( សន្និវាសស្នេហ៍ )
ភាគទី21
ផ្ទៃមេឃស្រទុំបាត់អស់កម្តៅដែលចាំងមកលេីផែនដី ពេលពន្លឺអស់អស្តង្គតព្រះអាទិត្យក៏ប្រែជាពណ៍ក្រហមឆ្អិនឆ្អៅពពកដុំៗបង្ហាញឡេីងច្បាស់ៗចេញជារូបរាងខ្សែរបន្ទាត់យ៉ាងល្អឥតខ្ចោះអមជាមួយនិងព្រះអាទិត្យដែលរៀបលិច ទទួលស្គាល់ថាវាពិតជាស្រស់ស្អាតខ្លាំងណាស់។
មាត់ឆ្នេរដែលមានខ្សាច់ពណ៍សក្បុសពេលនេះក៏ប្រែជាពណ៍ដឹងក្រូចព្រោះតែពន្លឺព្រះអាទិត្យចាំងផ្លាតពីទឹកសមុទ្រមកប៉ះនិងឆ្នេរខ្សាច់ទាំងមូល រាងតូចច្រមិចអង្គុយនៅកណ្តាលឆ្នេរសម្លឹងមកកាន់សម្រស់នៃផ្ទៃមេឃ គេបណ្តែតអារម្មណ៍ជាមួយនិងបរិយាកាសស្តាប់សូរសំឡេងនៃទឹករលកបេាកផ្ទប់ទៅមកមិនចេះដាច់ ខួរក្បាលភ្លឹកគិតរឿងកាលពីព្រឹកមិញខ្លាំងពេករហូតមិនបានចាប់អារម្មណ៍ឡេីយថាទម្ងន់ជេីងធ្ងន់ៗកំពុងបោះពួយសំដៅមករកខ្លួន
" កំពុងតែគិតអីមែនទេ? នរ:ដាក់បង្គុយក្បែរជេយ៉ុនមុននិងចេាទជាសំណួរឡេីង ទាំងបារម្ភ តាំងពីព្រឹកមកជេយ៉ុនផ្លែកណាស់មិនសូវនិយាយស្តីហេីយចេះតែគេចចេញឆ្ងាយពីនាយជាញឹកញាប់
" ប -បាទអត់ទេ "ឮសំឡេងនាយគេភ្ញាក់ព្រឺតតែប្រឹងសម្រួលឥរិយាបថមិនឲ្យគេចាប់កំហុសបានឡេីយ
" ជេយ៉ុនចូលចិត្តអង្គុយមេីលព្រះអាទិត្យរៀបលិចហ៎េ? " គេប្រើភ្នែកស្រទន់សម្លឹងចំភក្រ្តាគួរឲ្យចង់គន់
" បាទ! ព្រោះវាស្រស់ស្អាត "
" ព្រះអាទិត្យ ទោះបីជាស្អាតប៉ុណ្ណាក៏នៅតែចាញ់សម្រស់ជេយ៉ុន! " គេញញឹមយ៉ាងផ្អែមល្ហែមមកកាន់ ជេយ៉ុន ប៉ុន្តែម្ខាងទៀតហាក់ចាប់សម្តីនាយមិនទាន់បានទេីបងាកមករកគេទាំងមុខស្មឿកៗ
" មានបញ្ហាអីអាចប្រាប់បងបាន?? បងធ្វេីអីឲ្យឯងមិនពេញចិត្តមែនទេ? "
" អត់ទេ! ខ្ញុំថាយេីងទៅវិញល្អជាស្អែកក៏ត្រូវចេញដំណេីរទៅវិញផង " គេពេាលហេីយស្រាប់តែងេីបក្រូសដេីរចេញទៅដេាយមិនចាប់អារម្មណ៍នឹងនាយឡេីយ មានអារម្មណ៍ថាគ្រប់យ៉ាងស្រាប់តែប្រែប្រួលភ្លាមៗពេលគេបញ្ចេញអាការ:បែបនេះ នាយតាមមិនទាន់សោះ
