតឡេីងលេីពួកគេធ្វើឲ្យកំលោះទាំងបួនកើតការសង្ស័យមកព្រោះមុននឹងពួកគេទៅជួយអ្នកទាំងបីពួកគេឃើញមានផ្លាកបន្ទប់ទឹកខូចចុះបើបន្ទប់ទឹកអត់ខូចផងតើដាក់ផ្លាកធ្វើអី ចឹងមានន័យថា មានគេចង់ធ្វើបាបអ្នកទាំងបីមិនខានតែមិនអាចទេ អ្វីដែលធ្វើឲ្យបៀវ សៀវចាន់ ថេយ៉ុង វីន ឆ្ងល់និងសង្ស័យដូចគ្នានោះគឺអ្នកទាំងបីទើបតែចូលរៀនថ្ងៃដំបូងហ្នឹងមិនមានមិត្តភក្តិផងហើយក៏មិនដែលស្គាល់អ្នកណាដែរម៉េចអាចនឹងមានជម្លោះឬសត្រូវពួកក្មេងៗមកពីណាទៅ ? តែអ្វីដែលបៀវសង្ស័យជាងគេនោះគឺ....
បៀវក៏មិនប្រាកដក្នុងចិត្តដែរទើបមិនហ៊ាននិយាយចេញមក។បន្ទាប់ពីស្ដាប់ចប់រួចរាល់ហើយអ៊ីបូក៏សួរទៅកាន់បៃប៊លវិញម្ដង...
<< ពេលដែលពួកយើងជាប់នៅក្នុងបន្ទប់ទឹកឯងមិនមានចិត្តសង្ស័យទេអីថាពួកយើងបាត់ទៅណា ឬក៏ជាស្នាដៃរបស់ឯង!!! >> អ៊ីបូរសួរទៅដោយស្រែកដោយមិនខ្វល់ពីអ្នកជុំវិញ
<< មិនអាចបន្ទោសយើងបានទេយើងក៏ត្រូវគេធ្វើបាបដែរ >> បៃប៊ល
<< ត្រូវគេធ្វើបាប!!! >> ជុងហ្គុក ប្រាយ អ៊ីបូនិយាយស្រែកព្រមគ្នាទាំងភ្ញាក់ផ្អើលគិតថាជាស្នាដៃរបស់បៃប៊លតើដែលពួកគេជាប់ក្នុងបន្ទប់ទឹក តែការគិតនោះខុសស្រឡះ បៃប៊លក៏ជាជនរងគ្រោះដែរ រីឯកំលោះទាំងបួនមិនបានមាត់ក៏ឬភ្ញាក់ផ្អើលញាក់ផ្អើលអ្វីទេគឺពួកគេចាំស្ដាប់បៃប៊លនិយាយបន្ត
<< ត្រូវគេធ្វើបាបយ៉ាងម៉េច >> ប្រាយសួរទាំងអារម្មណ៍មិនល្អនិងដឹងខ្លួនខុសដែលយល់ច្រឡំលើបៃប៊ល
<< គឺ...យើងត្រូវ...គេស្រាតខោពីក្នុងទឹកទើបយើងមិនអាចទៅរកពួកឯងបាន >> បៃប៊លនិយាយទាំងអឹមអៀនផងមួរម៉ៅក្តៅក្រហាយផង ។ ពួកគេទាំងអស់គ្នាគ្រាន់តែឮចម្លើយបែបនេះភ្លាមគឺគ្រាំទាំងអស់គ្នាតែម្ដងលើកលែងតែបៀវតែប៉ុណ្ណោះ...
<< តើអ្នកណាជាអ្នកស្រាតទៅឯងស្គាល់វាទេ? >> អ៊ីបូសួរយ៉ាងប្រញាប់ប្រញាល់តក់ក្រហល់និងអង្រួនចង់បានចម្លើយភ្លាមៗទាំងដែលមិនមើលបៃប៊លថាគេពិបាកឆ្លើយប៉ុណ្ណា
<< បានហើយអ៊ីបូឯងអង្រួនបៃប៊លខ្លាំងម៉្លេះវាឆ្លើយម៉េចនឹងកើតទៅ! >> ជុងហ្គុកចូលមកចាប់បៃប៊លចេញពីអ៊ីបូ
<< អ្នកនោះគឺជា blue មែន? >> សំឡេងត្រជាក់ស្រេបរបស់បៀវដែលស្ងៀមមកជាយូរមិនបានសួរមិនបានឆ្លើយស្រាប់តែចេាទសួរសំណួរនេះទៅបៃប៊លធ្វើឱ្យអ្នកគ្រប់គ្នាសម្លឹងមើលទៅគេទាំងងឺងឆ្ងល់
<< ម៉េចក៏ឯងគិតថាជា blue ? >> សៀវចាន់សួរទៅកាន់បៀវទាំងឆ្ងល់បើពួកគេទាំងបួនមកដំណើរគ្នាហ្នឹងមិនបាននៅហេតុការណ៍ហ្នឹងផងម៉េចក៏បៀវគិតថាជា blue វិញ
<< ឆ្លើយមកប៊ល!!! >> បៀវមិនបានខ្វល់នឹងសំណួររបស់សៀវចាន់ផ្ទុយទៅវិញគេទាមទារចម្លើយពីបៃប៊លដោយដំឡើងសំឡេងខ្លាំងៗទៅកាន់បៃប៊លធ្វើឱ្យកែវភ្នែកមួយគូរលីងរលោងចង់ទឹកភ្នែក...
