សំឡេងសើចក្អាកក្អាយនៅក្នុងបន្ទប់របស់ពួកក្មេងៗទាំងបួនដែលមើលទៅពួកគេហាក់បីដូចជាចុះសម្រុងគ្នាល្អណាស់ វាមិនដូចគ្រាដំបូងដែលពួកគេទើបតែស្គាល់គ្នានោះទេ ពួកគេនាំគ្នានិយាយពីនេះពីនោះមិនឈប់មិនឈរហាក់បីដូចជាទឹកនិងត្រីអិញ្ចឹង មិនដូចពីមុនសឹងតែចាប់ហែកគ្នាទាំងរស់នេាះទេ តែថាជាធម្មតាមិនថាស្នេហាឬក៏មិត្តភាពពេលខ្លះគ្រាដំបូងដែលពួកគេជួបគ្នាតែងតែមានការស្អប់គ្នា ការមិនចូលចិត្តគ្នា មិនចង់ឃេីញមុខ ប៉ះមិនបាន បន្ទាប់មកក៏ប្រែមកជាមនុស្សដែលខ្វះមិនបានទៅវិញ តេីត្រូវដែរទេបងប្អូន😂✌️ ក្រឡេកមកមេីលបៃប៊លវិញគេពិតជាសប្បាយចិត្តខ្លាំងណាស់ពេលដែលបានជួបមិត្តភក្តិល្អៗដូចជាពួកគេបែបនេះ ទោះបីជាទើបតែជួបគ្នាបានរយៈពេលខ្លីនិងមានភាពរកាំរកូសជាមួយគ្នាបន្តិចបន្តួចក៏ដោយក៏អ្វីៗគ្រប់យ៉ាងវាប្រែមកជាពណ៍សុីជម្ពូវិញក្នុងរយៈពេលតែមួយរំពេជ...(ឃេីញអត់គេឡេីងស្រលាញ់គ្នានៀក៎ ចេះតែថាគេស្អប់គ្នាហាស៎ )
<< បៃប៊លយើងគិតថាគួរតែនាំគ្នាលេងអីសប្បាយៗវិញហីព្រេាះពួកយេីងដូចជានិយាយលេងជាមួយគ្នាយូរដែរហេីយ >>
ឃើញពួកគេនិយាយគ្នាវ៉ែដូចផ្សាលក់ត្រីផ្អេីលដល់ផ្ទះអ្នកភូមិបីបួនក៏ផុសគំនិតចង់បបួលគ្នាលេងអីឱ្យសប្បាយជាងនេះព្រេាះថាអង្គុយវ៉ែនឹងគេនឹងឯងឡេីងចង់ក្រិនគូថដែរហេីយចង់លេងល្បែងកំសាន្តឱ្យយឺតសសៃសសូងខ្លះ(ល្មមក្រិនហេីយបេីនាំគ្នាអង្គុយតាប៉ែមិនឈប់បែបនេះ)
<< ហឹុមយេីងយល់ស្រប តែថាពួកយេីងគួរតែលេងអីវិញទៅ!!! >> អ៊ីបូ
<< លេងបិទពួន យ៉ាងម៉េចដែរ >> ប្រាយពោលឡើងកាត់ចង្វាក់អ្នកទាំងពីរដែលរៀបនឹងឆ្លេីយនៅនូវចម្លេីយតែមួយដូចគ្នា
<< គំនិតល្អ អញ្ចឹងពួកយេីងប៉ាវទៅ អ្នកណាចាញ់ អ្នកនឹងចាំទី >> បៃប៊ល
<< Ok អញ្ចឹងតេាះ >> ជុងហ្គុក អ៊ីបូ ស្រែកស្របគ្នា
<< ប៉ាវ...យីង......>>
ក្រាក!!!!
<< តោះពួកក្មេងៗ >>
វីនបើកទ្វារនិយាយទៅកាន់ពួកក្មេងៗដោយទឹកមុខរាបស្មើបំផុតធ្វើឲ្យពួកក្មេងទាំងបីមានអារម្មណ៍មិនស្រួលក្នុងចិត្តលើកលែងតែបៃប៊លមួយតែប៉ុណ្ណោះដោយធ្វើមុខធម្មតា
<< ទៅណាទៅបង? >>
ប្រាយពោលឡើងទាំងចម្ងល់ឱ្យគេទៅណាទៅឬមួយក៏យកគេទៅដាក់នៅកន្លែងដើមវិញមែនគេមិនចង់ទៅឡើយស្មាលាហើយសុខចិត្តនៅក្នុងបន្ទប់ម្នាក់ឯងប្រសើរជាង ក៏ល្អជាងនៅទីនោះ ត្រូវវាយដំច្រំធាក់បើសិនជាសុំលុយគេមិនបានឱ្យទៅម៉ែដោះ។ប្រាយមានអារម្មណ៍ថាចង់យំទោះមុននេះផេនឃ្វីននិយាយថាឲ្យពួកគាត់មើលថែគេក៏ដោយតែខ្លាចថាពេលដែលផេនឃ្វីនចេញទៅផុតពួកគាត់នឹងប្រែក្រឡាស់ព្រោះដឹងថាពួកគាត់មិនចូលចិត្តក្មេងអាណាថាដូចជាពួកគេឡើយ
<< ម៉េចក៏ធ្វើមុខអញ្ចឹងបងមានយកឯងទៅណាក្រៅពីទៅធ្វើការជាមួយបងនោះ...ព្រោះល្ងាចនេះពួកយើងត្រូវទៅនៅភូមិគ្រឹះវិញ រីឯអ៊ីបូនិងជុងហ្គុកទៅនៅជាមួយអាកូនកណ្ដុរតូចនិងអាស្វារពឹសនោះទៅ >>
វីននិយាយដោយអង្អែលក្បាលប្រាយដែលមានអារម្មណ៍ភិតភ័យ រីឯប្រាយគ្រាន់តែឮបែបនេះភ្លាមអារម្មណ៍មុននេះប្រែទៅជាសប្បាយឡើងវិញភ្លាមៗ តែក្មេងតូចទាំងពីរដែលសម្លឹងមើលមុខគ្នាម៉ក់ៗទៅវិញទៅមកមានការងឿងឆ្ងល់ជាខ្លាំងថាអ្នកណាកូនកណ្ដុរតូចហើយនិងអ្នកណាជាស្វារពឹសនេាះព្រេាះតាំងពីពួកគេចូលមករស់នៅទីនេះមកគឺមិនដែលឮឈ្មោះទាំងនេះនេាះទេ តើជាឈ្មេាះរបស់អ្នកណាទៅ?
