ទ្រឺងៗៗ
សំឡេងកណ្ដឹងបន្លឺឡើងឱ្យលេាកគ្រូអ្នកគ្រូសិស្សានុសិស្សបាន លំហែរខួរក្បាលខ្លះទោះមានរយៈពេលខ្លីក៏ដោយ តែខុសអីពីកំលោះតូចដើរចេញពីក្នុងថ្នាក់ទាំងអស់កម្លាំងរលីងមុខមិនរីកអេាយដីចដូចអ្នកតាឆ្លាក់ខុស សំខានអាមុខកំពុងតែយ៉ាប់ផងធ្វើមុខអញ្ចឹងទៀតរឹតតែដូច....
<< ឯងកុំធ្វើមុខអញ្ចឹងមើលយើងឃើញឯងមុខអញ្ចឹងតាំងពីចូលថ្នាក់មកម្ល៉េះ >> ទឹកមុខមិនរីកដូចអ្នកតាឆ្លាក់ខុសធ្វើឲ្យប្រាយចង់សើចបន្តិចចង់អីតិចធ្លាប់តែឃើញទឹកមុខស្លូតៗតែពេលនេះមុខដូចអ្នកតាឆ្លាក់ខុសបែបនេះគេពិបាកនឹងទប់អារម្មណ៍ណាស់
<< ឯងមិនមែនជាយើងឯងមិនយល់ទេ ការសន្យាគឺជាការកុហក បោកប្រាស់ ទំនុកចិត្ត ហុឹក >> ទឹកមុខងរង៉ក់បញ្ចេញមកមិនសុខចិត្តនិងទង្វើរបស់ពូគេព្រឹកមិញ តែប្រាយអ្នកដែលមិនដឹងខ្យល់អីឯនេះបានត្រឹមតែអង្គុយឆ្ងល់អេះក្បាលរកចម្លើយមិនចេញ
<< តើអ្នកណាកុហកបោកប្រាស់ទំនុកចិត្តឯងទៅ?ទុកឱ្យយើងទៅសងសឹកឱ្យ >> អ្នកណាធ្វើឲ្យមិត្តគេឈឺចាប់គេនឹងទៅសងសឹកឱ្យហ៊ានណាស់ដែលបោកប្រាស់ទំនុកចិត្តមិត្តរបស់គេ
<< យើងគិតថាកុំអីល្អជាង ឯងមិនអាចធ្វើអីគេបានទេ >> បៃប៊លនិយាយដោយងាកមុខចេញទោះប្រាប់ហើយក៏ដឹងច្បាស់ថាប្រាយមិនអាចធ្វើអ្វីបានទេ
<< អាពីរនាក់នេះមកមិនប្រាប់ពួកយើងសោះ >> សន្ទនារបស់អ្នកទាំងពីរត្រូវផ្ដាច់ដោយអ៊ីបូដើរមកច្រត់ចង្កេះខឹងយ៉ាងសង្បាដោយសារកំពូលមិត្តទាំងពីររបស់គេចេញពីថ្នាក់មិនខ្ចីហៅពួកគេទាំងពីរទៅដែរសោះ
<< មែនហើយនេះឃ្លានឡើងដល់ថ្នាក់ភ្លេចហៅពីរនាក់យើង? ហើយចុះឯណាអាហារពួកឯងនៅអង្គុយញ៉ាំខ្យល់មែន >> ជុងហ្គុកបន្ថែមពីក្រោយតែថាឯណាអាហារមកមុនហើយម៉េចក៏មិនមានអីញ៉ាំសោះអញ្ចឹង?
<< តើអ្នកណាកុហកបោកប្រាស់ឯងនិយាយមកកុំមកស្ងាត់បែបនេះ >> ប្រាយនៅតែទាមទារចម្លើយពីរអ្នកទល់មុខរហូតឡើងដល់ដល់ថ្នាក់ជុងហ្គុក អ៊ីបូ ក៏ចាំចម្លើយដូចគ្នាទោះពួកគេទាំងពីរមកក្រោយក៏គេយល់ពីសំណួររបស់ប្រាយសួរទៅកាន់បៃប៊លដែរ
<< អ្នកណាក៏ហ៊ានម្ល៉េះនិយាយមក >> អ៊ីបូបន្ថែម
<< មែនហើយនិយាយមក >> ជុងហ្គុកចាក់ចូរបន្ថែម
<< គឺពូរបស់យើង >> ដោយការជីកឬសជីកគោសួរពេកក៏ធ្លោយមាត់និយាយតែម្ដងទៅបៃប៊លខំទប់មាត់ទប់ចិត្តយូរហើយតែធ្វើមិនបានដោយសារតែអាមិត្តទាំងបីនេះហ្នឹងឯង
"......"គ្រាន់តែលឺឈ្មោះអ្នកបោកប្រាស់ចិត្តរបស់មិត្តហេីយភ្លាមអ្នកទាំងបីបានត្រឹមតែសម្លឺងមុខគ្នាទាំងរអាលស្ងាត់មាត់ស្តីមិនចេញព្រោះអ្នកដែលពួកគេថានិងទៅសងសឹកអោយមុននេះច្បាស់ណាស់ថាជានរណា គ្រាន់តែលឺហេីយតេីនរណាហ៊ាន??
