ពន្លឺភ្លើងចម្រុះពណ៍ភ្លឺចញ្ចាចពេញទីធ្លាសាលាគួបផ្សំជាមួយប៉េងប៉េាងនឹងផ្កាលម្អគួរជាទីគាប់ភ្នែកនៅជុំវិញដោយមានសិស្សានុសិស្សលោកគ្រូអ្នកគ្រូនឹងនាយកសាលាចូលរួមយ៉ាងច្រេីនកុះករពេារារពេញដេាយភាពសប្បាយរីករាយ យេីងក្រឡេកមកមេីលអ្នកដែលឈរចាំមុខរបងសាលាឯណេះវិញម្តង មេីលទៅទឹកមុខរបស់នាយតូចទាំងពីរពួកគេដូចជាមិនសប្បាយអរដូចគេដូចឯងសោះឡើយ...
កំលោះតូចសាច់សដូចបណ្តូលចេកកូនថៃកាត់ចិន កែវភ្នែកកស្រទន់ច្រមុះស្រួចបបូរមាត់សុីជម្ពូមើលទៅពីជ្រុងណាក៏គួរឱ្យស្រឡាញ់ទាស់ត្រង់ថាសម្ដីរាងកាចបន្តិចតែចិត្តល្អម្នាក់នោះមានឈ្មោះថាសៀវចាន់រីឯនាយតូចម្នាក់ទៀតសាច់សដូចសំឡីកូនថៃកាត់កូរ៉េកែវភ្នែកមូលក្រឡង់ច្រមុះស្រួចបបូរមាត់ទម្រង់បេះដូងស៊ីនិងទម្រង់មុខខ្ជូតឈ្មេាះថាថេយ៉ុងកំពុងឈរចាំមហាមិត្តយ៉ាងត្រសងនៅខាងមុខរបងសាលាដេាយទឹកមុខមិនរីកប្រៀបដូចជាគេរៀបនឹងយយកទៅបាញ់ចេាល
<< ថេយ៉ុង !! វាមកនៅ យើងចាំវាឡើងស្ពឹកជើងអស់ហើយណា៎ >> ដេាយឯកឧត្តមមិត្តកម្រយាងមកពេកចាន់ផ្តេីមសំណួរឡេីងដោយមួរម៉ៅទៅកាន់អ្នកជិតខ្លួនព្រេាះគេឈរចាំអ្នកម្ខាងឡេីងចុករោយជើងអស់ជាងមួយម៉ោងទៅហើយ.....
<< នែ៎ សៀវចាន់!!មើល...យើងមើលមុខហ្អែងតិចមើលអ្ហែងមានគ្រាប់ភ្នែកអត់...>> ថេយ៉ុងសួរទៅកាន់សៀវចាន់និងប្រេីក្រញុាំដៃដ៏រវាមរបស់គេទាញក្បាលអ្នកម្ខាងទៀតមកទល់មុខខ្លួននឹងទាញបំបែរឲ្យមកមើលផ្លូវឆ្វេងស្តាំលេីក្រេាមស្ទេីរតែអ្នកម្ខាងទៀតរបូតក្បាលចេញពីស្មាបាត់ទៅហេីយ...
<< ឯងធ្វើស្អីហ្នឹង? យើងមានគ្រាប់ដែរភ្នែកតើ សួរដូចឆោត ហេីយយេីងក៏មិនមែនមានតែគ្រាប់ពីលើដែរយេីងមានទាំងមានទាំងគ្រាប់ពីក្នុងខេាដូចឯងទៀតផង !!! មើលឯងចុះលេងក្បាលយើងមិនសំចៃកំលាំងដៃបែបនេះតិចជ្រុះក្បាលយេីងមកឯងពិបាករេីសដាក់ឲ្យវិញឥឡូវហេីយ!! >> សៀវចាន់ខឹងនឹងថេយ៉ុងមិនស្ទើរទេនេះទាញក្បាលគ្នាមើលតែរបស់របរទៅហើយចុះបើរបូតក្បាលគេចេញមកតើគិតយ៉ាងម៉េច? សូម្បីតែខ្លួនក៏មិនបានទប់លំនឹងផងនាយតូខំប្រឹងកន្ត្រាក់ដៃថេយ៉ុងចេញពីក្បាលរបស់គេចេញឯក្នុងចិត្តវិញស្ទើរតែចង់ចាប់ថេយ៉ុងយកបេាះចូលក្នុងទឹកទៅហេីយព្រោះខ្លួនឈឺកមិនស្ទើរឡើយត្រូវមិត្តទាញមើលតែកៅស៊ូបែបនេះ នេះយល់ដល់ថាកំពុងនៅសាលាមិនទាន់ចង់សរុបនៅទីនេះទេទេីបសុខចិត្តខាំមាត់សង្កត់ចិត្តប្រេីពាក្យសម្តីដ៏ទន់ភ្លន់ផ្អែមល្ហែមតតាំងទៅកាន់កំពូលមិត្តវិញសិន តែចាំមេីលតែពេលទៅដល់ខុនដូវិញពេលណានឹងដឹងគ្នាជាមិនខាន...
