មិនថាក្មេងឬក៏ចាស់អាយុប៉ុណ្ណាក៏ដោយ ពួកគេតែងតែចង់បានភាពកក់ក្តៅពីគ្រួសារ ចំណែកឯរូបគេក៏ដូចគ្នា ទោះជាបាត់បង់ឪពុកម្ដាយក៏ដេាយក៏ត្រូវការភាពកក់ក្តៅពីតាយាយ អ្នកដែលជាសមាជិកក្នុងគ្រួសារ ឬក៏មនុស្សជុំវិញខ្លួនដូចគ្នា វ័យប៉ុននេះគេពេញលេងសប្បាយជីវិតពេារពេញទៅដេាយភាពរីករាយគ្មានទុក្ខកង្វល់ តែគេវិញបែរជាមកត្រូវជួបនឹងអំពើហិង្សា ការមើលងាយនិងមានឈ្មោះជាមនុស្សចង្រៃឧពទ្រពដែលគ្មានអ្នកណាចង់នៅជិតក្បែរទៅវិញ ។ តើផ្លូវចិត្តគេទៅជាយ៉ាងណាទៅបេីជីវិតគេពេារពេញទៅដេាយរឿងបែបនេះ? មនុស្សធំពេញវ័យនៅមានសម្ពាធផ្លូវចិត្តពេលដែលជួបរឿងបែបនេះ ចុះទំរាមតែគេ...
<< ឈប់យំទៅណាចាំពូមុជទឹកឱ្យនឹងអាងបានលាងរបួស...>> សំឡេងផ្អែមស្រទន់លួងលោមទៅកាន់ក្មួយប្រុសអោយផ្អាកយំសិន បើនៅយំទៀតច្បាស់ជាហើមភ្នែកជាមិនខាន ។ ម្រាមដៃទន់ៗ ស្រឡូនដូចបន្លាក្រូច អូសវាសទៅលេីថ្ពាល់ក្មេងតូចដេីម្បីជូតទឹកភ្នែកលើផ្ទៃមុខដែលមានស្នាមជាំខៀវលាយឡំនិងស្នាមបាតដៃប្រាំបោះត្រានៅលើមុខក្មេងយ៉ាងច្បាស់ល្អ ឃើញហើយពិតជាអាណិតក្មួយគេខ្លាំងណាស់ ហេតុអ្វីចាំបាច់ធ្វើដល់ថ្នាក់នេះ តើកំហុសនោះធ្ងន់ធ្ងរណាស់ទៅឬបានជាវាយដំច្រំធាក់គ្នាដល់ថ្នាក់នេះ នេះចេះសំណាងហេីយដែលគេមកទាន់ចុះបើគេមកមិនទាន់វិញតើបៃប៊លនឹងទៅជាយ៉ាងណា ? មើលចុះថ្ពាល់ឡើងហើមអស់ទៅហើយ បើដៃជើងវិញមិនបាច់និយាយជាំស្នាមរបកស្បែកដេាយឡេីងចេញពណ៍យ៉ាងច្បាស់ៗហេីយបន្តិចទៀតត្រូវមុជទឹកផងមិនដឹងថាគ្នាត្រូវឈឺផ្សាបែបម៉េចនោះទេ ទំរាំតែមនុស្សធំពេលត្រូវរបួសប៉ះទឹកនៅឈឺផ្សារទ្រាំសឹងតែមិនចង់បានទៅហេីយ ចុះទំរាំតែក្មេងតូចសាច់ខ្ចីទៀត(អ្នកនិពន្ធមិនហ៊ានស្រមៃទេ...ក្រហាយនិងទឹកមួយសារហើយត្រូវក្រហាយទឹកអាកុរមួយសារទៀត...><)