"យ៉ាងម៉េចហេីយហេតុអីក៏ពួកឯងស្ងាត់មាត់ជ្រាបអញ្ចឹង?? ភាពក្លាហានរបស់ពួកឯងមុននេះបាត់ទៅណាអស់ហេីយ?? ពួកអាមិត្តបានតែមាត់" ព្រោះតែឃេីញពួកគេទាំងបីស្ងាតមាត់ទេីបនាយកេីនអារម្មណ៍ម៉ួម៉ៅឡេីងភ្លាមៗខណៈពេលដែលឃេីញពួកកំពូលមិត្តបានសំដីមុននេះនាំគ្នាស្ងាត់មាត់ជ្រាបដូចគេយកកាវមកបិតឬក៏ដូចផែនដីភ្លេចវិលទៅមុខ...
<< ពួកយេីងមិនមែនបានតែមាត់នោះទេ បេីម្នាក់នោះមិនមែនជាពូសំណ្វប់ចិត្តរបស់ឯងនោះ..>>អុីបូ និយាយត្រូវណាស់បេីសិនជាអ្នកផ្សេងវិញចប់ក្នុងដៃពួកនាយមិនខាន់ទេតែនេះជាបៀវណាជាពូររបស់របៃប៊នពេលខ្លះកុំឃេីងថាបៀវមានសាច់សរខ្ចីមុខមាត់ស្អាតcute គួអោយស្រលាញ់តែ គេជាមនុស្សម្នាក់គួអោយខ្លាចដែរក្រសែភ្នែកមូលខ្មៅដូចនិលពោពេញទៅដោយអំណាច ធ្វេីអោយពួកនាយទាំងបីឃេីញហេីយព្រឺឆ្អឹងខ្នង់ខ្លះដែរ...
<< យើងមិនយល់ពីអ្វីដែលឯងនិយាយទេតើពូឯងបោកប្រាស់ទំនុកចិត្តកុហកឯងបែបម៉េចបើរាល់ថ្ងៃយើងឃើញគាត់ស្រឡាញ់ឯងចង់ស្លាប់ទៅហើយ🤨 >> រាល់ថ្ងៃនេះឃើញតែតាមចិត្តថ្នាក់ថ្នមប៉ុណ្ណេះហើយនៅថាកុហកបោកប្រាស់ទំនុកចិត្តទៀតធ្វើឲ្យប្រាយមិនឆ្ងល់មិនបាន
<< មែនហ្នឹងហើយឯងនិយាយត្រូវ រាល់ថ្ងៃនេះណាឃើញថាគាត់ស្រឡាញ់ថ្នាក់ថ្នមសឹងអីនេះនៅមើលមិនឃើញទៀតហ្អ៎ >> ទោះគេមិនបាននៅផ្ទះជាមួយក៏អ៊ីបូអាចស្មានដឹងដែរព្រោះគ្រាន់តែជួបត្រួសៗក៏ឃើញថានាយតូចថ្នាក់ថ្នមសម្ដីផ្អែមទន់ភ្លន់ជាមួយរហូតហើយនៅតម្រូវតាមចិត្តបានទៀតផង
<< ឯងមិនមែនជាយើងឯងមិនយល់ទេ ម្សិលមិញពេលដែលពួកឯងបាត់ខ្លួនគាត់ថាបើយើងប្រាប់ថាពួកឯងនៅណាគាត់នឹងព្រមមុជទឹកជាមួយយើងគាត់បានក្បត់ពាក្យសន្យាកុហកបោកប្រាស់ទំនុកចិត្តយើងហើយថែមទាំងព្រឹកមិញអាប្លូដេរក្នុងបន្ទប់ជាមួយគាត់ទៀតសួរថាចិត្តយើងឈឺប៉ុណ្ណាហាស!!! >> បៃប៊លនិយាយដោយទឹកមុខចង់យំជាប់ជាមួយអារម្មណ៍មួរម៉ៅនិងខឹងយ៉ាងសំបា រីឯអ្នកទាំងបីអ្នកនោះឮហើយគឺគ្រាំនិងហួសចិត្តយ៉ាងខ្លាំងតែក៏យល់ពីចិត្តគេដូចគ្នាតែអ្វីដែលធ្វើអោយអន្ទាក់ចិត្តពួកគេទាំងបីនោះគឺបើសិនបៃប៊លមិននិយាយថាពួកគេនៅកន្លែងណាទេអញ្ចឹងពួកគេត្រូវជាប់នៅក្នុងហ្នឹងរហូតមែនទេ???នេះទឹកចិត្តមិត្តភក្តិគេឬ😤
<< នេះបើសិនជាឯងមិននិយាយឯងចង់ឱ្យពួកយើងជាប់នៅក្នុងនោះរហូតមែនដែរទេហាស!! >>ប្រាយដំឡើងសំឡេងចង់តែវ៉ៃអ្នកទោលមុខទេនេះយកពួកគេជាថ្នូរដោះដូរនិងការងូតទឹកជាមួយពូគេហ្អ៎?
