១០លានដុល្លា❗

350 37 10
                                        

( សន្និវាសស្នេហ៍ )

      ភាគទី 22

    ជេយ៉ុនដើរត្រឡប់មកបន្ទប់វិញយ៉ាងស្ងៀមស្ងាត់ គេទម្លាក់ខ្លួនអង្គុយទៅលេីពូកទន់ៗ កុំតែបន្ទប់ទាំងមូលនេះទទួលបានពន្លឺពីព្រះច័ន្ទដែលរះត្រជះលើផ្ទៃវេហាស៍នោះទេ កុំអីយើងក៏មិនអាចមើលដឹងពីទឹកភ្នែកដែលប្រឹងរមាលចុះមកកាត់ផែនថ្ពាល់ក្រពុំនោះឡើយ។ វាស្រក់មួយតំណក់ហើយក៏មួយតំណក់ទៀត ជេយ៉ុនប្រើដៃស្រឡូនដូចបន្លាក្រូចលើកវាសតំណក់ទឹកភ្នែកផាត់ចេញពីថ្ពាល់ក្រពុំថ្នមៗ
" ហ្ហឹកៗ! ខ្ញុំគួរធ្វើយ៉ាងណា?? " បន្ទប់ធំទូលាយធ្លាប់តែស្ងប់ស្ងាត់នៅពេលនេះឮរងំតែសម្លេងទួញសោកចេញពីក្រអូមមាត់កម្លោះតូច

  ក្រាក~
    ទ្វារបើកឡើងដោយដៃវែងស្រឡូន ជីន ដែលជាមនុស្សជំនិតចូលមកអង្គុយបត់ជើងក្បែរម្ចាស់របស់ខ្លួនមុននឹងលើកដៃមកអង្អែលខ្នងស្រឡូនថ្នមៗ
   " អ្នកប្រុសតូច!! "
" បងជីន! ហ្ហឹកៗ ហ្ហឹកៗ ខ្ញុំគួរធ្វើបែបណា?? " នរ:តូចផ្ទប់មុខនឹងស្មារបស់នាងក្រមុំ ព្រោះពេលនេះគេគឺចង់យំចេញមកឲ្យខ្លាំងៗ
  "  មានរឿងអ្វី អ្នកប្រុសតូចអាចប្រាប់ខ្ញុំបានទេ?  លោកស្រីនិយាយអ្វីជាមួយអ្នកប្រុសឬ ? " មិនថាក្នុងនាមជាអ្វី តែជីនពិតជាចង់ចែករំលែកទុក្ខសោកជាមួយម្ចាស់របស់ខ្លួនខ្លាំងណាស់ ឃើញម្ចាស់តូចរបស់ខ្លួនឈឺចាប់យ៉ាងនេះគេមិចនឹងអាចនៅស្ងៀមបានទៅ
" ខ្ញុំគួរតែចាកចេញ ឬខំប្រឹងខាំមាត់សង្កត់ចិត្តបន្តរស់នៅក្នុងផ្ទះនេះ?? ហ្ហឹក~ " ទឹកថ្លាៗស្រកមកមួយតំណក់ទៀតហើយបន្ទាប់មក ពេលវេលាក៏ត្រឡប់ក្រោយ បង្ហាញអំពីរឿងរ៉ាវនៅថ្ងៃនោះ...

  ទឺតៗ ទឺតៗ

  សម្លេងទូរស័ព្ទរោទិ៍ល្វើយៗពីជ្រុងម្ខាងនៃបន្ទប់ វានៅតែបន្លឺម្តងហើយម្តងទៀត។ ជេយ៉ុនបើកភ្នែកព្រឹមៗ មុននឹងយោងអាត្មាចុះពីលើគ្រែទូលាយ គេលើកទូរស័ព្ទថ្នមៗមកផ្អឹបនឹងត្រចៀករបស់ខ្លួន
" ជំរាបសួរ ខ្ញុំជេយ៉ុននិយាយ!! "
"..... "

" បាទ! "អ្នកម្ខាងទៀតបញ្ចប់សម្តី ជេយ៉ុនឆ្លើយតបទាំងទឹកមុខស្រពោនបែបព្រួយបារម្ភ គេដាក់ទូរស័ព្ទទៅលើតុវិញមុននឹងចុះទៅបើកទ្វារផ្ទះ

សន្និវាសស្នេហ៍Where stories live. Discover now