ភោជនីយដ្ឋានលំដាប់ខ្ពស់មួយកន្លែងដែលភាគច្រើនសុទ្ធតែកូនអ្នកមានឬអភិជនមកទទួលទានអាហារនៅកន្លែងនេះ ។ ក្រឡែកមកមេីលអ្នកដែលទើបតែចុះពីឡានដោយក្នុងដៃកំពុងតែពរកំលោះតូចដែលមិនខ្ចីចុះពីដៃនាយតូច ដៃខ្លីទាំងគូអោបរឹតក៏នាយតូចមិនព្រមរបេះចេញពីរកសោះ
<< អ្នកប្រុសមកមានគ្នាប៉ុន្មាននាក់...ឬក៏មានណាត់ដែរទេ >> ស្រីក្រមុំរូបស្រស់ចូលខ្លួនមកសួររាក់ទាក់ក្នុងនាមជាអ្នករត់តុដែលមានតួនាទីត្រូវមកបម្រើភ្ញៀវ...
<< មានបន្ទប់ពីvipទេ >> សំដីសោះក្រោះមិនបានជំពាក់នរណាមួយរៀលសួរបកទៅវិញដេាយមិនបានផ្ដល់ចម្លើយឲ្យទៅកាន់ស្រីក្រមុំ
<< ចាស៎ មានអ្នកប្រុស អញ្ជើញមកខាងនេះ...>> ស្រីក្រមុំនាំផ្លូវនាយតូចទៅបន្ទប់VIP ។ ដំណើរដើរជះភាពសង្ហារមានអំណាចទាក់ទាញភ្នែកមនុស្សទាំងឡាយដែលមកដល់បរិភោគនៅទីនេះមិនថាប្រុសឬក៏ស្រីជាពិសេសមានមនុស្សស្រីជាច្រេីនកំពុងប្រេីក្រសែភ្នែកសម្លឹងមើលបៀវមិនដាក់រហូតដល់ដាច់កន្ទុយភ្នែក
<< ពូបៀវខ្ញុំចង់ញ៉ាំក្តាមមនិងបង្គា...ហើយហ្នឹងអានេះ....>> មកដល់កន្លែងអង្គុយមិនទាន់ស្រួលបួលផងកំលោះតូចកម្មង់យកៗតែម្តងធ្វើអោយអ្នករត់ទុកសរសេរមិនទាន់ ។ នេះហើយជាសញ្ជាតិក្មេងតែមួយភ្លែតក៏បាត់ទុក្ខកង្វល់អស់រលីងបន្សល់តែស្នាមញញឹម វិនាទីនេះឲ្យតែមានរបស់ញ៉ាំនិងសម្ដីផ្អែមលួងលោមយកចិត្តទុកដាក់ជាមួយគេនោះក្មេងនឹងភ្លេចរាល់បញ្ហាភ្លាមៗ ប៉ុន្តែបើទង្វើអាក្រក់ៗប្រហែលជាពិបាកនឹងបំភ្លេចបន្តិច....
<< ញ៉ាំអស់ដែរអីកំលោះតូចរបស់ពូ...សឺត....>> សំឡេងផ្អែមសួរទៅក្មួយប្រុសយ៉ាងស្រទន់ឆ្លៀតផ្ដល់រង្វាន់ឲ្យស្នាមថើបលើថ្ពាល់ឮសូរតែសឺតយ៉ាងអស់ពីពោះទាក់ទាញអារម្មណ៍អ្នកដែលនៅក្បែរឈរកត់បញ្ជីមុខម្ហូបធ្វើឲ្យស្លុងអារម្មណ៍ដោយសារសំឡេងស្រទន់...ចង់បានបែបនេះដូចជាក្មេងហ្នឹងដែរ
<< បានហើយកម្មង់តែប៉ុននេះទេ >>
<< អ្នកនាង....អ្នកនាង!!!....កើតអីឬអត់ >> ដោយឃើញស្រីក្រមុំរូបស្រស់ឈរភ្លឹកថ្មឹងសម្លឹងមកនេះញញឹមរហូតស្មានតែខ្មោចចូលទើបស្រែករាងឮបន្តិចដើម្បីដាស់ស្មារតីឲ្យមកវិញមានកើតអីឬអត់
