ភាគទី 4 កុំមកប៉ះយើង

139 13 3
                                        

ឃើញស្នាមញញឹម កែវភ្នែកស្រទន់ កាយវិការទន់ភ្លន់ដ៏កក់ក្តៅ ដកជាប់បេះដូងក្មេងស្រីដែលជិតក្រមុំរូបស្រស់ធ្វេីឲ្យអារម្មណ៍ស្នេហ៍មួយនេះមិនដឹងកើតឡេីងតាំងពីពេលណាឡេីយអោយគេបែកអារម្មណ៍ធ្វើការមិនកើត រវេីរវាយឈរញញឹមដូចខ្មោចចូលគាំងមួយកន្លែង។ ខួរក្បាលរបស់នាងតូចផ្តិតយកគ្រប់រូបភាពគ្រប់កាយវិការរបស់គេហេីយរូបភាពមួយនេាះតែងតែផុសចេញក្នុងខួរក្បាលបស់នាងគ្រប់វិនាទីធ្វេីអេាយនាងនឹកឃើញដល់រូបគេរហូត ។ តេីអាចទេដែលគេគឺជាគូព្រេងរបស់ខ្ញុំ...?>< នាងតូចគិតពីរឿងនេះតែឯង ភ្លេចខ្លួនថាត្រូវយកម្ហូបទៅឲ្យអ្នកដែលនាងគិតរហូតដល់សម្រែកមួយបន្លឺឡើងយ៉ាងសោះកក្រោះគ្មានរសជាតិ ធ្វេីឲ្យនាងតូចភ្ញាក់ពីរការស្រមើលស្រមៃម្ដងទៀត......
  << ណែរួចរាល់ហើយឬនៅ!! នៅឈរយូរដល់កាលណាទៀតទាំងពីរនាក់ឯងហ្នឹង!??>>មេការស្រែកស្ដីឱ្យអ្នកទាំងពីរដែលគិតតែពីឈរស្កុបមួយកន្លែង ម្នាក់ឈរភ្លឹកទាំងអារម្មណ៍មិននៅក្នុងខ្លួនម្នាក់ឯង ឯម្នាក់ទៀតឈរមើលមុខអ្នកម្ខាងទៀតដែលកំពុងឈរភ្លឹកនេាះ សួរថាអ្នកណាតេីអ្នកណាមិនស្អីឱ្យនេាះ ហេីយបើមិនស្ដីឱ្យពិតមែនវាចំលែកពេកហេីយត្រូវអត់:') ?។ ហេុីយតែម៉ាកៗនេះមិនដឹងថាអ្នកចាំម្ហូបនោះគ្រាំក្រពះអត់ទេបើយូរម្លឹងៗ ណាមួយនេះជាភោជនីយដ្ឋានលំដាប់ណាមិនមែនតាមចិញ្ចើមផ្លូវទេ បើសេវាកម្មបែបៗនេះធានាថាភោជនីយដ្ឋាននេះលែងទៅមុខតែម្ដងបើបានបុគ្គលឹកម៉ាកៗនេះ....:')
   <<ច ច ច-ចាស៎...ខ្ញុំយកទៅឥឡូវហើយ មុននឹងខ្ញុំរាងភ្លេចបន្តិច តែថា...មុខម្ហូបទើបតែឆ្អិនមុននេះដែរហ្នឹង >> នាងតូចទាំងពីរនាក់ភ្ញាក់ក្រញា៉ងភ្លាមៗ រៀបរឹកករៀបពារមិនសមក៏ឆ្លើយតបនឹងមេការទាំងរដាក់រដុបដុបភ្លាមៗរួមទាំងឆ្លៀតតវ៉ាលាយឡំនឹងការឌឺដងបន្តិចព្រោះនាងក៏មានចរិតអ្នកនាងម្ចាស់បន្តិចបន្តួចដែរ ដូច្នេះហើយនាងពិតជាពិបាកសម្របខ្លួនតាមភ្លាមៗណាស់ ។ នាងតវ៉ាបន្តិចប៉ុននេះនៅតិចតួចផង បើនៅភូមិគ្រឹះនាងវិញថាមិនស្រួលប្រហែលទទួលបាន5ជើងឬក៏ស្នាមម្រាមបាតដៃប្រាំជាអំណោយដ៏លេីសល់បរបស់នាងផងក៏មិនដឹង......