<< ឯងកុំគិតយើងអាក្រក់បែបនេះពេកតើបានទេ....ទោះពូយើងមិនព្រមងូតទឹកជាមួយយើងក៏យើងនៅតែប្រាប់គាត់ដដែលហ្នឹងអ្នកណាទៅដាច់ចិត្តចោលមិត្តនោះ ....ហេហេ >> បៃប៊លសើចមិនសមដោយរៀបពាក្យនិយាយយ៉ាងល្អដើម្បីកុំឲ្យមិត្តគេយល់ច្រឡំ
<< យើងយល់ពីអារម្មណ៍របស់វាណាវើយ...ពួកឯងកុំគិតអាក្រក់លើវាអី ធ្វើម៉េចប្រហែលពេលនោះវាចេះតែឆ្លៀតយកឱកាសពីពូវាទៅវាក៏មិនខុសពីពួកយើងប៉ុន្មានដែរ >> ជុងហ្គុកនិយាយដល់ត្រឹមនេះគេយល់ច្បាស់ណាស់ថាគេផ្ទាល់ក៏ចង់បានឱកាសល្អដែរ😚។ ដូចជាគេក៏ចង់នៅជិតថេយ៉ុងដែរតែមិនត្រឹមតែគ្មានឱកាសទេថែមទាំងត្រូវមាត់នាយតូចទៀត🌚
<<ហ៊ឹម...>> អ៊ីបូ ប្រាយគេក៏យល់ដូចគ្នាពេលដែលឮជុងហ្គុកនិយាយបែបនេះ
<< យើងសុំទោសមុនហ្នឹងយើងដំឡើងសំឡេងដាក់ឯង >> ប្រាយយល់ខុសមុនហ្នឹងគិតអាក្រក់លើបៃប៊លថែមទាំងដំឡើងសំឡេងទៀតផង។
+ក្រុមហ៊ុន
<< ហ៊ើយ.......>> ការប្រជុំបានត្រូវបញ្ចប់យ៉ាងរលូនដែលធ្វើឱ្យនាយតូចមានអារម្មណ៍ធូរស្រាលពីការបញ្ចប់ការប្រជុំដ៏សំខាន់មួយនេះគេអាចមានពេលខ្លះសម្រាប់ខ្លួនឯងនិងសម្រាប់អាកូនចចករករឿងង៉រង៉ក់នោះ😗គេក៏យល់ដឹងថាខ្លួនខុសដែលក្បត់និងពាក្យសម្ដីម្សិលមិញតែគេមិនចូលចិត្តងូតទឹកឬរញ៉េញ៉េរញ៉ៃបែបហ្នឹងទេគេចូលចិត្តភាពឯកជនច្រើនជាងទោះជាពូកក្មួយក៏ដោយ
<< បៀវឯងយ៉ាងម៉េចហើយឃើញថាដកដង្ហើមធំម៉្លេះនៅគិតពី... >> វីនដែលស្មានមិនខុសថាកំពុងតែគិតពីអ្នកណានោះមិនទាន់បាននិយាយចប់ផងក៏ត្រូវបៀវនិយាយកាត់
<< អូ...!!!ការងារនៅមានច្រើនទៀតយើងកំពុងគិតថារកអ្នកណាមកជំនួសវាចេះ! >> បៀវនិយាយដោយងាកសម្លឹងទៅវីន
<< អូ!!យើងរវល់យើងទៅសិនហើយ >> វីនគ្រាន់តែឃើញបៀវងាកមកខ្លួនបែបនេះភ្លាមគឺដាក់មេប្រូចតែម្ដងធ្វើការមួយព្រឹកហត់ចង់ស្លាប់ទៅហើយនៅចង់បន្ថែមទៀតហ្អ៎ ជួយមិនបានទេ🤧
បន្ទាប់ពីវីនចេញទៅផុសស្នាមញញឹមចុងមាត់មុនហ្នឹងក៏ទម្លាក់ចុះវិញប្រអប់ដៃស្រឡូនលោកចូលហេាប៉ៅអាវធំក៏ឃើញសំបុត្រមួយច្បាប់ដែលបងប្រុសបន្សល់ទុកមុននឹងគាត់បានស្លាប់ទៅតែថាគេមិនទាន់ដាច់ចិត្តបើកមើលសំបុត្រមួយនោះទេនាយតូចនៅធ្វើចិត្តមិនបានគឺនៅនឹកឃើញអនុស្សាវរីយ៍រវាងខ្លួននិងបងប្រុសដែលមានតែរឿងល្អៗចូលមក ។ នឹកដល់គ្រានោះក៏មានអាកូនចចកតូចចូលមកក្នុងជីវិតគេបាតទៅហើយពេលដែលគេដឹងថាបងប្រុសខ្លួនមានកូនមួយពេលនោះគឺគេអាយុ 7 ឆ្នាំហើយបៃប៊លទើបតែ1ខួបជាងប៉ុណ្ណោះមិនថាគេឬអ្នកផ្ទះទេគឺមានការភ្ញាក់ផ្អើលទាំងអស់គ្នា
11ឆ្នាំមុន