<< ពូខ្ញុំអត់ចង់ងូតទឹកទេ ហុឹកៗ...>> ច្បាស់ជាមិនចង់ងូតទឹកហើយព្រោះដឹងច្បាស់ថាពេលដែលងូតទឹកច្បាស់ជាទទួលដឹងអារម្មណ៍ឈឺផ្សារមុខរបួសបែបម៉េចធ្លាប់ភ្លក់ច្រើនដងហើយតែវាមិនសុាំ
<< អូខេមិនងូតទឹកក៏បានចឹងលាងរបួសតែម្ដងទៅ >> មិនចង់ឲ្យក្មួយឈឺចាប់ក៏សម្រេចចិត្តធ្វើអញ្ចឹងតែម្ដងទៅអាបានខ្លួនទៅមុជទឹកដែរព្រោះហត់ហើយនេះថ្ងៃអាទិត្យផងបើថ្ងៃចន្ទដល់សៅរ៍មិនបាច់និយាយគ្មានពេលសម្រាកនោះទេ មិនបង្អង់យូរនាយតូចដើរទៅយកប្រអប់ថ្នាំនៅក្នុងថតទូ
<<ហុឹក...ឈឺ...ហុឹកផ្សាណាស់...ហុឹក....>> មុខរបួសត្រូវលាងដោយទឹកអាកុរ ទឹកភ្នែកក៏ស្រក់ចុះមកដូចទឹកបាក់ទំនប់ ចេញពីកែវភ្នែកក្មេងតូច ។ កែវភ្នែកមួយគូរនេាះខំប្រឹងសម្លឹងមើលទៅផ្ទៃមុខសម៉ត់រលោងរបស់ពូគេមិនឈប់ រីឯអ្នកម្ខាងទៀតខំលាងរបួសដោយមិនចាប់អារម្មណ៍អ្វីទាំងអស់ក្រៅពីលាងរបួសយ៉ាងយកចិត្តទុកដាក់បំផុត
<< ទ្រាំបន្តិចទៅជិតរួចហើយ >> មិនយូរប៉ុន្មានរបួសលាបហើយយ៉ាងរួចរាល់ បៀវក៏លើកពរបៃប៊លដាក់លើពូកថ្នមៗឱ្យសម្រាកដេកមួយភ្លែតសិន ។ នាយតូចរៀបនឹងដើរចេញពីបន្ទប់ចុះទៅយកអីញ៉ាំក៏ត្រូវមានសម្ដីបង្អាក់ឲ្យងាកមកមើលភ្លាមៗ
<< ពូបៀវកុំទៅអីប៊លខ្លាចណាស់...ហុឹក...ប៊លមិនចង់នៅម្នាក់ឯងទេហុឹក...>> សំឡេងក្មេងយំបន្លឺឡេីងម្ដងទៀតជាប់ដោយការភិតភ័យនិងស្នើរសុំឲ្យអ្នកជាពូនៅជាមួយខ្លួន ព្រោះថាគេមិនចូលចិត្តនៅម្នាក់ឯងទេអារម្មណ៍គឺដកជាប់ស្រមោលដែលដិតដាមក្នុក្នុងខួរក្បាលរបរបស់គេនៅពេលយប់រហូត ។ ឲ្យតែពេលយប់បៃបលតែងតែឮសំឡេងចម្លែកៗចេញពីបន្ទប់ទឹកឬក៏មានអ្នកគេាះទ្វាររហូតរាល់យប់ គ្នាដេកមិនដែលបានលក់ស្កប់ស្កល់ទេ បើពេលថ្ងៃវិញគេតែងតែបានគេងជាមួយនឹងពូគេបានខ្លះ បើមិនបានគេងថ្ងៃជាមួយពូគេទេច្បាស់ជាខ្លួនធ្លាក់ខ្លួនឈឺខ្លាំងជាមិនខាន ។ តើពេលយប់មានរឿងអ្វីកើតឡើងទៅហេតុអ្វីបានជាងឮសំឡេងចម្លែកៗបែបនេះ អាចទេដែលមានខ្មោចតាមធ្វើបាបចងពារមែននេាះ...?