<< អើ!!...បើមានភ្នែកដែរម៉េចក៏មិនបេីកមើលទៅ ថាអាបៀវនិងអាវីនវាមកឬនៅ កោតចេះតែសួរយើងទៅកើតបើយេីងមិនដឹងដូចតែឯងដែរនៀក៎!!!...>> ពិតជាហួសចិត្តមិនស្ទើរដែរហ្នឹងណាមានភ្នែកម្នាក់មួយគូរដូចគ្នាដែរសោះមិនចេះមើលខ្លួនឯងថាគេមកឬនៅ ? បើឈរនៅទីនេះអេះអុញចាំមេីលផ្លូវគេដូចតែគ្នាសេាះហ្នឹងមកសួរបែបនេះឲ្យគេឆ្លើយបែបម៉េចមានតែទាញក្បាលឱ្យបើកព្រះនេត្រមើលខ្លួនឯងតែម្តងទៅ
<< យើងចេះតែសួរទៅព្រោះឈរឡើងយូរហើយណាមួយអផ្សុកពេកហ្នឹងណាទើបបានចេះតែសួរៗទៅ តែមិននឹកស្មានថាឯងប្រេីម្រាមដៃដ៏សំអុយរបស់ឯងមកបេាចក្បាលរបស់យេីងបែបនេះទេ>>ឈរឡើងរេាយមួយថ្ងៃហើយមិនដឹងធ្វើអីមានតែរកសំណួរចេះតែសួរទៅកុំឲ្យស្ងាត់ពេកតែផ្ទុយមកវិញបែរជាបែរជាបានរង្វាន់ស្ទើរតែចង់ជ្រុះក្បាលទៅវិញធ្វេីអេាយគេខកចិត្តមិនស្ទេីរហេីយក៏ចង់សម្លាប់អ្នកម្ខាងទៀតភ្ភ្លាមៗដែរតែរវាមិនអាច
<< យេីងក៏មិនចង់ប្រេីម្រាមដៃដ៏ស្រស់ស្អាតរបស់យេីងមកប៉ះសក់ក្បាលដូចចំបេីងរបស់ឯងដែរ តែមកពីឯងនេះសួរខុសទំនងពេកទេីបយេីងសុខចិត្តលះបងដៃដ៏ស្រស់ស្អាតរបស់យេីងទៅជ្រលក់ជាមួយក្បាលរបស់ឯង....>> ដេាយឃេីញមិត្តដៀលកប់ៗមាត់បែបនេះមិនបង្អង់យូរគេក៏តបតផាំងៗទៅវិញដេាយមិនសំចៃមាត់ដូចគ្នាព្រេាះថាគេមិនមែនមានមាត់តែឯងឯណា
<<អេ៎្អ...ចាំយើងយូរហើយឬនៅ? >> កំពុងប្រកែកគ្នាមិនទាន់ផុតពីមាត់ផងវត្តមានរបស់បៀវក៏បានលេចមុខឡេីងនិងបេាះសំណួរសួរទៅទៅកាន់មហាមិត្តដែលកំពុងព្រូសដាក់គ្នាដូចឆ្កែរៀបនឹងត្របាក់គ្នា
<< ចេះសួរទៅកើត!!! គឺចាំយូរហ្នឹងហើយ សួរដូចមិនមើលមុខពួកយើងសោះថាវាយូរដល់ថ្នាក់ណា >> សៀវចាន់ស្រែកយកគ្មានទើសក្បាលអ្នកណាមួយរៀលដាក់បៀវព្រោះអាងថានៅទីនេះគ្មាមនុស្សណាក្រៅពីពួកគេ
<< តែនេះកម្មវិធីទើបតែចាប់ផ្ដើម 20 នាទីទេតើ ? ចុះពួកឯងមកតាំងពីពេលណា នេះកុំប្រាប់ណាថាពួកឯង....>> គេពិតជាឆ្ងល់ខ្លាំងណាស់កម្មវិធីទើបតែចាប់ផ្ដើម 20 នាទីមុនតើតែហេតុអីបានជាពួកគេធ្វើដូចជាចាំខ្ញុំពីរម៉ោងមុនបែបនេះ កុំប្រាប់ណាថាពួកគេមកចាំគេតាំងពីពីរម៉ោងមុនដូចជាការគិតស្មានរបស់គេមែននេាះ បើពិតដូចការគិតមែនគេមកធ្វេីអីណ៎ បើកម្មវិធីមិនទាន់ចាប់ផ្ដើមផងហ្នឹងឬកមកទាក់ភ្ញៀវបន្តេីរៗ