<< ហ៊ើយ.....ឆ្លើយតាមសម្រួលមក >> ថេយ៉ុងចូលមកនិយាយបន្ថែមទៀតធ្វើឲ្យ bible មានអារម្មណ៍ថាមានសម្ពាធយ៉ាងខ្លាំងដោយក្រសែរភ្នែកអ្នកជុំវិញមើលមកគេ
<< បានហើយ!!!អ្នកណានៅពីក្រោយរឿងនេះពួកឯងច្បាស់ជាដឹងរៀងៗខ្លួនហើយ...ហេតុអីចាំបាច់សួរទៀតមើលចុះបៃប៊លឡើងចង់យំទៅហើយ...>> ផេនឃ្វីនដែរអង្គុយលើសាឡុងយ៉ាងស្ងៀមស្ងាត់ក៏ចូលមកនិយាយប្រាប់ទៅកាន់ពួកគេ បើដឹងចម្លើយហើយនៅសួរទៀតធ្វើអី? ក្មេងមិនមែនមិនហ៊ាននិយាយទេតែមកពីអ្នកជុំវិញខ្លួនដាក់សម្ពាធបែបនេះអ្នកណានិយាយចេញទៅ
<< ទោះពួកយើងដឹងថាជាអ្នកណាធ្វើក៏ដោយតែយើងក៏ចង់ឲ្យឆ្លើយចេញពីមាត់របស់បៃប៊លដែរបង >> វីន
<< ហ៊ើយបានហើយ!!! យកពួកក្មេងៗទៅបន្ទប់រៀងៗខ្លួនទៅហើយអ្នកដែលនៅពីក្រោយរឿងនេះបៀវវាចេះដោះស្រាយហើយ >> ផែនឃ្វីនពោលឡើងទាំងភ្នែកសម្លឹងមើលទៅបៀវធ្វើឲ្យសមីខ្លួនឆ្ងល់ក៏ងាកមើលទៅផែនឃ្វីនទាំងហួសចិត្ត
<< តើបងនិយាយអីម៉េចក៏ជាខ្ញុំទៅវិញ? >> បៀវ
<< ឯងចង់ឱ្យបងទៅចាត់ការប្លូមែនទេ ?>> ផេនឃ្វីនសួរទាំងចងចិញ្ចើមឆ្ងល់មួយចំហៀងហ្នឹងញញឹមចុងមាត់។ បៀវឈរសឹងអញ្ចឹងគិតម្នាក់ឯងរួចក៏យល់ថាបើសិនជាបងផែនឃ្វីនចាត់ការដោយផ្ទាល់ច្បាស់ណាស់ប្លូត្រូវធ្ងន់ជាមិនខាន...