   នៅភោជនីយដ្ឋាននេះគ្មានអ្នកណាដឹងទេថានាងគឺជាប្អូនស្រីម្ចាស់ភោជនីយដ្ឋាននៅទីនេះក្រៅពីមិត្តរបស់នាងអញ្ចឹងហើយបានជាមេការឬក៏បុគ្គលិកផ្សេងៗបានសម្ដីខ្លាំងជាងចៅហ្វាយទៀត តែក៏មានអ្នកល្អខ្លះដែរ ដែលគេដឹងពីឋានៈនិងតួនាទីរបស់គេ មិនដូចអ្នកខ្លះធ្វេីការលេីសតួនទីហេីយនៅប្រេីសម្តីអសីលធម៌ដាក់គេទៀតនោះទេ.......
+ ក្រឡេកមកមើលអ្នកបន្ទប់ vip ឯណេះវិញ
<< ពូបៀវហេតុអីម្ហូបក៏យូរម្ល៉េះ...ឬមួយគេលក់អស់ហើយឬក៏គេមិនចង់លក់ឲ្យយើងញ៉ាំទេ...ប៊លឃ្លានណាស់...>> ក្រពះស្រែកឲ្យម្ចាស់វាបានដឹងថាវាកំពុងតែត្រូវការអ្វីមិនបាច់ប្រាប់គួរតែដឹងខ្លួនឯងហើយប៊លកើតតូចចិត្តព្រោះតែក្រពះស្ដីឱ្យខ្លាំងពេកធ្វើអីគេឈឺចុកក៏មិនតិចដែរ
<< មិនអីទេណា...ពូទៅមើលបន្តិចសិន!! >>
<<សុំទោសផងរាល់ការយឺតយ៉ាវ...>> មិនទាន់និយាយផុតពីមាត់ផងម្ហូបអាហារក៏លើកមកដល់ល្មម តែមិនបាច់និយាយពីទឹកមុខបៀវទេ គឺមិនពេញចិត្តសោះតែម្តង សេវាកម្មរាល់ដងមិនមែនបែបហ្នឹងទេ តែក៏យល់ថាយូរៗម្ដងវាមិនអីទេ ប៉ុន្តែមិញហ្នឹងក៏ចង់ដាក់ឱ្យពីរបីឌីសដែរ តែនឹកឃើញថាមានប្រុសក្មេងមកតាមនៅទល់មុខខ្លួន មិនចង់ផ្ដល់គំរូអាក្រក់នៅនឹងមុខគេ ក៏ខ្ជិលរឿងច្រើនជាមួយទៅ ។ រួចខ្លួនមួយពេលហើយស្រីពៅ ហុឹសសស... ណាមួយក៏ស្អាតៗដែរ...លើកលែងឱ្យម្ដងចុះ😆
<< ចុះនាងនៅឈរមើលមុខខ្ញុំដល់កាលណាទៀតម៉េចក៏មិនទៅទទួលភ្ញៀវផ្សេងទៅខ្ញុំមិនទាន់ត្រូវការនាងទេ >> អាហាររៀបចំពេញតុរួចរាល់ហើយនាយតូចក៏ងាកភ្នែកមើលទៅអ្នកម្ខាងដែលសម្លឹងមកកែវភ្នែកខ្លួនយ៉ាងចម្លែកមកកាន់គេទើបកើតចិត្តឆ្ងល់ភ្លាមៗក៏ពោលសួរនិងដេញនាងឲ្យចេញពីគេតែម្តង តែផ្ទុយមកវិញបែរជាបានចម្លើយនេះមកវិញ