<< អ្នកប្រុសតូចកុំរត់លឿនពេកប្រយ័ត្នដួល >> អ្នកបម្រើរត់តាមពីក្រោយហត់ផងខ្លាចផងបើមានរឿងអីទៅគិតយ៉ាងម៉េចសូម្បីជីវិតគេផ្ទាល់ក៏មិនដឹងថែរក្សាបានអត់ផងបើសិនជាកំលោះតូចថ្ពាល់ខួចនេះមានបញ្ហាអ្វីដួលឬមួយក៏បញ្ហាណាផ្សេងទៀតពួកវាច្បាស់ជាត្រូវដាក់ទោសជាមិនខាន
<< បងផាត់តើបងយកកូនអ្នកណាគេមកហ្នឹង >> កំលោះតូចថ្ពាល់ខួចសងខាងញញឹមស្រស់រត់មកពីក្នុងភូមិគ្រឹះយ៉ាងលឿនដោយមិនខ្វល់ថាមានអ្នករត់តាមពីក្រោយហត់ប៉ុណ្ណានោះឡើយគ្រាន់តែឈប់ភ្លាមក៏សួរចម្លើយពីបងប្រុសដែលឈរនៅទល់មុខគេភ្លាមៗតែម្តង រត់មុននេះមិនមែនរត់ប្រលែងលេងនោះទេគឺរត់ដើម្បីមករកចម្លើយពេលតែឮអ្នកបម្រើនិយាយថាបងប្រុសគេមានកូនទាំងដែលគេមិនដែលដឹងរឿងនេះសោះព្រោះពេលមានរឿងអាថ៌កំបាំងតិចឬច្រើនគេនឹងបងប្រុសគេតែងតែនិយាយប្រាប់គ្នាទាំងអស់មិនដែលចន្លេាះសោះឡើយតែហេតុអ្វីពេលនេះលេចមុខក្មេងណាមិនដឹងថាជាកូនរបស់គាត់??
<< គឺយកក្មួយប្រុសរបស់ឯងមកនោះអី... >> កំលោះសង្ហារខ្ពស់ស្រឡះញញឹមស្រស់និយាយទៅកាន់កំលោះតូចថ្ពាល់ខួចយ៉ាងស្រទន់ដោយបន្ទាន់ជង្គន់ដៃអង្អែរក្បាលនិងនៅក្នុងរង្វង់ដៃកំពុងតែពរក្មេងនោះ
<< តើគេមានអាយុប៉ុន្មានខួបហើយ? តែថាមុខក្មេងម្នាក់នេះមុខមិនកាត់តាមបងសោះ >> បៀវនិយាយទៅកាន់ក្មេងដែលនៅក្នុងរង្វង់ដៃរបស់បងប្រុសរបស់គេដែលក្មេងតូចម្នាក់នោះគិតតែពីសម្លឹងមុខគេដូចគ្នាតែបៀវមិនចូលចិត្តក្មេងហ្នឹងនោះទេដូចមានអារម្មណ៍ថាខ្ពើមរអើមព្រោះមើលទៅតាមការគិតវ័យឆ្លាតរបស់បៀវសម្លឹងមើលសាច់ឈាមក្មេងនៅក្នុងរង្វង់ដៃនោះក៏ដឹងហើយថាក្មេងនោះប្រហែលជាមិនមែនជាកូនរបស់បងប្រុសគេនោះទេ។ដោយសង្កេតឃើញថាក្មេងនៅក្នុងរង្វង់ដៃរបស់បងប្រុសគេគឺមានស្នាមជាំតំបៅតូចធំហើយថែមទាំងមុខមិនដូចបងប្រុសគេទៀតមើលទៅដូចជាក្មេងអ្នកសុំទានអញ្ចឹងដែលគ្មានប៉ាម៉ាក់មើលថែអញ្ចឹង
<< គឺគេអាយុ1ខួបជាងហើយ បៃប៊លជំរាបសួរពូបៀវទៅ >> ផាត់ឆ្លើយនឹងសំណួរបៀវពិតមែនតែសំណួរចុងក្រោយបែរជាគ្មានចម្លើយទៀតថែមទាំងប្ដូរប្រធានបទឱ្យបៃប៊លទៅជម្រាបសួរអ្នកទៅមុខទៅវិញគ្រាន់តែឃើញសកម្មភាពបែបនេះហើយបៀវយល់បាត់ទៅហើយតែក៏មិនបាននិយាយអ្វីដែរបៀវក៏ចូលទៅក្នុងវិញដោយទឹកមុខរៀបស្មើតែមានចរិតអ្នកប្រុសតូចជាប់មកពីកំណើតតែម្ដង
<< ខ្ញុំគិតថាបងកុហកខ្ញុំមិនសមទេ >> បៀវនិយាយទៅកាន់ផាត់ដែរដើរតាមពីក្រោយគេរីឯផាត់បានត្រឹមតែញញឹមមិនសមគ្រាន់តែរឿងប៉ុណ្ណឹងក៏ឲ្យបៀវចាប់បានបាត់ទៅហើយ។ តើសម្ដែងនៅមុខម៉ាក់គេសមដែរទេណ៎...បើបៀវចាប់បានបាត់ទៅហើយ
<< អ្នកម៉ាក់ខ្ញុំមកវិញហើយ >> គ្រាន់តែផាត់ជួបអ្នកស្រីភូមិផារ៉ាត់ភ្លាមក៏ស្រែកប្រាប់ពីចម្ងាយតែម្ដងធ្វើឱ្យអ្នកដែលឈរពីចម្ងាយនោះកើតជាចម្ងល់ភ្លាមៗតើក្មេងនៅក្នុងរង្វង់ដៃកូនប្រុសគាត់ជាអ្នកណា?