<< មិនអីទេ!ខ្ញុំនឹង... >> ទោះខ្លួនកំពុងខឹងនឹងប្លូក៏ដោយក៏មិនដាច់ចិត្តដែរ
<< ឱ្យធ្ងន់ដៃបន្តិចទៅកុំឱ្យលើកក្រោយមានរឿងអញ្ចឹងកើតឡើងទៀត!!បើមានលើកក្រោយទៀតប្លូមិនរួចខ្លួនរបស់បងទេ លើកនេះបងទុកឱ្យឯងជាអ្នកដោះស្រាយទៅចុះ >> សម្ដីរឹងកំព្រឹសគ្មានរសជាតិពោលឡើងដោយដាច់អហ័ង្កា ត្រូវតែផ្ដល់មេរៀនមួយឲ្យធ្ងន់កុំឱ្យលើកក្រោយមានទង្វើអញ្ចឹងកើតឡើងទៀត ។ ផែនឃ្វីនក៏ចង់ចាត់ការដោយផ្ទាល់ដៃដែរតែដោយយល់ថាខ្លួនមកប្រទេសថៃដោយស្ងៀមស្ងាត់តែម្នាក់ឯងខ្លាចលោកស្រីភុងផារ៉ាត់ដឹងដោយសាររឿងនេះ ខ្លាចគាត់យករឿងដែលខ្លួនមកប្រទេសថៃតែម្នាក់ឯងទៅប្រាប់ប៉ារបស់គេទើបបានឱ្យបៀវដោះស្រាយរឿងប៉ុណ្ណឹងតែម្ដងទៅ ណាមួយរឿងតូចតាចផង
ថេយ៉ុង សៀវចាន់ វីនគ្រាន់តែឮផែនឃ្វីននិយាយចប់ភ្លាមពួកគេក៏សុំទៅផ្ទះរៀងៗខ្លួនមិនហ៊ាននៅយូរព្រោះរៀងៗខ្លួនសុទ្ធតែមានកំហុសជាប់ខ្លួនដូចគ្នាដោយមើលថែក្មេងមិនបានល្អថែមទាំងត្រូវប្លូឆ្លៀតឱកាសធ្វើបាបទៀត ស្របពេលនេាះដែរឃើញផេនឃ្វីនកំពុងតែខឹងពួកគេដែរនេាះធ្វើឲ្យនាយតូចទាំងបួនមានអារម្មណ៍មិនស្រួលនៅក្នុងខ្លួនក៏រៀបគម្រេាងដាក់មេប្រូចចែកជេីងគ្នាអស់តែម្តង...។
<< អញ្ចឹងខ្ញុំសុំទៅមុនសិនហើយ >> ថេយ៉ុង វីន សៀវចាន់ និយាយស្របគ្នាទាំងញញឹមមិនសម
<< និយាយស្របគ្នាល្អណាស់ហ្ន៎...!!!អាជើងល្អ...នែ!!!យើងមិនទាន់និយាយចប់ទេ!យ៉ាប់មែនអាជើងល្អទាំងបួន! >> ផេនឃ្វីននិយាយដោយសង្គ្រឺតជើងធ្មេញមិនទាន់ស្តីឲ្យពួកគេចប់ផងស្រាប់តែនាយតូចទាំងបួនកាន់ដៃកំលោះតូចៗរៀងខ្លួនដើរចេញយ៉ាងលឿនរកតែផេនឃ្វីនស្ដីឱ្យមិនទាន់។
កាត់មកដល់បៀវមកដល់ក្រុមហ៊ុនយូរហើយតែមិនបានមើលឯកសារអ្វីឬធ្វើការអ្វីនោះទេព្រោះតែកូនចចកមិនស្រួលខ្លួនភ្លាមៗមិនដឹងមកពីត្រាំទឹកយូរឬមួយមកពីមាយាដកខ្ញីអេាយពិតប្រាកដ ? ដោយនាយតូចមិនបានចាប់អារម្មណ៍ខ្វល់អ្វីទេក្រៅពីអ្នកនៅក្នុងរង្វង់ដៃនេះដែលគិតតែពីពោលថាមិនស្រួលខ្លួននិងឈឺក្បាលរហូត
<< ទៅពេទ្យតែម្ដងទៅបើមិនស្រួលខ្លួនតោះ >> បៀវចង់យក bible ទៅពេទ្យតែសមីខ្លួននៅតែប្រកែកមិនចង់ទៅ
<< ប៊លមិនទៅពេទ្យទេប៊លខ្លាចគ្រូពេទ្យ >> នៅតែប្រកែកថែមទាំងធ្វើមុខកំសត់ទៀតផង
នាយតូចត្រូវអង្គុយមើលថែពេញមួយថ្ងៃមិនបានធ្វើការងារអ្វីនោះទេក្រៅពីមើលថែ បញ្ចុកបបរ មើលរឿងជាមួយគ្នានិងគេងជាមួយគ្នានៅអូហ្វីសដែលមានបន្ទប់គេងនៅងក្នុងហ្នឹង
ដល់ពេលល្ងាចបៀវនិងបៃប៊លក៏ត្រឡប់មកភូមិគ្រឹះវិញ ។ បៀវរៀបនឹងដើរឡើងជណ្ដើរទៅហើយក៏មានសំឡេងមួយបង្អាក់ដំណើរគេ
<< ពូបៀវមកវិញហើយអ្ហ៎... ខ្ញុំនឹកពូបៀវណាស់ >> ប្លូនិយាយបណ្ដើរនិងរត់មកបណ្ដើររួចស្ទុះទៅឱបនាយតូច តែថានាយតូចមិនបានឱបទៅវិញនោះទេ បែរជាសម្លឹងមើលទៅប្លូទាំងទឹកមុខស្មើធ្វើឲ្យប្លូមានអារម្មណ៍ថាមិនស្រួលនៅក្នុងខ្លួនមួយរំពេចនិងលេបទឹកមាត់មួយក្អឹកតែម្តង
បៀវមិនខ្វល់អ្វីច្រើនលើកពរបៃប៊លឡើងទៅបន្ទប់តែម្ដងដែលបន្សល់ទុកក្មេងឱ្យឈរម្នាក់ឯង។ បៀវឱ្យតែឃើញមុខពេលណានឹកឃើញក្តៅក្រហាយពេលហ្នឹងណាមួយការងារនៅក្នុងក្រុមហ៊ុនស្មុគស្មាញផងនិងរឿងយប់ផងព្រឹកមិញផងទៀតខ្លាចទប់អារម្មណ៍មិនទាន់អញ្ចឹងជម្រើសដ៏ល្អ គឺដើរចេញប្រសើរជាជាង
បៀវបន្ទាប់ពីចេញពីបន្ទប់ទឹករួចមកក៏ដើរឆ្ពោះទៅបើកទូយកសំលៀកបំពាក់គេងយប់មកពាក់រួចក៏ឡើងទៅលើគ្រែ រៀបនឹងគេងទៅហើយស្រាប់តែឮសំឡេងគេាះទ្វារ
តុ! តុ!