<<ចាស!!!...ចាស ....មានការអីមែនទេអ្នកប្រុស>>អ្នកណាមិនភ្លឹកបើស្អាតហើយសំដីផ្អែមបែបនេះនាងតូចត្រូវភ្ញាក់ពីការភ្លឹកសួរទៅកាន់នាយតូចដោយមិនហ៊ានសម្លឹងមើលមុខរបស់គេចំព្រោះថានាងហាក់ដូចជាចាញ់មន្តសន្ដំកែវភ្នែករបស់គេយ៉ាងម៉េចមិនដឹងនោះទេ
<< មុនហ្នឹងក្មួយប្រុសរបស់ខ្ញុំបានកម្មង់អាហារតើអ្នកនាងមានបានឮដែរទេ >>
<< ចាស...ខ្ញុំសរសេរមិនទាន់ទេ សុំទោសផងនេះជាកំហុសរបស់ខ្ញុំតើអ្នកប្រុសអាចហៅសាមីថ្មីបានទេ>> គិតតែពីភ្លឹកភ្លេចខ្លួនមួយភ្លែតសោះមានកំហុសឲ្យទាល់តែបានទើបតែចូលធ្វើការថ្ងៃដំបូងផងក៏ធ្វើឲ្យមានកំហុសបទទៅហើយបើគេស្ដីឲ្យក៏ព្រមទទួលដែរ
<< នាងទើបតែចូលធ្វើការថ្ងៃដំបូងតើមែនទេ >> បៀវមិនបានឆ្លើយហ្នឹងសំណួរអ្នកទល់មុខទាល់តែសេាះ ផ្ទុយមកវិញគេផ្ដល់សំណួរសួរទៅកាន់ស្រីក្រមុំយ៉ាងចាកប្រធាន
<< ចាសខ្ញុំទើបតែចូលធ្វើការថ្ងៃដំបូង >>នាងក្រមុំនិយាយដេាយឱនមុខចុះព្រេាះមិនហ៊ានប្រឈមនឹងសមីខ្លួន
<< តើគេមានកំហុសអ្វីមែនទេលោកប្រុសកុំខឹងប្រកាន់គេអីគេទើបតែចូលធ្វើការថ្ងៃដំបូងទេបើមានកំហុសចាំខ្ញុំកាត់ប្រាក់ខែគេ>> ស្របពេលនេាះដែរមេការចូលខ្លួនមកសុំទោសជំនួសកូនចៅដោយមិនដឹងមកតាំងពីពេលណាស្មានតែការពារកូនចៅបែរជាចេញមកកាត់ប្រាក់ខែយកតែម្ដងនេះ គ្នាទើបតែចូលធ្វើការថ្ងៃដំបូងផងមានប្រាក់ខែឯណាទៅគិតតែពីកាត់នោះកាត់ ចេះតែមានហ្មង៎...:')
<< គ្មានអីទេគ្រាន់តែសួរចង់ដឹងតែប៉ុណ្ណោះ គេគ្មានកំហុសអ្វីទេ...ខ្ញុំចង់កម្មង់អានេះបន្ថែម....ត្រូវការអ្វីបន្ថែមដែរទេ បៃប៊ល? >> គ្មានអ្វីដែលត្រូវនិយាយឲ្យមានកំហុសផង ហើយខ្លួនក៏មិនមែនជាមនុស្សចូលចិត្តចាប់កំហុសអ្នកណាដែរទើបកម្មង់អាហារថែមតែម្ដងទៅព្រោះអ្នករត់តុកកត់មិនទាន់មិនដឹងថានៅភ្លឹកអី...ខ្ជិលវែងឆ្ងាយច្រើនក៏បែរមកសួរក្មួយប្រុសសំណព្វចិត្តវិញដែលដឹងច្បាស់ថាបៃប៊លកម្មង់មុនហ្នឹងគ្មានបានកើតការអ្វីនោះទេ