   << អីយ៉ា!!ពិតជាកម្រមានភ្ញៀវចេះយល់ពីបុគ្គលិកណាស់ ខ្ញុំទើបតែជួបលេីកដំបូងទេ...>> ពុទ្ធោនេះរបៀបញ៉ែប្រុសលើកដំបូងមែនទេកូនស្រី ម៉ាក់ចង់ប្រាប់ថានៅនៅស្ទើរណាស់កូនម្តាយ ហេីយក៏ធ្វើឲ្យនាយតូចគ្រាំមួយកន្លែងដែរ ព្រេាះមុនហ្នឹងនាងនិយាយថាទេីបតែចូលធ្វើការថ្ងៃដំបូង តែឥឡូវនេះបែរជានិយាយពាក្យនេះឡេីងមកទៅវិញ ធ្វើដូចខ្លួនឯងធ្វើការងារនៅទីនេះយូរណាស់ហើយអញ្ចឹង ។ មើលចុះនិយាយជាន់កែងខ្លួនឯងទៀតហើយ គ្រាន់តែចេញក្រឡាមកបៀវដឹងបាត់ទៅហើយ ក៏ធ្លាយសំណើចចេញបន្តិច បង្ហាញថ្ពាល់ខួចទាក់ទាញអារម្មណ៍នាងតូចអោយធ្លាក់ក្នុងអន្លង់ស្នេហ៍រឹតតែជ្រៅងើបក្បាលមិនរួចម្តងទៀត នេះហើយគឺជាក្បួនទាក់ស្រីរបស់នាយតូចមិនចាំបាច់ធ្វើអ្វីច្រើននេះក្បាច់ចែកឪពុកចែកឱ្យ😏
   << ប៊លញ៉ាំមិនចូលទេពេលដែលឃើញមុខបងមួយហ្នឹង...កែវភ្នែកគាត់ដូចសត្វព្រៃកំណាចម៉េចអញ្ចឹងទេ គួរឱ្យខ្លាចខ្លាំងណាស់... >> បៃប៊លមិនពេញចិត្តភ្លាមៗរាល់អាកប្បកិរិយា ពាក្យពេជ្រសំដីផ្អែមមួយហ្នឹងនៅនឹងមុខគេបែបហ្នឹង ស្រាប់តែបៃប៊លបញ្ចេញទឹកមុខគួរអេាយអាណិតលាយឡំនឹងការភ័យខ្លាចញ័រដៃទទ្រេីកមកចាប់ក្រសោបប្រអប់ដៃទន់ល្មើយរបស់បៀវថែមទាំងប្រេី កែវភ្នែកសម្លឹងមើលចំម្ចាស់ប្រអប់ដៃទាមទារក្តីអាណិតរួមជាមួយបបូរមាត់ពេបៗរកយំផងដែរ
  << ចាសមិនអីទេ ខ្ញុំដើរចេញទៅវិញក៏បានដែរ ហេីយបើមានត្រូវការអ្វីទៀតអាចហៅខ្ញុំបាន >> សំដីផ្អែមស្រទន់និយាយដោយមានសុជីវធម៌ទៅកាន់នាយតូច តែក្នុងចិត្តវិញចង់តែចាប់ហែកបៃប៊លជាចម្រៀកៗទេ គេឡើងស្អាតខ្យូតគួរឱ្យស្រឡាញ់បែរជាមានគំនិតគិតថាគេដូចជាសត្វព្រៃទៅវិញសួរថាអ្នកណាមិនខឹង><
  << អស់អីហើយគ្មានអ្វីគួរឲ្យខ្លាចទៀតទេ...>> បន្ទាប់ពីនាងតូចដេីរចេញហេីយបៀវប្រេីរង្វង់ដៃដ៏ទន់ភ្លន់ក្រសេាបប្រអប់ដៃអប់ដៃដ៏តូចៗរបស់បៃប៊លវិញរួមទាំងប្រេីកែវភ្នែកដ៏កក់ក្តៅសម្លឹងទៅកាន់គេរួចក៏និយាយលួងលេាម ប៉ុន្តែវិនាទីនេាះបៀវក៏រាងចម្លែកចិត្តបន្តិចដែរព្រេាះនៅសុខៗស្រាប់តែបៃប៊លមានអាការៈបែបនេះ ធ្វើឲ្យគេកើតចិត្តបារម្ភរឹតតែខ្លាំង...