បៀវបានចុះពីគ្រែរួចទៅបើកទ្វារដឹងថាគ្មានអ្នកណាក្រៅពីអាកូនចចកតូចនិងទេ តែថា.....វាផ្ទុយស្រឡះ
<< !!! ប្លូមកមានការអីតែថា...ពេលនេះប្លូល្មើសមានកំហុសទៀតហើយ >> ពេលបើកទ្វាវភ្លាមបៀវរៀងភ្ញាក់បន្តិចរួចក៏សម្រួលអារម្មណ៍បន្តិចដោយឱបដៃឱនមុខសម្លឹងនិយាយទៅកាន់ប្លូទាំងចង់ចិញ្ចើមទាំងធ្វើមុខខឹង
<< អឹម!!!....>> ប្លូហក់តែថើបមាត់របស់នាយតូចរួចពោលពាក្យធ្វើជាដឹងកំហុសព្រឹកមិញព្រោះល្ងាចមិញខ្លួនខំរត់ទៅឱបផងញញឹមផងបែរជាពូមិននិយាយរវល់ជាមួយ ប្លូក៏ដឹងច្បាស់ថាប្រហែលជាបៃប៊ល ប្រាប់ពីរឿងព្រឹកមិញដែលខ្លួនធ្វើអាក្រក់ ទាំងដែលការពិតបៃប៊លមិនបាននិយាយប៉ះពាល់ដល់ប្លូសោះ ។ គិតដល់រឿងនេះភ្លាមប្លូរឹតតែស្អប់និងគុំបៃប៊លថែមទៀតតែម្តង...
<< blue សុំទោសណា.....មកពីព្រឹកមិញប្លូលេងសើចច្រើនដែលទាញខោរបស់បៃប៊លហើយ...>> blue ខំនិយាយទាំងកំសត់និងមកសារភាពកំហុសដែលខ្លួនបានធ្វើខុសតែបែរជាបៀវនិយាយកាត់ទាំងទឹកមុខស្មើមានជាតិជៅ
<< ដឹងថាខ្លួនធ្វើខុសដែរហ្អ៎...ប្លូដឹងទេថាបៃប៊លត្រាំទឹកយូរប៉ុណ្ណា ហើយឥឡូវកំពុងតែឈឺទៀត....>> សម្ដីថាឲ្យខ្លាំងៗទាំងខឹង មិនទាន់និយាយចប់សេចក្តីផងក៏ស្រាប់តែស្ងាត់វិញក៏មកពីកែវភ្នែកមួយគូក្រឡង់កំពុងតែបង្ហូរទឹកភ្នែកមកហើយធ្វើឱ្យនាយតូចយើងហាមាត់ស្ដីបន្តទៀតមិនកើតបានត្រឹមតែដកដង្ហើមធំសម្រួលអារម្មណ៍ដែលខឹងមុននេះ
<< កុំយំអី...យំបែបនេះលេងសង្ហាលេងគួរឲ្យស្រឡាញ់ហើយ...បើសិនជានៅតែយំទៀតពូឈប់ស្រលាញ់ហើយឮនៅ!ឈប់យំភ្លាម >> នាយតូចសម្រួលអារម្មណ៍បានមួយភ្លែតក៏និយាយជាមួយប្លូដោយសំឡេងស្រទន់ធ្វើឱ្យអ្នកទល់មុខញញឹមខ្ជិបបាត់រាល់ការអន់ចិត្តមុននេះអស់រលីង ក៏ព្រោះតែសម្ដីស្រទន់មួយនេះធ្វើឲ្យបេះដូងក្មេងតូចកំពុងតែរីករាយដែល ម្រាមដៃស្រឡូនស្អាតជូតទឹកភ្នែកចេញពីថ្ពាល់របស់ក្មេងកំហូច
<< ពូបៀវអ្ហា...យប់នេះគឺ....គឺ....គឺប្លូសុំដេកជាមួយផងបានដែរទេ >> និយាយដោយសម្លឹងមើលទៅភ្នែករបស់នាយតូចយ៉ាងកំសត់ពេនមាត់និងឈោងទៅចាប់ដៃនាយតូចរយីរយោគតិចៗជាប់ជាមួយនិងពាក្យអង្វររហូតមិនដាច់ពីមាត់រហូតធ្វើឲ្យនាយតូច......