<< បាទលោកពូគឺក្តាមបង្គានឹង.........>> បៃប៊លមិនបង្អង់យូរក្រពះកំពុងតែឃ្លានផងគឺរេបយកៗកម្មង់តែម្ដងដោយមិនអាសូរដល់អ្នកកត់មុខម្ហូបសោះឡើយដំណាក់កាលនេះហើយនាងក្រមុំរូបស្រស់គឺមិនបានកត់តាមទេគឺថតសំឡេងទុកតែម្ដង:')
<< សូមរង់ចាំបន្តិចទៀតអ្នកប្រុសតិចទៀតអាហារនិងមកដល់ >> សម្ដីផ្អែមក្រលួចញញឹមៗទៅកាន់នាយតូចដោយមិនចាប់អារម្មណ៍ពីក្រសែភ្នែកតូចមួយគូសម្លឹងសម្លក់ស្ទើរតែជ្រុះមកហើយ
<< ម៉េចក៏ធ្វើមុខអញ្ចឹងហា...ប៊ល!មិនស្រួលខ្លួនត្រង់ណាមែនទេឱ្យពូមើលតិចមើល! >> ចិត្តចង់ប្រលែងលេងជាមួយនឹងក្មួយបន្តិចពេលងាកមក បែរជាឃើញក្មួយសំណព្វចិត្តមុខក្រម៉ូវជូរស្អុយប៉ែ មិនខ្ចីងាកសម្លឹងមកពូម្នាក់នេះសោះ ទើបកើតចិត្តបារម្ភភ្លាមៗថាមិនស្រួលត្រង់ណាទើបបានមុខក្រម៉ូវបែបនេះ
<<.....>> Bible បែរជាងាកមុខចេញមិនឆ្លើយធ្វើព្រងើយ អត្តចរិតបែបនេះចេះមកពីណាហាសពេលសួរនាំក៏មិនឆ្លើយសមតែចាប់ទះគូទឲ្យបែកតើ>< ខ្ជិលសួរនាំច្រើនក៏លើកipadមកមើលការងារបន្តដេីម្បីចំណេញពេលវេលាខ្លះ តែមិនទាន់បានអីផងធ្វេីឱ្យក្មេងខ្លះកើតចិត្តខឹងយំភ្លាមៗតែម្ដងព្រោះអ្នកជិតខ្លួនមិនសួរនាំតទៀត
<< ហឹកៗ....ពូបៀវលេងខ្វល់ពីប៊លហើយ...ខ្វល់តែពីស្រីម្នាក់នោះ...ហឹកៗៗ >> Bible កេីតចិត្តខឹងភ្លាមៗពេលឃើញលោកពូមិនចាប់អារម្មណ៍ពីខ្លួន ទើបនឹករកវិធីមួយនេះទាក់ទាញចំណាប់អារម្មណ៍អ្នកដែលគិតតែពីមើលipadឲ្យមកខ្វល់ពីខ្លួន។ វិធីមួយនេះពិតជាបានផលមែន រីឯអ្នកម្ខាងទៀតគ្រាន់តែឮសម្រែកយំភ្លាមទម្លាក់ipadចោលតែម្ដងរួចចូលមកលួងលោមកំលោះតូចកំពូលងរង៉ក់មួយនេះឱ្យបាត់យំនិងទាមទារចម្លើយពីក្មួយកំហូច
<< អូៗ....ឈប់យំទៅ...ខ្វល់ពីអ្នកណាពូមិនយល់សោះ ? >> សញ្ញាសួរហោះចូលពេញខួរក្បាល តើក្មួយរបស់គេចង់និយាយពីអ្វី គេពិតជាមិនយល់សោះហ្មង នៅសុខៗស្រាប់តែយំហើយពោលពាក្យបែបនេះចេញមកឬមួយនៅក្នុងបន្ទប់នេះមានអ្វីខុសប្រក្រតីមែនទេឬមួយក៏Bible ឃើញអ្វីចម្លែកដែលនិយាយទាក់ទងជាមួយនឹងមនុស្សស្រី?