<< កុំខ្លាចអីពូនៅទីនេះហើយពូបៀវមិនទៅណាទេ សឺត...>> ជំហានបោះត្រឡប់មកវិញស្ទុះមកឱបក្មួយប្រុសក្នុងរង្វង់ដៃបង្អែកក្បាលជាប់នឹងទ្រូងលួងលោមកុំឲ្យភ័យខ្លាច មានគេនៅទីនេះហើយមានអ្នកណាអាចធ្វើបានក្មួយគេបានទេក៏ឆ្លៀតទម្លាក់ស្នាមថើបលើថ្ងាស់មួយសឺតយ៉ាងវែងនិងយកម្រាមដៃតូចសឡូនដូចបន្លាលាក្រូចវាសទឹកភ្នែកចេញពីថ្ពាល់កំលោះតូចដែលយំមិនឈប់នេះ ។ ហេុីយយយ...មួយភ្លែតយំប៉ុន្មានដងហើយនេះពេលខ្លះក៏រាងហត់ដែរត្រូវលួងលោមក្មេងម្នាក់នេះឲ្យបាត់យំរហូតតែមិនដឹងធ្វើយ៉ាងម៉េចដែរអ្នកណាទៅដាច់ចិត្តបណ្ដោយឱ្យក្មួយប្រុសបណ្ដូលចិត្តយំឲ្យហើមភ្នែកនោះវរៗធ្លាក់ខ្លួនឈឺមួយតង់ទៀតទៅមិនរឹតតែយ៉ាប់ហើយទេអី
<< ប៊លអាចសុំទៅធ្វើការជាមួយពូបៀវបានទេ...ណាៗៗ...ពូបៀវណាៗៗ...>> សម្លេងកំលោះតូចបានបន្លឺឡេីងម្តងទៀតបន្ទាប់ពីយំមួយអស់ចិត្ត អង្វរឱ្យលេាកពូសំណព្វចិត្តរបស់គេយកទៅធ្វើការជាមួយដែរព្រេាះមិនចង់នៅផ្ទះទេព្រោះខ្លាចទាំងមនុស្សខ្លាចទាំងអីផ្សេងទៀត
<< អ្ហឹមមមម.....ច្បាស់ជាបាន...ប៉ុន្តែពូសុំទៅមុជទឹកសិនណា បៃប៊លសម្រាកសិនទៅចាំពូរៀបចំខ្លួនហើយចាំពួកយើងចេញទៅតែម្ដងអូខេណា >> បន្ទាប់ពីឆ្លេីយតបទៅកាន់ប៊ៃប៊លហេីយ បៀវក៏មិនភ្លេចទំលាក់ស្នាមញញឹមដ៏ស្រស់ស្អាតរបស់គេទៅកាន់ក្មួយប្រុសរបស់គេដែរ ព្រមលេីកដៃជាសញ្ញាokដេីម្បីអេាយក្មួយប្រុសយល់ព្រមតាមសំណេីររបស់គេ ។
<< បាទ >> បៃប៊លឆ្លេីយតបព្រមទាំងងក់ក្បាលបន្តិច
ទោះបីបៃប៊លមិនសុំបៀវក៏គេយកទៅដែរព្រោះមើលពីស្ថានការណ៍ក្នុងខ្លួន នាយតូចដឹងច្បាស់ថាមិនមែនត្រឹមតែមនុស្សទេដែលធ្វើបាបបៃប៊លបែបនេះប្រហែលមានអីផ្សេងទៀតដែលធ្វើបាបគ្នាឲ្យគេភិតភ័យចិត្តគេនៅមិនស្ងប់យ៉ាងនេះ ។ បៀវឆ្លៀតកត់សម្គាល់ពេលដែលប៊លហៅគេកុំឲ្យចេញឆ្ងាយពីខ្លួនបណ្ដាលឲ្យបៀវសង្ស័យលើអ្វីដែលលេីសពីនេះផ្សេងទៀត ។ បៀវសង្ស័យរឹតតែច្បាស់ហើយថា....កុំឲ្យគេចាប់បានឱ្យសោះ បេីសិនជាគេដឹងការពិតនឹងត្រូវធ្ងន់ជាមិនខាន ប៊ៃប៊លមិនមែនជាមនុស្សដែលខ្លាចនៅម្នាក់ឯងដល់ថ្នាក់នេះអញ្ចឹងទេ ដូច្នេាះហើយច្បាស់ជាមានអ្វីខុសប្រក្រតីជាមិនខាន...