អាទិត្យព្រះពិទិសខាងកើតចេះរស្មីបំភ្លឺលោក កាលបើក្រលេកមកមើលក្នុងបន្ទប់នាយតូចដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់ដោយក្នុងរង្វង់ដៃមានកំលោះតូចឱបរឹតមិនរបេះចំណែកឯអ្នកដែលនៅក្នុងរង្វង់ដៃដឹងខ្លួនពីដំណេកដោយសារតែមានសំឡេងគោះទ្វារមករំខាន....។
តុៗ! តៗ!
ឮសំឡេងគោះទ្វារភ្លាមកំលោះតូចក៏ងើបចេញពីពូកទៅបើកទ្វារដោយមិនទាន់អស់ងងុយនៅឡើយ ដៃម្ខាងញីនិងអារម្មណ៍មួម៉ៅមករំខានគេទាំងព្រឹកគ្រាន់តែបើកភ្លាមធ្វើឱ្យអ្នកដែលគោះទ្វារនោះឡើងស្រឡាំងកាំង
<< ប្លូម៉េចក៏ឯងនៅទីនេះ!? >> បៃប៊លស្រឡាំងកាំងពេលដែលអ្នកដែលបើកទ្វារមិនមែនជាពូគេបែរជាប្លូទៅវិញធ្វើឱ្យគេឆេះដុំទាំងព្រឹក
<< គឺយើងមកដេកឱបពូយើងហ្នឹងហើយចេះសួរភ្លើទៅកើតទាំងព្រឹក >> មិនឱ្យចាំចម្លើយយូរប្លូតបវិញទាំងញញឹមចុងមាត់ឱបដៃសម្លឹងមើលទៅអ្នកទល់មុខដោយឌឺដងធ្វើឲ្យបៃប៊លមិននិយាយច្រើនសកម្មភាពដល់តែម្ដង
ដឹប!!!
<< អូយ.....!!!នេះឯងហ៊ានវ៉ៃយើងផងហ្អេស៎...ឯងស្គាល់យើងតិចពេកហើយ >> ប្លូត្រូវបៃប៊លដាល់មួយទំហឹងដៃធ្វើឲ្យបែកមាត់ឈាមស្រែកផងនិងខឹងផង ប្លូនិយាយចប់ប្រយោគភ្លាមក៏ស្ទុះទៅដើរគ្នាជាមួយបៃប៊លទៅវិញទៅមកដោយប្លូចាប់បណ្ដួលបៃប៊លរួចអង្គុយពីលើពេាះដាល់យកៗដោយអារម្មណ៍ខឹងធ្វើឱ្យបៃប៊លបែកមាត់និងខៀវភ្នែកមួយចំហៀងបៃប៊លក៏បង្វិលខ្លួនចាប់បណ្តួលប្លូរួចអង្គុយពីលើវិញម្ដងហើយដើរយកៗដូចគ្នា..
សំឡេងវ៉ៃគ្នាស្រែកទាំងព្រឹកធ្វើឲ្យអ្នកដែលគេងលក់នៅក្នុងបន្ទប់ភ្ញាក់ដឹងខ្លួនដោយសារសំឡេងរំខាននោះជាខ្លាំង ក៏ស្ទុះក្រេាកងើបអង្គុយញីភ្នែក ហេីយក៏មានអារម្មណ៍ថាសំឡេងដូចប្រហាក់ប្រហែលក៏ស្ទុះចេញពីបន្ទប់ទាំងមិនទាន់អស់ងងុយស្រួលបួលផងបែរជាមានអ្នករំខានទាំងព្រឹក ពេលចេញទៅមុខបន្ទប់ក៏ឃើញថាអាកូនឆ្កែព្រៃពីរក្បាលកំពុងតែខាំគ្នាយកស្លាប់យករស់តែម្ដង បើមើលទៅមិនព្រមចុះចាញ់សោះទាំងពីរសងខាង ធ្វើឲ្យនាយតូចញីស្នៀតផ្កាទាំងព្រឹកដោយអស់ទ្រាំពុំបាននាយសុខចិត្តមិននិយាយអ្វីហេីយក៏មិនចូលទៅឃាត់គឺចូលទៅក្នុងបន្ទប់ទឹករួចចេញមកវិញដោយក្នុងដៃកាន់កន្ធុនទឹកតូចល្មមមួយរួចចាក់ពីលើតែម្ដងដូចគេលេងសង្រ្កានចូលឆ្នាំថ្មីតែម្តងចាស៎សូមអរគុណ!!!!!!