<< ពេលម្នាក់ស្រីនោះចេញទៅបាត់ពូបៀវមិនខ្វល់ពីប៊លទេឬមួយពូបៀវស្រឡាញ់ស្រីម្នាក់នោះទុកbleចោលហើយមែនទេមកពីbleមិនល្អដូចនាងតើមែនដែរទេហឹកៗ... >> ពុទ្ធោស្មានថាមានអ្វីចម្លែកធ្វើឲ្យបៀវភ័យមិនស្ទើរទេនៅស្រុកៗស្រាប់តែយំបែបនេះតាមពិតមកពីអញ្ចឹងសោះ
<< Bibleស្ដាប់ពូណា ពូបៀវស្រលាញ់bleណាស់ ពូមិនទុកប៊លចោលនោះទេ >> បៀវសម្លឹងមេីលទៅប៊លដេាយកែវភ្នែកស្រទន់ព្រមទាំងប្រេីសំដីផ្អែមពិរេាះលួងលោមឱ្យក្មេងដែលកំពូលងរង៉ក់បាត់ខឹងវិញ ។ ហ្ហឹមមម....ពូកែតែរករឿងខុសទំនងបែបនេះមិនដឹងថានាយតូចរស់បានយូរអត់ទេ.... នេះមិនទាន់មានប្រពន្ធផងនៅងរង៉ក់ដាក់គេប៉ុណ្ណឹងហើយចុះទម្រាំតែនាយមានប្រពន្ធទៀតពិតជាពិបាកស្រមៃណាស់បៃប៊៊លត្រូវយំរាល់ថ្ងៃមែនទេ???
<< សន្យាណា...>> ម្រាមដៃកូនលើកជាសញ្ញាជាសាក្សីបង្ហាញនៅនឹងអ្នកទល់មុខទាមទារតម្រូវការច្បាស់លាស់
<< បាទពូសន្យា...ឈប់យំបានហើយយំអញ្ចឹងលេងសង្ហាហើយកូនចចកព្រៃរបស់ពូបៀវ...>> ម្រាមដៃកូនថ្ពក់ទៅម្រាមដៃតូចៗរបស់អ្នកម្ខាងទៀតរួចហើយក្មេងកំហូចម្នាក់នេះនៅឆ្លៀត....
<< ជុប...ហិៗ.... >> មើលចុះនៅឆ្លៀតលួចស្នាមថើបដំបូងរបស់ពូគេទៀតនៅ មិនត្រឹមតែប៉ុណ្ណោះទេនៅសើចកាច់កកាច់ស្រង់ អេនអនពេញហ្នឹងទៀត បៀវឃើញសកម្មភាពរបស់បៃប៊លបែបនេះក៏ទប់សើចមិនបានក៏លួចញញឹមចុងមាត់បន្តិចតែគេក៏មិនបានគិតអីវែងឆ្ងាយដែរព្រេាះគ្រាន់តែជាការថើបប៉ុណ្ណេាះទេ ។ តែខ្លួនមិនដឹងសេាះឡើយថាស្នាមថើបមួយនេះគឺជាការភ្ជាប់ចំណងដែលមិនអាចដោះស្រាយបានដោយងាយៗឡើយ;)
ក្រឡេកមកមើលអ្នកខាងក្រៅវិញអារម្មណ៍គឺមិននៅក្នុងខ្លួនសេាះ គិតតែពីឈរធ្មឹងដូចរូបចម្លាក់ូបចម្លាក់ មើលទៅតាមទឹកមុខវិញគឺញញឹមមិនឈប់តែម្តង ធ្វើឱ្យអ្នកដែលជាមិត្តងឿងឆ្ងល់យ៉ាងខ្លាំង
ផាច់!!!
<< ហ្វេយ៍...!!! នេះឯងនៅឈប់ភ្លឹកដល់អង្កាល់ទៀតម៉េចក៏មិនយកម្ហូបទៅឱ្យគេទៅ...>> ដោយហៅឈ្មោះមិនឮក៏ដំឡើងសំឡេងរាងខ្លាំងបន្តិចរួចក៏ផ្តល់រង្វាន់មួយដៃចំស្មាយ៉ាងចេញពីចិត្តទៅកាត់មិត្តព្រោះឃើញមិត្តខ្លួនឈរភ្លឹកព្រលឹងមិននៅក្នុងខ្លួនហៅមិនរង្គីង្គីរង្គេីក៏ទះស្មាមួយដៃឲ្យទាញអារម្មណ៍មកវិញតែម្តងទៅ
<< ហាស ហាស...មានរឿងអីមែន? >> នាងតូចភ្នាក់ពីការឈរភ្លឹកអំបាញ់មិញយ៉ាងក្រញ៉ាងខ្លួន រួចងាកឆ្លេរឆ្លាឆ្វេងស្តាំរកម្ចាស់សំលេងដូចម្នុសម្នារផ្អេីលឆេាឡេារដេាយសារភ្លេីងឆេះផ្ទះយ៉ាងអញ្ចឹង ព្រេាះមុននេះនាងឈរស្រមើលស្រមៃក្នុងខ្លួនមិនដឹងគិតដល់ណាដល់ណីហេីយទេ
<< យើងត្រូវសួរឯងវិញទេបានត្រូវថាមានរឿងអី ឈរញញឹមតែម្នាក់ឯងមើលតែខ្មោចចូលទៅហើយ យើងនេះភ័យចង់ងាប់ស្មានតែខុសមាត់ខុសកអីតើ...ចូលធ្វើការថ្ងៃដំបូងផងឈរដូចហ្ហើយ....យើងឃើញហើយចង់ខ្លាច >>
<< យើងរកឃើញអនាគតគូដណ្ដឹងយើងហើយ >> អារម្មណ៍អណ្ដែតអណ្ដូងមិនដឹងហោះទៅដល់ណាទេបញ្ចេញស្នាមញញឹមដូចមនុស្សឆ្កួតអញ្ចឹង នេះឬមនុស្សមានស្នេហា???