  << ពិតជាអស់អីពិតមែនហ្ន៎...>> មិនមែននិយាយតែមាត់ទេឯដៃឯណេះវិញក្រសោបឱបកាយពូគេជាប់ស្អិតដូចតុកកែបេះមិនចេញ...
  << បាទពិតមែន...ប៊លឈប់មើលរឿងសត្វព្រៃចម្លែកទៀតទៅ ឃើញទេ!? ដើរខ្លាចគេត្រពីសត្រពាសហើយយើងហ្នឹង...>> គិតចុះគិតឡើងប្រហែលមកពីខ្លួនទិញសៀវភៅរឿងសត្វព្រៃចម្លែកនោះហើយមើលទៅទេីបទៅជាបែបនេះ ដើមឡើយទិញទុកមើលខ្លួនឯងទេតែបៃប៊លសុំមើលដែរ ក៏ចែកគ្នាមេីលតែម្តងទៅ ។ អ្នកណាទៅចិត្តអាក្រក់មិនឲ្យក្មួយមើលដែរនោះ តែខ្លួនមិនដឹងឡើយថាជាល្បិចរបស់បៃប៊ល ព្រោះជាគំនិតក្មេង ។ បៀវមិនបានចាប់អារម្មណ៍ខ្វាយខ្វល់ច្រើនក៏មកបកក្តាមបង្គាឲ្យនិងបញ្ចុកបៃប៊លឲ្យញុាំទៅ ។ តែពេលខ្លះក៏រាងឆ្ងល់ដែរខ្លួនធំហើយនៅមានអ្នកដែលជាពូមកបញ្ចុកបាយដូចកូនក្មេងពីរឆ្នាំអញ្ចឹងទៀត តែថាមានម្ដងម្កាលទេ គឺពេលដែលខឹងឬក៏ខ្លាចអ្វីមួយអីបែបនឹង...
    មិនយូរប៉ុន្មានអាហារនៅលើតុក៏អស់គ្មានសល់ បៀវឃើញបែបនេះក៏សប្បាយចិត្តដែរព្រោះឃើញក្មួយញ៉ាំបានគេងបានបែបនេះ ។ បៀវមើលថែបៃប៊លដូចជាកែវភ្នែកអញ្ចឹង គេស្រឡាញ់ថ្នាក់ថ្នមបៃប៊លខ្លាំងណាស់នឹងតាមចិត្តគ្រប់បែបយ៉ាងព្រោះបើសិនជាគ្មានបៀវទេបៃប៊លក៏គ្មានសល់អ្នកណាដែរក្រៅពីគេ ព្រោះអ្នកនៅក្នុងផ្ទះគ្មានអ្នកណានៅជិតមើលថែបានល្អដូចជាបៀវឡើយ ហើយអ្នកស្រីភុងផារ៉ាត់ និង ប្លូ មិនដែរមើលថែបៃប៊លឡើយមានតែការវាយធ្វើបាប...
  << អីយ៉ា...ធ្ងន់ដែរតេីយើងនេះ ញ៉ាំហើយដេកដូចដំរីទឹកអញ្ចឹង សឺត...>> អ្នកណាមិនធ្ងន់ញ៉ាំឆ្អែតហើយក៏ទទន់ត្របកភ្នែកដេកនៅលើកៅអីតែម្ដង បានតែទុកឲ្យនៅលាងចានននៅហ្នឹងតើ ដោយខ្នាញ់នឹងអ្នកនៅក្នុងវង្វវដៃពេកក៏ថើបថ្ពាល់ទន់ៗដែលហើមក្រហមនោះមួយខ្សឺតយ៉ាងថ្នមៗបំផុតព្រេាះដឹងច្បាស់ថាថ្ពាល់អ្នកនៅក្នុងដៃដែលគេងលង់លក់នេះនៅឈឺនៅឡើយ...
