ភាគទី10(1/2)បងវីនគួរឱ្យខ្លាចណាស់

45 7 0
                                        


  បន្ទាប់ពីផ្លយចេញទៅផុត ប្រាយមិនចាំយូរក៏ដើរទៅតាមពីក្រោយដោយដៃកាន់កាហ្វេមួយកែវតាមនាងរហូតដល់ជណ្ដើរយន្ត ធ្វើឲ្យផ្លយមានអារម្មណ៍ថាទេីសចិត្តជាខ្លាំង...
  << ណែ៎!!! អាក្មេងគគ្រេច ឯងតាមយើងមកធ្វើអី >> នាងស្រែកអេាយក្មេងព្រមទាំងប្រេីក្រសែរភ្នែកដៀងមើលពីក្បាលដល់ចុងជើងហើយក៏សន្មតថាគេត្រឹមតែជាក្មេងអ្នកបម្រើប៉ុណ្ណេាះដោយសារវិនាទីនេាះប្រាយកំពុងតែពាក់ខោអាវដែលជារបស់បៃប៊ល ព្រោះផ្លយធ្លាប់ឃើញបៃប៊លស្លៀកខេាអាវតែមួយនេះម្ដងម្កាលដែរ...
<< គឺ...គឺ...ភីបៀវបានប្រើឱ្យខ្ញុំយកកាហ្វេមកឱ្យ...អ៊ំស្រី >> ប្រាយ ហុចកាហ្វេទៅឱ្យផ្លយដោយញញឹមតិចៗតែក្នុងចិត្តកំពុងតែគុំគួននិងផ្លយមិនស្ទើរទេពេលដែលឮគេថាឲ្យខ្លួនថាជាក្មេងគគ្រេចបែបនេះ ទាំងដែលខ្លួនគេបានសម្អាតខ្លួនរួចរាល់ហើយ។ ជឿហើយអត្តចរិតអ្នកមានមួយចំនួនដែលចូលចិត្តតែមើលងាយគេតែខ្លួនឯងវិញសីលធម៍មិនបានមួយចំណិតអ្នកក្រផង...តែថាមិនថ្វីទេពេលនេះគេក៏កំពុងតែលួចញញឹមក្នុងចិត្តដែលបន្តិចទៀតនេះនឹងមានរឿងឱ្យសប្បាយមើលនិងភ្នែកហើយហេហេ....😏
  ផ្លយដើរទៅសំដៅទៅជណ្ដើរប្រអប់ញុំាកាហ្វេបណ្ដើរញញឹមបណ្ដើរដោយក្នុងចិត្តកំពុងតែសប្បាយអរនិងកាហ្វេមួយកែវនេះ នាងគិតថានាយតូចក៏មានកូនចិត្តបារម្ភនឹងគេបន្តិចបន្តួចដែរធ្វើឲ្យនាងគិតថាមិនយូរមិនឆាប់នាងនឹងបាននាយតូចក្លាយជារបស់នាងវិញជាមិនខានគ្រាន់តែគិតដល់ភ្លាមគឺមានអារម្មណ៍ល្អភ្លែតតែម្តង តែនាងមិនបានចាប់អារម្មណ៍ទេថាអ្នកដែលឆុងកាហ្វេឱ្យនាងមុននេះគឺជាក្មេងដែលនាងដៀលថាជាក្មេងគគ្រិចមុននឹងឯង...ហើយនាងក៏មិនដឹងដែរថាក្នុងហ្នឹងមានអ្វី...
  << ពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ នេះនៅធ្វេីជាមាត់រឹងដូចជាមិនបានខ្វាយខ្វល់នឹងអូនទៀតហ្អ៎........តែថា........ខ្ញុំដូចជា...អ-អូយ៎..ចុកពោះម្ល៉េះ..អូយ៎...ហឹកហឹក......>>
   ដំណេីរកាច់រាងយ៉ាងខ្មឺតដេីរមកដល់មុខជណ្ដើរប្រអប់ហេីយបន្ទាប់មកដៃស្រឡូនៗក៏លើកកាខ្វេមកក្រេបបន្តិចរួចនិយាយបន្តេីរ តែនិយាយមិនទាន់អស់សេចក្តីផង ស្រាប់តែផ្នែកត្រង់ពោះចាប់ផ្ដើមរមូលនិងចុកឆ្អល់ភ្លាមៗធ្វើឱ្យនាងធ្លោយមាត់ស្រែកឈឺចុកចាប់ក្នុងពេាះតែម្តង វិនាទីនេាះដៃជើងស្រឡូនៗរបស់ផ្លយទេាទន់ទៅតាមអាការៈនៃការចុកឆ្អល់របស់នាង ចំណែកឯញេីសវិញក៏ចាប់ផ្ដើមហូរស្រក់មកតក់ៗទាំងដែលក្នុងក្រុមហ៊ុនមានម៉ាស៊ីនត្រជាក់សឹងតែគ្រប់ទិស មិនថាចន្លោះណាក៏ត្រជាក់សឹងតែដូចតំបន់ទ្វីបទឹកកក  តែមកខុសអីត្រង់ស្រីក្រមុំរូបស្រស់នេះបែកញើសស្រាក់ៗត្រជាក់ចុងដៃចុងជើងតែឯងទៅវិញ...ស្របពេលនេាះដែរនាងគិតថានាងនឹងចូលជណ្ដើរប្រអប់ដេីម្បីទៅផ្ទះវិញតែចៃដន្យអីក៏ឃើញថាខាងមុខទ្វារជណ្តេីរប្រអប់មានដាក់ផ្លាកថាកំពុងតែជួសជុលធ្វើឲ្យផ្លយស្លឺភ្នែកមិនស្ទើរទេ ព្រោះឡើងមកមុននេះមិនមានខូចអ្វីផង ឬមួយក៏ថ្ងៃនេះជាថ្ងៃស៊យរបស់នាង....
