<< #ឈប់វង្វេងស្នេហ៍លោកពូ >>
ឈូៗៗ
សំឡេងទឹកផ្កាឈូកលឺសូរឈូៗចេញពីបន្ទប់ទឹកមិនពិបាកស្មានទេថានាយតូចនៅឯណា រីឯបៃប៊លគ្រាន់តែចូលដល់ក្នុងបន្ទប់នាយតូចភ្លាមក៏រហ័សបិទភ្លើងបន្ទប់ភ្លែតតែម្តងដេាយបន្សល់ទុកនៅតែភ្លើងអំពូលជិតក្បាលដំណេកតែមួយគត់ប៉ុណ្ណេាះ រួចខ្លួនក៏ចូលទៅប្រះកាយសម្ងំគេងក្នុងភួយនៅលើពូកទន្ទឹងរងចាំម្ចាស់បន្ទប់ដែលនៅក្នុងបន្ទប់ទឹកធ្វេីមិនដឹង។
<<............>> ដំណេីរមួយៗចេញពីបន្ទប់ទឹកដោយចំហអាវពោះគោបញ្ចេញសិចផេកបង្អួតរាងរៅយ៉ាងទាក់ទាញ ឥតខ្ចោះសំដៅតម្រង់ទៅលេីគ្រែរួចទម្លាក់ខ្លួនគេងដោយមិនខ្វល់ពីអ្វីទាំងអស់ តែគេងសុខៗស្រាប់តែមានម្រាមដៃយ៉ាងត្រជាក់ស្រេបលូកមកអោបចង្កេះរបស់គេបណ្តាលអេាយម្ចាស់សមីខ្លួនភ្ញាក់យ៉ាងកន្ត្រាក់មួយទំហឹងឡេីងលួសព្រលឹងអស់រលីងមិនដឹងព្រលឹងហោះទៅស៊ីព្រលឹតដល់ណាដល់ណីទេ បន្ទាប់ពីសម្រួលអារម្មណ៍ឱ្យមកដូចដេីមវិញរួចមកនរក្សក៏ចាប់ផ្តេីមក្រោកអង្គុយយ៉ាងអន្ទះសាររួចក៏ទាញកន្ត្រាក់ភួយចេញមួយកម្លាំងដៃក៏បណ្តាលឲ្យលេចចេញរូបរាងចចកកម្លេាះធំមួយក្បាលកំពុងតែគេងសម្ញែងរាងដ៏សិចសុីនៅលើពូកយ៉ាងទំនង ធ្វេីឱ្យនាយតូចខឹងឡើងចេញផ្សែងតាមត្រចៀកតែម្តង ម៉េចក៏ហ៊ានអីហ៊ានយ៉ាងនេះ?????
<< ឯងចូលមកក្នុងបន្ទប់យើងធ្វើអីហាស៎ >> នាយតូចស្រែកដាក់អ្នកម្ខាងទៀតទាំងចងចញ្ចេីម ប្រៀបដូចជាមនុស្សដែលគ្មានមនេាសញ្ចេតនាអីបន្តិច...អ្វីដែលសំខាន់នេាះគឺមិនដឹងជាខឹងរឿងធំដុំស្អីណាស់ណាទេសគ្រាន់តែមកដេកជាមួយសោះនឹងហាស៎ ធ្វើមេីលតែមិនដែលដេកជាមួយគ្នា ( គេងក្នុងបន្ទប់ជាមួយគ្នាធម្មតា គិតដល់ណានឹងមាសស្នេហ៍ )🙄....អាកូនចចកក្បាលធំឃើញពូរបស់គេក្នុងស្ថានភាពបញ្ចេញកំហឹងបែបនេះហេីយគេក៏លួចអន់ចិត្តនឹងពូគេមិនតិចដែរហេីយក៏រអ៊ូរងូវតែម្នាក់ឯងក្នុងចិត្ត.....ទង្វើបែបនេះនាយតូចមិនមែនទើបតែធ្វើទេ បៀវចាប់ផ្តេីមប្តូរពីទន់ភ្លន់មកជាចរិតកាចឆ្នាស់ព្រៃផ្សៃឃោរឃៅបែបនេះមកវិញតាំងពីបៃប៊លអាយុ 18 មកម៉្លេះ រហូតដល់ឥឡូវនេះគេអាយុ 19 ឆ្នាំហើយនៅក៏តែដូចដើមដដែល កន្លងមកមួយឆ្នាំហើយដែលគេមិនដែលទទួលបានអារម្មណ៍កក់ក្តៅពីពូរបស់គេទាល់តែសេាះ មានតែការស្ដីបន្ទោសហ្នឹងគម្រោះគំរេីយដាក់ ឬមួយក៏មកពីពេលវេលាបណ្តាលឱ្យពូគេស្អប់គេដោយសារពាក្យចង្រៃឱប្បបាទនេាះមកវិញម្តងទៀត ហុឹមមមមមម.........