  << អ្នកប្រុសមានអីឲ្យខ្ញុំជួយដែរទេចាំខ្ញុំជួយអ្នកប្រុសអូ៎....គេងស្កប់ស្កល់ដល់ហើយចាំខ្ញុំជួយពរអ្នកប្រុសចុះ >> នាងតូចច្រឡឹងមិនដឹងលេចមុខមកតាំងពីពេលណាពោលឡើងចង់ជួយយកអាសារអ្នកទល់មុខក្នុងនាមជាបុគ្គលិកល្អម្នាក់
  << មិនអីទេគេធ្ងន់ណាស់ បើអ្នកនាងពរអាចនឹងដួល>>
  << ចាស៎មិនអីទេអ្នកប្រុស ខ្ញុំអាចលើករបស់ធ្ងន់ជាងហ្នឹងទៀតឯណោះ រឿងអីក្មេងម្នាក់ខ្ញុំពរមិនបានននោះ >> ភាពជឿជាក់ពេញខ្លួនរៀបនឹងទទួលក្មេងប្រុសពីដៃនាយតូចទៅហើយតែស្របពេលនោះ...
  << កុំមកប៉ះយើង...កុំយកដៃពេាពេញដោយញដោយមេរោគមកប៉ះយើង...ព្រោះយើងមិនចង់ឱ្យពូយើងមកឈឺនឹងមេរោគឆ្លងអត់បានការទាំងអស់នេះទេ  មេីលចុះស្រួលមិនស្រួលមេរោគអេដស៍ពេញខ្លួនក៏មិនដឹង មិនអញ្ចឹងទេក៏មានមេរេាគអេបូឡានៅជាប់ខ្លួនដែរ មើលតែមុខក៏ដឹង...>> គ្រាន់តែលឺសម្លេងនាងតូចនិយាយបែបនេះភ្លាម ក្មេងតូចដឹងខ្លួនយ៉ានលឿនដូចរន្ទះ ប្រកែកតវ៉ានឹងនិិយាយឌឺដងផ្លែផ្កាទៅនាងតូចភ្លាមៗដេាយមិនខ្វល់ពីអ្វីទាំងអស់។ មេីលចុះក្មេងកំហូចធ្វើពុតជាដេកលង់លក់ចង់បានភាពកក់ក្តៅពីពូរឹតតែច្រើន ដោយមិនចេះប្រមាណខ្លួនសេាះ ចង់បានហើយចង់បានទៀតនឹងចង់បានលើសពីហ្នឹងទៅទៀតផង គ្រាន់តែឮមានអ្នកចង់ប៉ះពាល់ខ្លួនប្រាណគេក៏ប្រញាប់ភ្ញាក់ក្រញ៉ាង ងាកមកស្ដីឱ្យមិនយល់មុខថាអាយុបងឬក៏ប្អូនសេាះឡេីយ ព្រោះថាតាំងពីដេីមមកក្រៅពីពូគេគ្មានអ្នកណាមកប៉ះគេបាននោះទេលើកលែងមានការអនុញ្ញាតពីគេផ្ទាល់ ឬក៏ករណីពិសេសដូចជាអ្នកស្រីភុងផារ៉ាត់ឬក៏ប្លូជាដេីម ធ្វើឲ្យ ស្រីក្រមុំរូបស្រស់គឺត្រូវខ្មាស់គេមិនស្ទើរឡើយ ហេីយនាងសឹងតែយកមុខមកកប់ចេាលក្នុងដីទៀតផង ។ ហេីយក៏ឲ្យអ្នកដែលជាពូភ្ញាក់យ៉ាងហួសចិត្តផងដែរព្រោះត្រូវចាញ់បោកក្មេងកំហូចម្នាក់នេះ ស្របពេលនេាះដែរក៏ឮសំឡេងសួរទៅកាន់ក្មេងតូចភ្លាមៗ