<< ពីរនាក់ឯងកុំបាច់ឆ្ងល់ តាសចេញទៅដឹងហើយថាជាអ្នកណានេាះ >> វីននិយាយដោយកាន់ដៃប្រាយដើរចេញពីបន្ទប់
<< តោះទៅ >>
ថេយ៉ុងនិយាយដោយអារម្មណ៍ធុញថប់ដេាយឱបដៃសម្លឹងមើលទៅជុងហ្គុក
<< ទៅណាទៅ? >> ជុងហ្គុក
<< យកឯងទៅបេាះចោលក្នុងធុងសំរាមទេដឹង...សួរដូចឆោតតោះទៅ!!! >> ថេយ៉ុង
<< បាទ >>
ជុងហ្គុកមិនហ៊ាននិយាយតបតលើសពីពាក្យថាបាទនោះទេព្រោះយល់ថាខ្លួននៅក្រោមដំបូលផ្ទះគេត្រូវតែឲ្យគេអាណិតស្រឡាញ់ប្រសើរជាងស្អប់ ទោះពាក្យសម្ដីមិញគេមិនចូលចិត្តក៏ដោយក៏ត្រូវតែបង្ខំចិត្តឆ្លេីយដេាយឱនលំទេានដែរ
<< អូហ៎បងភ្លេចប្រាប់...នេះហើយគឺជាអាកូនស្វាដ៏រពឹស ដែលឯងឆ្ងល់មុនហ្នឹងហើយអាមួយនេះហើយគឺជាកូនកណ្ដុរតូច >>
វីនបានណែនាំពីnicknameរបស់ម្ចាស់សាមីខ្លួនដេាយចង្អុលទៅកាន់ថេយ៉ុងហើយនិងសៀវចាន់ដែលធ្វើឲ្យអ្នកទាំងពីរខ្មាស់ក្មេងៗមិនស្ទើរទេ ព្រេាះមុននេះខំសុីញ៉ូហាមផងតែក៏មកត្រូវអាចម្កួតមិត្តនេះហែកកេរ្ត៍ចេញមកខ្ទេចអេាយទាល់តែបាន🌚
<< ឯងចង់ស៊ីបាតជើងឬយ៉ាងម៉េចហា!!...>> សៀវចាន់និយាយដោយលើកជើងត្រឹមជង្គង់វីនថែមទាំងលេីកដៃចង្អុរវីនដែលបញ្ជាក់ថាគេពិតជាចង់ធាក់វីនខ្លាំងណាស់នៅពេលនេះ...
<< ឯងចាត់ការទៅចាំយើងអ្នកបិទគូទ >>
ថេយ៉ុងខ្នាញ់មិនស្ទើរដែរហ្នឹងណា...ចង់តែកាប់ចានទេតែពេលនេះសៀវចាន់ចេញមុខមកមុនហើយទុកឱ្យគេទៅចុះចាំខ្លួនជាអ្នកបិទគូទវិញ😏រីឯបៀវវិញអង្គុយគងទាក់ក្លាសម្លឹងមើលទៅកូនទន្សាយ នឹង កណ្ដុរ ចេញក្បាច់គុណសិនមុននឹងរៀបចេញទៅធ្វើការ...តែរៀបហ្នឹងមានក្បាច់គុណបញ្ចេញនៅលេីសង្វៀនកណ្តាលផ្ទះទៅហើយតែក៏ត្រូវសំឡេងមួយមកបង្អាក់ឲ្យបញ្ឈប់សកម្មភាពភ្លាមៗ
<< បានហើយក្រែងពួកឯងមានការងារប្រជុំរៀងៗខ្លួនអី ហេីយម៉េចក៏នៅប្រកែកគ្នាលេងទៀតអ្ហា!!......😤ឬមួយក៏ចង់... >>
YOU ARE READING
ឈ្លក់វង្វេងស្នេហ៍លោកពូ💙🖤
Paranormalទោះបីយ៉ាងណាលោកពូនៅតែជារបស់ខ្ញុំជារៀងរហូត😏និងឆ្ពោះទៅធ្វើជាម្ដាយរបស់កូនរបស់ខ្ញុំព្រោះមុខពូបៀវសមធ្វើជាប៉ាតូចរបស់កូនខ្ញុំណាស់😈🖤💙