បន្ទាប់ពីបៀវងូតទឹករៀបចំខ្លួនរួចរាល់ក៏មិនភ្លេចរៀបចំឲ្យបៃប៊លដែរ ដំណើរចុះពីជណ្ដើរឆ្ពោះទៅខាងក្រេាម
<< ពូបៀវមិនញ៉ាំបាយសិនទេហ្អ៎? >> ប្លូសួរទៅកាន់ពូដែលរៀបនឹងចេញទៅធ្វើការដេាយកែវភ្នែកស្រទន់លាយឡំនឹងពិសពុល ដេាយក្នុងចិត្តក៏ខឹងនឹងបៃប៊លយ៉ាងខ្លាំងមានជើងមិនចេះដើរទេអីទាល់តែឱ្យពូគេពរមែនឬមួយក៏ពិការពិតជាគួរឲ្យស្អប់មែនតិចទៀតនឹងដឹងគ្នាមិនខានចាំមើលចុះ ប្លូរក្សាស្នាមញញឹមខំប្រឹងធ្វើជាធម្មតាផ្អែមនៅមុខលោកពូធ្វើជាក្មេងល្អចេះស្ដាប់បង្គាប់តែក្នុងចិត្តវិញស្ទើរតែចង់ចាប់ហែកបៃប៊លទៅហើយ
<< បៀវកូនមកញ៉ាំបាយសិនមក >> លោកស្រីញញឹមទៅកាន់បៀវដោយទឹកមុខមិនសមព្រោះមុននេះទើបតែមានរឿងជាមួយកូនហើយ
<< អ្នកទាំងពីរញ៉ាំទៅខ្ញុំមិនឃ្លានទេខ្ញុំប្រញាប់ >> បៀវចេាលភ្នែកមេីលអ្នកអង្គុយចាំចំលេីយនៅតុអារហារបន្តិចរួចក៏បេាះសម្តីសោះក្រោះគ្មានរសជាតិឆ្លេីយតបទៅកាន់អ្នកដែលអង្គុយនៅអាហារវិញដេាយទឹឹកមុខរាបស្មេីរបំផុត
<< អ្ហឹមមមម...លោកពូ បើលោកពូមិនឃ្លានក៏បងបៃប៊លឃ្លានដែរមិនអញ្ចឹងអី!បងបៃប៊ល? >> ប្លូនិយាយដោយភ្នែកសង្កត់មើលទៅបៃប៊ល
<<គឺខ្ញុំ.....>> បៃប៊លឆ្លេីយតបដេាយការឱនមុខព្រេាះមិនហ៊ានប្រឈមនឹងម្ចាស់សំណួរគេមិនបានខ្លាចហ្នឹង blue ទេតែអ្នកដែលគេខ្លាចគឺជាលោកស្រីភុងផារ៉ាត់ទៅវិញទេ
<< បៃប៊លក៏មិនឃ្លានដែរ >> ក្មេងតូចនិយាយមិនទាន់នឹងចប់អស់សេចក្តីផងក៏ត្រូវបៀវនិយាយកាត់មិនចង់បង្អង់ពេលយូរនាយតូចដើរចេញទៅយ៉ាងលឿនឆ្ពោះទៅឡានដែលមានអង្គរក្សចាំបើកទ្វាររួចជាស្រច
កង់ឡានចេះតែវិលទៅមុខនៅលើដងវិថី ផ្ទៃមេឃចេះតែបើកថ្ងៃជះពន្លឺដល់រុក្ខជាតិឲ្យទទួលយកការរស់រានមានជីវិតនិងបន្តផ្ដល់ពន្លឺឱ្យចក្រវាលគ្រប់ទិសទី ចំណែកឯសំឡេងក្រពះអ្នកដែលទស្សនារុក្ខជាតិទាំងឡាយតាមកញ្ចក់បង្អួចឡានវិញកូរមិនដាច់សូរតាមស្នូរសំលេងបក្សាបក្សី ។ គ្រូកៗ....សំឡេងកូរពេាះចេញពីកំលោះតូចដែលផ្អែកស្មាដៃទាំងគូរក្រសោបឱបកាយក្រអូបដូចផ្ការបស់នាយតូចជាប់មិនលែង
<< ឃ្លានហើយហ្អ៎ !!! ចង់ញ៉ាំអីដែរហ្អា...កំលោះសង្ហាតូចរបស់ពូ...សឺតៗ...>> អង្គុយចុចឆែកមើលការងារសុខៗក៏ឮសំឡេងក្រពះស្ដីឱ្យសមីខ្លួនថាកំពុងតែឃ្លាន ។មើលទៅប្រហែលជាឃ្លានខ្លាំងណាស់ហើយបានជាឮខ្លាំងដល់ថ្នាក់នេះ និងឆ្លៀតសួរហើយក៏ទម្លាក់ស្នាមថើបលើថ្ពាល់ឆ្វេងស្ដាំទៀតផង ។ មើលមុខក្មួយខ្លួនឯងយូរៗទៅមិនមែនខ្ជូតទេគឺសង្ហាដែលតើនៀកសង្ហាកាត់តាមពូវាតែម្ដង...ច្បាស់ណាស់ធំឡើងដឹងតែស្រីរត់តាមដូចពូវាតែម្ដងហើយហិហិ...