<< បៃប៊ល!! នេះឯងធ្វើពុកជាគេងហ្អ...!!? >> មេីលចុះចេះកុហកនាយតូចទៅកើត...បៀវដាក់បៃប៊លចុះពីដៃរួចដើរចេញទៅគិតលុយដោយធ្វើជាមិនខ្វល់ពីក្មួយប្រុសម្នាក់នេះ រួចដើរចេញពីក្នុងហាងទៅខាងមាត់ទ្វារដែលមានឡានត្រៀមទទួលបើកជាស្រេច ។ រីឯក្មេងដែលទើបនឹងដឹងខុសដេីរពីក្រោយត្រុកៗតាមពូរបស់ គេខំប្រឹងនិយាយរកពូគេរហូតតែមិនបានចម្លើយមកវិញទាល់តែសេាះ។ លើកនេះងរអត់និយាយរកក្មេងកំហូចនេះមួយទុកជាមេរៀនវិញម្តងហុឹសស.... 😆💙
<< ពូបៀវឱ្យប៊លសុំទោសណាប៊លខុសហើយលើកលែងទោសអោយផង...មុនហ្នឹងប៊លងងុយដេកមែន...ប៊លអត់កុហកទេ🥺គ្រាន់តែមិនទាន់គេងលក់ >> គេគ្រាន់តែងងុយបិទភ្នែកសំងំគេងនឹងចង់បានភាពកក់ក្តៅពីទ្រូងដ៏កក់ក្តៅរបស់គេតាស គេគ្មានបំណងចង់បោកប្រាស់ទឹកចិត្តពូគេឡើយ ព្រោះគេចង់នៅជិតៗ ចង់អោបឱ្យពេញៗដៃ ព្រេាះសាច់ទន់ល្មើយដូចទារកក្លិន ដ៏ក្រអូបជាប់ចិត្តដកមិនរួចវាដូចជាមន្តអាគមបាំងបិទនឹងទាញអារម្មណ៏ក្មេងខ្ចីមួយនេះឲ្យងប់ជាប់នៅមួយកន្លែងធ្វេីអេាយចិត្តមួយនេះប្រាថ្នាចង់កៀកកេីយនៅលើកូនភ្នំតូចមួយគូនេះមិនចេញទៅណា ហេីយបើសួរថាចង់ចេញពីកូនភ្នំព្រះសុម៉ែដ៏កក់ក្តៅមួយនេះទេ ចម្លើយនោះគឺប្រាកដជាអត់ហេីយ...ហិហិ🌚
   <<......>> ទោះជាខំអង្វរខំនិយាយលន់តួយ៉ាងណាក៏មិនខ្ចីរវល់ជាមួយដែរ សុខចិត្តធ្វើមិនខ្វល់ ហីៗដើរចេញមិនមាត់មិនក ចង់ផ្ដល់មេរៀនឲ្យក្មួយប្រុសជើងល្អនេះម្ដងទោះរាល់ដងមិនខឹងមិនប្រកាន់ក៏ដោយប៉ុន្តែលើកនេះមិនលេីកលែងអេាយមិនបានទេ ព្រោះហ៊ានកុហកគេផង...ហេស ហេស ចាំមើលណាអត់និយាយរកដល់តែយំទាល់តែបានតែម្តង...ហុឹក😏
    ក្នុងឡានពេលនេះឮតែសំឡេងសុំអង្វរកពីអាល្អិតតូចមិនឈប់ កែវភ្នែករលីងរលេាងចង់តែទឹកភ្នែក ខំប្រឹងទប់ប៉ុន្តែនៅមិនបានចម្លើយពីអ្នកម្ខាងទៀតធ្វើឲ្យបៃប៊លកើតចិត្តមិនស្រណុកក្នុងខ្លួនទាល់តែសោះ ។ គេខ្លាចណាស់ ខ្លាចពូលេងនិយាយរក ឈប់រវីរវល់ជាមួយនិងគេមិនឱ្យនៅជិតក្បែរកៀកកេីតឱបថើបដូចមុន គេគ្មានអ្នកណាក្រៅពីបៀវទៀតទេចុះបើបៀវឈប់និយាយរកអញ្ចឹងឲ្យគេធ្វើយ៉ាងម៉េចទៅ...ព្រោះនៅសាលាគេមិនដែលមានមិត្តភក្កិផង ទៅណាមកណាទៅតែម្នាក់ឯង ហើយណាមួយប្លូបានដើរនិយាយមិនល្អពីរបៃប៊លទៀតធ្វើឲ្យអ្នកនៅក្នុងសាលានិងក្នុងថ្នាក់មិនចូលចិត្តបៃប៊លជាខ្លាំងព្រោះតែពាក្យសម្ដីឧបទ្រពនេះ...