<< នែ៎ៗៗ...យើងទើបតែចាំឯងមួយម៉ោងមុនទេព្រេាះថាយើងរៀបចំខ្លួនរួចរាល់មុនម៉េាងហេីយមិនដឹងធ្វើស្អីទៀតក៏មកឈរចាំឯងនៅមុខសាលាប្រៀបដូចជាអ្នកតាយាមទ្វារដូចដែលូចដែលឯងឃេីញទៅ >> សៀវចាន់និយាយដោយញញឹមមិនសមព្រោះថាមុននេះស្រែកស្ដីឲ្យមិត្តភក្តិដេាយខ្វល់អ្វីទាំងអស់ព្រោះថាក្នុងខ្លួនកំពុងតែមួរម៉ៅដោយសារចុកជើងពេក
<< ឯងនេះពិតជាចំមែនហើយ...មុននេះស្រែកដាក់យេីងកុំប្រាប់ណាថាដោយសារតែឯងឈរចុកជើង...តែថាយើងក៏ឆ្ងល់ដែរហេតុអីបានជាមិនរកកន្លែងទៅអង្គុយ នៅឈរអីនៅទីនេះមើលតែអ្នកបក់ដៃហើយ យេីងចង់ប្រាប់ឯងថាទេាះឯងឈរបក់ដៃ៤,៥ម៉េាងទៀតក៏គ្មានអ្នកណាហ៊ានយកឯងដែរវើយហាហា...>> បៀវមិនត្រឹមតែស្ដីឲ្យទេនៅឆ្លៀតញ៉ោះបន្ថែមទៀតធ្វើឲ្យសៀវចាន់បាត់មាត់ដូចគេចុកតែម្ដង
<< បានហើយឈប់និយាយទៅពីរនាក់នេះ ជួបគ្នាពេលណាតែងតែខាំគ្នាពេលហ្នឹង មើលតែឆ្កែក្រោមផ្ទះហើយ តែថាហ្នឹងឆ្កែក្រោមផ្ទះឈ្មោះតែមួយភ្លែតទេណាតែបើពួកឯងនេះណាបើសិនជាមិនឃាត់ទេឈ្លោះដល់ស្អែកផងក៏មិនដឹង...និយាយអញ្ចឹងអាវីននៅណាយូរម៉្លេះ ? >> ថេយ៉ុងចូលមកកាត់ពាក្យសម្ដីមហាមិត្តកំពុងតែប្រកែកគ្នាមុននេះ ណាមួយខ្លាចរាលដាលដល់ឈ្លោះគ្នាមិនបានចូលកម្មវិធីទៀតទេីបកាត់ឃ្លាបញ្ចប់សេចក្តីតែម្តង។ ឃើញឈ្លោះគ្នាៗអញ្ចឹងទេក៏ប៉ុន្តែខ្វះគ្នាមិនបានជឿហើយកូនជ្រូកនឹងកូនអណ្ដើក។ ដល់តែឃើញនិយាយគ្នាយូរហើយទើបតែចាប់អារម្មណ៍ថាវីនមិនទាន់មកដល់ទើបធ្វើអោយថេយ៉ុងឆ្ងល់ថាក្រែងមកជាមួយបៀវហ្អីហេតុអីបានជាមកដល់ឃើញតែបៀវម្នាក់អញ្ចឹង?
<<យើងនៅទីនេះ...>> វីនឈរបកដៃនៅផ្លូវជ្រុងម្ខាងទៀតពីចម្ងាយដែលឈរមើលសកម្មភាពរបស់កូនកណ្ដុរនិងកូនជ្រូកប្រកែកគ្នាមុននេះដេាយឈរអស់សំណើចផងឈរគ្រាំផង ។ មូលហេតុដែលគេមិនបានទៅដល់មុននោះដោយសារខ្លាចត្រូវមហាមិត្តជេរតែថាអីចេះខុសគ្រាន់តែវីនដើរមកពីជ្រុងម្ខាងទៀតក៏ត្រូវថេយ៉ុងដាក់ពីរបីឌីសដដែលកុំឱ្យលំអៀង
<< អ្ហែងនៅឈរនឹងធ្វើស្អី? ហ្អែងដឹងអត់ថាពួកយើងឈរចាំហ្អែងដូចចាំម៉ែមកពីផ្សារហេីយ សំខានឃេីញថាពួកវាខាំគ្នាមើលទៅដូចឆ្កែមិនគិតថាចូលមកឃាត់ទេនៅឈរមើលពួកវាពីចម្ងាយសើចទប់ក្បាលពេាះនៅហ្នឹងមើលតែមនុស្សឆ្កួតយ៉ាងអញ្ចឹងឯងនេះ >> ពេលដែលវីនរត់មកពីម្ខាងវីនបានត្រឹមតែឈរឈប់ង៉ក់មួយកន្លែងព្រោះត្រូវថេយ៉ុងដាក់កប់យកៗតែម្ដងដេាយមិនទុកមុខឲ្យទាល់តែសេាះលើកនេះ រហូតដល់ថេយ៉ុងនិយាយឡើងស្រែកទឹកទើបបានឈប់និយាយហេីយបន្តឈរសម្លក់វិញម្ដងព្រោះមាត់ទេសនាលេងទៅមុខ