ឈូ!!!
<< ហ៊ើយ!!!នេះអ្នកណាជាអ្នក....អឺ...ពូបៀវ!!! >> ទឹកជះចំអ្នកទាំងពីរធ្វើអីគេងាកទៅតាមទិសដៅដែលជះក៏រាងសញ្ញាជិតបន្តិចព្រោះអ្នកដែលជះនោះគឺជានាយតូចធ្វើឱ្យអ្នកទាំងពីរងើបចេញពីគ្នាយ៉ាងលឿន
<< ស្មានតែនៅខាំគ្នាទៀតតើ >> សំដីនិយាយធម្មតាតែអ្នកដែលស្ដាប់ទៅមានអារម្មណ៍ថាដូចមិនស្រួលក្នុងចិត្តព្រោះរាល់ដងពេលដែលពួកគេឈ្លោះគ្នាមិនដែលទទួលបានសំដីអាក្រក់ពីនាយតូចនោះទេតែលើកនេះខុសពីរាល់ដងសំឡេងរឹតតែត្រជាក់រឹតតែធ្វើឱ្យកំលោះទាំងពីរស្រៀស្រៀវឆ្អឹងខ្នងរៀងៗខ្លួន
<< ពួកយើងគ្រាន់តែប្រលែងគ្នាលេងទេពូបៀវ ហិហិ >> ប្លូនិយាយទាំងសើចមិនសម
<< មែនហើយ ហិហិ >> បៃប៊ល
<< អញ្ចឹងល្មមឈប់ប្រលែងគ្នាឆ្អែតហើយសូមអញ្ជើញមុជទឹកស្លៀកពាក់ទៅរៀនទៅកុំឱ្យខ្ញុំអស់កាអត់ធ្មត់ជាងនេះ >> ទោះដឹងថាជាពាក្យកុហកដោយក៏បៀវនិយាយតាមហ្នឹងតែម្ដងទៅព្រោះមិនចង់វ៉ៃក្មេងទាំងព្រឹក។ទោះស្រលាញ់ប៉ុណ្ណាក៏ដោយបើសិនជាពិបាកនិយាយស្ដាប់គ្នាចេះតែនាំរឿងអាភាពស្រឡាញ់ទុកមួយឡែកសិនហដីយគឺត្រូវតែប្រដៅវ៉ៃចេញម្ដងកុំឲ្យពិបាកប្រដៅនៅពេលក្រោយទៀតទើបនិយាយសង្កត់ពាក្យមួយៗច្បាស់ៗថាសូមអញ្ជើញតែម្ដង ទោះពាក្យសម្ដីរបស់នាយតូចស្ដាប់ទៅផ្អែមពិរោះតែក្នុងនោះវាតែងតែមានបង្កប់ដោយពិស ចំណែកឯក្មេងទាំងពីរបានស្ដាប់សម្ដីនេះចប់កំលោះតូចយើងទាំងពីរក៏មិនបានឈរចាំបង្ហាញម៉ូតយូរដែរគឺរត់ចូលបន្ទប់រៀងៗខ្លួនហេីយធ្វេីតាមបទបញ្ជារបស់ពូសំណព្វចិត្តរបស់គេតែម្តង (អ្នកណាទៅហ៊ាននៅបើគួរឱ្យខ្លាចដូចជាសារតានអញ្ចឹងឃើញហើយរឹងឆ្អឹងខ្នង...)😭
<< យ៉ាប់មែនពួកអាក្មេងអស់នេះព្រឹកមិនទាន់ទេបែបជាខាំគ្នាទាំងព្រឹកទៅហើយរំខានមែន!! >> បៀវរអ៊ូង៉ូវៗតែម្នាក់ឯងទាំងអារម្មណ៍មួរម៉ៅចង់តែសម្លាប់មនុស្សបញ្ចេញកំហឹងទេព្រោះរឿងវាច្រើនពេករឿងក្រុមហ៊ុនផង ទៅពិនិត្យមើលការងារផងរៀនផងនៅផ្សេងៗទៀត....ថែមទាំងបើកភ្នែកមកមិនទាន់លុបមុខផងបែបជាមកឮសំឡេងរំខានទាំងព្រឹកទៅវិញ
បៀវបន្ទាប់ពីឈរជ្រែងចង្កេះបន្ធូរអារម្មណ៍មួយសន្ទុះមកក៏ចូលទៅស្លៀកពាក់រៀបចំខ្លួននឹងអាងបានចុះមកស្រស់ស្រូបអាហារ ។
ការស្រស់ស្របអាហារបានបញ្ចប់ដេាយមិនសូវរលូនព្រោះកូនចចកទាំងពីរកំពុងតែអង្គុយសម្លឹងមើលមុខគ្នាមិនដាក់ភ្នែកហូតធ្វើឲ្យបៀវមានអារម្មណ៍ទើសទាល់នឹងធុញថប់ស្ទេីតែតែផ្ដល់រង្វាន់ម្នាក់មួយក្រញ៉រទាំងព្រឹកទៅហេីយ...