<< តើឯងយកកូនអ្នកណាគេមក? >> ទឹកមុខអ្នកស្រីភូមិផារ៉ាត់មិនបានញញឹមនោះទេគឺស្រាប់តែជួញចិញ្ចើមភ្លាមៗដោយសម្លឹងទៅក្មេងក្នុងរង្វង់ដៃមិនឈប់
<< គឺកូនរបស់ខ្ញុំហ្នឹងហើយ >> ផាត់
<< កូនរបស់ឯង...គិតថាយើងល្ងង់ជឿឯងមែនទេ >> អ្នកស្រីភូមិផារ៉ាត់ញញឹមចុងមាត់ទាំងហួសចិត្ត
<< កូនមួយនេះពិតជាកូនរបស់បងផាត់មែន >> បៀវនិយាយបន្ថែមធ្វើអោយកើតភាពស្ងៀមស្ងាត់មួយរំពេច
<< ឯងនិយាយពីស្អីហ្នឹងបៀវ!!ឯងដឹងមកពីណាថាកូននេះជាកូនរបស់ផាត់នោះ >> បន្ទាប់ពីស្ងាត់មួយសន្ទុះមកធ្វើឱ្យអ្នកស្រីភុងផារ៉ាត់ សួរទៅកាន់បៀវភ្លាមៗដោយឆ្ងល់ដឹងមកពីណាសូម្បីតែគាត់ជាម្ដាយគាត់នៅមិនដឹងទៅហើយ...ហើយចុះត្រឹមបៀវដែររាល់ថ្ងៃគិតតែពីនៅតែក្នុងផ្ទះមិនដែលចេញទៅណាក្រៅពីទៅរៀនហ្នឹង
<< ខ្ញុំនិយាយម៉េចគឺអញ្ចឹងហើយម៉ាក់មិនបាច់ឆ្ងល់ទេបើម៉ាក់ឆ្ងល់ក៏មិនបានអ្វីមកវិញដែរបើកូននេះជាកូនរបស់បងផាត់ទៅហើយ មិនយូរមិនឆាប់ទេបងថ្លៃហ្នឹងចូលមករស់នៅក្នុងផ្ទះនេះហើយ >> បៀវនិយាយដោយទឹកមុខរៀបស្មើរធ្វើឱ្យអ្នកស្រីភុងផារ៉ាត់ងាកមកសម្លឹងក្មេងរង្វង់ដៃភ្លាមៗដោយមិនចង់ជឿ
<< មែនហើយម៉ាក់តែតិចទៀតប្រពន្ធខ្ញុំនឹងចូលមករស់នៅជាមួយគ្នាហើយ ....អញ្ចឹងហើយ....>> ផាត់និយាយដោយញញឹមទៅកាន់ម៉ាក់របស់គេតែមិនទាន់ចប់សេចក្តីផងក៏គាត់និយាយកាត់
<< យើងមិនទទួលស្គាល់កូនប្រសារណាទាំងអស់ក្រៅពីកូនណាយ៉ាដែរ!!! >> អ្នកស្រីភុងផារ៉ាត់និយាយរួចក៏ដើរចេញទៅទាំងកំហឹង។ខំមើលកូនស្រីអ្នកថ្លៃថ្នូរឲ្យបែរជាអាកូនជើងល្អទៅមានកូនជាមួយស្រីផ្សេងមកពីណាក៏មិនដឹងថាមិនត្រូវអាប់រាសីមួយគ្រួសារទៀតផងក៏មិនដឹង
<< បងអរគុណឯងហើយបៀវ >> ផាត់ញញឹមស្រស់
<< មិនអីទេខ្ញុំអាណិតដល់ក្មេងទោះគេមិនមែនជាប់សាច់ឈាមនិងបងក៏ដោយប្រហែលជាក្មេងហ្នឹងមានហេតុផលចំពោះបងហើយ ទុកថាខ្ញុំធ្វើបុណ្យទៅចុះ >> មាត់និយាយថាអាណិតធ្វើបុណ្យទេតែកែវភ្នែករបស់បៀវវិញសម្លឹងសម្លក់នើលទៅកាន់ក្មេងរង្វង់ដៃដោយស្អប់ខ្ពើមមិនចូលចិត្ត
<< ឯងមើលដឹងយ៉ាងម៉េចថាមិនមែនជាកូនរបស់បង? >> ផាត់ឆ្ងល់ខ្លាំងណាស់មើលយ៉ាងម៉េចបានដឹងថាមិនមែនជាកូនរបស់គេ?