<< ហើយចុះពួកយើងនៅឈរយូរនៅហ្នឹងទៀតអត់ ? ម៉េចក៏មិនចូលទៅ ? យើងចុកជើងណាស់ >> សៀវចាន់ពោលសួរទៅកាន់អ្នកទាំងបីព្រោះឆ្ងល់ថាឃើញតែទេសណាមួយថ្ងៃហើយនៅតែមុខសាលាហ្នឹងគ្មានបានចូលកម្មវិធីស្អីទេវាឲ្យគេនេះឈរឡើងស្ពឹកកូនជើងអស់ហើយហេីយនៅទ្រាំស្ដាប់ពាក្យទេសនាអស់ទាំងហ្នឹងទៀតពិតជាធុញខ្លាំងណាស់តែគេក៏បានភ្លេចនឹងអ្វីមុននេះដែលគេចង់និយាយប្រាប់បៀវដូចគ្នា
<< បើចុកជើងហើយតោះចូលទៅ នៅឈរចាំអីទៀត? ឈរចាំបកដៃតមែន ? ហាហា....>> បៀវនិយាយទៅកាន់សៀវចាន់និងឆ្លៀតញ៉ោះបន្ថែមទៀ រីឯសៀវចាន់វិញមិនចង់ប្រកែកទេព្រោះកំពុងតែរកនឹកថាចង់និយាយអ្វីទៅកាន់បៀវរឹតតែរកនឹករឹតតែភ្លេច ។ កំលោះសង្ហាទាំងបួនមិនបង្អង់យូរក៏ចូលទៅកម្មវិធីតែម្ដងពេលចូលទៅដល់ពោរពេញទៅដោយការរៀបយ៉ាងល្អិតល្អន់ ម្ហូបអាហាររៀបចំដាក់លើតុវែងយ៉ាងសម្បូរហូរហៀរម្បូរហូរហៀរដោយគ្របក្រណាត់សទុកសម្រាប់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូនាយកចាប់យកខ្លួនឯង ក្រៅពីនេាះនៅមានឆាកតន្ត្រីនិងតារាល្បីៗមកទៀតផងសំខាន់សុទ្ធតែស្រីស្អាតប្រុសសង្ហាចូលរួមទៀតហ៎គ្រាន់តែមិនដឹងថារបស់ឯងឬក៏របស់គេ។សាលានេះគឺជាសាលាលំដាប់អន្តរជាតិមិនមែនអាចចូលរៀនបានស្រួលៗទេភាគច្រើនមានតែកូនលំដាប់អភិជនឬអ្នកមានតែប៉ុណ្ណោះដែលអាចរៀននៅសាលានេះបាន
<< តោះចូលតុអង្គុយតែម្ដងទៅ >> មិនចង់ឲ្យខាតពេលវេលាយូរវីនក៏ហៅពួកវាចូលតុតែម្ដងទៅ
<< តើពួកឯងចង់ញ៉ាំអីចាំយើងចាប់យកមកអោយ >> ថេយ៉ុងសួរទៅកាន់អ្នកទាំងបីងាយស្រួលឱ្យគេយកមកត្រូវកុំឱ្យយកមកស្ដីបន្ទោសពេលក្រោយទៀត តែមិនមែនបន្ទោសអីណាស់ណាទេគ្រាន់តែភាគច្រើនពួកគេចូលចិត្តបាញ់ហើយនិងបញ្ឈឺថាស៊ីមិនកើតទាំងដែលរបស់គេធ្វើឆ្ងាញ់សឹងអីក៏ព្រោះតែយកមកមិនត្រូវចិត្តពួកគេ តែថាលើកនេះសួរហើយៗបើយកមកថាស៊ីមិនកើតទៀតជះកណ្ដាលមុខតែម្ដងលើកនេះពាក្យសម្ដីនិយាយធម្មតាមែនតែក្នុងចិត្តវិញមិនបានធម្មតាជាមួយទេព្រោះពេលត្រូវគេបាញ់ម្ដងៗចុកឈាមខ្លាំងណាស់អាចធ្លាយទៅដល់ជាតិក្រោយទៀត...🥴
<< មិនអីទេពួកយើងទៅយកម្នាក់ម្ដងទៅ...កុំឲ្យពិបាកព្រោះម្ហូបអាហារច្រើនមុខណាស់មិនដឹងថាចង់ញ៉ាំមួយណាទុកមួយណាទេ...>> បៀវពោលឡើងទាំងភ្នែកនៅសម្លឹងមើលពួកស្រីៗមួយតុនោះឃើញថាស្លៀកលេចលើលេចក្រោមព្រោះអាងថាសិទ្ធិសេរីភាពសមីខ្លួនបែបនេះតែគ្រូៗគាត់មិនបានថាអីទេព្រោះជាថ្ងៃចុងក្រោយ អញ្ចឹងមិនថាលោកគ្រូឬអ្នកគ្រូទេគឺបើកសិទ្ធិសេរីភាពតែម្ដង ណាមួយបា៉ម៉ាក់របស់ពួកនាងៗសុទ្ធតែអ្នកមានអំណាចនិងអ្នកមានទៀតអញ្ចឹងធ្វើឲ្យលោកគ្រូអ្នកគ្រូមិនសូវហ៊ានជាមួយប៉ុន្មានទេ។