<< បើគិតតែពីសម្លឹងមើលមុខគ្នាមិនញ៉ាំបាយទៀត មិនបាច់ញ៉ាំទេ!!!ងើបចេញទៅរៀនតែម្ដងទៅ មុខពីរគ្រឿងឯងនេះណា...ឃើញហើយគ្មានហុងស៊ុយតែម្ដង >> ដោយទើសទាល់ពេកបូករួមទាំងអារម្មណ៍មួរម៉ៅទាំងព្រឹកទៀត មុននឹងនិយាយលើកទឹកមួយកែវផឹកមួយក្អឹកសិនទើបពោលថាឱ្យទាំងព្រឹកតែម្ដង រួចក៏ងើបដើរចេញតែមិនទាន់បានដើរចេញផុតផងក៏សំឡេងមួយសែកសួរសំណួរនិងទាមទារចម្លើយពីពូគេ
<< យប់មិញធ្វើស្អីខ្លះ!!! >> សំណួរទៅក្បាលដាច់កន្ទុយពោលចេញពីបបូរមាត់តូចពិឃាតដែលខំពេបមាត់ជ្រួញចិញ្ចើមខឹងខំស្រែកសួរពីចម្ងាយរីឯអ្នកទទួលសំណួរនេះងាកមកទាំងជ្រួញចិញ្ចើមចូលគ្នាទាំងចម្ងល់
<< ប៊ល!!នេះឯងសួរអ្នកណាគេហា!!!....>> នាយតូចមិនបានខឹងនឹងសំណួរទេអ្វីដែលធ្វើឲ្យនាយខឹងយ៉ាងខ្លាំងនោះគឺចរិកពាលតាំងពីដើមមកមិនដែលបង្រៀនឲ្យឈ្លើយពាលបែបនេះទេហេតុអ្វីបានជាបញ្ចេញចរិតមកដូចគ្មានអ្នកណាប្រដៅបែបនេះរាល់ថ្ងៃខំណាស់មើលថែប្រៀនប្រដៅដូចប៉ាបង្កើតអញ្ចឹងតែថ្ងៃនេះធ្វើឱ្យគេអស់ក្តីសង្ឃឹមយ៉ាងខ្លាំង
<< ..... >> បន្ទាប់ពីឮសម្រែករបស់ឆ្មាកំណាចទឹកមុខប្ដូរពីមុខខឹងប្រែជាស្ងាត់ស្ងៀមចង់យំ ទឹកភ្នែកមួយដំណក់ស្រក់ចុះមកយ៉ាងកំសត់ធ្វើឱ្យនាយតូចខំប្រឹងសម្រួលអារម្មណ៍មិននិយាយច្រើនក៏លើកពរប៊លដើរចេញទៅក្នុងឡានតែមុននឹងដើរចេញក៏ឆ្លៀតនិយាយសំដីស្រទន់ទៅកាន់ប្លូដែរ
<< ខំប្រឹងរៀនឮដែរទេ >>
<< បាទខ្ញុំដឹងហើយ >> សំដីតបវិញដោយញញឹមស្រទន់ទៅកាន់នាយតូច តែក្នុងចិត្តកើតទុក្ខមិនសុខចិត្តហេតុអ្វីបានជាពូបៀវរបស់គេខ្វាយខ្វល់តែអាក្មេងចង្រៃនោះអញ្ចឹងហើយចុះគេ!!ក្រែងជាក្មួយដែរអីម៉េចក៏មិនដែលចាប់អារម្មណ៍ឬថ្នាក់ថ្នមគេដូចជាអាក្មេងចង្រៃនោះអញ្ចឹង វាពិតជាអយុត្តិធម៌ពេកហើយសម្រាប់គេ តែធ្វើអ្វីមិនបាន បានត្រឹមតែកុំគួនហ្នឹងបៃប៊លប៉ុណ្ណោះ
គ្រាន់តែចេញពីភូមិគ្រឹះផុតភ្លាមបៀវសួរទៅកាន់អាក្មួយជើងល្អដែលរករឿងមុននេះ