<< .......គឺមកពីខ្ញុំគេងមិនលក់ទើបគិតចង់សុំពូមកគេងជាមួយ......!! >>
<< ហើយចុះយើងអនុញ្ញាតឱ្យឯងចូលមកនៅ ? ម៉េចក៏មកនៅលើគ្រែយើងទៅវិញ ? ម៉េចក៏ឯងហ៊ានខ្លាំងម្ល៉េះ ? >> នាយតូចស្ដីឱ្យអ្នកទល់មុខដោយមិនខ្វល់ពីអារម្មណ៍អ្នកម្ខាងទៀតសោះឡើយគេគ្រាន់តែដឹងត្រឹមថា មិនពេញចិត្តអ្វីគឺត្រូវតែនិយាយហ្នឹងចំពោះអ្នកទល់មុខតែម្តង ទាំងដែលពីមុនមកគេមិនដែលធ្វេីវាបែបហ្នឹងដាក់ក្មួយប្រុសគេសេាះឡើយ.....
<< អេាយខ្ញុំសុំទេាសផងពូ >> និយាយចប់បៃប៊លរំកិលចុះពីពូកម្ដងបន្តិចម្ដងៗដោយទឹកមុខស្រពោន ដែលបង្កប់ទៅដោយភាពឈឺចាប់ជាខ្លាំងដែលមិនអាចនិយាយចេញមកក្រៅបាន បានត្រឹមតែឱនមុខចុះហេីយគេចចេញពីកន្លែងដែលគេមិនត្រូវការប៉ុណ្ណេាះ.....តែមិនទាន់បានប៉ុន្មានវិនាទីផងស្រាប់តែ......
<< បើចង់គេងហើយក៏គេងទៅ >> ឃេីញបែបនេះហេីយដាច់ចិត្តមិនបាន ក៏សម្រេចចិត្តអេាយគេមកគេងជាមួយដែរតែម្តងទៅ ហេីយណាមួយគឺត្រឹមតែមួយយប់នេះប៉ុណ្ណេាះ មិនមែនរាល់យប់ដូចកាលពីមុនទេ ចំណែកឯកូនចចកក្បាលធំនេះវិញកាលបេីទទួលដឹងចម្លើយបែបនេះហេីយក៏ប្រែទឹកមុខមកវិញភ្លាមៗដូចគេជប់ ទឹកមុខដែលស្រពេានអួរអាប់ពេារពេញដេាយទុក្ខកង្វល់អម្បាញ់មិញនេាះក៏ស្រាប់រលាយបាត់អស់ ហេីយក៏ជំនួសមកវិញដេាយទឹកមុខដែលរីកស្រស់ថ្លាដូចផ្កាត្រូវទឹកសន្សេីមមកវិញ ចំណែកឯជើងទាំងគូរមិនបង្អង់យូរក៏ហក់ដូចជាកូនសត្វកញ្ជ្រាងទៅសង្គ្រប់ទៅលើពូកទន់ៗរបស់ពូសំណព្វចិត្តរបស់គេវិញភ្លាមៗដូចគ្នាលឿនជាងអាមីសុីលទៅទៀត ចំណែកឯម្ចាស់សមីខ្លួនឃើញបែបនេះហើយក៏មិនបានគិតច្រេីនឬក៏ប្រតិកម្មអ្វីទៀតដែរ ក៏សម្រេចចិត្តតម្រេកខ្លួនលើពូកគេងតាមទម្លាប់ស្របគ្នាតែម្តងព្រេាះរាងងងុយដែរទៅហេីយ តែមិនបានប៉ុន្មានផងស្រាប់តែមានម្រាមដៃមាំមួយគូរសសៀរមកឱបចង្កេះគេពីក្រេាយម្តងទៀតយ៉ាងស្អិតរមួតដូចតុកកែតេាងកដេាយមិនព្រមព្រលែងទៅណាសោះ....