<< អើ!តោះអាវីន >> ថេយ៉ុងបបួលវីនទៅជាមួយបានជាគ្នានិងបានជួយកាន់ម្ហូបអាហារមកវិញខ្លះនឹងសួរពិភាក្សាគ្នាថាយកអាហារណាមកខ្លះ
គ្រាន់តែកំលោះទាំងពីរចេញទៅផុតក៏ឮសំឡេងស្រីក្រមុំបន្លឺឡើងស្រែកហៅរកអ្នកដែលអង្គុយនៅតុឱ្យងាកតាមសំឡេងពេលដែលដឹងថាម្ចាស់សំឡេងជាអ្នកណាធ្វើឲ្យនាយតូចពិតជាហួសចិត្តជាខ្លាំងរកធ្វេីអ្វិមិនត្រូវឡេីយ
<< បងបៀវ...>> សំឡេងក្រមួចរបស់ក្មេងស្រីពេញក្រមុំបន្លឺឡើងរួចក៏ស្ទុះសឹងតែបាក់កមកឱបកនិងអង្គុយលើភ្លៅរបស់នាយតូចហេីយឆ្លៀតថើបថ្ពាល់ទាំងពីរសងខាងរបស់បៀវទៀតផងធ្វើឱ្យអ្នកជុំវិញភ្ញាក់ផ្អើលមិនស្ទើរព្រោះនេះនៅក្នុងសាលាមិនមែនក្នុងក្លឹបកោតតែនារីរូបស្រស់ម្នាក់នេះចេះធ្វើទៅរួច រីឯអ្នកដែលអង្គុយរួមតុមិនថានាយតូចឬក៏មិត្តភក្កិគេគឺគ្រាំគាំងមួយកន្លែងទាំងអស់ចំណែកឯអ្នកជុំវិញខ្លួនងាកមកចាប់អារម្មណ៍៍បៀវគ្រប់ៗគ្នា
<< ផ្លយងើបចេញពីខ្ញុំភ្លាម!!!ខ្ញុំមិនចូលចិត្តអ្នកណាមករញ៉េរញ៉ៃនឹងខ្ញុំទេ បើនាងមិនយល់ដល់អ្នកគ្រូលោកគ្រូក៏យល់ដល់មុខប៉ាម៉ាក់របស់នាងផង គាត់មិនមែនជាមនុស្សធម្មតានោះទេបើនាងធ្វើទង្វើបែបនេះឲ្យគាត់យកមុខទៅទុកនៅឯណា....>> ដៃរបស់នាយតូចចាប់កដៃនារីរូបស្រស់ចេញពីកខ្លួនដែលឱបគេជាប់មិនព្រមលេង បៀវមានអារម្មណ៍ថាពិតជាធុញថប់នឹងខ្មាសគេខ្លាំងណាស់ ដឹងហើយឮហើយថារវាងពួកគេមិនត្រូវជាអ្វីនឹងគ្នាទៀតទេហេតុអីបានជានាងនៅតែមករញ៉េរញ៉ៃនឹងគេទៀតពិតជាមិនយល់សោះឡើយ
នាងផ្លយគឺជាសង្សារចាស់របស់នាយតូចដែលបានបែកគ្នាជាង 4 ខែមកហើយតែនារីរូបស្រស់ម្នាក់នោះនៅតែតាមតេាងទាមរញ៉េរញ៉ៃគេមិនឈប់សោះ ឃើញថានាយតូចមិនមាត់ៗមិនមែនខ្លាចនោះទេតែខ្លាចជ្រុលដៃស្រីម្នាក់នោះមិនអាចឃើញពន្លឺថ្ងៃទៀតបាន...ព្រោះយល់ថានាងក៏ជាមនុស្សល្អដែរក៏មិនចង់មានបញ្ហាជាមួយមនុស្សស្រីច្រើន...ហើយមិនដឹងថាចង់បានអ្វីឲ្យប្រាកដព្រោះបានព្រមព្រាងគ្នារួចហើយថារវាងគេនឹងស្រីម្នាក់នោះគឺបានចប់សព្វគ្រប់ហើយមិនរញ៉េរញ៉ៃជាប់ជំពាក់ជំពឹនគ្នាទៀត ប៉ុន្តែថ្ងៃនេះបែរជាធ្វើទង្វើដែលនឹកស្មានទៅវិញ ដេាយមិនខ្វះពីមនុស្សជុំវិញខ្លួនទាល់តែសេាះហើយខ្លួនក៏មិនមែនជាមនុស្សស្រីកូនអ្នកធម្មតាឯណាគឺជាកូនលោកអ្នកមានជំនួញល្បីទៀតផង...