  + ក្រុមហ៊ុន
    ពេលនេះមានតែសំឡេងក្មេងតែគិតតែពីនិយាយពីនេះពីនោះមិនឈប់ឈរពីឯងអ្នកម្ខាងទៀតមិនខ្ចីតបតសូម្បីបន្តិចឡើយទុកឱ្យក្មេងម្នាក់នេះអង្គុយអន់ចិត្តនៅលើសាឡុងតែម្នាក់ឯង
  << អាឡូអាវីនហែងនៅណា...យើងមានរឿងអោយឯងធ្វើបន្តិច មករកយើងឥឡូវនេះប្រញាប់ណាស់វើយ >> និយាយចប់នាយតូចទម្លាក់ទូរសព្ទចុះពីដៃមិនទាន់ស្រួលបួលផងក៏ឮសំឡេងក្មេងយំបន្លឺឡើងភ្លាមៗធ្វើឲ្យងាកមើលស្មានតែមានរឿងអី
  << ហិកហិក... >>
  << កើតអីទៀតហើយហា! លោកក្មួយហាស? និយាយទៅមើល >> បៀវទម្លាក់ឯកសារចុះពីដៃភ្លាមពេលដែលឮសំឡេងក្មេងយំក៏ដើរឆ្ពោះទៅលោកក្មួយដែលយំដេកននៀលប្រៀបដូចជាត្រីអណ្តែងននៀលក្នុងភក់យ៉ាងអញ្ចឹងធ្វើឲ្យបៀវឈរគ្រាំមួយកន្លែង...
  << ពូបៀវឈប់លេងចូលប៊លហើយមែនទេ បានជាប៊លនិយាយរកមិនឆ្លើយនឹងប៊លបែបនេះ...អញ្ចឹង ប៊លធ្វើខុសអីមែនឬក៏ស្អប់ប៊៊លហើយហិហិ....>> បៃប៊លនិយាយបណ្ដើរយំបណ្ដើរ...
  << ពូអត់បាននិយាយថាឈប់លេងចូលប៊លឯណា ឈប់យំទៅពូសុំទោស >> បៀវមានអារម្មណ៍ថាខុសដែលធ្វើទង្វើបែបនេះដាក់ទៅកាន់បៃប៊លដោយធ្វើឲ្យអារម្មណ៍ក្មួយសំណព្វចិត្តរបស់គេមិនល្អ ។ ដើមឡើយបៀវចង់លេងសើចនឹងបៃប៊លតែប៉ុណ្ណោះក៏មិននឹកស្មានថាធ្វើឲ្យបៃប៊លយំខ្លាំងគិតច្រើនអីផ្ដេសផ្ដាសបែបនេះដែរ...

និពន្ធដោយ Angie
មួយភាគកន្លះចា៎ 💙

ឈ្លក់វង្វេងស្នេហ៍លោកពូ💙🖤Where stories live. Discover now