   កែវភ្នែករេទៅទ្វារជណ្ដើរថ្មេីរជេីងបណ្ដោះអាសន្ន មិនចាំយូរនាងក៏ចុះតាមជណ្តេីរថ្មេីរជេីងនេាះ តែចុះមិនបានប៉ុន្មានកាំផងក៏ធ្លាក់ពីលើជណ្ដើរចុះមកក្រេាមតែម្ដងធ្វើឱ្យនាងបែកថ្ងាសខាងឆ្វេងហូរឈាមប្រឡាក់មួយចំហៀងមុខ ដោយកែវភ្នែកស្រពិចស្រពិលដែលបង្កដេាយការប៉ះបុកទង្គិចចំក្បាលមុននេះខំប្រឹងសម្លឹងរកមេីលម្ចាស់ដេីមហេតុនៅខាងលើកក៏ឃើញប្រាយនឹងបៃប៊លសម្លឹងមុខនាងដោយទឹកមុខស្មើរ នាងដឹងច្បាស់ថាមុននេះនាងមិនបានរអិលដួលនោះទេគឺមានអ្នកច្រានដូច្នេះហេីយមិនពិបាកស្មាននោះទេថាជាស្នាដៃរបស់បៃប៊លជាអ្នកច្រាន ក្នុងវិនាទីនេាះដែរនាងមានការឆេះឆួលជាខ្លាំងក៏បានដោះស្បែកជើងកែងឡើងទៅលើរៀបនឹងលើកមកវាយក្មេងទាំងពីរទៅហើយ តែភ្លាមនោះក៏មានសម្រែកមួយស្រែកបង្អាក់នាងឲ្យបញ្ឈប់សកម្មភាបបែបនេះភ្លាមៗ
<< ឈប់ភ្លាម!!! >>បៀវនិងវីនស្រែកព្រមគ្នាខណៈដែលឃើញសកម្មភាពរបស់ផ្លយរៀបនិងកែងចោទស្បែកជើងលើកមកវាយក្មេងទាំងពីរឃើញបែបនេះភ្លាមនាយតូចទាំងពីរដើរទៅរកក្មេងនិងបង្វែកក្មេងពីរបីជុំថាមានរបួសអ្វីឬអត់បើសិនជាមានផ្លយច្បាស់ជាមនុស្សទេពេលពិនិត្យមើលឃើញថាគ្មានរបួសស្នាមអ្វីហើយអ្នកទាំងពីរសម្លឹងមើលទៅផ្លយដោយកែវភ្នែកគួរឲ្យខ្លាច
  អ្នកទាំងពីរចេញមកតាបបួលពួកក្មេងទាំងពីរទៅញ៉ាំអីព្រោះវាដល់ពេលអាហារថ្ងៃត្រង់តែពេលចេញមកដល់ក៏ឃើញទិដ្ឋភាពបែបនេះ
<< តើនាងចង់ធ្វើស្អី...!!! >> វីនស្រែកសួរដោយសង្កត់ពាក្យធ្ងន់ៗពីមុនមកគេមិនដែលប្រើពាក្យជាមួយផ្លយថានាងចំៗនោះទេធ្លាប់តែប្រើពាក្យថាអ្នកនាងតែពេលនេះខុសហើយពេលដែលគេឃើញថាផ្យយធ្វើទង្វើបែបនេះគេក៏លេងទុកមុខទុកមាត់ឱ្យដូចគ្នាព្រោះពីមុនយល់ដល់មុខមាត់ឪពុករបស់នាងកញ្ចឹងត្រូវលើកតម្លៃខ្លួននាងឲ្យសមនឹងឋានៈកូនស្រីរបស់អ្នកជំនួញដូចគ្នាតែពេលនេះមិនសមទទួលឡើយ
  << នាងហ៊ានណាស់!!ហ៊ានដល់ក!!....នាងមិនខ្លាចថាយើងនឹងដកភាគហ៊ុនឪពុកនាងចោលទេហ្អ៎...ឬគិតថាយើងមិនហ៊ាន...?? >> បៀវសង្កត់ពាក្យសំដីមួយៗច្បាស់ៗនិងពោលពាក្យគំរាមទៅផ្លយ បៀវស្ទើរតែចង់ចាប់ហែកនាងដោយផ្ទាល់ដៃឥឡូវនេះទៅហើយដោយសកម្មភាពទង្វើមមិញនេះដែលរៀបនឹងយកកែងស្បែកជើងវាយទៅកាន់ក្មេង សូម្បីតែគេមិនដែលហ៊ានវាយបៃប៊លផង ចុះទម្រាំនាងជាអ្នកណាម៉េចក៏ហ៊ានយ៉ាងនេះ នេះដោយសារយល់ដល់មុខប៉ានាងនិងប៉ាខ្លួនជាមិត្តជំនួញជាយូរមកហើយទេកុំអីនាយដកភាគហ៊ុនប៉ានាងចោលខ្ទេចបាត់ទៅហើយ...

ឈ្លក់វង្វេងស្នេហ៍លោកពូ💙🖤Donde viven las historias. Descúbrelo ahora