<< បងពិតជាឈប់ស្រឡាញ់អូនពិតមែនហ...បងគួរតែយល់ដល់ប៉ារបស់អូនដែលជាគូសហការរបស់បងហេតុអីបានជាបងចិត្តដាច់យ៉ាងនេះ...>> ទោះត្រូវគេដេញយ៉ាងណាក៏សុខចិត្តធ្វើមុខក្រាស់ដែរមិនខ្វល់អ្វីឡើយ។(នាងនេះមុខក្រាស់សាហាវ) ហេតុអ្វីបានជាចិត្តដាច់នឹងនាងតូចម្នាក់នេះម៉្លេះគេខំធ្វើគ្រប់សព្វដើម្បីយកចិត្តនាយតូចនិងការស្រឡាញ់មកវិញនាងហ៊ានលើកយកប៉ានាងមកនិយាយទៀតតែបែរជាមិនធ្វើឲ្យនាយតូចខ្វល់ខ្វាយបន្តិចសោះឡើយផ្ទុយមកវិញបានចម្លើយយ៉ាងសមចិត្ត...
<< មកពីខ្ញុំយល់ដល់មុខប៉ារបស់នាងហ្នឹងហើយបានជាខ្ញុំមិនចង់រញ៉េរញ៉ៃជាមួយនឹងនាងទៀតបើខ្ញុំមិនយល់ដល់មុខប៉ារបស់នាងទេម៉្លេះខ្ញុំលើកនាងបោះចេញពីក្នុងសាលាបាត់ទៅហើយមិនមែននិយាយស្រួលៗជាមួយនឹងនាងទេនេះខ្ញុំយល់ខ្លាំងផងបើនាងនៅតែមករញ៉េរញ៉ៃទៀតកុំថាខ្ញុំមិនបានដាស់តឿនណាស៎...>>
<< អាយ!!!........>>
<<ស្រីចង្រៃ...ផាច់ៗ...>> និយាយមិនទាន់ផុតពីមាត់ផងក្រញុាំដ៏ដៃស្រឡូនររបស់នាងម្នាក់ទៀតមកពីក្រេាយចាប់បោចសក់ផ្លយ៉ាងបញ្ច្រាសទិសរួចទះនាងពីកំភ្លៀងគ្មានប្រណី ចំណែកនាយតូចវិញ៏រហ័សដៃទាញអ្នកដែលអង្គុយលើភ្លៅចេញដូចគ្នាដោយមិនខ្វល់ពីអ្នកជុំវិញមើលមកខ្លួនបែបណាសោះឡើយ...
<< នាងជាអ្នកណា!!!? ម៉េចក៏ហ៊ានយ៉ាងនេះមកទះយើងនេះឯងមិនស្គាល់ថាយើងជាអ្នកណាទេហេ្អស៎! ឯងពិតជាហ៊ានណាស់!!! >> បន្ទាប់ពីមានសេរីភាពចេញពីប្រអប់ដៃអ្នកម្ខាងទៀតហើយក៏លើកប្រអប់ដៃទាំងគូមកស្ទាបថ្ពាល់ទាំងពីរថាវាឈឺកម្រិតណា ពិតណាស់គឺវាឈឺខ្លាំងព្រោះមានមុតក្រចកទៀតផងបូករួមនិងស្នាមម្រាមដៃប្រាំរបស់ត្រាពីអ្នកម្ខាងទៀតយ៉ាងច្បាស់លាស់មិនក្រែងបន្លំ🌚
<< យើងគឺជាសង្សាររបស់គាត់ យ៉ាងម៉េច!!!នៅមានមុខចង់រញ៉េរញ៉ៃសង្សារយើងទៀតអ្ហ៎...ហើយយើងក៏មិនស្គាល់ដែរថានាងជាអ្នកណា តែអ្វីដែលយើងឆ្ងល់ណា...ថាប៉ាម៉ាក់របស់នាងដែលប្រដៅដែរទេថាការចូលចិត្តយករបស់គេនេះ វាត្រូវជួបអ្វីមកខ្លះ...ឬមួយក៏ម្ដាយរបស់នាងចូលចិត្តយកប្ដីគេទើបបានបង្កើតក្បាលនាងមកជាប់សណ្ដានអាក្រក់មកបែបនេះ...