<< បើគេជាកូនរបស់បងមែនបងមិនបណ្ដើរឲ្យក្មេងហ្នឹងមានស្នាមរបួសរញ៉េរញ៉ៃអញ្ចឹងទេ ទោះបងខំប្រឹងបិទបាំងស្នាមរបួសរបស់ក្មេងហ្នឹងយ៉ាងណាក៏ដោយក៏នៅតែអាចមើលឃើញដែរហើយមុខក្មេងហ្នឹងក៏មិនដូចបងដែរ ចេះសំណាងហើយដែលម៉ាក់មិនចាប់អារម្មណ៍ ហើយបងក៏មិនដែលនិយាយរឿងនេះឲ្យខ្ញុំស្ដាប់ដែរ >> មិនពិបាកសង្កេតទេទោះគេក្មេងក៏ដោយក៏គេអាចមើលដឹងដែរអ្នកដែលជាឪពុកមិនបណ្ដើរឲ្យកូនមានស្នាមរបួសឬស្គមស្គាំងអញ្ចឹងទេលើកលែងតែឪពុកមិនស្រឡាញ់កូនអញ្ចឹងទេមានតែកូនរើសបាន ហើយគេនឹងបងគេក៏មិនដែលមានអាថ៌កំបាំងអីលាក់បាំងនឹងគ្នាដែរអញ្ចឹងគេអាចស្មានឃើញមុខក្មេងនេះដំបូងម្ល៉េះ
<< បើខ្ញុំសង្កេតមើលទៅក្មេងនេះប្រហែលជាបងរើសបានថ្មីថ្មោងផងក៏មិនដឹង >> បៀវនិយាយដោយភ្នែកដៀងទៅក្មេង
<< គឺបងរើសក្មេងហ្នឹងពីក្នុងព្រៃមកទេ >>
<< រើសបានពីក្នុងព្រៃ!!!ពេលណា??? >>
<< គឺមួយអាទិត្យមុននេះឯង >>
<< ខ្ញុំគិតថាបងឈប់និយាយទៅមានអ្នកចាំស្ដាប់យើងហើយ >> បៀវនិយាយសិបៗរីឯផាតគ្រាន់តែឮភ្លាមក៏ស្ងាត់មាត់ក៏ពួកគេឡើងទៅលើបន្ទប់តែម្ដង
<< ហ៊ើយ...មុននេះពួកគេនិយាយពីស្អីស្តាប់មិនច្បាស់សោះ >> អ្នកស្រីភុងផារ៉ាត់ខំលូបស្ដាប់យ៉ាងយល់ចិត្តទុកដាក់តែបែរជាមិនបានឮអ្វីសោះឡើយមាត់មួយៗនិយាយតិចៗថ្នមៗស្ដាប់មិនកើតចុងក្រោយត្រូវបៀវចាប់បានថាមានអ្នកលុបស្ដាប់ទៀត។
ពេលល្ងាច សួនច្បារ
<< ម៉េចក៏បងមកអង្គុយទីនេះហើយកូនបងនៅឯណា?>> បៀវដាច់ដែលឈរសម្លឹងបងប្រុសជាយូរមកហើយក៏ដាច់ចិត្តចូលទៅសួរឃើញថាទឹកមុខបងប្រុសស្រពោនចិញ្ចើមចងចូលគ្នាដូចខ្សែពួរ
<< គឺបង...>>
<< គិតពីរឿងម៉ាក់មែន ខ្ញុំគិតថាបងកុំគិតច្រើនពេកពេលដែលបងយកបងថ្លៃមកនៅក្នុងផ្ទះគឺចប់បាត់ហើយ >>
<< តែបងខ្លាចម៉ាក់មិនព្រម >>ផាត់និយាយដោយទឹកមុខព្រួយបារម្ភនិងគិតច្រើន
<< គាត់ច្បាស់ជាយល់ព្រម >> បៀវនិយាយដោយមុខស្មើរឡើងជឿជាក់
<< ឯងកុំនិយាយធ្វើមកស្រួលៗបែបហ្នឹងមើលឯងនិយាយមើលធ្វើតែមិនស្គាល់ពីចរិតម៉ាក់ >> ផាត់និយាយយ៉ាងហួសចិត្តនេះមិនស្គាល់ពីចរិតគាត់មែនទេបានធ្វើជាធម្មតាៗបែបនេះ???