<< ច ច-ចុម ថាម៉េចហ្នឹង!!!>> ណាមពោលឡើងរដិរដុបនេះមិត្តខ្លួនចង់និយាយពីអីនឹងសុំមិនយល់តែម្តង ឬមួយក៏គេស្ដាប់ច្រឡំអីខុសទេដឹង គូដណ្ដឹង....គូដណ្ដឹងអីគេទៅ???
<< ឯងនៅចាំពេលពីរខែមុនឬអត់ ? ថាប៉ាយើងចង់ភ្ជាប់ពាក្យយើងជាមួយនឹងអ្នកប្រុសគ្រួសារត្រកូលភុងងផាវ៉ាត >>
<< អរ៎...ចាំតើតែថាកាលនោះហែងប្រកែកឡើងដាច់អហង្កាតែម្ដង តែឥឡូវនៅសុខៗម៉េចក៏....ឯងហៅគេអនាគតគូដណ្ដឹងពេញៗមាត់ចឹង ? ឬមួយឯងលង់ស្រឡាញ់គេហើយ ឥឡូវគេនៅឯណាយើងចង់ឃើញមុខគេដែរណាស់នៀក៎ >>គ្រាន់តែឮមិត្តពោលឡើងបែបនេះភ្លាមក្នុងចិត្តនេះឆ្លេឆ្លារចង់ឃើញមុខអនាគតគូដណ្ដឹងរបស់មិត្តភក្តិភ្លាមៗតែម្តង
<< គឺគាត់នៅបន្ទប់vip >> ហ្វេយ៍និយាយដោយអឹមអៀន
<< ចាំតិចទៀតយើងជួយលើកម្ហូបឯងទៅ តែថាយើងសួររឿងមួយចុះប៉ាឯងដឹងថាឯងមកធ្វើការងារនៅក្រៅម៉ោងអត់?កុំប្រាប់ណាថា.....>>
<< យើងមិនបានប្រាប់គាត់ទេ >>
<< ពុទ្ធោចប់ហើយ!!បើប៉ាឯងដឹងឯងច្បាស់ជាមិនរស់ទេ!! >>ដឹងហើយឮហើយថាប៉ាខ្លួនឯងកាចយ៉ាងណាស្រួលមិនស្រួលប្រហែលរាលដាលដល់ទាំងគេទៀតមេីលទៅច្បាស់ណាស់ថាពិតជាស្លាប់មិនខានទេ ។ តើកម្មពៀរអីទៅណ៎ បែរជាមកជួបនឹងមិត្តក្បាលរឹងបែបនេះទៅវិញ...