ហាសហាមេីលដូចគេនិយាយណាស់ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់់ ទេ >> ពាក្យសម្ដីតិះដៀលទៅកាន់ផ្លយធ្វើឲ្យនាងទប់កំហឹងមិនបានក៏ស្ទុះទៅវ៉ៃតប់អ្នកម្ខាងទៀតដោយមិនសំចៃដៃ... ពេលនេះមានតែការវាយដំច្រំធាក់គ្នាទៅវិញទៅមក រីឯនេះតូចវិញមិនបានចូលទៅឃាត់ឬទៅរញ៉េរញ៉ៃរវល់ជាមួយទេ ផ្ទុយមកវិញក៏ងាកទៅមើលស្រីៗដែលឲ្យដៃឲ្យភ្នែកទៅវិញ នាយតូចនៅឆ្លៀតញញឹមតបទៅវិញទៀតធ្វើឲ្យពួកស្រីៗក្នុងមួយចំណោមនោះមានស្រីស្អាតម្នាក់ដែលមានរហស្សនាមថាស្រីស្អាតប្រចាំសាលាក៏ដើរតម្រង់មករបៀវរួចឱបដៃដើរចេញទៅ ។
នាយតូចជ្រែងហេាប៉ៅបោះជំហានមុនឈានចេញពីកម្មវិធីមុននឹងងាកមើលនារីក្នុងរ៉ូបពណ៌ផ្ទៃមេឃដែលជាពណ៌សំណព្វចិត្តរបស់គេជាលើកចុងក្រោយ ដើម្បីផ្ដិតស្នាមញញឹមភ្ជាប់ជាមួយថ្ពាល់ផ្កាឈូកនាងទុកក្នុងកែវភ្នែក ទម្រាំតែពួកគេជួបគ្នាម្ដងទៀតព្រោះស្រីម្នាក់នោះជាស្រីសំណព្វចិត្តដែលរៀនថ្នាក់ជាមួយគេហេីយសម្រស់របស់ក្មេងស្រីនេាះទាក់ភ្នែករបស់នាយតូចមិនស្ទើរទេមស្បែកសដូចក្រដាស ដៃជេីងស្រឡូនតារាម៉ូដេលសុំខ្មាស ទម្រង់មុខអក្សរV កែវភ្នែកសិចសុីដូចជាសត្វកញ្ជេាង ជាពិសេសទ្រូងនឹងត្រគាកមូលក្លំតែម្តង សំខាន់នាងមានបូរមាត់ពណ៍កុលាបដ៏សិចសុីរលេីបរលេាងចងចិត្តរបស់គេជាប់តែម្តងឃើញហើយចង់ប៉ះពាល់ស្គាល់ប្រាណ ខិខិ...
ពូ្រស!!!
<< ហ៊ើយ....!!!>> ក្នុងវិនាទីនេាះដែរអ្នកដែលកាន់ម្ហូបចេញពីតុវែងបានត្រឡប់មកវិញមិនប្រយ័ត្នត្រូវជះពេញខោអាវរបស់គេ ត្រូវដួលនឹងដីព្រោះដោយសារតែផ្លយនិងសៃហ្វាដែលជាសង្សារថ្មីរបស់បៀវវ៉ៃគ្នាមុននេះដោយមិនខ្វល់ថាប៉ះពាល់ដល់អ្នកណាសោះឡើយថែមទាំងមិនខ្វល់ពីកាមេរ៉ាដែលពួកកម្មវិធីបានថតថែមទៀត...
<< ថេយ៉ុងឯងយ៉ាងម៉េចហើយ >> សំឡេងនិយាយស្របគ្នារបស់សៀវចាន់និងវីនបានស្រែកដំណាលគ្នារួចរត់ទៅជួយលើកគ្រាថេយ៉ុងឡើងមកវិញដែលមុននេះដួលនឹងដីដូចជាកូនស្វាប្រឡាក់ភក់យ៉ាងអញ្ចឹង
<< យើងមិនអីទេ តែយើងសុំទៅផ្ទះមុនហើយព្រោះថាពិបាកទ្រាំខ្លាំងណាស់ពោះក្រហាយដល់ហើយ តែថាអាបៀវទៅណាបាត់ហើយ ? ឬមួយក៏មានស្រីណាចាប់ជំរិតបាត់ទៅហើយ??? >> មើលចុះសំលៀកបំពាក់ត្រូវប្រឡាក់អស់តែអ្វីដែលសំខាន់ថេយ៉ុងមានអារម្មណ៍ថាដែលក្រហាយពេាះព្រោះម្ហូបអាហារដែលគេកាន់យកមកមុននេះវាជាម្ហូបដែរលាយជាមួយម្ទេសនិងម្រេច ។ ពេលដែលមើលខ្លួនថាមិនស្រួលត្រង់ណាហើយក៏មានសំណួរឆ្ងល់ចូលក្នុងខួរក្បាលក៏សួរទៅកាន់មិត្តទាំងពីរដើម្បីទទួលចម្លើយឥឡូវនេះបើមិនឆ្ងល់ទើបចម្លែកមកគ្នាបួននាក់បើកម្នាក់ទៅណាឬក៏មានស្រីណាត្របាក់បាត់ទៅហើយ?...