<< បងសាកគិតទៅមើលគាត់មិនចូលចិត្តបងថ្លៃមែនតែ ថាគាត់អត់មានអត់ចូលចិត្តកូនបងឯណា បើសិនជាគាត់អត់ចូលចិត្តកូនបងក៏គាត់មិនឲ្យកូនបងគេងនៅហ្នឹងដែរ >> បៀវនិយាយដោយជឿជាក់ដូចគេនិយាយថាឈាមខាត់ជាងទឹកទោះកូននោះមិនមែនជាកូនផាត់ក៏ដោយ បៀវនឹងផាត់គឺគេជាអ្នកដឹងរឿងហ្នឹងម៉ាក់គេមានដឹងឯណាអញ្ចឹងហើយមានតែដំណើររឿងទៅតាមហ្នឹងទៅ
<< មែនហើយ!!!ម៉េចក៏បងទើបតែនឹកឃើញ >> ផាត់និយាយដោយទ្ទះថ្នាស់ខ្លួនឯងទាំងហួសចិត្ត
<< អញ្ចឹងហើយខ្ញុំទៅបន្ទប់ខ្ញុំវិញហើយ >> បៀវនិយាយដោយរៀបនឹងងើបឡើងទៅបន្ទប់ទៅហើយមួយថ្ងៃគេរៀនច្រើនទាំងដែលគេនៅក្មេងសោះ ធ្វើម៉េចបើគេថ្ងៃអនាគតជាអ្នកស្នងតំណែងពីប៉ារបស់គេហ៊ើយ......
<< ឈប់សិន >>
<< មានការអីបងផាត់??? >>
<< បងចង់មានអនុស្សាវរីយ៍ជាមួយឯង >>
<< អនុស្សាវរីយ៍អីទៅពួកយើងមានអនុស្សាវរីយ៍ជាមួយគ្នារាប់មិនអស់ឯណោះបង >>
<< គឺបងចង់មានអនុស្សាវរីយ៍ជាមួយឯងបន្តិចបន្តួចហ្នឹងណា បងចង់ឲ្យឯងនឹងបងសរសេរសំបុត្រពីក្នុងចិត្តថាថ្ងៃអនាគតចង់ធ្វើអីឬក៏ចង់បានអី រួចហើយយកវាទៅកប់នៅក្នុងដីចាំបៃប៊ល18 ឆ្នាំចាំយកវាមកវិញហើយនិងបើកមើលទាំងអស់គ្នាយល់យ៉ាងម៉េចដែរគឺបងចង់លេង >> ផាត់និយាយដោយអារម្មណ៍អៀនខ្មាស់នេះខ្លួនអាយុបងគេបែរជាមកលេងល្បែងដូចកូនក្មេង
<< អញ្ចឹងក៏បានដែរឱ្យតែបងសប្បាយចិត្តខ្ញុំអូខេជានិច្ច តែថា...អ្នកណាគេឈ្មោះបៃប៊លទៅខ្ញុំដូចមិនដែលស្គាល់ ? >> សម្ដីនិយាយយ៉ាងម៉ឺងម៉ាត់ទៅកាន់អ្នកទល់មុខ ឱ្យតែបងប្រុសគេសប្បាយចិត្តគេយល់ព្រមគ្រប់យ៉ាងព្រោះគេមានតែពីរនាក់បងប្អូនដែលយល់ចិត្តគ្នាតែប៉ុណ្ណោះតែដល់ប្រយោគចុងក្រោយរាងឆ្ងល់បន្តិចអ្នកណាគេឈ្មោះបៃប៊លទៅព្រោះមិនដែលឮបងគេរំលឹកឈ្មោះនេះឬមួយសំដៅទៅ...