<< យ៉ាងម៉េច!!!គរហើយហ្អ៎...!ហើយអាចរិកមុនហ្នឹងម៉េចមិនបញ្ចេញមកទៀតទៅម៉េចក៏នៅស្ងាត់អញ្ចឹងហើយចរិតបែបនេះអ្នកណាគេប្រដៅហា៎.....>>
<< ...... >> មិនតបមិននិយាយបានត្រឹមតែធ្វើទឹកមុខកំសត់ប៉ុណ្ណេាះដឹងថាខ្លួនធ្វើខុសដែលបញ្ចេញចរិតមិនល្អនៅពីមុខពូរបស់គេដែរតែមិនដឹងជាយ៉ាងម៉េចទេពេលដែលឃើញពូសំណព្វចិត្តរបស់គេទៅនៅជិតអ្នកផ្សេងគឺមិនបានវាចេះតែមួរម៉ៅខឹងដាច់ក្បាលដាច់កន្ទុយតែម្តងមិនដឹងចេះមកពីណាហេីយតាំងពីពេលណាទេ.........
កន្លងផុតមួយសន្ទុះក្រេាយមកឡានក៏មកដល់មុខខ្លេាងទ្វារសាលាកំលោះតូចទាំងពីរចេញពីក្នុងឡានដោយម្នាក់មានទឹកមុខធម្មតារីឯអ្នកទៀតទឹកមុខមិនស្រស់បស់ដើរឱនក្បាលចូលទៅសាលាដោយចង់យំតិចអីបន្តិច....
<< អើ...ណា..កុំអន់ចិត្តអីយើងថា...មុនហ្នឹងអ្ហែងក៏ឈ្លើយពិតមែន >>ប្រាយនិយាយលួងលោមបៃប៊ល ក្នុងសកម្មភាពក្នុងភូមិគ្រឹះនិងក្នុងឡានមុននេះប្រាយនិងវីនបានឃើញទាំងអស់ព្រោះពួកគេនៅក្នុងហេតុការណ៍នឹងដែរតែមិនអាចធ្វើអ្វីបានឡើយបានត្រឹមតែភាពស្ងៀមស្ងាត់តែប៉ុណ្ណោះ....ឱ្យធ្វើអ្វីបានទៅបើឃើញពួកគេកំពុងតែឡើងតឹងសរសៃក៏ដាក់គ្នាបែបនេះ។
<< បៀវយើងគិតថាឯងស្ដីឱ្យបៃប៊លធ្ងន់ពេកទេដឹងគ្នានៅក្មេងណាស់ខ្វះភាពកក់ក្តៅខ្វះការពិចារណា >> វីនដែលអង្គុយក្នុងឡានស្ងាត់អស់ជាយូរក៏និយាយទៅកាន់បៀវ
<< យើងក៏គ្មានចេតនានឹងស្តីឲ្យគេដល់ថ្នាក់ហ្នឹងទេតែវាជ្រុលមាត់អញ្ចឹងហើយខ្ជិលលួងដាក់ថែមតែម៉ងទៅហុឹសៗ... >> សំឡេងសើចក្នុងបំពង់កតិចៗហួសចិត្តនឹងខ្លួនឯងទទួលស្គាល់ថាមុនហ្នឹងស្តីឲ្យរៀងជ្រុលមាត់បន្តិចតែបើមិនថាឲ្យខ្លះទេខ្លាចថ្ងៃក្រោយវាពិបាកប្រដៅ ណាមួយជ្រុលជាជ្រុលមាត់ទៅហើយដាក់បន្ថែមទៀតតែម្ដងទៅ....😆😆😆
និពន្ធដោយ អេនជី
YOU ARE READING
ឈ្លក់វង្វេងស្នេហ៍លោកពូ💙🖤
Paranormalទោះបីយ៉ាងណាលោកពូនៅតែជារបស់ខ្ញុំជារៀងរហូត😏និងឆ្ពោះទៅធ្វើជាម្ដាយរបស់កូនរបស់ខ្ញុំព្រោះមុខពូបៀវសមធ្វើជាប៉ាតូចរបស់កូនខ្ញុំណាស់😈🖤💙