<<បើការសង្ស័យហ្អែងវាត្រូវបាត់ទៅហើយសួររកងាប់ស្អីទៀតអ្ហា...វាទៅបាត់ហើយបណ្ដើរស្រីស្អាតប្រចាំសាលាទៅបាត់ទៀតផង ! ហើយអាយុទើបតែ 16 ឆ្នាំទេតែដូរស្រីដូចដូរខោអាវយ៉ាងអញ្ចឹង នៅមានស្រីពីរនាក់នោះទៀតវ៉ៃគ្នាដណ្ដើមអាបៀវទៀតបើយើងជាស្រីនោះវិញណាយើងរកប្រុសថ្មីបាត់ហើយមិននៅសាំញ៉ាំច្រើនទេ តែថាពិបាកនឹងនិយាយដែរស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នែក>> វីន
<< និយាយមកធ្វើដូចខ្លួនឯងល្អណាស់ចឹង😒 >> សៀវចាន់និយាយឡើងទាំងហួសចង់តែដាក់វីនប្រាំដៃទេធ្វើឯងជាមនុស្សល្អអីណាសុទ្ធតែម៉ាដំបរតែបួនសោះនឹង
<< យើងល្អស្រាប់ទៅហើយមិនអញ្ចឹងថេយ៉ុង? >>
<< បានហើយយើងគ្មានពេលនិយាយច្រើនទេយើងទៅផ្ទះមុនហើយ >> និយាយហើយក៏បម្រុងដើរទៅចំណតឡានតែម្ដង។ ដោយមិនចាំយូរតែស្រាប់តែឈប់បង្អកយូរក៏ងាកមកក្រោយក៏ឃើញកំលោះពីរនាក់ដើរតាមមក។គ្មានអ្នកណាឆ្ងាយក្រៅពីក្រៅពីសៀវចាន់និងវីនទេ។ក៏ធ្វើឲ្យកើតចម្ងល់ឡើងមកភ្លាមៗ
<< ឯងមកតាមយើងធ្វើអី? ម៉េចក៏មិននៅក្នុងកម្មវិធីទៅ>>
<< មិនដឹងថានៅធ្វើអីទេធុញទ្រាន់ណាស់បើពួកឯងទៅបាត់អញ្ចឹងអស់សប្បាយហើយមានតែស្រីៗតាមរក ទើសដៃទើសជើងណាស់គួរឲ្យធុញ >> សៀវចាន់ពេាលឡើងទាំងអារម្មណ៍មិនល្អព្រោះថាមានរឿងជាច្រើនដែលគេត្រូវដោះស្រាយបន្ថែមទៀតនៅក្នុងក្រុមហ៊ុនជំនួសប៉ាម៉ាក់របស់គេទៀត និយាយរួចអ្នកទាំងបីឡើងឡានរៀងខ្លួនបែកផ្លូវផ្សេងគ្នាតែគោលដៅចុងក្រោយគឺនៅខុនដូដូចដើមព្រោះមានរឿងត្រូវធ្វើរៀងៗខ្លួន។មិនចង់ឲ្យខ្លួនឯងទំនេរទេ។ព្រោះស្អែកឡើងនិងឆ្លៀតពេលរកកន្លែងសប្បាយៗបន្តទៀត
រវាងថេយ៉ុង បៀវ វីនននិងសៀវចាន់សុទ្ធតែមានការងាររវល់រៀងៗខ្លួនតែក៏នៅតែអាចឆ្លៀតពេលទៅរកស្រីសប្បាយបានរហូតដើម្បីបំបាត់បំបាត់ធុញថប់មួយគ្រាតែក៏ញឹកដងដែរ
ពន្ធដោយ : Angie
YOU ARE READING
ឈ្លក់វង្វេងស្នេហ៍លោកពូ💙🖤
Paranormalទោះបីយ៉ាងណាលោកពូនៅតែជារបស់ខ្ញុំជារៀងរហូត😏និងឆ្ពោះទៅធ្វើជាម្ដាយរបស់កូនរបស់ខ្ញុំព្រោះមុខពូបៀវសមធ្វើជាប៉ាតូចរបស់កូនខ្ញុំណាស់😈🖤💙