<< ឯងដេកឲ្យឆ្ងាយពីយើងបន្តិចទៅមើល!! ឱបយើងខ្លាំងម៉្លេះ! យើងពិបាកដកដង្ហើមណាស់!! >> គ្រាន់តែសរសៀរដៃមាំទាំរបស់គេទៅឪបចង្កេះពូរបស់គេបានសម្រេចភ្លាម ចចកកម្លេាះក៏ចាប់ផ្តេីមបញ្ចេញឬទ្ធិឪបរិទ្ធរាងកាយដ៏សែនឥតខ្ចេាះរបស់ពូគេយ៉ាងណែនពេញដៃពេារពេញដេាយក្តីនឹករលឹកប្រៀបដូចជាបែកគ្នារាប់ពាន់ឆ្នាំមកហេីយអញ្ចឹង ធ្វើឲ្យនាយតូចស្ទេីរតែដកដង្ហេីមមិនចេញទៅហេីយ ប៉ុន្តែដេាយសារតែភាពចចែសរឹងរូសផ្តាច់ការរបស់ពូគេ ពូគេក៏ព្យាយាមប្រេីកម្លាំងរេីបម្រះនិងតមាត់ហាមប្រាមមិនអេាយនៅជិតអេាបរិទ្ធគេបានទៀត តែផ្ទុយមកវិញការតស៊ូរបស់ពូគេមិនបានហុចផលល្អអេាយមកវិញឡេីយ ពូគេកាន់តែរេីបម្រះ ចចកកម្លេាះកាន់តែរិទ្ធដូចជាពស់ថ្លាន់អិញ្ចឹង....
<< ខ្ញុំខានឱបពូបែបនេះយូរហើយ ខ្ញុំមិនល្ងង់ដេាះលែងពូងាយៗទេ...ហេហេ >> ទោះត្រូវពូគេស្តីឱ្យយ៉ាងណាក៏មិនខ្ចីឈឺក្បាលដែរសំខាន់ដឹងត្រឹមថាពេលនេះគឺចង់ឱបពូគេឱ្យណែនៗ នឹកណាស់ នឹកសាច់ទន់ៗដែលក្រអូបប្រហេីរទាក់ទាញសេាតវិញ្ញាណអេាយស្រូបក្លិនមិនជិនណាយ ដែលខានអោបខានបានប៉ះពាល់ជាយូរមកហើយ នឹកអើយ...សែននឹក បែកយូរហើយលើកនេះឱបឱ្យណាណីម្ដង
YOU ARE READING
ឈ្លក់វង្វេងស្នេហ៍លោកពូ💙🖤
Paranormalទោះបីយ៉ាងណាលោកពូនៅតែជារបស់ខ្ញុំជារៀងរហូត😏និងឆ្ពោះទៅធ្វើជាម្ដាយរបស់កូនរបស់ខ្ញុំព្រោះមុខពូបៀវសមធ្វើជាប៉ាតូចរបស់កូនខ្ញុំណាស់😈🖤💙