<< ហើយចុះហ្អែងទៅភ្លើឲ្យគាត់ដឹងធ្វើអី? បើឯងមិននិយាយយើងមិននិយាយស្មានគាត់ដឹងបើគាត់សួរ ថាយើងទៅរៀនក្រៅម៉ោងទៅចប់ហេីយ តែថា...បា៉របស់យើងមិនដែលចាប់អារម្មណ៍រឿងហ្នឹងទេ្ហស៎...>> អ្នកណាទៅខ្វល់ទៅបើប៉ាគេរាល់ថ្ងៃនេះរវល់ម្លឹងៗសូម្បីតែមួយអាទិត្យក៏មិនទាន់បានជួបគ្នាម្តងផង ណាមួយគេចូលធ្វើការបែបនេះទៀត គេក៏ចង់សប្បាយនឹងសាងមិត្តភាពឱ្យបានច្រើនដូចគ្នាព្រោះមួយថ្ងៃៗគិតតែពីរៀននៅតែផ្ទះរហូតធុញណាស់...><
ហ្វេយ៍ឆ្នាំនេះនាងមានអាយុ 18 ឆ្នាំ នាងមានមុខមាត់ស្រស់ស្អាតខ្លាំងណាស់ ទម្រង់មុខមូលក្រឡង់ កែវភ្នែកមុតថ្លា ទម្រង់ចញ្ចេីមកេាងដូចឥន្ធនូ ច្រមុះស្រួចសាកសមនឹងសាច់មុខដ៏glowថែមទៀត ចំណែកបបូមាត់វិញ សិចស៊ី ឆ្លាត ស្អាត គួរឱ្យស្រឡាញ់ ប៉ារបស់នាងគឺជាអ្នកជំនួញល្បីម្នាក់អ្នកណាៗក៏ស្គាល់ដែរភាគច្រើននៅក្នុងសង្គមគេណែនាំកូនប្រុសឲ្យមានមុខមានមាត់ជាងកូនស្រីអញ្ចឹងហើយភាគច្រើនគ្មានអ្នកណាគេស្គាល់ហ្វេយ៍ទេហើយភោជនីយដ្ឋាននេះក៏ជារបស់បងប្រុសរបស់គេដែរមូលហេតុដែលហ្វេយ៍ចូលធ្វើការក៏ព្រោះចង់ដឹងពីសង្គមខាងក្រៅឲ្យបានច្រើនព្រេាះនៅថ្ងៃខាងមុខគេត្រូវឆ្លងកាត់មនុស្សពាក់ស្បែកមុខជាច្រើនទៀតដេាយគេយកគំរូតាមបងប្រុសរបស់គេដូចគ្នាបងប្រុសគេក៏មិនថាអីដែរបើប្អូនគេចង់បានអីក៏តាមហ្នឹងទៅព្រោះបងប្រុសរបស់គេមិនដែលខ្វាយខ្វល់ជាមួយគេស្រាប់ទៅហើយ....
<< នែ...យើងផ្ដាំអរគុណបងឯងផងដែលឱ្យយើងចូលមកធ្វើការ >> ណាមនិយាយដោយដឹងគុណ ខ្លួនមិនទាន់គ្រប់អាយុពេញដែលអាចចេញមកធ្វើការបានផងតែនាងចាំបច់ត្រូវចេញមកធ្វេីការព្រោះស្ថានភាពគ្រួសារយ៉ាប់យើនត្រូវការប្រាក់ចំណូល ណាមួយម្ដាយឈឺផងហើយខ្លួននៅរៀនទៀត តែគេពិតជាមានសំណាងណាស់ដែលមកជួបមនុស្សល្អដូចហ្វេយ៍បែបនេះ...ប៉ុន្តែក្នុងចិត្តក៏មានការលួចច្រណែនមិត្តតិចតួចដែរកើតមកស្អាតឆ្លាតថែមទាំងជាកូនអ្នកមានទៀតផងគិតមើលអ្នកណាមិនច្រណែនតែការច្រណែននេះផ្តេីមពីសូន្យតែយូរៗទៅវាច្បាស់ជាក្លាយទៅជាលេខអនន្តគ្មានទីបញ្ចប់ជាមិនខាន...
<<មិនអីទេ...>>ឆ្លើយទៅកាន់អ្នកទល់មុខនឹងភ្ជាប់ស្នាមញញឹមផ្ដល់ឱ្យមិត្តយ៉ាងកក់ក្តៅ
YOU ARE READING
ឈ្លក់វង្វេងស្នេហ៍លោកពូ💙🖤
Paranormalទោះបីយ៉ាងណាលោកពូនៅតែជារបស់ខ្ញុំជារៀងរហូត😏និងឆ្ពោះទៅធ្វើជាម្ដាយរបស់កូនរបស់ខ្ញុំព្រោះមុខពូបៀវសមធ្វើជាប៉ាតូចរបស់កូនខ្ញុំណាស់😈🖤💙