<< លោកពូចង់ហូបអីខ្ញុំក៏ចង់ញ៉ាំហ្នឹងដែរ >>ប៊ៃប៊លតបទៅពូសំណព្វចិត្តរបស់គេវិញដេាយមិនភ្លេចប្រេីបបូរមាត់ដ៏តូចច្រមិចរបស់គេញញឹមពព្រាយទៅកាន់បៀវ
<< .... >> ឮចម្លើយពីក្មួយបណ្ដូលចិត្តហើយបៀវក៏ញញឹមដាក់ញឹមដាក់ក្មួយគេបន្តិចរួចក៏បង្វែខ្សែភ្នែកយ៉ាងកំណាចកែវភ្នែកមុតសម្លឹងមើលទៅតៃកុងឡាន ដេាយមិនចង់ហើបមាត់និយាយច្រើន ព្រេាះថាពូតៃកុងឡានធ្វេីការអេាយបៀវយូរហេីយ ដូច្នេះគួរតែដឹងខ្លួនឯងហើយថាត្រូវទៅកន្លែងណា...
<< ប...ប...ា...បាទចៅហ្វាយ....>> ពូតៃកុងឡានបន្ទាប់ពីទទួលដឹងពីគេាលបំណងរបស់ចៅហ្វាយតាមរយ:ក្រសែភ្នែកហេីយក៏ប្រញ៉ាប់ឆ្លេីយតបទៅកាន់ចៅហ្វាយរបស់ខ្លួនទាំងរដាក់រដុបព្រេាះចាញ់បារមីក្រសែភ្នែកមុតស្រួចជះភាពអំណាចទៅកាន់គាត់ សម្រាប់អ្នកមិនដឹងមើលទៅធម្មតាទេតែអ្នកដែលដឹងវិញគឺ....ស្រៀវឆ្អឹងខ្នងខ្លាំងណាស់ ឃើញមុខថាស្លូតៗគួរឱ្យស្រឡាញ់អញ្ចឹងទេ ប៉ុន្តែធាតុពិតវិញគឺជាម៉ាហ្វៀឈាមត្រជាក់លាក់មុខពពិតៗ ។ ចំណែកឯពូតៃកុងឡានវិញបន្ទាប់ពីដឹងពីគេាលបំណងរបស់ចៅហ្វាយហេីយមិនបង្អង់យូរក៏បរឡានបន្តឆ្ពោះទៅភោជនីយដ្ឋានលំដាប់ខ្ពស់មួយកន្លែង ព្រេាះថាបេីនៅតម្អង់បន្តិចទៀតច្បាស់ជា....ជាមិនខាន
: Angie
DU LIEST GERADE
ឈ្លក់វង្វេងស្នេហ៍លោកពូ💙🖤
Übernatürlichesទោះបីយ៉ាងណាលោកពូនៅតែជារបស់ខ្ញុំជារៀងរហូត😏និងឆ្ពោះទៅធ្វើជាម្ដាយរបស់កូនរបស់ខ្ញុំព្រោះមុខពូបៀវសមធ្វើជាប៉ាតូចរបស់កូនខ្ញុំណាស់😈🖤💙