<< គឺកូនរបស់បងហ្នឹងហើយចេះសួរទៅកើត >> ផាត់ហួសចិត្តយ៉ាងខ្លាំងនេះមិនស្គាល់ឈ្មោះកូនរបស់គេទេអីតែតាំងពីមកដល់ភូមិគ្រឹះវិញគេមិនបានប្រាប់ឈ្មោះកូនរបស់គេទៅបៀវដូចគ្នានិងអ្នកផ្សេងទៀតអញ្ចឹងហើយទើបរាងសញ្ញាចិត្តបន្តិចហួសចិត្តនឹងខ្លួនឯងដូចគ្នា
<< ចុះបើបងមិនទាន់និយាយប្រាប់ខ្ញុំផង កុំថាឡើយតែខ្ញុំសូម្បីតែម៉ាក់ក៏បងមិនទាន់ប្រាប់ឈ្មោះកូនរបស់បងដែរ >> ទឹកមុខរៀបស្មើនិយាយទៅកាន់អ្នកទល់មុខ ឱ្យដឹងយ៉ាងម៉េចបើគេមិនមែនជាព្រះឯណាបើមិនបានប្រាប់គ្នាផងឱ្យដឹងយ៉ាងម៉េចបៀវរៀងហួសចិត្តបន្តិចដែរហ្នឹងណាស់
<< តោះចាប់ផ្ដើមជីកដីទៅនៅក្រោមដើមឈើមួយនោះ >> ផាត់បង្វែរឈប់និយាយរឿងឈ្មោះរបស់កូនគេមកនិយាយរឿងជីកដីវិញប្រសើរជាងព្រោះគេមានគម្រោងអីក៏មិនដឹងតាំងពីគេរើសបៃប៊លបានមួយអាទិត្យមកម៉្លេះគ្រាន់តែរើសក្មេងម្នាក់មកចិញ្ចឹមម៉េចក៏គិតវែងឆ្ងាយយ៉ាងនេះ?
<< យើងចាំបាច់ជីកខ្លួនឯងធ្វើអីឱ្យអ្នកមើលថែសួនមកជីកឱ្យទៅ >>
<< បងភ្លេចឲ្យឈឹង >> ផាត់
គ្រាន់តែជីកដីបានជ្រៅបន្តិចបៀវនិងផាត់ក៏បានសរសេរសំបុត្រដែលចេញពីអ្វីដែលប៉ងប្រាថ្នានិងរបបដែលខ្លួនឯងតម្រូវការ សរសេរដាក់ចូលក្នុងសំបុត្រនោះរួចដាក់ចូលក្នុងប្រអប់ដែកតូចល្មមរួចក៏បោះវាចូលក្នុងដីហើយក៏បញ្ជាឲ្យអ្នកមើលថែសួនជីកកប់ប្រអប់នោះក្នុងដីវិញ រវាងបៀវនិងផាត់បាននិយាយរួចហើយថាចាំពេលបៃប៊លអាយុ 18 ឆ្នាំចាំគាស់វាឡើងមកវិញតែបៀវបានធ្វើខុសសន្យាបៀវបានឲ្យអ្នកថែសួនច្បារជីកគាស់មុនពេលកំណត់ព្រោះតែចង់ដឹងថាសំបុត្របងប្រុសចង់សរសេរពីអ្វីរហូតមកដល់បច្ចុប្បន្ននេះគេមិនទាន់បានបើកមើលទេ សំបុត្រនេះនៅក្នុងដៃរបស់បៀវអស់រយៈពេល 2 ឆ្នាំទៅហើយស្របពេលដែលផាត់បានស្លាប់ពីឆ្នាំដូចគ្នា
បច្ចុប្បន្ន
<< តើយើងគួរតែបើកមើលឥឡូវដែរទេហេតុអីបានជាអារម្មណ៍យើងមិនចង់មើលវាទាល់តែសោះ >> ភ្នែកសម្លឹងមើលទៅសំបុត្រនោះមិនដាក់ចិត្តមួយចង់បើកមើលចិត្តមួយទៀតមិនចង់បើកមើល ដូចមានប្រផ្នូលអ្វីដែរមិនអាចទទួលយកបាន
<< ហ៊ើយ....មុននឹងក្រោយគង់តែបើកមើលនោះទេចង់បើកមើលឲ្យហើយតែម្ដងទៅកុំឱ្យមានអារម្មណ៍មិនល្អទៀតអី >> ប្រអប់ដៃស្រឡូនបើកស្រោមសំបុត្រយ៉ាងថ្នមដៃព្រោះសំបុត្រនោះរាងចាស់ទក់បន្តិចគ្រាន់តែបើកសំបុត្រនោះអានចប់ភ្លាមបៀវគឺស្រឡាំងកាំងតែម្ដងមិនដឹងនិយាយបែបម៉េចគឺគ្រាំយកតែមែនទែនតែម្ដងដៃគឺញ័រអស់ហើយវាមិនមែនជាពាក្យបណ្ដាសាឬអ្វីនោះទេតែវាជាសំណូមពរចុងក្រោយរបស់បងគេទៅវិញ។តើសំបុត្រនៅក្នុងនោះសរសេរពីអ្វីទៅ?សំណូមពរនោះពិបាកខ្លាំងណាស់តើមែនទេបានជាធ្វើឲ្យគ្រាំដល់ថ្នាក់នេះ???
និពន្ធដោយ អេនជី💙💙
YOU ARE READING
ឈ្លក់វង្វេងស្នេហ៍លោកពូ💙🖤
Paranormalទោះបីយ៉ាងណាលោកពូនៅតែជារបស់ខ្ញុំជារៀងរហូត😏និងឆ្ពោះទៅធ្វើជាម្ដាយរបស់កូនរបស់ខ្ញុំព្រោះមុខពូបៀវសមធ្វើជាប៉ាតូចរបស់កូនខ្ញុំណាស់😈🖤💙