តាមដងវិថីដ៏ធំល្វឹងល្វេីយដែលអមទៅដេាយដេីមឈេីតូចធំត្រជាក់រហឹមគួរជាទីពេញចិត្ត នៅលើដងផ្លូវមានឡានជាច្រេីនចេះតែបរកាត់ទៅមកជារឿយៗមិនចេះដាច់ក្នុងនោះក៏មានវត្តមានគូរដណ្តឹងមួយគូរជិះឡានជាមួយគ្នាតែមិនស្តីរកគ្នាមួយម៉ាត់ផងដែរ ម្នាក់ៗសុទ្ធតែមានពាក្យពេចន៍ចង់បរិយាយតែបំពង់ក-ស្លាក់ទេីបមិនអាចខ្ជាក់សម្តីដែលប្រ៊ុងនឹងនិយាយបានឡេីយ។
ពេលវេលាក៏ចេះតែបន្តទៅមុខជារឿយៗរហូតឡានពីរគ្រឿងបានបត់ចូលភូមិគ្រិះដ៏ធំស្គឹមស្គៃ អ្នកបម្រេីបីបួននាក់ចូលមកជួយយកវ៉ាលីពីក្នុងគូទឡាន មុននឹងម្ចាស់ដេីរចូលទៅអង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវ
ជីនដែលជាអ្នកបម្រេីចេញមកទទួលចៅហ្វាយតូចខ្លួនដោយសេចក្តីរំភេីបហួសថ្លែងបាត់ចៅហ្វាយប៉ុន្មានថ្ងៃនាងរសាប់រសល់ចេះតែមានកូនចិត្តលួចបារម្ភរហូត
" ជីននឹកអ្នកប្រុសតូចណាស់! "
" ខ្ញុំមកវិញហេីយតាស៎!! "គេញញឹមស្រាល
" ញុំាអាហារពេលល្ងាចហេីយចាំនាំគ្នាទៅសម្រាក! " សម្លេងគ្រល៎បន្លឺឡេីងស្របពេលដែលអ្នកគ្រប់គ្នាចេញពីឡានតម្រង់ទៅបន្ទប់ទទួលភ្ញៀវ
ជាថ្មីម្តងទៀតការជួបជុំសម្រាប់អាហារពេលល្ងាចប្រព្រឹតទៅយ៉ាងធម្មតា ប៉ុន្តែវាក៏ហ៊ាក់ស្ងប់ស្ងាត់ខុសពីសព្វមួយដងដូចគ្នាលេាកម្ចាស់តែងតែសម្លឹងមុខជេយ៉ុនរួចក៏ឆ្លាស់មកស៊ុងហ៊ុនវិញម្តងដូចជាមានពាក្យជាច្រេីនដែលលេាកចង់បានការបកស្រាយពីពួកគេ
" ប៉ាឆ្អែតហេីយ នាំគ្នាញុំាបន្តទៀតចុះ!! " លេាកម្ចាស់ទាញទឹកមួយកែវនៅក្បែរដៃមកក្រេបបន្តិចមុននឹងពេាលបន្ត
" ស៊ុងហ៊ុន! រួចរាល់ទៅបន្ទប់ធ្វេីការ ប៉ាមានរឿងចង់និយាយជាមួយកូន! "លេាកបញ្ចប់ប្រយេាគហេីយក៏បន្តឡេីងទៅខាងលេីបាត់
" បាទ! "
YOU ARE READING
សន្និវាសស្នេហ៍
Poetryអូននិងជេយ៉ុនជាមនុស្សតែមួយ ស្ថិតនៅពេលវេលាខុសគ្នា អូនមកដេីម្បីធ្វេីឲ្យបងស្រលាញ់អូន អូនមកដេីម្បីបំពេញចន្លោះខ្វះខាតនៃជីវិតបង អូនមកព្រោះអូនជាគូរនិងបងដូច្នេះបងសន្សំចិត្តកុំស្អប់អូនបានទេ? " កុំមករវល់ជាមួយនិងបងប្រុសយេីងឲ្យសោះ បេីមិនចង់មានបញ្ហាជាមួយយេីង" ...
